Home ព័ត៌មានជាតិ CAMSOC បកស្រាយជាផ្លូវការ ខណៈមានមតិរិះគន់ក្រោយអ្នកថតរូបសារព័ត៌មានក្នុងស្រុកពុំមានឱកាសផ្តិតរូបភាពព្រឹត្តិការណ៍បើក-បិទស៊ីហ្គេម

CAMSOC បកស្រាយជាផ្លូវការ ខណៈមានមតិរិះគន់ក្រោយអ្នកថតរូបសារព័ត៌មានក្នុងស្រុកពុំមានឱកាសផ្តិតរូបភាពព្រឹត្តិការណ៍បើក-បិទស៊ីហ្គេម

253
0

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និង គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានចេញសេចក្តីប្រកាសជាផ្លូវការនៅថ្ងៃទី៥ ខែឧសភានេះ ស្តីពីការថតរូបក្នុងពិធីបើក-បិទ នៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ និងការផ្តល់សិទ្ធិប្រើប្រាស់ និងចែកចាយរូបភាព ខណៈមានមតិរិះគន់ក្រោយអ្នកថតរូបសារព័ត៌មានក្នុងស្រុកពុំមានឱកាសផ្តិតរូបភាពព្រឹត្តិការណ៍បើកស៊ីហ្គេម។

តាមសេចក្តីជូនដំណឹងពី CAMSOC បានឱ្យដឹងថាដោយបរិមាណអ្នកសារព័ត៌មាន មានចំនួនច្រើន និងកន្លែងមានកំណត់ គណៈកម្មការ ព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC បានអនុញ្ញាតិឱ្យការីថតផ្លូវការ (Host Photographer) និងអ្នកសារព័ត៌មានផ្លូវការ នៃបណ្ដាប្រទេសសមាជិកដែលចូលរួម ចុះយកព័ត៌មាន និងធ្វើ ការផ្ដិតយករូបភាព ពិធីបើក-បិទ នៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។

ទន្ទឹមនេះ គណៈកម្មការព័ត៌មាន និង ផ្សព្វផ្សាយ អនុញ្ញាតឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រើប្រាស់រូបភាពផ្សេងៗ របស់គណៈកម្មការ ព័ត៌មាន និងផ្សព្វផ្សាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ក្នុងគោលដៅផ្សព្វផ្សាយអំពីកីឡា និងជម្រុញ លើកកម្ពស់វិស័យកីឡា និងទេសចរណ៍ ឱ្យកាន់តែទូលំទូលាយ ដល់សាធារណៈជនទូទាំងព្រះរាជាណាចក កម្ពុជា និងលើឆាកអន្តរជាតិ។ ក្នុងករណីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រើប្រាស់ខុសគោលដៅ សូមសាម៉ីអង្គភាពទទួលខុសត្រូវដោយខ្លួនឯង។ ក្នុងនោះ
អ្នកសារព័ត៌មានអាចទាញយករូបថត នៃពិធីបើក-បិទ នៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ និងការ ប្រកួតដទៃទៀតតាមរយៈ QR Code ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBx1STa_99Sn7h1aJJJ4n_ON_arTydMK2_CUD6i_wiBMd8Ae1f2aB2u-gh0HvoLNh-FRk_E5tQwKvCDWymAtgvzCGzlCRg6-Hjkaa4S-seYtLEawirZVr5cI99fJOtNkVa9oZ0QFAqHMhASOgsddXrGyKKacpy7sGwLa-ctYpmlMpex0WQUjtsPZSQ/s1280/6454ad8338a08.jpeg