Home Blog Page 1701

ក្រសួងអប់រំ ប្រកាសគាំទ្រឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់

0

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីថ្លែងការប្រកាសគាំទ្រដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាបន្តទៀត បន្ទាប់ពីប្រធាន FFC រូបនេះប្រកាសថាលោកនឹងលាលែងពីតំណែងប្រសិនបើក្រុមជម្រើសជាតិបាល់ទាត់បុរសកម្ពុជាអាយុក្រោម២២ឆ្នាំ មិនអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។

សេចក្តីថ្លែងការរបស់ក្រសួងអប់រំ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ រយៈពេលជាង១០ឆ្នាំកន្លងមក បានធ្វើឱ្យ កីឡាបាល់ទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើន ទាំងបរិមាណ និងគុណភាព ជាអាទិ៍ សមត្ថភាពកីឡាករ គ្រូបង្វឹក មន្ត្រី អាជ្ញាកណ្តាល និងក្លិបបាល់ទាត់អាជីព នានា មានសមត្ថភាព និងមានលទ្ធភាពចូលរួមការប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ ជាពិសេស នៅក្នុងការប្រកួតនាពេលកន្លងមក ការខិតខំប្រកួត និងបច្ចេកទេសលេងបាល់របស់កីឡាករបាល់ទាត់កម្ពុជា បានទាក់ទាញទស្សនិកជនឱ្យចូលរួមទស្សនាផ្ទាល់ និងទស្សនាតាមអនឡាញ ភ្លូកទឹក ភ្លូកដី និងជឿជាក់ថា បាល់ទាត់កម្ពុជានឹងឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់បាន។

បន្ថែមលើនេះទៀត ក្នុងស្មារតីកសាង និងប្រមូលនូវធនធានកីឡាករបាល់ទាត់ ឯកឧត្តម នាយឧត្ដម សេនីយ៍ ប្រធានសហព័ន្ធ បានរៀបចំឱ្យមាននូវទីលានបាល់ទាត់នៅតាមសាលាតម្រង់ទិសទាំង ២៥ រាជធានី ខេត្ត និងរៀបចំកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់នៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យ ដែលកត្តាទាំងនេះ បានធ្វើឱ្យសិស្សានុសិស្ស និងយុវជនជាច្រើន ចូលរួមហ្វឹកហាត់ និងលេងកីឡាបាល់ទាត់។ ម្យ៉ាងវិញទៀត ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានសហព័ន្ធ ការលេងកីឡាបាល់ទាត់ មានសកម្មភាព យ៉ាងផុលផុសក្នុងស្រទាប់យុវវ័យ នៅគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡាសូមប្រកាសគាំទ្រ និងស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត៕

រដ្ឋបាលរាជធានីភ្នំពេញបង្ហាញទីតាំងផ្សាយបន្តផ្ទាល់ពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ខណៈពិធីនេះពុំមានសំបុត្រចែកពលរដ្ឋ

0

រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសពីទីតាំងមួយចំនួននៅរាជធានីភ្នំពេញដែលមានការផ្សាយបន្តផ្ទាល់ពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅវិមានពហុកីឡដ្ឋានមរតកតេជោ ខណៈកម្មវិធីនេះពុំមានសំបុត្រចែកជូនពលរដ្ឋដើម្បីទស្សនាផ្ទាល់នោះទេ។

សាលារាជធានីភ្នំពេញ បានបង្ហាញទីតាំងចំនួន៧ទីតាំងដែលមានការផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៦:៣០ នាទីយប់ រហូតដល់ចប់ពិធី ដែលរួមមាន៖
១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៣-ក្នុងបុរីប៉េងហួតបឹងស្ទើរ ស្ថិតនៅក្នុងសង្កាតីនិរោធ ខណ្ឌច្បារអំពៅ
៤-សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា
៥-សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ
៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

គួរបញ្ជាក់ផងដែរថា កម្ពុជានឹងរៀបចំពិធី បើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

អាជ្ញាធរជាតិអប្សរា ប្រកាសបិទចរាចរទីតាំងមួយចំនួននៅរមណីយដ្ឋានអង្គរ ដើម្បីរៀបចំការប្រកួតស៊ីហ្គេម

