Home ព័ត៌មានជាតិ មកស្គាល់តំបន់ប្រជុំកោះ និងឆ្នេរទាំងអស់ នៅក្នុងខេត្តកោះកុង

មកស្គាល់តំបន់ប្រជុំកោះ និងឆ្នេរទាំងអស់ នៅក្នុងខេត្តកោះកុង

140
0

ខេត្តកោះកុងជាខេត្តជាប់តំបន់ឆ្នេរ ស្ថិតនៅប៉ែកនិរតីនៃប្រទេស ជាខេត្តដែលមានឆ្នេរសមុទ្រវែងជាង គេក្នុងចំណោមខេត្តទាំងបួន (ព្រះសីហនុ កំពត និងកែប) ហើយសម្បូរទៅដោយកោះ ឆ្នេរ ដៃព្រែក ស្ទឹង អូរ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលជាសក្ដានុពលដ៏សំខាន់របស់ខេត្តក្នុងនោះមានកោះចំនួន ២៣ កោះ និងឆ្នេរ សមុទ្រប្រវែង ២០៦ គីឡូម៉ែត្រ។ជាមួយ​នឹង​ធនធាន​ធម្មជាតិ​ និង​ជីវចម្រុះដ៏សំបូរ​បែប ខេត្ត​កោះកុង​មាន​ឆ្នេរ​សមុទ្រ​សរុប ២១៥ គីឡូ​ម៉ែត្រ ស្មើនឹង​ជាង ៥០ភាគរយ នៃ​ឆ្នេរ​សមុទ្រ ​របស់​ប្រទេស​កម្ពុជា​ទាំង​មូល។ ប៉ុន្មានឆ្នាំចុងក្រោយនេះឆ្នេរសមុទ្រខេត្តកោះកុង បានក្លាយជាគោលដៅទេសចរណ៍មួយដ៏សំខាន់ និងជាតំបន់មានសក្តានុពលមួយ ជួយពន្លឿនសេដ្ឋកិច្ចខេត្ដដែលពោរពេញទឹកដោយកំណប់ធម្មជាតិនេះ។

ឆ្នេរ និងកោះជាច្រើន នៅក្នុងខេត្តកោះកុង កំពុងក្លាយជាគោលដៅទេសចរណ៍នៅក្នុងប្រទេសកម្ពុជា មិនថាភ្ញៀវជាតិ និងអន្តរជាតិនោះឡើយ។ ចំពោះកោះនិងឆ្នេ ដែលកំពុងនិយមនោះ​ គឺកោះកុងក្រៅ,ឆ្នេបាក់ខ្លង,​កោះ​ខ្យង​,កោះ​ស្មាច់,កោះស្តេច,កោះរុង,កោះអណ្តែត និងកោះឆ្លាម ដែលជាមូលដ្ឋានទ័ពជើងទឹកកម្ពុជា៕