Home Blog Page 1704

លោក ម៉ម សូណង់ដូ ឈរឈ្មោះបោះឆ្នោតសារជាថ្មីម្តងទៀត

0

កាលពីម្សិលមិញ លោក ម៉ម សូណង់ដូ បានដឹកនាំសហការីទៅចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

បើតាម គ.ជ.ប គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ គឺជាគណបក្សទី១០ហើយដែលចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនទាំងពេញសិទ្ធិ និងបម្រុង។

សូមរំលឹកផងដែរថា មហាជនមួយចំនួន ជាពិសេសពលរដ្ឋវ័យចំណាស់ ចាប់ផ្ដើមស្គាល់ លោក ម៉ម សូណង់ដូ តាម​រយៈ​ការ​ផ្សាយ​សំឡេង​នៃ​រលក​វិទ្យុ​សំបុក​ឃ្មុំ។ តាមរយៈក្បាលមេក្រូវិទ្យុផ្ទាល់ខ្លួននេះ លោក ម៉ម សូណង់ដូ បានអត្ថាធប្បាយ​​ព្រឹត្តិការណ៍​នយោបាយ ទំនាស់​ដីធ្លី និង​បញ្ហា​ព្រំដែនជាដើម៕

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ព្រ.មាននិងប្រើសិទ្ធិធ្វើគ្រប់យ៉ាងដើម្បីរក្សាព្រៃឈើនៅតំបន់មួយ នាខេត្តព្រះសីហនុ

0

នាព្រឹកថ្ងៃទី៣ ខែឧសភា នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជន និងជាអគ្គនាយកក្រុមហ៊ុន Mong Reththy Group Ltd បានប្រកាសជាថ្មីនៅលើបណ្តាញសង្គមដល់ក្រុមជនល្មើសដែលលួចកាប់ដើមឈើដែលលោកខំរក្សាទុកគ្មានសល់ ហើយលោកនឹងប្រើសិទ្ធិគ្រប់បែបយ៉ាងដើម្បីថែរក្សាព្រៃឈើទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkz3Q3OEf1_TtIhWtOsN41tBq5UDo4iBxWSk14sWh_MIwKAKaMJ73v5gxgOMCckPH_Nceva2EegYnCvuIgLG6nBumRFD2PePc42OlmBIDjP4aRgGrk6aBf3786_MZSi-SpOyTmk9wlhdmAYGeHvrKBL7jUZhpQQ6VCBHPad5PDWExBtjpAlhZW5xZz/s1280/344865710_1237999903743312_5677101307998331434_n.jpg

តាមខ្លឹមសាររបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់យ៉ាងដូច្នេះថា «
ថ្ងៃនេះខ្ញុំសូមប្រកាសសាជាថ្មី ទៅដល់ក្រុមជនល្មើស ដែលបាននាំគ្នាមកកាប់បំផ្លាញ ព្រៃឈើដែលនៅសេសសល់ ព្រៃឈើនេះខ្ញុំបានខិតខំប្រឹងប្រែង ថែរក្សាការពារអស់រយៈពេល២៨ឆ្នាំកន្លងទៅហើយ នៅភ្នំតាកឹងគីឡូម៉ែត្រ១៥៨ ផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើជនល្មើសទាំងអស់គ្នា មិនបញ្ឈប់សកម្មភាពនេះទេ ខ្ញុំនឹងប្រើសិទ្ធិគ្រប់បែបយ៉ាងដែលមាន ដើម្បីថែរក្សាការពារព្រៃឈើនេះ ក្នុងន័យទុកជាប្រយោជន៍តកូនចៅទៅអនាគត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1eidf_Qyw36pnhU1mXULFlAfIbf4KwMzeOM1rRIh9oQ4uLUhqLb6PL5rayFe8Z6oHAuBW6_BLh6jdi34SwgiarZxwPyn-NKnnaqzhmgEpzURrzwjcSIyE65JYE_neZckSkfrctvAv9iSLUNT4dHF7k5DMqnaBfzX61YI6cwBY_nsOPK66Q3U7um59/s1280/344812163_783527983183859_3566633063245085230_n.jpg

គួរបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជាអ្នកជំនួញមានប្រជាប្រិយភាពម្នាក់នៅលើបណ្តាញសង្គមតែងតែមានចិត្តករុណា ជាពិសេសឧត្តមភរិយារបស់លោកត្រូវមហាជនកោតសរសើរខ្លាំងពីការរស់នៅដូចប្រជាជនទូទៅធម្មតា ធ្វើផ្អក ធ្វើប្រហុក មិនប្រកាន់ខ្លួនជាលោកជំទាវមានឋានៈខ្ពង់ខ្ពស់ឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhbKcWJQKAxZEuQg3tmemU9ZnkUni5IDAm43su3YuR6gaxkY4AX7bkm-DFe1aawQrqvt_9rdWw3CI4U4PlxLIeKsMFnRU6CdcbWKa7PKzPy3lYqWZrdqfm5UaD-2O8ZcUEicWw_jLJCFxnHxJPGLrHdSwqt3NEAEOaOO06yUIg0vyk4FNrwxlh_2PM/s1125/344367905_1501180473746011_2363815097692097013_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjacpTaD43x2GVFilUBHQuYiKoeScM_au8BuRSxaSz-m2jGW14oJqmu44HMhtcJX3JMVtLLHopftaLxYlZ1me7q-RWJ7CN23ClB04_7R4QfVFfKLVk9lQvpMwZiM2IKvN7PIHg-e7lu5NIi6mIApje_aGW6am-BRPgSqyaIji3uJkNceFWRKgIl5_k3/s1125/344192949_3420906668159177_2770248393304190794_n.jpg

ប្រាសាទបុរាណទាំង១០ ដែលមានភាពទាក់ទាញជាងគេបំផុតនៅអាស៊ីអាគ្នេយ៍

0

តំបន់អាស៊ីអាគ្នេយ៍ គឺជាដំបន់ដែលស្ថិតនៅចំទីប្រសព្វដែលត្រូវឆ្លងកាត់រវាងមហាសមុទ្រពីរ គឺមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ តាំងពីដើមទីមក តំបន់នេះក៏ជាចំណុចឆ្លងកាត់នៃវប្បធម៌ធំ២ផងដែរ គឺចិន និងឥណ្ឌា ហើយដំណាក់កាលក្រោយៗមកទៀតវប្បធម៌ឥស្លាម និងបស្ចិមលោក ក៏បានជ្រាបចូលជាហូរហែរ ដែលធ្វើឱ្យទីនេះក្លាយជាចំណុចទាក់ទាញផ្នែកវប្បធម៌ នឹងកាន់តែពិសេសជាងនេះទៅទៀត គឺភាពចម្រុះ។
ភាពចម្រុះទាំងជាតិពន្ធុ វប្បធម៌ ប្រពៃណីទំនៀមទំទំលាប់ សាសនា ភាសា … សូម្បីតែទីតាំងភូមិសាស្រ្តក៏ចែកជាពីរ គឺដីគោក (កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា) និងដីកោះ (សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រ៊ុយណេ ទីម័រខាងកើត)។
ភាពចម្រុះនេះហើយ ដែលធ្វើឱ្យដំបន់នេះក្លាយជាចំណុចទាក់ទាញអ្នកទស្សនាជុំវិញពិភលោក ចង់មកឃើញនិងស្វែងយល់ពីទីតាំងមួយចំនួនដែលកំពុងតែមានភាពល្បីរន្ទឺ និងទាក់ទាញបំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រទេសទាំង១០នៃអាស៊ានដែលមានប្រាសាទបុរាណដ៏ទាក់ទាញជាងគេ៖

១.ប្រាសាទអង្គរវត្ត (Angkor Wat) ប្រទេសកម្ពុជាAngkor Wat: Cambodia's most iconic temple - Lonely Planet២.ប្រាសាទបុរោពុទ្ធោ (Borobudur) ប្រទេសឥណ្ឌូណេស៊ីBorobudur travel - Lonely Planet | Indonesia, Asia៣.ក្រុមប្រាសាទបាកាន (Bagan) ប្រទេសមីយ៉ាន់ម៉ាThe 8 Best Things to Do in Bagan, Myanmar៤.រាជវាំងក្រុងវ៉េ (Huế) ប្រទេសវៀតណាមBeautiful Photos of Hue, Vietnam's Lost Imperial City៥. ទ្វារជ័យ (Patuxai) ប្រទេសឡាវPatuxay (Vientiane) - All You Need to Know BEFORE You Go៦.វិហារឥស្លាម (Sultan Salahuddin Abdul Aziz mosque) ប្រទេសម៉ាឡេស៊ីFile:Sultan Salahuddin Abdul Aziz Mosque - Shah Ala, Malaysia - panoramio -  Chanilim714.jpg - Wikimedia Commons៧.វត្តអរុណ (Wat Arun) ប្រទេសថៃWat Arun in Bangkok - Temple of Dawn – Go Guides៨.វិហារឥស្លាម (Masjid kampong Pandan mosque) ប្រទេសព្រុយណេKampong Pandan Mosque, Kuala Belait, Brunei. | Mosque, Taj mahal, Landmarks៩.បដិមាសីហមច្ឆា (Merlion) ប្រទេសសិង្ហបុរីMerlion - Wikipedia១០.វិហារកាតូលិកវីកាន់ (Vigan cathedral) ប្រទេសហ្វីលីពីន៕Vigan Cathedral - Wikipedia

