Home ព័ត៌មានអន្តរជាតិ ម្ចាស់ចម្ការស្វាយនៅប្រទេសថៃត្អូញត្អែរពីតម្លៃស្វាយចុះថោក

ម្ចាស់ចម្ការស្វាយនៅប្រទេសថៃត្អូញត្អែរពីតម្លៃស្វាយចុះថោក

44
0

ប្រទេសថៃ ៖ ក្រុមកសិករដាំស្វាយនៅស្រុកវាំងថង ខេត្តពិស្នុលោក កំពុងជួបបញ្ហាធ្ងន់ធ្ងរដោយសារតម្លៃស្វាយណាមដកម៉ាយស្មើត្រឹមតែ១០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។ តម្លៃធ្លាក់ចុះនេះ ដោយសារគ្មានអាជីវករមកទទួលទិញពីចម្ការ ។ ម្ចាស់ចម្ការនិយាយថា ពួកគេមិនអាចស៊ូទ្រាំនឹងតម្លៃស្វាយថោកបែបនេះទេ ហើយនៅពាក់កណ្តាលខែឧសភា បើនៅតែគ្មានទីផ្សារទៀត ពួកគេនឹងទុកឱ្យវាជ្រុះហើយ ។

អ្នកដាំស្វាយណាមដកម៉ាយនៅឃុំបានក្លាង ស្រុកវាំងថង ខេត្តពិស្នុលោក និយាយថា បច្ចុប្បន្ន ស្វាយរាប់រយដើមនឹងទុំដំណាលគ្នា ប៉ុន្តែរកអ្នកទិញមិនបានសោះ ។ ពួកគេបានស្នើទៅកាន់មន្ត្រីថ្នាក់ខេត្តឱ្យជួយ ដោយសារនៅពាក់កណ្តាលខែឧសភា ស្វាយណាមដកម៉ាយពណ៌មាសរាប់រយដើមដល់ពេលប្រមូលផលហើយ ។ បើគ្មានការជួយជ្រោមជ្រែងទេ វានឹងជ្រុះខូចទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqxcHhiS6ergT8iHChuShLcDE6A0QQDvcB23EV1hz4fDCqNack9x7saQb-dAC7H5IOxFLc-CsU9Td_ri7VyDFA1vKyXqNM4yFgL9yD3ZGpjiRCYXzgcktiDqb6hyJTUsFypatgc0jWovf5PXG1SuCQfa09MT6khxNCv7p9DoOcUzSlGJMh1DknOvrf/s1280/photo_2023-05-05_12-00-32.jpg

អ្នកស្រី Sornsiri Wongwanarat អាយុ៤៦ឆ្នាំ ជាម្ចាស់ចម្ការស្វាយនៅឃុំបានក្លាង ស្រុកវាំងថង ខេត្តពិស្នុលោក និយាយថា ឆ្នាំ២០២៣ អ្នកដាំស្វាយជាច្រើនហិកតាបានប្រឈមនឹងបញ្ហាស្វាយណាមដកម៉ាយពណ៌មាសមានតម្លៃថោក ហើយលក់មិនដាច់ ។ ម្ចាស់ចម្ការរកអាជីវករមកទិញស្វាយមិនបាន ខណៈស្វាយរាប់រយដើមដល់ពេលប្រមូលផល ។ រីឯស្វាយឈូកអាណាន់ ដែលគេនិយមហូបខ្ចី ឬយកទៅត្រាំ ក៏គ្មានអ្នកទិញដែរ បើទោះជាគាត់បានលក់តាមអនឡាញក្នុងតម្លៃតែ១បាតក្នុង១គីឡូក្រាមក្តី ។ អ្នកស្រីបន្តថា ពេលនេះ គាត់បានបេះវាមកគរទុកចំនួន៤តោន ក៏នៅតែលក់មិនដាច់ទៀត ។ តម្លៃស្វាយបានធ្លាក់ចុះជាខ្លាំង គាត់លក់ស្វាយតម្លៃត្រឹម១០បាតនេះ គឺសុខចិត្តខាតដើមទុន ប៉ុន្តែនៅតែគ្មានអ្នកទិញ ។

បុរសម្ចាស់ចម្ការស្វាយម្នាក់ទៀតនិយាយថា ឈ្មួញកណ្តាលមកទិញស្វាយប្រាប់ថា តម្លៃស្វាយ១០បាតក្នុង១គីឡូក្រាមនេះមិនរួចខ្លួនទេ ហើយពួកគេបានតថ្លៃមកនៅត្រឹមតែ៥បាតក្នុង១គីឡូក្រាមសម្រាប់ផ្លែល្អៗ ឯផ្លែណាមិនសូវល្អមានតម្លៃតែ២-៣បាតប៉ុណ្ណោះ ។ បើគាត់លក់ក្នុងតម្លៃនេះ កាន់តែខាតដើមទុនថែមទៀត ខណៈស្វាយណាមដកម៉ាយពណ៌មាស គាត់បានចំណាយដើមទុនច្រើនសម្រាប់ថែទាំ ។ ជាក់ស្តែង ថង់រុំផ្លែស្វាយ១ផ្លែ គឺត្រូវចំណាយប្រាក់១,៣៥បាតទៅហើយ នេះមិនគិតថ្លៃជី និងថ្នាំទេ ហើយនៅឆ្នាំ២០២៣ ជីមានតម្លៃខ្ពស់ណាស់ ខណៈថ្លៃឈ្នួលកម្មករ១ថ្ងៃចាប់ពី២៥០បាត ទៅ៣០០បាតក្នុងម្នាក់ ។ បើគាត់លក់ស្វាយតម្លៃតែ២បាត, ៣បាត ឬ៥បាត គាត់ពិតជាមិនសល់អ្វីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7KSYtDI8Kmd_6TWPgnhmHtVXFGOVRo0gLYbfRbF8q8FUsc3gbXjsjV4zXtRPwzl5PIpL9wl3LXP1D8IKtIClf3YAer2HUlMsHq7zG68fDQF4_hCxipi8uVRCK1oUfgP34fvASj4359c3A4KSwu4s2htdS7Jek0DpSTxUX3eCgA2qht84zlV-qAXpA/s1280/photo_2023-05-05_12-00-33.jpg

