អ្នកឯកទេសដោះស្រាយបញ្ហាស្បែកមុខគ្រប់ប្រភេទ Smooth E ផលិតផលល្បីរបស់ថៃ ចាប់ដៃជាមួយ    ក្រុមហ៊ុនចែកចាយស្របច្បាប់ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន Unboxed Marketing Co., Ltd ដាក់សម្ពោធលក់ជាផ្លូវការនូវ ផលិតផល Smooth E ដែលជាផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិ នៅឯសណ្ឋាគារ Rosewood ភ្នំពេញ នាវេលាព្រឹក ថ្ងៃទី 16 មិថុនា 2023https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioF7wQJcwvC2hMkw2KjzDj2I0iRy54hUftkH_MvjgGBdDpZjhJi1V0KJAgdQ2fOtDxT3deSJOB19r_a5ICKhygS2QMn8KqvPEy8jtnzqm1t0np6kaesYTaS1lvMV8xdA9H3QLZtadi3iNM6wlLfdpgD7TQKwPQqyQokanRoSQzUo8fSAEooj-UxH15/s6000/DSC02905.JPG

កម្មវិធីសម្ពោធដ៏វិសេសនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំផលិតផល Smooth E ពីប្រទេសថៃ ដៃគូសហការ ឱសថស្ថាន ហាងលក់គ្រឿងសម្អាង  និងភ្ញៀវកិត្តយស វាលគ្មិនល្បីឈ្មោះ រួមទាំងវេជ្ជបណ្ឌិត វុទ្ធី រ័ត្នវិរីយ៉ា អគ្គនាយកគ្រប់គ្រង BC Clinic និង កញ្ញា BOBBY Stella ជាតារាកិត្តិយសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2giFpQ_xdkBjR_4HxA2oulyCYK12LcNChlGzNG4iVpkxMk623jUFv0rVRHlT0DiGqbPZaz7ZbqIkUyVaSvPiaUmNy7kfqJYXYsM_rXdNF_rc6J5ejDwWbNlqQ6Rb2IxaTHAbB9WMlPzK3KtK0uxcQfv-mbRY1oXnR7OKVBBJ53L9RL3pcOm6UAOo8/s6000/DSC02845.JPG

ផលិតផល Smooth E ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Siam Health Group Co., Ltd. នៅក្នុងប្រទេសថៃ និង​ជារោងចក្រលំដាប់ថ្នាក់លេខ១ ក្នុងការផលិត​ ផលិតផលថែរក្សាមាត់ធ្មេញគុណភាពខ្ពស់​ ​នោះគឺ DENTISTE’Smooth E ជាផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្តផ្សំពីធម្មជាតិ ដែលមានរហ័ស្សនាមថាជាអ្នកឯកទេសដោះស្រាយរាល់បញ្ហាស្បែកស្របតាមស្តង់ដា

និងប្រកបដោយវិជ្ជាជីវៈ ដែលត្រូវបានផលិតចេញពីរូបមន្តធម្មជាតិដ៏ល្អឥតខ្ចោះ រួមផ្សំនឹងបច្ចេកវិទ្យាដែលមានមានប្រសិទ្ធភាពខ្ពស់ពីជុំវិញពិភពលោក ដែលធានាមបាននូវប្រសិទ្ធភាព។

រាល់ផលិតផល Smooth E ទាំងអស់ត្រូវបានឆ្លងកាត់ ការធ្វើតេស្តវេជ្ជសាស្ត្រ ច្រើនដំណាក់កាល ដើម្បីធានានូវសុវត្ថិភាព ហើយស័ក្តសម សម្រាប់ស្បែកគ្រប់ប្រភេទ រាប់បញ្ចូលទាំងស្បែកងាយរងប្រតិកម្ម
អា​ឡែ​ហ្ស៊ី​ និង ស្បែកដែលងាយនឹងកើតមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7WPcoB0atdMyN8Ql3eS28KbLj6_zvesWMfvAMOi3eO6Qfgz5431k-wjPMMZUBDyPNPJ9w9YJYU6l5TckKVkTksoc-4TY4jPOcA0E2_ET6BoEg3ZZQ6sRj2Kl09f9pS89U_OxlfFDY5LvILMF2BrZ-1kO7-29WrDiE_JybWfRXw6Ik6dB-BeesKkLU/s6000/DSC03035.JPG

ផលិតផល Smooth E ទទួលបាននូវប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារជាច្រើន រួមទាំងប្រទេសជប៉ុនដោយទទួលបានចំណាត់ថ្នាក់លេខ១​ពី @COSME Japan (2017) ។ និងចំណាត់ថ្នាក់ផ្សេងៗជាច្រើនទៀតដូចជា :

