Home Blog Page 1717

សារព័ត៌មានថៃចុះផ្សាយពីក្មេងៗលេងទឹកនៅមុខទីលានប្រកួតកីឡាស៊ីហ្គេម

0

ប្រទេសកម្ពុជា ៖ សារព័ត៌មានមួយរបស់ប្រទេសថៃបានចុះផ្សាយថា ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា មានអ្នកមកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងរំលេចឡើងនូវពន្លឺភ្លើងពណ៌ដ៏ស្រស់ស្អាត និងអស្ចារ្យ ។ លើសពីនេះ ប្រទេសកម្ពុជាបានរៀបចំទីលានប្រកួតដ៏ធំទូលាយឱ្យសមនឹងការរង់ចាំធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមអស់រយៈពេលជាច្រើនឆ្នាំផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOumQrNdcWFdc2rnx-NU-KHhWGlM4Jw-6J5MVw7ZmBKGzbSDwX7SaXjCznE3hHa9iFcc22g38iK0OJMMhLPijkMteM7hGk0l2gNIl2WRB38F0kwpChZzTJNvslXsWOjDA2MB3BoBiAnUIheJ7Xg-_FKqTnZxE-fbrmhGoDn0LrJkSR_gMzoCRcP2yp/s1280/photo_2023-05-06_15-06-00.jpg

ទោះយ៉ាងណា សារព័ត៌មានថៃចុះផ្សាយទៀតថា មានឪពុកម្តាយខ្លះបណ្តោយឱ្យកូនរបស់ខ្លួនលេងទឹកយ៉ាងសប្បាយរីករាយនៅបរិវេណខាងមុខពហុកីឡដ្ឋានមរតកតេជោ ក្នុងអំឡុងពេលពួកគេមកទស្សនាពិធីបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការនេះ ។ សារព័ត៌មានរបស់ថៃបន្តថា ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ទើបធ្វើឱ្យក្មេងៗនាំគ្នាលេងទឹកដើម្បីកាត់បន្ថយកំដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv-KHJgSbYSzeuMxu2ozZfX6032x5j8e5J4vy5e2mVccU03P8rWtlGbzT2e13wAiHG7f3QyZxsF5bfpeYyskCb0R8ECiSpMyEzBJvYWgclzNrCKtTtvzFE6NWjWdWNMg87l1VjB1Y7PaFDAIz-U-D9jBuY1VATfL7l4aHHiisnl6NEezoVZj__jvND/s1280/photo_2023-05-06_15-06-01%20(2).jpg

ក្រោយពីសារព័ត៌មានថៃចុះផ្សាយបែបនេះ មានអ្នកលេងបណ្តាញសង្គមថៃបញ្ចេញមតិថា ហេតុអ្វីបានជាឪពុកម្តាយពួកគេមិនស្លៀកខោឱ្យកូន ពីព្រោះនៅទីនេះជាទីក្រុង មិនមែននៅតាមស្រុកស្រែទេ ។ ពលរដ្ឋថៃម្នាក់ទៀតថា វាជាការចងចាំក្នុងវ័យកុមារ និងសុំឱ្យការប្រកួតកីឡាស៊ីហ្គេមលើកនេះជាការបំផុសគំនិតឱ្យក្មេងសម័យថ្មីរបស់កម្ពុជាអភិវឌ្ឍន៍បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig7feOqPONT0RMa6dI3r26GOH_m7LEkW49sxXwYa1xEoxhTl5uaDmEzM-c24YRq0lntyPYIw6R6J9bCLH5DnXW3_T-lnMJHhTxJQ6na74_GvrIhed3us3anRzh6Ex1QR7SeoDzUskj_MJO4GoH-4tc4CqbUUa1VL-mBeYXPyKA-D6B-jNonbpw6VW7/s1280/photo_2023-05-06_15-06-01.jpg

ដូចគ្នានេះ ពលរដ្ឋថៃម្នាក់ទៀតនិយាយថា វាជារូបភាពមួយដ៏ស្រស់ស្អាតសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា ។ ចំណែកនារីម្នាក់ទៀតថា គួរឱ្យអាណិតណាស់ យូរៗទើបកម្ពុជាបានធ្វើជាម្ចាស់ផ្ទះម្តង អីចឹង ក្មេងៗក៏សប្បាយនឹងការលេងទឹកបែបនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPetcvRFnd8wDk67OFFnrazX6IYdrRiFiXF-PAeGEpZ2e-VTR_itDkIh_VJyOM4c_B2_ACiAS3fm0pDq4jok1OZjAx-cqDyjLTiPsX8hUbSC0qEeWMBvduL5vUTYYybdtDIf69ZDQHrIi7PmMfsARQUptM6psSkXlDzQCeBgHlFHO1eCFPoylBLV7z/s1280/photo_2023-05-06_15-06-02.jpg ប្រភព ៖ PPTV HD 36

មហាជនកំពុងរំជួលចិត្ត នៅពីក្រោយព្រឹត្តិការណ៍ដ៏អស្ចារ្យមានការលះបង់ខ្លាំងណាស់ពីក្រុមការងារក្រៅឆាក