សត្វ៥ប្រភេទ ដែលមានអាយុវែងបំផុតនៅលើផែនដី

0

នៅលើភពផែនដីរបស់យើងមានសត្វជាច្រើនប្រភេទដែលសត្វខ្លះមានអាយុវែង និងខ្លះទៀតក៏មានអាយុខ្លី ដូច្នេះហើយថ្ងៃនេះយើងខ្ញុំនឹងនាំប្រិយមិត្តមកស្គាល់សត្វទាំង៧ ដែលមានអាយុវែងបំផុតនៅលើផែនដី ៖

១.ត្រីឆ្លាមគ្រីនឡែនដ៍ (Greenland Shark)៖ ត្រីឆ្លាមហ្គ្រីនឡែនដ៍ រស់នៅក្នុងមហាសមុទ្រអាក់ទិក និងអាត្លង់ទិចខាងជើង ដែលមានជម្រៅជាមធ្យមពី ៤.០០០ទៅ ៧,០០០ហ្វីត។ ត្រីឆ្លាមប្រផេះនេះអាចរស់នៅបាន ២៧២ឆ្នាំ ឬអាចមានជីវិតរស់នៅជាអតិបរមារហូតដល់ទៅ ៣៩២ឆ្នាំ។Talk About An Ancient Mariner! Greenland Shark Is At Least 272 Years Old :  Shots - Health News : NPR

២.លៀសសមុទ្រជីអូដាក់ ឬលៀសប្រម៉ោងដំរី (Geoduck Clam)៖ លៀសសមុទ្រជីអូដាក់ ដែលជាសត្វរស់នៅក្នុងទឹកប្រៃនេះ រស់នៅបានលើសពី ១៦៥ឆ្នាំ។ សត្វប្រភេទនេះ លូតលាស់លឿនណាស់ បន្ទាប់ពីកើតមកភ្លាម ដែលជាមធ្យមវាលូតលាស់បាន ១អ៊ីញក្នុងមួយឆ្នាំ ក្នុងអំឡុងរយៈពេល ៤ឆ្នាំដំបូង។Cleaning Geoduck | ChefSteps

៣.បង្គួយ តូតារ៉ា (Tuatara)៖ បង្គួយប្រភេទនេះ គឺជាសត្វមួយក្នុងចំណោម សត្វឆ្អឹងខ្នង ដែលមានជីវិតយូរជាងគេលើផែនដីយើងនេះ ខណៈដែលពួកវាខ្លះរស់នៅបានប្រហែល ១០០ឆ្នាំឯណោះ។Tuatara | San Diego Zoo Animals & Plants

៤.ជន្លេនសមុទ្របំពង់ ឡាមឺលីប្រាឈៀ (Lamellibrachia Tube Worm)៖ សត្វសមុទ្រប្រភេទនេះ រស់នៅបានចន្លោះពី ១៧០ទៅ ២៥០ឆ្នាំ។ ជន្លេនបំពង់ ឡាមឺលីប្រាឈៀ មានលក្ខណៈពិសេសមួយប្លែកជាងគេ ក្នុងចំណោមប្រភេទសត្វស្រដៀងៗគ្នាដូចវា ពីព្រោះពួកវាលូតលាស់យឺតៗពេញមួយជីវិត រហូតដល់មានប្រវែងជាង ៦ហ្វីត។The 27 Best Deep-Sea Species: #24 Tubeworms | Deep Sea News

៥.សត្វសមុទ្រដែលមានបន្លា រេដស៊ី (Red Sea Urchin)៖ សត្វសមុទ្រ រេដស៊ី អាចរស់នៅបានចាប់ពី ១០០ទៅ ២០០ឆ្នាំ។ ពួកវា មានតែនៅក្នុងសមុទ្រប៉ាស៊ីហ្វិក ជាពិសេសនៅតាមឆ្នេរសមុទ្រភាគខាងលិច នៃអាមេរិកខាងជើង និងឆ្នេរសមុទ្រភាគខាងជើង នៃប្រទេសជប៉ុន ហើយពួកវារស់នៅតាមទឹករាក់ និងខ្លះទៀតរស់នៅតាមក្រហែងថ្ម៕As Sea Stars Die, New Worries About Urchins