0

អាជ្ញាធរជាតិអប្សរាប្រកាសជូនដំណឹងដល់ពលរដ្ឋពីការការបិទចរាចរ និងការបង្វរទិសដៅទស្សនា ទៅតាមទីតាំងសំខាន់ៗមួយចំនួននៅ រមណីយដ្ឋានអង្គរ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២(12 ASEAN Para Games) ឆ្នាំ២០២៣។

តាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ការបិទចរាចរ និងការបង្វែរទិសដៅទស្សនាទៅតាមទីតាំងសំខាន់ៗមួយចំនួននៅរមណីយដ្ឋានអង្គរ ដែលត្រូវរៀបចំប្រកួតកីឡាដូចខាងក្រោម៖
១- បិទការចេញចូលបរិវេណមុខប្រាសាទអង្គរវត្ត រហូតដល់ខ្លោងទ្វារដៃឆ្នាំង សម្រាប់ការប្រកួត កីឡារត់ម៉ារ៉ាតុន និងដើរប្រណាំង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង៥៖៣០នាទី ព្រឹក ដល់ម៉ោង១៨៖០០នាទីល្ងាច។

២- បិទការចូលទស្សនាប្រាសាទអង្គរវត្តតាមច្រកខាងលិច និងបិទការឆ្លងកាត់ទៅទស្សនាតំបន់ អង្គរធំ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១៣៖០០ នាទីរសៀល ដើម្បីរៀបចំការប្រកួតវិញ្ញាសាទោចក្រយានបុរស និងនារីចម្ងាយ៥០គ.ម ដែលនឹងប្រព្រឹត្តទៅនៅជុំវិញផ្លូវមុខអង្គរវត្ត ត្រពាំងសេស និងផ្លូវប៉ារីសអង្គរវត្ត។ ភ្ញៀវទេសចរអាចចូល ទស្សនាតាមច្រកខាងកើតប្រាសាទអង្គរវត្ត។

៣- បិទការឆ្លងកាត់បរិវេណវង់ធំ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៦៖០០នាទីព្រឹក ដល់ម៉ោង១៥៖០០នាទីរសៀល ដើម្បីរៀបចំការប្រកួតវិញ្ញាសាកង់គួកបុរស និងនារីចម្ងាយ១៧១,៥គម និង៩៨គ.ម៕

កូរ៉េខាងត្បូងជួបវិបត្តិខ្វះខាតកម្លាំងពលកម្ម និងធនធានមនុស្ស

0

កូរ៉េខាងត្បូង៖ រាជរដ្ឋាភិបាលកូរ៉េកំពុងប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្មនិងបញ្ហាធនធានមនុស្ស នៅតាមកសិដ្ឋាន និងរោងចក្រ ខណៈដែលយុវជនកូរ៉េខាងត្បូងភាគច្រើនចាត់ទុកថាការងារនេះមានកម្រិតទាប ដោយកង្វះខាតនេះនឹងធ្វើឱ្យកសិដ្ឋាន និងរោងចក្រមួយចំនួនគ្មានកម្មករ។
បច្ចុប្បន្នក្រសួងការងារ កំពុងរៀបចំផែនការជ្រើសរើសពលករបរទេសប្រមាណ ១១ម៉ឺននាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាដែលកើតមាន ។ ប្រទេសកូរ៉េបានចាប់ផ្តើមមានគោលនយោបាយជាច្រើនដើម្បីទាក់ទាញពលករបរទេសដូចជាការបង្កើនកម្រិតទទួលទាន មុខរបរ ពេលវេលាធ្វើការ ប្រាក់បៀវត្សរ៍ និងរបបប្រាក់ខែ។ លើសពីនេះ និយោជកជាច្រើនក៏បានសាងសង់កន្លែងស្នាក់នៅប្រកបដោយផាសុខភាព និងបំពាក់ដោយសម្ភារៈល្អផងដែរ ។South Korean agriculture takes the organic route | Destinations – Gulf News