    • No. 1 BEST-SELLING WOMEN FACIAL CLEANSER IN THAILAND (2015)
    • No. 1 BEST-SELLING FACIAL GEL CLEANSER (2013-2015)
    • BEST SELLING ACNE CARE IN WATSONS (2015)

វេជ្ជបណ្ឌិត វុទ្ធី រ័ត្នវិរីយ៉ា អគ្គនាយកគ្រប់គ្រង BC Clinic បានឲ្យដឹងថា៖  «ក្នុងនាមជាគ្រូពេទ្យជំនាញខាងជម្ងឺសើស្បែក ខ្ញុំបានជួបប្រទះជាមួយនឹងបញ្ហាស្បែកជាច្រើនប្រភេទរបស់អ្នកជម្ងឺនៅ ហើយបញ្ហាជាច្រើនអាចត្រូវបានការពារ ឬព្យាបាលជាមួយនឹងការថែទាំស្បែកដែលត្រឹមត្រូវ។ ផលិតផលថែរក្សាស្បែកបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិ ដូចជា Smooth E នេះ គឺផ្តោតលើបញ្ហាចំគោលដៅ និង ដំណោះស្រាយដែល ត្រឹមត្រូវ។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkroFWVmP0mk-bE9hkag_d5L6eI25_aaOnX-c4pHnAJJr8EZPiswUpHkxbZ8DoPKJgZiWxJEIyQth_aN2ohQdH-mj6z_llCpzKSXjn_T7kIDwCfAQPYQvCMVcOr_FXijd-fGfhZaIhMvreBtzMsyumDfxPjOet-Xrx_mwyhCZWxZNgEqnEtjVe-4mg/s6000/DSC02981.JPG
ទន្ទឹមគ្នានេះដែរ តារាស្រីដែលជា influencer ដ៏ល្បីឈ្មោះមួយរូបរបស់កម្ពុជា គឺ កញ្ញា BOBBY Stella បានលើកឡើងនូវបទពិសោធន៍ ផ្ទាល់ខ្លួនថា ៖ «ផលិតផល Smooth E ពិតជាស័ក្តិសមបំផុតសម្រាប់ស្បែកដែលងាយប្រតិកម្មដូចជាស្បែកនាងខ្ញុំ។ នាងខ្ញុំពិតជារំភើប និង សប្បាយចិត្តខ្លាំងណាស់ ដែលផលិតផល Smooth E មានវត្តមាន ជាផ្លូវការនៅ ប្រទេសកម្ពុជា។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizkbOxDqbRWNlUe-mXUD6v-SLtPVyq8y1oGLf3j192D45UEWqAOMU3MkvjA-BDieLbOwcImUs-cCET8b4WP3sT5XQuWzUpHz0X1IRi1itnp5c-vAoW-Luo9Rq6jyi1nzgAdi6eynt4CBCiimWTDctjMIFmCbPOlYYI-KSYNmhTBD8kHxyPaHFXqZYe/s6000/DSC02921.JPG

ថ្លែងនៅក្នុងកម្មវិធីដ៏ពិសេសនេះ អ្នកស្រី Siratsarin Kiatkobchai ប្រធាននាយកផ្នែកលក់ និង ទីផ្សារអន្តរជាតិរបស់ Smooth E បានលើកឡើងថា៖«នាងខ្ងុំចង់បង្ហាញនូវការដឹងគុណរបស់ខ្ញុំចំពោះអតិថិជន ជាជនជាតិកម្ពុជា សម្រាប់ការជឿទុកចិត្តមកលើ ផលិតផលថៃរបស់យើង។ ដោយហេតុថា ស្បែករបស់ប្រជាជនខ្មែរ និងថៃដូចគ្នា និន្នាការនៃការថែសម្រស់ក៏ស្រដៀងគ្នាដែរ។ សព្វថ្ងៃនេះ អ្នកប្រើប្រាស់ជាអតិថិថនខ្មែររបស់យើងក៏កំពុងតែជ្រើសរើសប្រើប្រាស់នូវផលិតផល Smooth E ដែលមានទាំងគុណភាព ​និងរូបមន្តផ្សំចេញពីធម្មជាតិ សុវត្ថិភាពបំផុតសម្រាប់ស្បែកពួកគេ។ លើសពីនេះទៀត ស្បែកដែលទន់ខ្សោយ ស្ងួត អា​ឡែ​ហ្ស៊ី​ និងងាយកើតមុនគឺជាបញ្ហាដែលត្រូវដោះស្រាយ អាស្រ័យហេតុនេះទើបក្រុមហ៊ុននាំមកជូននូវ ផលិតផល Smooth E ដែលជាផលិតផល ថែរក្សាស្បែក តាមបែប ធម្មជាតិ ផ្តល់ដំណោះស្រាយ សម្រាប់ស្បែកគ្រប់ប្រភេទ ដើម្បីចូលរួមថែរក្សា និងលើកកម្ពស់សុខភាពស្បែក និងសុខមាលភាពអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTwKaYERrkiTG6wCs1Q9rahugnDM2aPxFaQAdXsErgXCBY1Kf5D1_lcuZvnAFsoGFrySklhrrSgzWwvh8bJAnFIHDt4UDw8pSXnWXDygs_9kfWvBdp3jpitWXRE8HVaZ3plZ5lTE_LsRP_MK2vxSnORGncl3Jf6v4pOGL76sXEqLGHtBCTkMgZtvHf/s6000/DSC02934.JPG