0

ផ្ទាំងទស្សនីយ៍ភាពដ៏មហស្ចារ្យក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ នារាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានធ្វើឱ្យពិភពលោកកាន់តែឃើញច្បាស់ពីកំណើតនគរខ្មែរ ជាប្រទេសចំណាស់មួយនៅអាស៊ីអាគ្នេយ៍មានវប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់។ ការរៀបចំព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ភ្ញៀវបរទេស ដែលចូលរួមដោយផ្ទាល់ និងមិនបានចូលរួមដោយផ្ទាល់ក្តី។

ទន្ទឹមនឹងកម្មវិធីបញ្ចប់ទៅដោយរលូន មហាជនបានកោតសរសើរដល់ប្រមុខថ្នាក់ដឹកនាំ អ្នករៀបចំព្រឹត្តិការណ៍ សិល្បករ សិល្បការិនី ដែលបានចូលរួមសម្តែងផ្ទាំងទស្សនីយ៍ភាពផ្សេងៗជាច្រើនឆ្លុះបញ្ចាំងពីអរិយធម៌កម្ពុជានោះ មហាជនក៏មិនភ្លេចសម្តែងនូវការគោរព កោតសរសើរដល់អ្នករៀបចំក្រៅឆាក ដែលពួកគាត់បានលះបង់ទាំងកម្លាំងកាយចិត្តនៅពីក្រោយពីផ្ទាំងទស្សនីយ៍ដែលប្រជាជនបានទស្សនា។

ជាក់ស្តែង វីដេអូមួយបង្ហោះនៅលើទិកតុក បានបង្ហាញពីសកម្មភាពក្រុមការងាររៀបចំនៅក្នុងកម្មវិធីប្រើកម្លាំងដោយផ្ទាល់ កំពុងធ្វើឱ្យមហាជនរំជួលចិត្តយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយឃើញពីការលះបង់ខ្លាំងណាស់របស់ក្រុមការងារដែលធ្វើបង្កឱ្យកម្មវិធីប្រព្រឹត្តនិងបញ្ចប់ទៅដោយរលូន ផ្តល់ការចងចាំដ៏ល្អដល់ប្រជាតិខ្មែរទាំងមូល។

មហាជន បានសម្តែងនូវការគោរព អរគុណសម្រាប់ការលះបង់របស់ក្រុមការងារនៅក្រៅឆាកទោះពួកគាត់មិនបានសម្តែងឱ្យទស្សនិកឃើញក្តី ប៉ុន្តែក្រុមការងារជាចំណែកមួយដែលអាចឱ្យផ្ទាំងទស្សនីយ៍ភាពដ៏ល្អឯកលេចចេញជារូបរាងឱ្យទស្សនិកជនឃើញបាន៕

@user5978223968636

នេះជាសកម្មភាពនៅក្រោមប្រទេសពួកខ្ញុំទាំងអស់គ្នាខំប្រឹងដើម្បីឲ្យពិភពលោកបានស្គាល់

♬ សំឡេងដើម – ហេង ហេង – ហេង ហេង

Samsung ហាមឃាត់បុគ្គលិកប្រើប្រាស់កម្មវិធី ChatGPT

0

ក្រុមហ៊ុន Samsung Electronics បានហាមឃាត់បុគ្គលិករបស់ខ្លួនប្រើប្រាស់កម្មវិធី ChatGPT រួមទាំងកម្មវិធី Google Bard និង Bing ផងដែរ ក្រោយពីវិស្វកររបស់ក្រុមហ៊ុនបានធ្វើឱ្យបែកធ្លាយទិន្នន័យសំខាន់របស់ក្រុមហ៊ុនតាម ChatGPT កាលពីខែមេសា ឆ្នាំ២០២៣ ។

សារព័ត៌មាន Bloomberg ចុះផ្សាយថា ក្រុមហ៊ុន Samsung បានជូនដំណឹងទៅកាន់បុគ្គលិកអំពីគោលការណ៍ថ្មីថា ទិន្នន័យដែលផ្ញើតាមរយៈ AI platform ទាំងនេះត្រូវបានគេរក្សាទុកនៅ server ខាងក្រៅ ។ ដូច្នេះ ពិបាកក្នុងការលុបចោលណាស់ ហើយព័ត៌មានអាចធ្លាយទៅដល់មនុស្សខាងក្រៅបាន ។

តាមការស្ទង់មតិទៅលើបុគ្គលិកក្រុមហ៊ុន Samsung អំពីការប្រើប្រាស់ឧបករណ៍ AI ឃើញថា អ្នកឆ្លើយតប៦៥% គិតថា បច្ចេកវិទ្យានេះគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ខណៈកាលពីខែមេសា ឆ្នាំ២០២៣ មានក្រុមវិស្វកររបស់ Samsung បានបង្ហោះកូដក្រុមហ៊ុនដោយចៃដន្យទៅក្នុងកម្មវិធី ChatGPT ។ អ្នកតំណាងក្រុមហ៊ុន Samsung បញ្ជាក់ថា ក្រុមហ៊ុនបានហាមឃាត់បុគ្គលិកប្រើប្រាស់ឧបករណ៍ generative AI គ្រប់ប្រភេទ ។Samsung Canada Employees Give Back to Local Communities Across Canada –  Samsung Newsroom Canada