ឃើញវីដេអូនេះទើបដឹងថា វណ្ណដា និង កៅ សុភា ស្និទ្ធស្នាលគ្នាខ្លាំងអាចផឹកទឹកសុទ្ធដបតែមួយបាន (មានវីដេអូ)

0

នៅក្នុងកម្មវិធីក្រុងពាលីនៅពហុកីឡដ្ឋានជាតិមរតកតេជោនាថ្ងៃទី២ ឧសភា ដើម្បីសុំសេចក្តីសុខចម្រើនមុនកម្មវិធីផ្លូវការឈានមកដល់ឆាប់ៗ គេសង្កេតឃើញថាមានសិល្បករជាច្រើនចូលរួម ក្នុងនោះសិល្បករប្រចាំផលិតកម្ម បារមី ក៏បានចូលរួមដូចគ្នា និងបានហាត់សមមុនកម្មវិធីផ្លូវការឈានមកដល់។ អ្វីដែលធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើនោះក្រោយពីមានវីដេអូមួយបង្ហាញពីសកម្មភាពតារាចម្រៀង កៅ សុភា ផឹកទឹកសុទ្ធដបតែមួយជាមួយ វណ្ណដា ដោយមិនប្រកាន់ឡើយ ខណៈមានមតិជាច្រើនលើកឡើងត្រង់ចំណុចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoC0KlRX8qAUg3QNkc4kk67tk8e6uf6fCkNlg9eXK9qV5p5C5jzXPgFVK3uuLLkoQrlED-lmlTYLei_kHrrVNZ2cd1qRRgZfDin6_IVuVKuHZrTqpINUN1HUopkwYrVQUHEkG0CoIA9m-NE10iNMghp_PtsDKBdJrpBnQxK55MqE9Ny6DfoVrv5g48/s2048/166500425_2169934979804373_3270139386691909490_n.jpg

មហាជនមួយចំនួនជាពិសេសមិត្តៗយុវវ័យជាច្រើនជ្រាបមកហើយថា ស្ថិតក្នុងទ្រនំបារមី តារាចម្រៀង កៅ សុភា ជាតារាស្រីមានឱកាសចេញបទចម្រៀងរួមគ្នាជាមួយ វណ្ណដា ហើយជាញឹកញាប់អ្នកទាំងពីរមានវត្តមានរួមគ្នាមិនថានៅក្រៅប្រទេសឬក្នុងប្រទេស ថែមទាំងមានភាពសិ្នទ្ធស្នាលជាមួយគ្នាខ្លាំង រហូតធ្វើឱ្យអ្នកគាំទ្រកើតការសង្ស័យម្តងៗ។ អ្វីដែលកំពុងធ្វើឱ្យបណ្តាញសង្គមផ្ទុះការវែកញែកនោះ ក្រោយពីមានគណនី ទិកតុកមួយបង្ហោះសកម្មភាពសិល្បករផលិតកម្មបារមី ហាត់សមនៅពហុកីឡដ្ឋានជាតិមរតកតេជោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS4X-Ht30nFRWk90KCrfnB3SZ1SsHp-s1NX__u7TN-uR-r-XjOcZciUd73IiYwuhbNySqY-R3NSw6TBvPGu1hp_ro2zVCByg4PqX4RqWHiUebHowJmbSpw8wVaVh4FmZEM7oLgKNIXccPr0Vlh9ZgG73gANjR5AqwC9hoNv3es5xe-OJqMqjoAhDZx/s2048/334773643_187228510684691_2175822245461253229_n.jpg

ក្នុងវីដេអូនោះបានបង្ហាញសកម្មភាពច្បាស់ៗ ពេលក្រុមការងារយកទឹកឱ្យតារាចម្រៀង វណ្ណដា ផឹករួចកញ្ញា កៅ សុភា បានយកដបទឹកតែមួយពី វណ្ណដា មកផឹកដោយប្រកាន់ឡើយ ដែលសកម្មភាពនេះហើយបានក្លាយជាប្រធានបទមួយទៀតនៅលើប្រព័ន្ធអ៊ីនធើណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEiiE7DnwJ-004VKrJ5cGYeHLsfcPvln3jmXFzkVsTjyGeaX023VpexNO88tkYKhJy49j5Gu16xQ_fDXCNS8hI3lW5v21xruCuZl512p38xcphPHFNQGWyDGxcMfItfRkJ7p1LiTEexMstg1CvQwFLYQDdRxsjtM1qRx4JU4M0hK0piZnhNlLfVkGG/s1024/IMG_9592-1024x682.jpg