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការដាក់បង្ហាញ និង សម្ពោធផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិរបស់ Smooth E ទាំង​១០​មុខ រួមមាន Smooth E Babyface Foam, Smooth E White Babyface Foam, Smooth E Extra Sensitive Cleansing Gel, Smooth E Medicated Cream, Smooth E Acne Extra Sensitive Cleansing Gel, Smooth E Acne HydroGel, Smooth E Acne HydroGel Plus, Smooth E Acne Scar Serum, Smooth E Acne Cleansing Water, Smooth E Physical UV & Pollution Shield​ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_TpEjqGNzBF1F9jBbefZsNUfTvEzuaWirQgBC7emPdmkgJd7gi4kFkGIksTzQ-x5q0xErTiP1aOQMmOWPG9-BalNqbPBXvZTsTZ3DEDFjOfDE61aS_y5yYEagVSp8Td_4Bu5YMm1Q1jV3nwKBgra2oEcNKdw3CzWskEaNkGtKWHmi5tDJ7WLSAwkx/s4032/IMG_8981.JPG

 លោកស្រីបានបន្តទៀតថា«យើងនឹងបន្តនាំយកនូវផលិតផលជាច្រើនមុខមកជូនប្រជាជនកម្ពុជានាពេលខាងមុខ។​​Smooth E សង្ឃឹមថាអ្នកទាំងអស់គ្នានឹងគ្រាំទ្រ ផលិតផលរបស់យើង ហើយ​ពួកយើងក៏បេជ្ញាចិត្តក្នុងការកសាងម៉ាកសញ្ញាមួយនេះអោយមានប្រជាប្រិយភាពក្នុងទីផ្សារអោយបានយូរអង្វែង។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjAziQ8-7Z9OrILEVON0XCHoouzSCQ8Xe0lzV6-Udn7WOZJ4A0i-mTV2Ie5R7_i4nC5oOZzpTaapXn4XiRIOzmpK8bFUejWcKCYT7WJAN8Qo0gYByw50j5pW2nFBjaN1tP8Gn7WR7WQ-lZNx5_I5zH0eyUrcmApueNh3XBMJe-fkp6qq00IYXuCYRl/s4032/IMG_8982.JPG

ចាប់ពីថ្ងៃនេះតទៅ លោកអ្នកអាចរកជាវ ផលិតផល Smooth E ទាំងអស់នេះ ​នៅ​តាម​បណ្តាញ​ឱសថស្ថាន និង ផ្សារទំនើបធំជាច្រើនរួមមាន ឱសថស្ថាន Norm Pharmacy, ឱសថស្ថាន Guardian, ផ្សារទំនើប AEON, ផ្សារទំនើប BIG C, ហាងម៉ាត 7-ELEVEN, ផ្សារទំនើបជីបម៉ុងជាដើម ហើយ​ក៏​មាន​នៅ​គ្លីនិក​ថែរក្សា​ស្បែក​ល្បីៗ ដូចជា BC Clinic ផងដែរ។ អតិថិជនរបស់Smooth E ក៏អាចតាមដានព័ត៌មានថ្មីៗ អំពីផលិតផល Smooth E តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ Smooth E Cambodia ផងដែរគឺ៖ www.facebook.com/smoothe.khhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Mu---gHorZZBcZZMbZr2eYif7VhGfWpFDX7aKv20bxIjjhXgyU0jZbrSgVF72n0bqQARm7VM5VXpeAOi2o1b65tZL1Hr_sVmHk-ZM1lOiobeNCiijzDyjYhkDQwoy7rViZWtIu57m1KzY6QjjRDJtWhp4hs8wIUEW3bvnU26tVdMmXWtI8vLhwZF/s4032/IMG_8965.JPG