ការចាប់អារម្មណ៍ប្រើប្រាស់កម្មវិធី ChatGPT បានកើនឡើងជាលំដាប់ទាំងផ្នែកខាងក្នុង និងខាងក្រៅក្រុមហ៊ុន ។ ក្រុមហ៊ុន Samsung បានប្រាប់បុគ្គលិកថា បើទោះជាចំណាប់អារម្មណ៍នេះផ្តោតលើផលប្រយោជន៍ និងសក្តានុពលក្តី ប៉ុន្តែក៏មានការបារម្ភអំពីគ្រោះថ្នាក់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ផងដែរ ។

ក្រុមហ៊ុន Samsung បានហាមឃាត់បុគ្គលិកប្រើប្រាស់កម្មវិធី ChatGPT ក្នុងកុំព្យូទ័រ ថេបប្លេត ទូរស័ព្ទ និងបណ្តាញខាងក្នុងរបស់ក្រុមហ៊ុន ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានស្នើឱ្យបុគ្គលិកដែលប្រើប្រាស់ ChatGPT ឬឧបករណ៍ AI ផ្សេងៗនៅក្នុងឧបករណ៍ផ្ទាល់ខ្លួន ចៀសវាងបង្ហោះព័ត៌មានក្រុមហ៊ុន ឬព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ ហើយអ្នកល្មើសនឹងបម្រាមនេះ នឹងត្រូវបានបណ្តេញចេញពីការងារ ។

បច្ចុប្បន្ន ក្រុមហ៊ុន Samsung កំពុងបង្កើតឧបករណ៍ AI របស់ក្រុមហ៊ុនផ្ទាល់សម្រាប់ជួយក្នុងការបកប្រែ និងសង្ខេបឯកសារផ្សេងៗ ។ លើសពីនេះ ក្រុមហ៊ុនក៏បានអភិវឌ្ឍន៍ software និងស្វែងរកវិធីធ្វើយ៉ាងណា កុំឱ្យមានការបង្ហោះទិន្នន័យសំខាន់របស់ក្រុមហ៊ុនទៅក្នុង server ខាងក្រៅ ៕Samsung preparing to lay off 1,000 employees in India [Updated]: Samsung's  official response - GSMArena.com news

ប្រភព ៖ Around the World

ថៃថា ពិធីបើកការប្រកួតកីឡាស៊ីហ្គេមរំលេចដោយពន្លឺភ្លើងពណ៌ដ៏អស្ចារ្យ

0

ប្រទេសកម្ពុជា ៖ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ពលរដ្ឋកម្ពុជាបាននាំគ្នាធ្វើដំណើរមកកាន់ពហុកីឡដ្ឋានមរតកតេជោ ជាបន្តបន្ទាប់ ដើម្បីចូលរួមទស្សនាពិធីបើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ ពលរដ្ឋខ្មែរធ្វើដំណើរមកចូលរួមទស្សនាពិធីបើកការប្រកួតកីឡានេះ បានធ្វើឱ្យបរិយាកាសនៅបរិវេណខាងមុខទីលានប្រកួតមានសភាពអ៊ូអរ ខណៈមន្ត្រីបានរៀបចំបរិវេណនៅក្បែរទីលានប្រកួតសម្រាប់ធ្វើជាចំណតរថយន្ត និងម៉ូតូ ។May be an image of fireworks and text

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានចាប់ផ្តើមជាផ្លូវការនៅម៉ោង៧យប់ថ្ងៃទី៥ ខែឧសភា ក្នុងពហុកីឡដ្ឋានមរតកតេជោ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្វើជាប្រធាន ព្រមទាំងមានពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់បានមកចូលរួមទស្សនាផងដែរ ។May be an image of text

សារព័ត៌មានថៃឈ្មោះ PPTV HD 36 បានចុះផ្សាយថា ពិធីបើកការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា គឺបានរំលេចទៅដោយពន្លឺភ្លើងពណ៌ដ៏ស្រស់ស្អាត និងអស្ចារ្យ ព្រមជាមួយអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ខណៈទីលានប្រកួតកីឡាមានកៅអីសម្រាប់អង្គុយទស្សនាចំនួន៧៥.០០០កៅអី ។ លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាប្រទេសថៃ បានចាត់តាំងឱ្យលោក Kongsak Yodmanee អាជ្ញាធរកីឡាប្រទេសថៃ ធ្វើជាមន្ត្រីតំណាងរដ្ឋាភិបាល ព្រមទាំងលោក Cherdkiat Atthakon ឯកអគ្គរាជទូតថៃប្រចាំទីក្រុងភ្នំពេញ មកចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ។May be an image of fireworks and text

