អង់គ្លេស៖ Deep Sleep Hotel គឺជាសណ្ឋាគារមួយដែលសាងសង់នៅក្នុងរូងភ្នំ Snowdonia នៃប្រទេសអង់គ្លេស និងមានទីតាំងនៅជម្រៅ ៤១៩ ម៉ែត្រ។ សណ្ឋាគារនេះបានបើកដំណើរការតាំងពីខែមេសា ហើយត្រូវបានគេហៅឈ្មោះក្រៅថា “សណ្ឋាគារជ្រៅបំផុតនៅលើភពផែនដី”។
នៅក្នុង Deep Sleep Hotel នេះមាន កន្លែងទទួលទានអាហារ, បន្ទប់ទឹកដ៏ទំនើប, បន្ទប់គេងបែបរ៉ូមែនទិក ដោយប្រើឧបករណ៍បំភ្លឺជាប្រភេទវ៉ុលទាប ដំណើរការដោយថ្ម 12v លើសពីនេះក៏មាន Wifi និងស្ទ្រីមតូចមួយនៅក្នុងអណ្តូងរ៉ែផងដែរ។World's Deepest Hotel: All you need to know about 'deep sleep experience'  1,375 feet below Snowdonia mountains - Trending News

Deep Sleep Hotel នេះគឺពិតជាសាកសមចំពោះភ្ញៀវទេសចរណាដែលចូលចិត្តការផ្សងព្រេងណាស់ ដោយសារតែវាស្ថិតនៅក្នុងដីដ៏ជ្រៅ និងមានសីតុណ្ហភាពជុំវិញគឺត្រជាក់ខ្លាំងរហូតដល់ ១០ អង្សាសេ។ ម្ចាស់សណ្ឋាគារបានសាងសង់ស្រទាប់ការពារយ៉ាងក្រាស់ ដូច្នេះហើយនៅខាងក្នុងបន្ទប់គេងគឺមានភាពកក់ក្តៅខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភ្ញៀវនៅតែត្រូវបានណែនាំអោយយកសំលៀកបំពាក់ក្រាស់ៗ ដែលងាយស្រួលសម្រាប់ផ្លាស់ទី។Watch: The world's deepest hotel has opened in Wales

ដើម្បីអាចទៅដល់សណ្ឋាគារនេះ ភ្ញៀវត្រូវតែឆ្លងកាត់ ដំណើរផ្សងព្រេងក្រោមដីជាមុនសិន។ ការធ្វើដំណើរចាប់ផ្តើមនៅម៉ោង ៥ ល្ងាចនៅឯមូលដ្ឋាន Tanygrisiau នៅជិតទីក្រុង Blaenau Ffestiniog។ បន្ទាប់ពីដើររយៈពេល ៤៥ នាទី ភ្ញៀវគ្រប់រូបត្រូវពាក់មួកសុវត្ថិភាព ពាក់ឧបករណ៍ការពារដូចជាភ្លើង ខ្សែពួរ និងស្បែកជើងកវែងពិសេស ដើម្បីឆ្លងកាត់ផ្លូវងងឹត រអិល ផ្លូវរដិបរដុប និងឡើងជណ្តើរ និងឆ្លងកាត់ស្ពានចាស់ជាច្រើនទៀត។World's deepest hotel opens in Snowdonia mine 1,375 feet below ground |  Metro News

គួរបញ្ជាក់ដែរថា សណ្ឋាគារមិនទទួលយកកុមារអាយុក្រោម ១៤ ឆ្នាំទេ។ មនុស្សដែលមានអាយុ ១៤ ឆ្នាំឡើងទើបអនុញ្ញាតឱ្យទស្សនា ម្យ៉ាងវិញទៀតចំពោះការកក់ត្រូវតែធ្វើឡើងតាមអ៊ីនធឺណែតជាមុនសិន ព្រោះកន្លែងមានកំណត់។ ហើយអ្វីដែលប្លែកនោះគឺ សណ្ឋាគារនេះបើកតែម្តងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ គឺចាប់ពីយប់ថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃអាទិត្យ ចំពោះតម្លៃបន្ទប់វិញគឺជាង ៤០០ ដុល្លារអាមេរិក៕World's Deepest Hotel Where Guests Sleep In Underground Mine ប្រភព៖vnexpress