Home ព័ត៌មានជាតិ ជំទាវក្លែងក្លាយអស់លក្ខណ៍ជាប់អន្ទាក់អភិបាលខេត្តថ្មី ក្រោយបោកលុយពលរដ្ឋរាប់ម៉ឺនដុលា្លរ

ជំទាវក្លែងក្លាយអស់លក្ខណ៍ជាប់អន្ទាក់អភិបាលខេត្តថ្មី ក្រោយបោកលុយពលរដ្ឋរាប់ម៉ឺនដុលា្លរ

845
0

ជារឿងមួយហួសចិត្តនឹកស្មានមិនដល់ ស្រ្តីម្នាក់បន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយថ្នាក់ដឹកនាំស្ទើរគ្រប់កម្មពិធីដោយគ្មានអ្នកដឹង និងដើរបោកពលរដ្ឋរាប់សិបនាក់អស់រាប់ម៉ឺនដុល្លារ ប៉ុន្តែត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចបែកការត្រឹមអភិបាលខេត្តពោធិ៍សាត់ថ្មីឯកឧត្តម ខូយ រីដា។

ស្រ្តីជាប់ចោទខាងលើនេះមានឈ្មោះថា ហ៊ីម មុំ អាយុ៥៣ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូលខេត្តកណ្ដាល និងមានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ ២៤ ផ្លូវលេខ ១០៨ ភូមិ ១៨ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោករាជធានីភ្នំពេញ ដោយសមត្ថកិច្ចឃាត់ខ្លួនស្រ្តីរូបនេះឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងក្រុងពោធិ៍សាត់។

ការឃាត់ខ្លួនជនជាប់ចោទរូបនេះ ក្រោមការបង្គាប់ពីចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់លោកឡុញ ច័ន្ចចេតនា បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងស៊ើបសួរលេខ ២៤៥ ចុះថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ នេះពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិឯកភាព ឃុំថ្មដាស្រុកវាលវែងក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២១កន្លងទៅដោយបោកប្រាស់ជនរងគ្រោះម្នាក់ដែលបានមកដាក់ពាក្យបណ្ដឹងនៅតុលាការអស់ទឹកប្រាក់ចំនួន ១៧,៧០០ ដុល្លារ ជាថ្នូរនិងរត់ការចូលក្របខ័ណ្ឌនគរបាល ហើយនិងមានពលរដ្ឋខ្លះទៀតក៏ចាញ់បោកដែរ៕May be an image of 2 people, hospital, temple and textMay be an image of 10 peopleMay be an image of 2 people, temple, hospital and textMay be an image of 1 person and text