ក្នុងពិធីបើកការប្រកួតនេះ មានក្បួនដង្ហែរកីឡាករក្នុងទីលានប្រកួតចំនួន១១ប្រទេស ដូចជា ព្រុយណេ, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, ទីម័រខាងកើត, វៀតណាម និងកម្ពុជា ជាម្ចាស់ផ្ទះ ។ ក្រុមកីឡាករថៃបានដើរជាក្បួនក្នុងលេខរៀងទី៨ នាថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេម ដោយមានលោក Chanathip Chakwan ជាក្រុមកីឡាបាល់បោះជម្រើសជាតិថៃ មានអាយុ២៦ឆ្នាំ ជាអ្នកកាន់ទង់ជាតិថៃ បានដឹកនាំក្រុមកីឡាករដើរក្នុងទីលានប្រកួត ព្រមទាំងលោក Thana Chaiprasit ជាប្រធានអត្តពលិកថៃ ៕May be an image of fireworks and text ប្រភព ៖ PPTV HD 36

ប្រាសាទយឺ គ្រាប់ពេជ្រប្រាសាទខ្មែរមួយ ដែលបានរបូតបាត់នាសម័យបុរាណ

0

ប្រាសាទយឺ  គឺជាប្រាសាទបុរាណខ្មែរស្ថិតនៅក្នុងឃុំប្រាសាទយឺ ស្រុក ប្រៃបុង ខេត្តស៊ីសាកេត  ដែលធ្លាប់ជាអតីតដែនដីរាជាណាចក្រអង្គរ បច្ចុប្បន្នស្ថិតក្នុងប្រទេសថៃ។วัดปราสาทเยอเหนือ - อีสานร้อยแปด

តាមឯកសារខាងថៃបានបញ្ជាក់ច្បាស់ៗថា ប្រាសាទនេះ គឺជាប្រាសាទបុរាណខ្មែរ សង់នៅលើទីទួលមានស៊ុមទ្វារ ផ្ដែរ សសរពេជ្រធ្វើអំពីថ្មភក់ និងតួប្រាសាទធ្វើអំពីឥដ្ឋ ប៉ុន្តែបច្ចុប្បន្នរងការបាក់បែកសឹងអស់ទៅហើយ នៅសល់តែផ្ដែរ និងស៊ុមទ្វារប៉ុណ្ណោះដែលនៅឈរ។อำเภอไพรบึง - วิกิพีเดีย

ប្រាសាទយឺនេះ មានរាងជាការ៉េ ត្រូវបានសាងសង់នៅពុទ្ធសករាជទី ១៦-១៧ ឬនៅសតវត្សទី ១០ និង១១ ក្នុងរចនាបថឃ្លាំង និងបាពួន អាចក្នុងរជ្ជកាលព្រះបាទ​ឧទយ​ទិ​ត្យ​វរ្ម័នទី២ ឬ ព្រះបាទ​ហ៌​សវរ្ម័នទី៣៕หมู่บ้านปราสาทเยอ

មហាជនរួមទាំងតារាល្បីៗជាច្រើនរូប បង្ហាញមោទកភាពការរៀបចំយ៉ាងល្អឯកពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមរបស់កម្ពុជា

0

នារាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជារាត្រីចងចាំជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជាក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ទើបមានឱកាសរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយប្រទេសកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះ ព្រមទាំង បង្ហាញផ្ទាំងទស្សនីយ៍ភាពដ៏មហស្ចារ្យទៅកាន់ពិភពលោកថាកម្ពុជាអាចធ្វើបាន។

ការរៀបចំព្រឹត្តិការណ៍បើកស៊ីហ្គេម២០២៣នេះ មហាជនរួមទាំងតារាល្បីៗជាច្រើនរូបសុទ្ធតែបង្ហាញអារម្មណ៍ មោទកភាពទាំងអ្នកទៅទស្សនាផ្ទាល់នៅពហុកីឡដ្ឋានមរតកតេជោ និងអ្នកទស្សនាបន្តផ្ទាល់តាមតំបន់នានារំភើបចិត្តសឹងស្រក់ទឹកភ្នែកគ្រប់គ្នាព្រោះការបង្ហាញជូនរបស់កម្ពុជានៃការបើកព្រឹត្តិការណ៍នេះពិតជាមានភាពអស្ចារ្យណាស់។ ក្នុងនោះសិល្បករកម្ពុជាជាច្រើនរូបសុទ្ធតែបង្ហាញអារម្មណ៍ថាការមហាព្រឹត្តិការណ៍នេះរៀបចំបានល្អណាស់។No photo description available.