ការស្ទង់មតិរបស់សកម្មជន និងកម្មករនៅឆ្នាំ ២០២១ បានរកឃើញថា ជនអន្តោប្រវេសន៍នៅ Pocheon ត្រូវធ្វើការពី ១០ ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ ដោយមានការឈប់សម្រាកថ្ងៃសៅរ៍រៀងរាល់ខែ។ ក្នុងមួយខែៗ ទទួលបានប្រាក់ខែពី ១,៣០០-១,៦០០ ដុល្លារ ដែលទាបជាងប្រាក់បៀវត្សរ៍អប្បបរមាដែលបានកំណត់។
លោក Kim Dal-sung ដែលគ្រប់គ្រងមជ្ឈមណ្ឌលពលករអន្តោប្រវេសន៍នៅទីក្រុង Pocheon បាននិយាយថា ខណៈពេលដែលរដ្ឋាភិបាលកំពុងធ្វើការដើម្បីកែលម្អស្ថានភាពនេះ លក្ខខណ្ឌការងារសម្រាប់ពលករចំណាកស្រុកជាច្រើននៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ។Japan beer shipments to South Korea plummet 99.9% in September from year  earlier | The Japan Times

ប្រការនេះបាននាំឱ្យក្រុមការងាររបស់លោក Kim-suk ត្រួតពិនិត្យលំនៅដ្ឋាន និងកន្លែងធ្វើការរបស់ពលករបរទេសឱ្យបានទៀងទាត់ យ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ និងរក្សាទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីឱ្យពួកយើងអាចជួយក្នុងករណីមានអាសន្ន។

ចំណែកឯកសិដ្ឋានរបស់លោក Kim-wing លោកបានសាងសង់បន្ទប់ស្នាក់នៅយ៉ាងទូលាយសម្រាប់កម្មករកាលពី៤ឆ្នាំមុន មុនពេលដែលគោលនយោបាយរបស់រដ្ឋាភិបាលត្រូវបានអនុវត្ត។ ក្រៅពីការផ្តល់លក្ខខណ្ឌរស់នៅដ៏សម្បូរបែបនេះ និយោជកគិតថានេះគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការរក្សាកម្មករបរទេស៕
ប្រភព៖vnexpress

ចិន និងអាមេរិកសម្រេចបង្កើនជើងហោះហើររបស់យន្តហោះដើម្បីរឿងមួយនេះ

0

សហរដ្ឋអាមេរិក ៖ អាមេរិកបានអនុញ្ញាតឱ្យចិនបង្កើនជើងហោះហើររវាងចិន-អាមេរិកចំនួន១២ជើងក្នុង១សប្តាហ៍ ខណៈចិនបានបង្កើនជើងហោះហើរដូចគ្នានេះរួចហើយ ។ ការបង្កើនជើងហោះហើរ គឺក្នុងគោលបំណងស្តារសេវាកម្មអាកាសចរណ៍រវាងប្រទេសទាំងពីរឡើងវិញបន្តិចម្តងៗ ក្រោយជំងឺកូវីដ-១៩ ធូរស្រាល ។

ក្រសួងគមនាគមន៍អាមេរិកបានប្រកាសកាលពីថ្ងៃទី៣ ខែឧសភា ថា អាមេរិកអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនបង្កើនចំនួនហោះហើរមកកាន់អាមេរិកចំនួន១២ជើងក្នុង១សប្តាហ៍ ខណៈកាលពីមុន ការហោះហើររវាងប្រទេសទាំងពីរមានចំនួន៨ជើងក្នុង១សប្តាហ៍ ។ ដូច្នេះ វាជាការបង្កើនចំនួនជើងហោះហើរពីប្រទេសចិនមកកាន់អាមេរិក ឱ្យស្មើនឹងចំនួនជើងហោះហើរដែលចិនបានអនុញ្ញាតឱ្យហោះហើរពីអាមេរិកទៅចិននាពេលបច្ចុប្បន្ន ។ មុននេះ ប្រទេសចិនបានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកធ្វើការហោះហើររវាងអាមេរិក-ចិន ចំនួន១២ជើងក្នុង១សប្តាហ៍រួចហើយ ។Chinese airlines will be allowed to expand their flights to the US |  Financial Times

ទោះយ៉ាងណា ចំនួនហោះហើរ១២ជើងក្នុង១សប្តាហ៍នេះ វាគ្រាន់តែជាចំនួនតិចតួចប៉ុណ្ណោះ បើធៀបនឹងចំនួនជើងហោះហើរ១៥០ជើងក្នុង១សប្តាហ៍រវាងប្រទេសចិន និងអាមេរិកនៅអំឡុងមុនពេលការរាតត្បាតនៃជំងឺកូវីដ ។ ការឆ្លងរាតត្បាតនៃជំងឺកូវីដបានធ្វើឱ្យចំនួនការហោះហើររវាងប្រទេសទាំងពីរមានកំណត់តាំងពីឆ្នាំ២០២០ ។