អ្នកលេងបណ្តាញសង្គម បានបង្ហាញភាពងឿងឆ្ងល់ថា ហេតុអ្វីបានជា វណ្ណដា និង កៅ សុភា ផឹកទឹកដបជាមួយគ្នាអ៊ីចឹង ខណៈអ្នកខ្លះទៀតក៏លើកឡើងថា Team បារមីស្រលាញ់គ្នាណាស់ប្រៀបដូចជាបងប្អូនបង្កើត។

គួរបញ្ជាក់ផងដែរថា កៅ សុភា និង វណ្ណដា បានច្រៀងបទចម្រៀងរួមគ្នាមានចំណងជើងថា «Time» និងបទ «You Don’t Know How to Love Me » ក្នុងឆ្នាំ២០២១ ដែលផ្ទុះការសរសើរមិនធម្មតា៕

@punleuchin

Idol????????មកទៀតហើយណា????វ៉ាន់ដា????

♬ original sound – Ah rava – Ah rava

ប្រធានាធិបតីប្រេស៊ីលប្រកាសដំឡើងថ្លៃប្រាក់ឈ្នួលកម្រិតទាប

0

ប្រទេសប្រេស៊ីល ៖ ប្រធានា ធិបតី ប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បានប្រកាស ក្នុងថ្ងៃទិវាពលកម្មពិភព លោកត្រូវនឹង ថ្ងៃទី១ ខែឧសភាថា លោកនឹងដំឡើងថ្លៃប្រាក់ឈ្នួលកម្រិតទាបព្រមទាំងមិនយកពន្ធពីអ្នក មានប្រាក់ចំណូលទាបផងដែរ។Brazil's Lula pledges new minimum wage policy, expanded tax exemption |  Reuters

មេដឹកនាំប្រទេសប្រេស៊ីលរូបនេះថ្លែងថាចាប់តាំងពីថ្ងៃ ទី ១ ខែ ឧសភា ឆ្នាំ ២០២៣អត្រាប្រាក់ឈ្នួលកម្រិតទាបនឹង ត្រូវ បានដំឡើងពី ១.៣០២ រៀល ទៅ ១.៣២០រៀល ។ ចំនួនប្រាក់ ចំណូលពលរដ្ឋដែលកាលពីមុនស្មើ១.៩០៣ រៀល ក្នុង ១ ខែ ដែល ចំនួននេះមិនបាច់បង់ពន្ធហើយគេបានអនុវត្តតាំងពីឆ្នាំ២០១៥ មកនោះ បច្ចុប្បន្ន គេនឹងកំណត់ចំនួនប្រាក់ថ្មីស្មើ២.៦៤០ រៀល ក្នុង១ខែមិនបាច់បង់ពន្ធ ។

លោកលូឡាដាស៊ីលវ៉ាបានបញ្ជាក់ថាលោកនឹងជំរុញ ឱ្យអ្នកមានប្រាក់ចំណូល ស្មើ៥.០០០ រៀល ក្នុង ១ ខែមិនចាំបាច់បង់ ពន្ធ។ លោកនឹងជំរុញវិធានការណ៍បង់ពន្ធនេះបន្តិចម្តងៗក្នុង អំឡុងពេលលោកកាន់តំណែងជាមេដឹកនាំប្រេស៊ីលដែលលោកនឹងត្រូវបញ្ចប់អាណត្តិ នៅរយៈពេល៣ឆ្នាំខាងមុខ ។Labor Day, the government announces an increase in the minimum wage and a  tax on financial investments. It happens in Brazil

លោកបញ្ជាក់ទៀតថារដ្ឋាភិបាល នឹងជំរុញច្បាប់នេះទៅកាន់សភាតំណាងរាស្ត្រដើម្បីពិចារណាឱ្យមានការ ផ្លាស់ប្តូរ ប្រាក់ឈ្នួលកម្រិតទាបខ្ពស់ជាងអតិផរណា ។ លើសពីនេះវាជាលើកដំបូងផងដែរដែលរដ្ឋាភិបាលនឹងជំរុញឱ្យស្ត្រីនិងបុរសទទួលបានប្រាក់ឈ្នួលស្មើគ្នា ខណៈពួកគេធ្វើការងារដូចគ្នា ៕ Brazil's Lula Hikes Minimum Wage in Nod to Social Agendaប្រភព ៖ TNN World