ទស្សនីយ៍ភាពនៃការបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដ៏អស្ចារ្យរបស់កម្ពុជាមានច្រើនរូបភាពដែលឆ្លុះបញ្ចាំងការបង្ហាញពីប្រាសាទអង្គរ ល្ខោនខោល ល្ខោនស្បែក របាំ គោមហូល ក្បាច់គុនខ្មែរ យ័ន្ត ស្រូវ ឧបករណ៍តន្ត្រី ភាពរុងរឿងនៃអរិយធម៌ខ្មែរ និងផ្ទាំងទស្សនីយ៍ភាពជាច្រើនទៀតលើកយកមកបង្ហាញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVys6sRSKZaRH-fGSIilB5FAfVzeVpkMW-HKzBl_sGmtiDqehYQoQQ4P2AdfMagBulI6hEahgcJU81BOozoPpCRT713G-vpZguP9xuXHB0sLqYNvrw5DVXoasL2S0fWle-wbakkwSipSHpJer8hJTrz2Vcwntu4QLKuUYh-cBwRpii6vqDqb4muDHk/s1440/344768246_3532165343737997_1484958427132093606_n.jpg

តារាកំប្លែងល្បីឈ្មោះនាយពាក់មី បានបង្ហាញអារម្មណ៍ថា «រំភើប ហូរទឹកភ្នែក ឃើញការរៀបចំ ស៊ីហ្គេមថ្ងៃនេះខ្មែរយើងអស្ចារ្យ ខ្មែរធ្វើបាន កីឡារស់ក្នុងសន្តិភាព»។ «នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឈី» ជានារីមគ្គុទេស៏តំណាងកម្ពុជា???????????? ???????????????? ជាទីមោទនកភាព ក្រោមរូបភាពគួរអោយចងចាំសម្រាប់ប្រជាជាតិកម្ពុជាគ្រប់រូប»។ នេះជាការលើកឡើងរបស់បវរកញ្ញារូបនេះ។ ងាកទៅកាន់តារាពហុជំនាញ ខាត់ សុឃីម វិញ បានលើកបង្ហាញអារម្មណ៍ថា «មិនដែលមានមោទកភាពដូចពេលនេះទេ អស្ចារ្យណាស់ដែនដីសុវណ្ណភូមិ… ពង្សាវតាខ្មែររុងរឿងក្រៃលែង»។ Youtuber ដ៏ល្បីលោក ហេង វិសាល បានសរសេរថា «អត់ទាន់បាត់មោទនភាពទេ Seagame Opening ពិតជាអស្ចារ្យខ្លាំងណាស់។ អរគុណដល់អ្នករៀបចំ បងៗអ្នកសំដែង និងក្រុមការងារទាំងអស់ អរគុណពួកយើងពិតជាអស្ចារ្យ ពាក្យថា”ខ្មែរធ្វើបាន” គឺសាកសមបំផុតជាមួយ កម្មវិធីម្សិលមិញ» ។ តារាចម្រៀង សុគន្ធនិសា វិញបានបង្ហាញថា «ក្នុងថ្ងៃម្សិលមិញនេះ ជាអ្នកសិល្បៈចូលរួមផង ហើយក៏ជាអ្នកទស្សនាមួយរូបដែរ ពិតជារំភើប សប្បាយរីករាយនិងមានកិត្តិយសដែលមានវត្តមានច្រៀងក្នុងឱកាសបើកសម្ភោធការប្រគួតកីឡាSEA GAME លើកទី32 ឆ្នាំ2023នៅកម្ពុជា កម្ពុជាធ្វើបាន មោទនភាព ប្រវត្តិសាស្រ្តថ្មីក្នុងឆ្នាំ2023ដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួត SEA GAMES 32nd in Cambodia
មានសន្តិភាពទើបមានការអភិវឌ្ឍន៍ កីឡារស់ក្នុងសន្តិភាព អរគុណសន្តិភាព»។May be an image of Tokyo Tower, fireworks and text

មិនត្រឹមតែសិល្បករខាងលើនេះទេ មហាជននិងសិល្បករជាច្រើនទៀតសុទ្ធតែពេញចិត្តនៃការរៀបចំបើកព្រឹត្តិ្កការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី៥ម្សិលមិញនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYHfl5WaQol5dRCJ2q-K4gzuIbuovssbSChlzDTuRbt5NRrbVr-mW18UO1GxzGBXcnctjL50uKHY6xNyjAjD5eDWT5elueH9H3i1SlrQiAuDJiZUKtmYum_delcNm2UHVm_YwWbJBvD5oF8NL-NkVqYQ-4Mi38aRKPUr-EQCuuXZO-nA5N9lWEvamJ/s1440/345250745_819885989481282_3363325140174349156_n.jpgMay be an image of Tokyo Tower, crowd and text

UN ព្រមានថា ពិភពលោកនឹងប្រឈមអាកាសធាតុក្តៅខ្លាំង

0

អង្គការសហប្រជាជាតិ (UN) បានព្រមានពីការកើតបាតុភូតអេលនីណូក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយវានឹងធ្វើឱ្យសីតុណ្ហភាពកាន់តែខ្ពស់នៅទូទាំងពិភពលោក និងអាចធ្វើឱ្យអាកាសធាតុក្តៅខ្លាំងផងដែរ ។ អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិប៉ាន់ស្មានថា មានឱកាស៦០% នឹងកើតបាតុភូតអេលនីណូនៅខែកក្កដា ឆ្នាំ២០២៣ ហើយមានឱកាស៨០% នឹងកើតបាតុភូតអេលនីណូនៅខែកញ្ញា ឆ្នាំ២០២៣ ។Scientists: Strong evidence that human-caused climate change intensified  2015 heat waves | National Oceanic and Atmospheric Administration

