ពស់ គឺជាពពួកសត្វល្មូនដែលភាគច្រើនមានពិស នឹងអាចបង្កគ្រោះថ្នាក់ទៅដល់មនុស្សបានយ៉ាងងាយ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានភាពខ្លាចរអានឹងសត្វប្រភេទនេះណាស់។ សត្វពស់មានច្រើនប្រភេទនឹងមានទំហំខុសៗគ្នាផងដែរ ។ ដូច្នេះហើយតើពស់ណាខ្លះ ដែលមានទំហំធំជាងគេនៅលើពិភពលោក?
១.Titanoboa៖ ពស់ថ្លាន់ប្រភេទនេះមានដើមកំណើតនៅអាមេរិកខាងត្បូង ដែលមានអាយុកាល ៦០ លានឆ្នាំមុន នឹងមានប្រវែង ១៣ ម៉ែត្រ មានទម្ងន់ ១,១៣០ គីឡូក្រាម។
២.Palaeophis colossaeus៖ គឺជាពស់សមុទ្របុរាណដែលគ្របដណ្តប់ភាគច្រើននៃអាហ្វ្រិកខាងជើងកាលពី ១០០ លានឆ្នាំមុន និងមានប្រវែង ១២ ម៉ែត្រ។
៣.Gigantophis Garstini៖ Gigarstini គឺជាសត្វចម្លែកដ៏ធំមួយដែលរស់នៅ ៤០ លានឆ្នាំមុន។ អ្នកស្រាវជ្រាវប៉ាន់ស្មានថាវាមានប្រវែងរាងកាយពី ៧ ទៅ ១០ ម៉ែត្រ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា Gigantophis មានទំនាក់ទំនងជាមួយពស់យក្សផុតពូជមួយទៀតគឺ Madtsoia នៅក្នុងប្រទេសឥណ្ឌា ដែលបង្ហាញថាពស់យក្សនេះធ្លាប់ត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅទូទាំងអាស៊ី។
៤.Anacondas៖ យោងតាមសួនសត្វជាតិ និងវិទ្យាស្ថាន Smithsonian Institute of Conservation Biology បានឱ្យដឹងថា ពស់ថ្លាន់Anacondas ត្រូវបានគេប្រទះឃើញនៅក្នុងព្រៃអាម៉ាហ្សូន ដែលមានប្រវែង៩ម៉ែត្រ និងមានទម្ងន់ ៣៩៩ គីឡូក្រាម ៕
ប្រភព៖vnexpress