ចំណែកអ្នកស្រី Orawan Fuengkaew អាយុ៦៥ឆ្នាំ និងមានចម្ការនៅក្បែរគ្នាប្រាប់ថា គាត់សម្រេចចិត្តលក់ស្វាយចំនួន៣តោនដើម្បីនាំចេញទៅប្រទេសឡាវ ក្នុងតម្លៃត្រឹមតែ៨បាតក្នុង១គីឡូក្រាមសម្រាប់ផ្លែល្អ រីឯផ្លែមិនល្អ តម្លៃពី២-៣បាត ។ គាត់បន្តថា គាត់ខាតដើមទុន ប៉ុន្តែគាត់មិនដឹងធ្វើដូចម្តេច ព្រោះស្វាយទុំជារៀងរាល់ថ្ងៃ ហើយទុកយូរមិនបានទេ បើគាត់មិនលក់ មានតែបោះចោល ព្រោះបើយកវាទៅកែច្នៃ ក៏មិនទាន់ដែរ ។ កាលពីមុន គាត់ធ្លាប់លក់ក្នុងតម្លៃពី៣០-៤៥បាត ប៉ុន្តែតាំងពីលោក ប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្ត្រី តម្លៃស្វាយក៏បានធ្លាក់ចុះជាបន្តបន្ទាប់ ។

អ្នកស្រី Orawan Fuengkaew បន្តថា ពេលនេះ គាត់ចង់បាននាយករដ្ឋមន្ត្រីថ្មី ដែលជួយដល់កសិករដាំស្វាយ មិនមែនជួយតែជ័រកៅស៊ូទេ ។ ក្រុមអ្នកចៀរជ័រកៅស៊ូនាំគ្នាធ្វើបាតុកម្ម ជ័រកៅស៊ូក៏ឡើងថ្លៃ ហើយជ័រកៅស៊ូមិនខូចខាតទេ ព្រោះអាចទុកយូរបាន ប៉ុន្តែស្វាយរបស់គាត់ទុំហើយលក់មិនទាន់ វាក៏ខូចអស់ ហើយអ្នកស្រីមិនចេះទៅធ្វើបាតុកម្មដូចគេទេ ។ អ្នកស្រីបន្តថា ជ័រកៅស៊ូប្រៀបដូចជាកូនរបស់ប្រពន្ធដើម ឯស្វាយជាកូនប្រពន្ធចុង ហេតុនេះ គាត់សំណូមពរឱ្យមន្ត្រីខេត្ត-ស្រុក ឬភ្នាក់ងារពាក់ព័ន្ធជួយរកទីផ្សារឱ្យកសិករដាំស្វាយនៅស្រុកវាំងថង ខេត្តពិស្នុលោកផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIrGp8cY1X4wpx10FWFRfaVkV7wAUN6CK7RJyWBXAGuvJhUfGdKMJ-HAJUGFnfqlcgn1BIdx49u3D_ffz2CXkU1Cr8hYbWIys-iB8CciJ_wVpsWMQqFSq0bsBef2u0yW8JTxxW2mrgj1ioGdppDOB3b4_6kXJ5hAgvg7kI1XgNUx0uQb4U9uHeRJs6/s1280/photo_2023-05-05_12-00-34.jpg

អ្នកស្រីបន្ថែមថា ពួកយើងដាំស្វាយនេះ មិនមែនយើងមិនព្យាយាមរកផ្លូវចេញទេ ប៉ុន្តែមានអ្នកដាំស្វាយច្រើននាក់ ទើបធ្វើឱ្យរដូវប្រមូលផលមកដល់មានផ្លែស្វាយច្រើនលើសលប់ ហើយតម្លៃក៏ធ្លាក់ចុះ ។ គាត់បានថែទាំស្វាយណាមដកម៉ាយគ្រប់វិធី មិនថាដាក់ថ្នាំ ឬជី ប៉ុន្តែនៅឆ្នាំ២០២៣ អាកាសធាតុផ្លាស់ប្តូរដូចជា ភ្លៀងធ្លាក់ និងក្តៅខ្លាំងពេក ទើបធ្វើឱ្យស្វាយដែលជិតប្រមូលផលទៅហើយខូចខាតអស់ជាច្រើនហិកតា ៕ ប្រភព ៖ Thairath