បាតុភូតអេលនីណូនឹងកើតឡើងតាមធម្មជាតិ និងធ្វើឱ្យអាកាសធាតុក្តៅខ្លាំងនៅទូទាំងពិភពលោក ។ ជាមួយគ្នានេះ វានឹងបង្កឱ្យកើតគ្រោះរាំងស្ងួតនៅតំបន់ខ្លះនៃពិភពលោកផងដែរ ហើយតំបន់ខ្លះទៀតមានភ្លៀងធ្លាក់ខ្លាំង ។ បាតុភូតអេលនីណូបានកើតឡើងលើកចុងក្រោយចាប់ពីឆ្នាំ២០១៨-២០១៩ ហើយចាប់ពីឆ្នាំ២០២០ មក ពិភពលោកបានប្រឈមនឹងបាតុភូតឡានីណាអស់រយៈពេលជាយូរ ។ បាតុភូតឡានីណាដែលផ្ទុយគ្នានឹងបាតុភូតអេលនីណូ ទើបតែបញ្ចប់នៅដើមឆ្នាំ២០២៣ នេះ ។UN report offers stark warning on global warming - Investment Monitor

អង្គការសហប្រជាជាតិបញ្ជាក់ថា រយៈពេល៨ឆ្នាំកន្លងមក គឺជាពេលមួយដែលមានអាកាសធាតុក្តៅបំផុតចាប់តាំងពីគេបានកត់ត្រាមក បើទោះជាមានបាតុភូតឡានីណាដែលធ្វើឱ្យអាកាសធាតុត្រជាក់ស្ទើរពាក់កណ្តាលនៃរយៈពេលនេះក្តី ។ ដូច្នេះ បើគ្មានបាតុភូតឡានីណា ពិភពលោកអាចប្រឈមនឹងអាកាសធាតុក្តៅខ្លាំងជាងនេះ ។Climate sensitivity study suggests narrower range of potential outcomes |  Climate science | The Guardian

ប្រធានអង្គការ World Meteorological Organization លោក Petrie Talas បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា បាតុភូតឡានីណាបានដើរតួនាទីបញ្ឈប់ការកើនឡើងនូវសីតុណ្ហភាពពិភពលោកជាបណ្តោះអាសន្ន ។ ប៉ុន្តែបាតុភូតអេលនីណូនឹងធ្វើឱ្យសីតុណ្ហភាពលើពិភពលោកកើនឡើងជាថ្មី ប៉ុន្តែពេលនេះ មិនទាន់មានការអះអាងពីផលប៉ះពាល់ខ្លាំង ឬរយៈពេលរបស់បាតុភូតអេលនីណូទេ ។ បាតុភូតអេលនីណូធ្លាប់បានកើតឡើងនៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ ។ នៅឆ្នាំ២០១៦ ត្រូវបានគេចាត់ទុកជាឆ្នាំក្តៅខ្លាំងបំផុត ដោយសារបាតុភូតអេលនីណូមានកម្លាំងខ្លាំងក្លា និងការបំភាយឧស្ម័នផ្ទះកញ្ចក់ ។

បាតុភូតអេលនីណូកើតឡើងរៀងរាល់២-៧ឆ្នាំម្តង និងមានរយៈពេល៩-១២ខែ ហើយវានឹងធ្វើឱ្យសីតុណ្ហភាពផ្ទៃទឹកផ្នែកកណ្តាល និងខាងកើតមហាសមុទ្រប៉ាស៊ីហ្វិកកាន់តែក្តៅជាងមុន ។ ជាទូទៅ នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងត្បូងរបស់អាមេរិកខាងត្បូង, ទ្វីបអាហ្វ្រិក និងអាស៊ីកណ្តាល ។ ជាមួយគ្នានេះ វានឹងបណ្តាលឱ្យកើតគ្រោះរាំងស្ងួតនៅប្រទេសអូស្ត្រាលី, ឥណ្ឌូណេស៊ី និងតំបន់ជាច្រើនរបស់អាស៊ីខាងត្បូង ៕ UN warns rapid, unprecedented change needed to halt global warmingប្រភព ៖ TNN Earth

ផ្ទុះការគាំទ្រព្រាត ក្រោយក្រុមកំប្លែងពាក់មីសម្តែងរឿងខ្លីធ្វើឱ្យអ្នកជិតខាងកម្ពុជាពូកែទើ.សអាចកកឈា.មបាន

