Home ព័ត៌មានជាតិ អ្នកដើរព្រៃបោះតង់សូមប្រុងប្រយ័ត្ន កម្ពុជាទើបតែប្រទះឃើញវត្តមានខ្លារខិន

អ្នកដើរព្រៃបោះតង់សូមប្រុងប្រយ័ត្ន កម្ពុជាទើបតែប្រទះឃើញវត្តមានខ្លារខិន

129
0

យោងតាមគេហទំព័រហ្វេកប៊ុករបស់រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា៖ “កាលពីខែមេសា ឆ្នាំ២០២២ ក្រុមការងារអភិរក្សក្រសួងបរិស្ថាន និងអង្គការ WWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី ១ក្បាលតាមរយៈរូបថតដ៏កម្រ ថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទនេះ ស្ទើរតែផុតពូជទៅហើយ នៅលើពិភពលោក។ ប្រទេសកម្ពុជា គឺជាទីជម្រកចុងក្រោយ សម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រ ជឿថា នៅសេសសល់ចំនួនតិចតួចបំផុត នៅលើពិភពលោក”។អ្នកនាំពាក្យ នេត្រ ភក្រ្តា៖ ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ នឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅស្វែងរកប្រភពនៃការនាំចូលកាកសំណល់ ...

ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ បានឱ្យដឹងថា៖”ខ្លារខិន ដែលជាប្រភេទសត្វកម្រ បន្ទាប់ពីខ្លាធំ បង្ហាញវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ខ្លារខិន ត្រូវបានគេដឹងថា ជាសត្វជើង ៤ រត់លើដីលឿនជាងគេក្នុងលោក”។ដោយឡែក បើយោងតាមការសិក្សាមួយចុះផ្សាយដោយទស្សនាវដ្តី វិទ្យាសាស្រ្តអាមេរិកាំង ឈ្មោះ Proceeding of the National Academy of Sciences បានឱ្យដឹងថា នៅទូទាំងពិភពលោក នៅមានវត្តមានសត្វខ្លារខិន ស្ថិតក្នុងសេរីភាពពេញលេញមិនដល់ ៧.១០០ ក្បាលផង និងដែលមាន ៩៩ ភាគរយ កំពុងរស់នៅលើទឹកដីអាហ្រ្វិក។តួលេខនៃវត្តមានសត្វខ្លារខិន ត្រូវបានគេដឹងថា បានធ្លាក់ចុះច្រើន បើធៀបនឹងតួលេខដែលបានចុះផ្សាយដោយក្រុមហ៊ុនសត្តវិទ្យា ក្នុងប្រទេសអង់គ្លេសកាលពីពេលកន្លងទៅ ដែលថា ចំនួនខ្លារខិន មានប្រមាណជា ១០០.០០០ ក្បាលនៅទូទាំងពិភពលោក នាដើមសតវត្សរ៍ទី២០។

ទាក់ទងនឹងពូជខ្លារខិនអាស៊ី គេឃើញមាននៅសល់ចំនួន ៤៣ ក្បាល នៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងប្រទេសអាហ្រ្វិក ស៊ីមបាវ៉េ ចំនួនខ្លារខិនបានធ្លាក់ចុះពី ១.២០០ ក្បាល មកនៅត្រឹម ១៧០ ក្បាលប៉ុណ្ណោះ ក្នុងរយៈពេល ១៦ ឆ្នាំ ពោលគឺ ធ្លាក់ចុះ ៨៥%៕