រដ្ឋធានីកៀវ៖ ថ្វីបើក្រុងកៀវ កំពុងតែវាយលុករុលទៅមុខ រំដោះទឹកដីរបស់ខ្លួន ចេញពីការគ្រប់គ្រងរបស់ទាហានរុស្ស៊ី ប្រកបដោយជោគជ័យ នៅលើសមរភូមិមួយចំនួនយ៉ាងណាក៏ដោយ ប៉ុន្ដែមេទ័ពចម្រុះរបស់សហរដ្ឋអាមេរិក បានចាត់ទុកការវាយបករបស់កងទ័ពអ៊ុយក្រែន ក្លាយជាការប្រយុទ្ធដ៏លំបាកបំផុត និង មានការចំណាយយ៉ាងច្រើន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ថា លោកនាយឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ នៃកងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់ ថា កងទ័ពអ៊ុយក្រែន កំពុងតែវាយរុលទៅមុខ នៅក្នុងការវាយបក ទៅលើកម្លាំងទាហានរុស្ស៊ី។ ជ័យជម្នះនេះ នឹងត្រូវការពេលវេលាយូរ និង មានការចំណាយខ្ពស់។Milley's remarks on Iran alarmed Israel and prompted official protest

មេទ័ពកំពូលរបស់សហរដ្ឋអាមេរិក រូបនេះ បានសង្កត់ធ្ងន់ ថា កងទ័ពរំដោះទឹកដីរបស់អ៊ុយក្រែន ប្រឈមមុខនឹងការប្រយុទ្ធដ៏ស្វិតស្វាញ នៅក្នុងការវាយបក ដែលកំពុងតែបន្ត ប្រយុទ្ធប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី។ យុទ្ធនាការរំដោះទឹកដីរបស់អ៊ុយក្រែន ទំនងជានឹងមានតម្លៃខ្ពស់។

ការវាយតម្លៃរបស់សហរដ្ឋអាមេរិក លើការវាយបករបស់រដ្ឋាភិបាលក្រុងកៀវ បានកើតឡើង ស្របពេលក្រុមប្រយុទ្ធរបស់ឆេឆេន (Chechen) បានអះអាង ថា ពួកគេកំពុងតែដាក់ពង្រាយកម្លាំងទាហានរបស់ខ្លួន នៅក្នុងតំបន់បែលហ្គោរូដ (Belgorod) ទឹកដីរបស់រុស្ស៊ី នៅជាប់នឹងព្រំដែនរបស់អ៊ុយក្រែន ដើម្បីការពារនូវការវាយប្រហារណាមួយ ពីក្រុមចលនាតស៊ូរបស់រុស្ស៊ី គាំទ្រអ៊ុយក្រែន ប្រឆាំងនឹងក្រុងមូស្គូ ហើយវាស្របគ្នានឹងក្រុមមន្ត្រីយោធាអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ អំពីការវាយលុករុលទៅមុខ នៅលើសមរភូមិជាច្រើន។Images of Russia's Attack on Ukraine | Vanity Fair

លោកនាយឧត្ដមសេនីយ៍ ម៉ាក មីលឡេ នាយអគ្គសេនាធិការចម្រុះ នៃកងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងកិច្ចប្រជុំមួយ នៅឯទីស្នាក់ការកណ្ដាលរបស់អង្គការណាតូ ស្ថិតក្នុងទីក្រុងប៊្រុចសែលស៍ (Brussels) ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ថា «កងទ័ពអ៊ុយក្រែន បានចាប់ផ្ដើមវាយបករបស់ពួកគេ ហើយបានរុលទៅមុខជាលំដាប់។ នេះជាការប្រយុទ្ធដ៏លំបាកមួយ ហើយវាជាការប្រយុទ្ធដ៏ឃោរឃៅបំផុត។ សកម្មភាពរំដោះទឹកដីនេះ ទំនងជានឹងចំណាយពេលច្រើន និង ចំណាយខ្ពស់។Precision Strikes To Bombing Cities: How Russia's Ukraine Attack Changed

លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែង ទៅកាន់កិច្ចប្រជុំ នៃក្រុមទំនាក់ទំនងរបស់ប្រទេសចំនួន៥០ ដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ថា រដ្ឋាភិបាលក្រុងកៀវ ត្រូវការនូវការគាំទ្រ ទាំងរយៈពេលខ្លី និង រយៈពេលវែង ដោយសារតែសង្គ្រាម កំពុងតែបន្ដ នៅក្នុងរយៈពេលយូរ ហើយអ៊ុយក្រែន ត្រូវការអាវុធជាច្រើនបន្ថែមទៀត។ ថ្វីបើមានការខាតបង់ ដោយការវាយប្រហារតបតពីទាហានរុស្ស៊ី យ៉ាងណាក្ដី ក៏កងទ័ពអ៊ុយក្រែន នៅតែមានកម្លាំងច្រើន សម្រាប់ការវាយបក ទៅលើសត្រូវដែរ។

ដោយឡែក ក្រុងមូស្គូ បានបង្ហាញឃ្លីបវីដេអូ អំពីរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ និង រថពាសដែកប្រយុទ្ធ Bradley (ប្រេដលី) បានផ្ដល់ឲ្យដោយសារសហរដ្ឋអាមេរិក ត្រូវបានរឹបអូសពីអ៊ុយក្រែន នៅក្នុងការចាប់ផ្ដើមវាយបករបស់ក្រុងកៀវ។Ukraine war: Attack drones intercepted, more heavy fighting in Bakhmut |  Euronews

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា «ខ្ញុំគិត ថា ទាហានរុស្ស៊ី បានបង្ហាញដល់ពួកយើង អំពីរថចម្បាំងដូចគ្នានេះ ចំនួន៥ប្រហែល១០០០ដង អំពីមុំផ្សេងៗគ្នា ចំនួន១០។ ប៉ុន្តែបើយើងនិយាយតាមត្រង់ទៅ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នៅតែមានសមត្ថភាពប្រយុទ្ធ ហើយមានកម្លាំងប្រយុទ្ធច្រើន»។

លោករដ្ឋមន្រ្ដី ឡយដ៍ អូស្ទីន បានបន្ថែម ថា «នេះជាសង្គ្រាម ដូច្នេះយើងដឹង ហើយថា វាជាការប្រយុទ្ធនាំឲ្យខូចខាតដល់ភាគីទាំង២ ហើយអ្វីដែលសំខាន់បំផុតនោះ ក្រុងកៀវ មានសមត្ថភាពជួសជុលគ្រឿងយុទ្ធោបករណ៍ខូចខាត យកទៅប្រើប្រាស់ នៅលើសមរភូមិវិញ។ ចំណែកការប្រយុទ្ធ កំពុងតែបន្ដយ៉ាងស្វិតស្វាញ ដូចអ្វីដែលយើងបានរំពឹងទុកជាមុន ហើយខ្ញុំជឿជាក់ថា ចំណុលដ៏ល្អបំផុត នៅក្នុងលក្ខខណ្ឌនៃការទ្រទ្រង់ ប្រហែលជាមានអត្ថប្រយោជន៍ នៅចុងបញ្ចប់ នៃថ្ងៃនេះ»។Ukraine updates: Russia says American vet killed in Bakhmut

លោកឧត្ដមសេនីយ៍ អូឡេស៊ី ហារ៉ូម៉ូវ (Oleksii Hromov) មេបញ្ជាការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា «អ៊ុយក្រែន បានរំដោះទីតាំងចំនួន៧ មានផ្ទៃដីទំហំ ១០០គីឡូម៉ែត្រការ៉េ នៅក្នុងការវាយបកដ៏ធំ ចំនួន២ទិសដៅ នៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។ បន្ថែមពីនេះ យើងត្រៀមខ្លួនជាស្រេច សម្រាប់បន្តការប្រយុទ្ធ ដើម្បីរំដោះទឹកដីរបស់យើង បើទោះជាធ្វើ ដោយដៃទទេយ៉ាងណាក៏ដោយ»។

ដោយឡែក លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានលើកឡើង នៅសប្ដាហ៍នេះ ថា កម្លាំងទាហានរុស្ស៊ី កំពុងតែបង្កឲ្យខូចខាត ដល់កងទ័ពអ៊ុយក្រែន កើនឡើងចំនួន១០ជាង ខណៈពួកគេកំពុងតែស៊ូទ្រាំ ហើយការវាយបករបស់ក្រុងកៀវ បានរងបរាជ័យ៕