0

ក្រុមកំប្លែងនាយពាក់មី រួមមាននាយ ពាក់មី ,នាយគ្រឿន, នាយក្រាន់, ពូណុយ នីឡា បានសម្តែងរឿងកំប្លែងខ្លីមួយនៅក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកា បានផ្ទុះការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនរួមទាំងរដ្ឋមន្រ្តីក្រសួងព័ត៌មានផង ដ្បិតថាជាកំប្លែងខ្លីមែនតែអាចឱ្យអ្នកជិតខាងកម្ពុជាពូកែខាងទើសស្ទើរគ្រប់រឿងកកឈា.មដុំៗបាន។

ទស្សនីយ៍ភាពជាច្រើននៅក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងនគរ រួមទាំងពិភពលោកបង្ហាញពីអារម្មណ៍រំភើបអស្ចារ្យរំភើបចិត្ត ស្ងប់ស្ងែង គ្មានអ្វីប្រៀបផ្ទឹម នៅតែដក់ជាប់ក្នុងចិត្តទោះបីកម្មវិធីបានបញ្ចប់ហើយក្តីនៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងកម្មវិធីមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មុនបង្ហាញទស្សនីយ៍ភាពដ៏អស្ចារ្យសំខាន់ៗ សិល្បករជាច្រើនរូបមកពីបណ្តាផលិតកម្មនានាក្នុងប្រទេស បានធ្វើការសម្តែងនូវបទចម្រៀងផ្សេងៗដើម្បីញុំាំងកម្មវិធីឱ្យកាន់តែសប្បាយរីករាយ បង្កបរិយាកាសឱ្យកាន់តែអធិកអធមមុនកម្មវិធីផ្លូវការឈានមកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7nz-NQPClzdOfmTrgcpjSTnIvUBnTADNC1n_RmUrpwT02Bz8wsmUZvT6uOAb7b-crp-rirrtzD3GF-FSDgeMC_jCs2tRRwxDwPNbytYvhvcv9WEGroP0CRng0lf5iMSD7FhKSNm0F2TKf_47TGOfbGAD8qmkEIjFyBTnCrS1A9dSHJ86jhxl6Touc/s1440/344879025_242511594961185_1773042603737519306_n.jpgក្នុងនោះក៏មានការសម្តែងពិសេសពីក្រុមកំប្លែងនាយពាក់មី ក្រោយការដឹកនាំពីលោក លោកសុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ បានផ្តល់សំណើចជូនមហាជន ដោយមានតួអង្គសនិ្តសុខ ជានាយ ពាក់មី តួអង្គយក្ស ជានាយគ្រឿន តួអង្គទេវតា ជានាយក្រាន់ និងមានតួអង្គផ្សេងទៀតដូចជា ពូណុយ និងនីឡា ជាដើម។ ដ្បិតថាជារឿងកំប្លែងមែនពិតតែបង្កប់អត្ថន័យស៊ីជម្រៅខ្លាំង ដែលមហាជនបានលើកឡើងថា រឿងខ្លីមួយនេះអាចឱ្យអ្នកជិតខាងកម្ពុជាដែលចូលចិត្តពូកែទើសស្ទើរគ្រប់រឿងចាប់តាំងពីកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលចូលចិត្តយកភាពមិនល្អតូចមួយមកធ្វើជាប្រធានបទទាំងរូបផ្សេងទៀតមានល្អៗជាច្រើនមិនយកមកបង្ហាញកកឈាមបាន។

សាច់រឿងកំប្លែងខាងលើនេះក៏ឆ្លុះបញ្ចាំងឱ្យយើងដឹងថា បើសិនជាតួអង្គយក្សព្រមលុបមុខជាយក្ស បើកភ្នែកបើកចិត្តនោះយើងនិងឃើញភាពស្រស់ស្អាតជាមិនខាន កុំយកកំហុសតូចមួយជាចំណុចអវិជ្ជមានគ្របដណ្តប់លើភាពល្អ ប្រៀបបដូចជាបើអ្នកជិតខាងកម្ពុជា ព្រមបើកចិត្តបើកបេះដូងឱ្យទូលាយ យើងនឹងឃើញភាពវិជ្ជមានច្រើនជាងអវិជ្ជមានមិនខាន៕

សំណង់អគាររដ្ឋបាលសាលាខេត្តព្រៃវែង សាងសង់ក្នុងតម្លៃ ៥១ប៊ីលានរៀល

0

នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក។

អគាររដ្ឋបាលសាលាខេត្តព្រៃវែង សាងសង់លើផ្ទៃដីទំហំ ៣៥.០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មាន៤ខ្នង កម្ពស់៤ជាន់ ស្មើ២២៣បន្ទប់ សាលប្រជុំ៦ ក្នុងនោះសាលធំ១ អាចផ្ទុកអ្នកចូលរួមប្រមាណ៥០០នាក់ សាលមធ្យម២ អាចផ្ទុកបានប្រមាណ១០០នាក់ និងសាលតូច៣ អាចផ្ទុកអ្នកចូលរួម២៥នាក់ ហើយក្រៅពីនោះ មានសាលប្រជុំសម្រាប់នាយករដ្ឋបាល នាយកទីចាត់ការអង្គភាពចំណុះសាលាខេត្ត បណ្ណសារ ១បន្ទប់ បន្ទប់ប្រជុំតាមប្រព័ន្ធបច្ចេកវិទ្យា ១បន្ទប់ បន្ទប់ទទួលភ្ញៀវ ២បន្ទប់ បន្ទប់រង់ចាំ ២បន្ទប់ បន្ទប់បច្ចេកទេស ១បន្ទប់ បន្ទប់ដាក់សម្ភារៈ ១២បន្ទប់ បន្ទប់តែកាហ្វេ ៤ បន្ទប់ បន្ទប់អគ្គិសនី ១បន្ទប់ បន្ទប់ម៉ូទ័រទឹក ១បន្ទប់ ឃ្លាំង ១បន្ទប់ និងបន្ទប់ទឹក ៧៦បន្ទប់។