ជី ដេវីត សុំការយោគយល់ និងសុំពេលកែសម្រួល ក្រោយមានមតិរិះគន់តួអក្សរដាំក្បាលចុះ

0

ទន្ទឹមនឹងទទួលបានការកោតសរសើរនូវបទចម្រៀងថ្មីមានចំណងជើងថា «មហានគរ» ដែលតារាចម្រៀង ជី ដេវីត ទើបទម្លាក់កាលពីពេលថ្មីៗនេះ ក៏មានមតិរិះគន់មួយចំនួនលើកឡើងនៅលើបណ្តាញសង្គមព្រោះតែចំណងជើងបទចម្រៀងរបស់លោកប្រើប្រាស់ទម្រង់អក្សរខុសនឹងសុំការណែនាំពីអ្នកជំនាញអក្សរបុរាណ រហូតដល់សាមីខ្លួនស្រាយបំភ្លឺតែម្តងសម្រាប់ការរិះគន់ដើម្បីស្ថាបនា និងសុំមហាជនយោគយល់ បើកចិត្តមេត្តានិងលើកទឹកចិត្តបន្ថែម។May be an image of 1 person and standing

នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅលើហ្វេកប៊ុកលោក ជី ដេវីត បានរៀបរាប់ថា
«ជាដំបូងសូមអរគុណដល់បងប្អូនជនរួមជាតិទាំងមូលសម្រាប់ការស្រលាញ់នឹងគាំទ្របទចម្រៀង « មហានគរ (यशोधरपुर Yaśōdharapura ) »
ចំណុចទី១ គឺ និមិត្តសញ្ញាគូរឡើងថ្មីរបស់អ្នក Design ដោយ inspiration ទម្រង់ចាស់ ។ អក្សរធំនៅក្នុង Poster គឺពុំមែនយក Font ឬ អក្សរសាស្ត្រសម័យកាលណាមួយមកប្រើប្រាស់នោះទេ ដោយហេតុដូច្នោះទើបពួកយើងមានអក្សរតូច ពោលគឺជាអក្សរខ្មែរបច្ចុប្បន្ននៅខាងក្រោមដើម្បីអោយបងប្អូនងាយស្រួលអាន និងយល់អំពីខ្លឹមសារ។ ពួកយើងគោរពការច្នៃប្រឌិត តែក៏ទទួលយកនូវការ រិះគន់ដើម្បីស្ថាបនា សូមបងប្អូន កុំទាញចូល ប្រៀបធៀប ឬ កត្តាអ្វីផ្សេងទៀតដែលជាហេតុមិនប្រពៃសម្រាប់បទចម្រៀងមួយនេះក៏ដូចជាខ្ញុំបាទផ្ទាល់»។
តារាចម្រៀងរូបនេះ បន្ថែមថា «សូមបងប្អូនជួយលើកទឹកចិត្តជំរុញបន្ថែមស្មារតីនៃការផលិតបទចម្រៀងរបស់ខ្ញុំបន្ថែមទៀត។ ដោយគោលបំណងនៃការផលិតបទនេះ គឺខ្ញុំផលិតដោយមោទកភាព ក៏ដូចជាដើម្បីអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះ Sea Game ដែលជាពេលវេលាដែលពួកយើងរង់ចាំរយៈពេលជាង ៦០ឆ្នាំមកនេះ។ ខ្ញុំសង្ឃឹមថាបងប្អូននឹងយោគយល់ បើចិត្តមេត្តា ក៏ដូចជាផ្តល់ក្តីស្រលាញ់ចំពោះខ្ញុំបាទនឹងក្រុមកាងារទាំងអស់ដែលបានចូលរួមចំណែក ដើម្បីជាស្មារតីជាតិនៅក្នុងការផលិតស្នាដៃថ្មីបែបនេះបន្ថែមទៀត ។
⁃ សូមប្អូនជួយចុចចូលមើល Stream បន្ថែមនៅលើ YouTube និង Facebook page សុំកាដូរលើកទឹកចិត្ត ១លាន views in 24hour ជាចុងក្រោយក្នុងនាមខ្ញុំបាទជាអ្នកដឹកនាំក្រុមទាំងមូល ខ្ញុំនឹងសុំពេលធ្វើការកែប្រែឡើងវិញ នូវ video ចម្រៀង ទាំងក្នុង YouTube , Facebook Page និងរូប poster ផ្សេងទៀតដោយក្តីអនុគ្រោះ ដោយក្តីគោរពពីខ្ញុំបាទ ងួន ចាន់ ដេវីត»។