អគារនេះក៏មានបណ្ដាទឹកស្អាត បណ្ដាញទឹកកខ្វក់ បណ្ដាញអគ្គិភ័យ បណ្ដាញអគ្គិសនី ម៉ាស៊ីនត្រជាក់ បណ្ដាញអេឡិចត្រូនិក ហេដ្ឋារចនាសម្ព័ន្ធខាងក្នុង និងខាងក្រៅ ខ្លោងទ្វារច្រកចេញចូល ប៉ុស្តិ៍យាម អគារកីឡា បន្ទប់ទឹកសាធារណៈ ចំណតថយន្ត សួនច្បារសាលាខេត្ត និងរបងព័ទ្ធជុំវិញប្រវែងជាង ៦៣៩ម៉ែត្រ។ សម្រាប់ការចំណាយសាងសង់ទាំងមូល ឯកឧត្តមបានបញ្ជាក់ជូនសម្ដេច និងអង្គពិធីថា មានចំនួនទឹកប្រាក់ ៥១.០០០.០០០.០០០ រៀល (ហាសិបមួយប៊ីលានរៀល)។ ក្រៅពីនេះ ក៏មានការគាំទ្រជាជំនួយសម្ភារៈបរិក្ខាផ្សេងៗទៀតពីសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងសប្បុរសជន៕

កំពូលសត្វពស់ទាំង៤ ប្រភេទដែលធំបំផុតនៅលើពិភពលោក

0

ពស់ គឺជាពពួកសត្វល្មូនដែលភាគច្រើនមានពិស នឹងអាចបង្កគ្រោះថ្នាក់ទៅដល់មនុស្សបានយ៉ាងងាយ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានភាពខ្លាចរអានឹងសត្វប្រភេទនេះណាស់។ សត្វពស់មានច្រើនប្រភេទនឹងមានទំហំខុសៗគ្នាផងដែរ ។ ដូច្នេះហើយតើពស់ណាខ្លះ ដែលមានទំហំធំជាងគេនៅលើពិភពលោក?

១.Titanoboa៖ ពស់ថ្លាន់ប្រភេទនេះមានដើមកំណើតនៅអាមេរិកខាងត្បូង ដែលមានអាយុកាល ៦០ លានឆ្នាំមុន នឹងមានប្រវែង ១៣ ម៉ែត្រ មានទម្ងន់ ១,១៣០ គីឡូក្រាម។Titanoboa Images – Browse 66 Stock Photos, Vectors, and Video | Adobe Stock

២.Palaeophis colossaeus៖ គឺជាពស់សមុទ្របុរាណដែលគ្របដណ្តប់ភាគច្រើននៃអាហ្វ្រិកខាងជើងកាលពី ១០០ លានឆ្នាំមុន និងមានប្រវែង ១២ ម៉ែត្រ។Release The Hodari ???? on Twitter: "For those not familiar, Palaeophis was a  genus of marine and estuarine snakes- unrelated to today's sea snakes- some  of which reached huge size. The Eocene

៣.Gigantophis Garstini៖ Gigarstini គឺជាសត្វចម្លែកដ៏ធំមួយដែលរស់នៅ ៤០ លានឆ្នាំមុន។ អ្នកស្រាវជ្រាវប៉ាន់ស្មានថាវាមានប្រវែងរាងកាយពី ៧ ទៅ ១០ ម៉ែត្រ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា Gigantophis មានទំនាក់ទំនងជាមួយពស់យក្សផុតពូជមួយទៀតគឺ Madtsoia នៅក្នុងប្រទេសឥណ្ឌា ដែលបង្ហាញថាពស់យក្សនេះធ្លាប់ត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅទូទាំងអាស៊ី។The Mighty Titanoboa Late Paleocene Epoch Extinct Reptile - Etsy

៤.Anacondas៖ យោងតាមសួនសត្វជាតិ និងវិទ្យាស្ថាន Smithsonian Institute of Conservation Biology បានឱ្យដឹងថា ពស់ថ្លាន់Anacondas ត្រូវបានគេប្រទះឃើញនៅក្នុងព្រៃអាម៉ាហ្សូន ដែលមានប្រវែង៩ម៉ែត្រ និងមានទម្ងន់ ៣៩៩ គីឡូក្រាម ៕Green Anaconda | National Geographic

ប្រភព៖vnexpress