គួរបញ្ជាក់ផងដែរថាបទ «មហានគរ» ជាវណ្ណកម្មថ្មីមួយរបស់តារាចម្រៀង ជី ដេវីត ដែលបទចម្រៀងនេះផ្ទុះការសរសើរខ្លាំងព្រោះអត្ថន័យក្នុងបទនេះបង្កប់អត្ថន័យជ្រាលជ្រៅ ហើយទំនុកភ្លេងទៀតសោតពីរោះរណ្តំងំក្នុងចិត្ត ព្រោះមានឧបករណ៍បុរាណខ្មែរជាច្រើនបញ្ចូលគ្នា៕

រកឃើញម្ចាស់មេដាយមាសដំបូងគេនៅក្នុងព្រឹត្តិការណ៍សុីហ្គេម២០២៣

0

ថ្វីបើការបើកព្រឹត្តិការណ៍សុីហ្គេមនឹងសល់២ថ្ងៃទៀតក្តី តែចាប់ពីថ្ងៃទី២៩មេសា មក មានកីឡាមួយចំនួនបានចាប់ផ្តើមយុទ្ធនាការដណ្តើមមេដាយ ជាបណ្តើរៗហើយ ដោយម្សិលមិញនេះ ម្ចាស់មេដាយមាសដំបូងគេនៅក្នុងព្រឹត្តិការណ៍សុីហ្គេម២០២៣ក៏បានរកឃើញហើយផងដែរ។

​កីឡា​ការិនី​របស់​វៀតណាម Pham Thanh Phuong Thao និង Ton Nu Hong An បាន​ក្លាយ​ជា​អត្តពលិក​ឈ្នះ​មេដាយ​មាស​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា។ ពួក​គេ​ទទួល​បាន​ជ័យជម្នះ​លើ​ប្រភេទ​កីឡា​​អុកចត្រង្គ​វិញ្ញាសា​ Women’s Double រយៈពេល​៦០​នាទី​កាល​ពី​ម្សិលមិញ។

ចំពោះវិញ្ញាសារ​អុកចត្រង្គ​នេះបែកចែកជា៧ប្រភេទ៖

  • Men’s Singles រយៈពេល​៥​នាទី
  • Men’s Singles រយៈពេល​៦០​នាទី
  • Men’s Doubles រយៈពេល​៦០​នាទី
  • Men’s Triples រយៈពេល​៦០​នាទី
  • Men’s Quadruples រយៈពេល​៦០​នាទី
  • Women’s Singles រយៈពេល​៦០​នាទី
  • Women’s Double រយៈពេល​៦០​នាទី

សូមរំលឹកផងដែរថា ព្រឹត្តិការណ៍ផ្លូវការរបស់សុីហ្គេមនឹងចាប់ផ្តើមពិធីបើករបស់ខ្លួនចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

 

មកស្គាល់កន្លែងបោះតង់ដ៏ពេញនិយមមួយនៅឧទ្យានជាតិគីរីរម្យ

0

ឧទ្យានជាតិគីរីរម្យ គឺជាតំបន់ធម្មជាតិដ៏មានភាពទាក់ទាញពីប្រជាជនខ្មែរ ព្រោះនៅទីនោះសម្បូរដោយកន្លែងធម្មជាតិស្អាតៗ សម្រាប់មនុស្សដែលចូលចិត្តផ្សងព្រេង និងបោះតង់ជាដើម។

ឧទ្យានជាតិណេះយស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។No photo description available.

ឧទ្យានជាតិគីរីរម្យ ត្រូវបានគេទទួលស្គាល់ថាជាកន្លែងសម្រាប់លេងកម្សាន្ត និងជាទីកន្លែងបោះតង់ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសយើងផងដែរ។

បឹងចំការតែគីរីរម្យ គឺជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៃឧទ្យានជាតិគីរីរម្យ ដែលសម្បូរភ្ញៀវទេសចរណ៍ទៅបោះតង់ និងផ្សងព្រេងនៅទីនោះ។ បឹងចំការតែ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល ៦៤គីឡូម៉ែត្រពីវិមានឯករាជ្យកំពង់ស្ពឺ។ បើនិយាយពីទេសភាពវិញ គឺមានទាំងភ្នំ បឹង នៅជុំវិញដែលមានខ្យល់អាកាសបរិសុទ្ធអាចឱ្យលោកអ្នករំសាយទុក្ខសោក និងភាពហត់នឿយពីការងារបានមួយចំនួនធំដែរ។ នៅបឹងចំការតែ លោកអ្នកអាចស្ទួចត្រី ឡើងភ្នំ លេងទឹក ជិះទូកយ៉ាងសប្បាយរីករាយ។ ម្យ៉ាងទៀត វា មានភាពងាយស្រួលសម្រាប់អ្នកបោះតង់ ព្រោះនៅជិតប្រភពទឹកស្រាប់។No photo description available.

ក្រៅពីបឹងចំការតែ នៅលើភ្នំគីរីរម្យនេះ ក៏មានកន្លែងសម្រាប់សម្រាកកម្សាន្ត បោះតង់ និងលេងទឹកជ្រោះជាច្រើនកន្លែងថែមទៀតផងដែរ ដូចជា៖ ថ្មលយ ជ្រោះផ្តាច់ព្រលឹង និងឧទ្យានបោះតង់គីរីរម្យជាដើម៕No photo description available.

ចិនក្លាយជាប្រទេសទីពីរនៅលើពិភពលោកក្នុងការផលិតប្រេងឆៅ

0

ប្រទេសចិន៖ សាជីវកម្ម Sinopec បានចាប់ផ្តើមខួងអណ្តូងប្រេង Yuejin ៣-៣ ជម្រៅ ៩,៤៧២ ម៉ែត្រនៅក្នុងអាង Tarim តំបន់ស្វយ័ត Xinjiang កាលពីថ្ងៃទី ១ ខែឧសភា។
អណ្តូង Yuejin ៣-៣ នឹងក្លាយជារបកគំហើញដ៏សំខាន់មួយក្នុងការរុករកប្រេង និងឧស្ម័នដ៏ជ្រៅបំផុត ដែលជួយឱ្យចិនជំរុញការផលិតប្រេងឆៅ។ ក្រុមហ៊ុនថាមពលចិន Sinopec រំពឹងថានឹងបញ្ចប់ដំណើរការខួងយករ៉ែក្នុងរយៈពេល ១៧០ ថ្ងៃ។Drilling Started in Asia's Deepest Oil Well

Yuejin ៣-៣ គឺជាអាងស្តុកប្រេងដ៏ធំបំផុតរបស់ប្រទេសចិន ដែលស្មើនឹងជាង ៦០% នៃធនធានប្រេង និងឧស្ម័នដ៏ជ្រៅបំផុតរបស់ប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាកន្លែងពិបាកបំផុតមួយក្នុងការរុករកនៅក្នុងប្រទេសចិនផងដែរ ដោយសារតែទុនបម្រុងប្រេង និងឧស្ម័នស្ថិតនៅជម្រៅពី ៦,០០០ ទៅ ១០,០០០ ម៉ែត្រក្រោមដី។

ដើម្បីជម្នះលក្ខខណ្ឌសីតុណ្ហភាពខ្ពស់ និងសម្ពាធក្នុងជម្រៅជាង ៩,០០០ ម៉ែត្រ ក្រុមហ៊ុន Sinopec បានអភិវឌ្ឍបច្ចេកវិទ្យាខួងរបស់ខ្លួន ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសទីពីរនៅលើពិភពលោកដែលមានសមត្ថភាពខួងអណ្តូងជម្រៅ ១០,០០០ ម៉ែត្រ។ គួរបញ្ជាក់ដែរថា អណ្តូងប្រេងដ៏ជ្រៅបំផុតមួយក្នុងពិភពលោក Z-៤៤ របស់រុស្ស៊ី មានជម្រៅជាង ១២,០០០ ម៉ែត្រក្រោមដី។8,882 meters! PetroChina drills Asia's deepest oil well on land - CGTN

លោក Wang Long អ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវវិស្វកម្មប្រេង Sinopec បាននិយាយថា តាមរយៈការច្នៃប្រឌិត និងការបំផុសគំនិត យើងបានបង្កើតបច្ចេកវិទ្យាទំនើបដើម្បីរចនាប្រព័ន្ធខួងយករ៉ែ ប្រតិបត្តិការ និងគាំទ្រពួកវានៅក្នុងបរិយាកាសដ៏ស៊ីជម្រៅ និងស្មុគ្រស្មាញ ដោយកត់សម្គាល់ពីរបកគំហើញនៃបច្ចេកវិទ្យាគន្លឹះ ។
លោក Wang បានបន្ថែមថា ពេលវេលាខួងកាលពី ៣ ឆ្នាំមុនគឺ ២៨០ ថ្ងៃ ឥឡូវនេះវាត្រូវបានកាត់បន្ថយមកត្រឹម ៩៧ ថ្ងៃ ទន្ទឹមនឹងនោះ ភាពត្រឹមត្រូវនៃការខួងក៏បានកើនឡើងពី ៦០% ទៅ ៩០%>Drilling of Asia's deepest oil, gas well begins | Business | China Daily ប្រភព៖vnexpress