សារព័ត៌មាន AI Jazeera បញ្ជាក់ថា ការដែលអាមេរិកយល់ព្រមឱ្យចិនបង្កើនចំនួនជើងហោះហើរមកអាមេរិកនាពេលនេះ វាជាការបង្ហាញពីមិត្តភាពដែលកម្រនឹងកើតឡើងរវាងប្រទេសមហាអំណាចទាំងពីរ ។ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីសម្ព័ន្ធភាពផ្នែកពាណិជ្ជកម្មស៊ីជម្រៅរវាងប្រទេសទាំងពីរផងដែរ ។ លើសពីនេះ វាជាចំណុចវិជ្ជមានមួយដែលពិបាកនឹងកើតឡើងក្នុងសម្ព័ន្ធភាពរវាងចិន និងអាមេរិក ខណៈសម្ព័ន្ធភាពរវាងប្រទេសទាំងពីរកំពុងធ្លាក់ចុះដល់ចំណុចទាបខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ដោយសារការប្រកួតប្រជែងផ្នែកអំណាច និងឥទ្ធិពល ។Washington is letting Chinese airlines increase flights to America - Local  News 8

ក្រសួងគមនាគមន៍អាមេរិកបញ្ជាក់ថា គោលដៅបង្កើនចំនួនជើងហោះហើរនេះ គឺជាការត្រឡប់មកបើកទីផ្សារសេវាកម្មហោះហើររវាងប្រទេសទាំងពីរជាថ្មី ។ កាលពីខែមីនា ឆ្នាំ២០២៣ កន្លងមក អាមេរិកទើបតែបង្កើនការហោះហើរចំនួន២ជើងក្នុង១សប្តាហ៍ គឺពីរដ្ឋតិចសាស់ទៅកាន់ក្រុងសៀងហៃ ក្រោយពីចិនចាប់ផ្តើមបើកព្រំដែនទទួលភ្ញៀវទេសចរបរទេសលើកដំបូងនាខែមីនា ។

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដែលផ្តល់សេវាកម្មហោះហើររវាងអាមេរិកជាមួយចិន រួមមាន American Airlines, Delta Airlines និង United Airlines ចំណែកក្រុមហ៊ុនអាកាសចរណ៍ចិនមាន Xiamen Airlines, Air China, China Southern Airlines និង China Eastern Airlines ៕Why flights might get cheaper after a busy summer | The Japan Times

ប្រភព ៖ TNN World

មោទកភាព! គុនល្បុក្កតោ និងគុនខ្មែរ បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍

0

កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលនាំឱ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតកីឡាទាំងពីរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាបន្ដបន្ទាប់ទៀតនៅបណ្ដាប្រទេសម្ចាស់ផ្ទះក្រោយ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ។
ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) នៅថ្ងៃទី៤ ខែឧសភា ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានអ្នកចូលរួមពីគណៈកម្មាធិការអូឡាំពិកនៃសមាជិកអាស៊ាន។

បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងពីប្រទេសជាសមាជិកគឺឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បានយ៉ាងល្អ ដែលទទួលបានការចាប់អារម្មណ៍ពីពិភពលោក ក្រោមបដា “កម្ពុជា ២០២៣” និងជាមួយពាក្យស្លោក “កីឡា៖ រស់ក្នុងសន្តិភាព”។

ជាមួយគ្នានេះ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះដែលកម្ពុជាទើបមានឱកាសបានធ្វើជាលើកដំបូង គ្រប់ប្រតិភូកីឡាមកចូលរួមព្រឹត្តការណ៍កីឡាស៊ីហ្គេមក៏កម្ពុជា សម្រេចមិនគិតថ្លៃសេវាអាហារ និងកន្លែងស្នាក់ផងដែរ។
គូសបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម ២០២៣ ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប៕May be an image of text

ហាមដាច់ខាត! អ្នកចូលទស្សនា ប៉ះពាល់ឧបករណ៍ដែលបានតម្លើងក្នុងពហុកីឡាដ្ឋានមរតកតេជោ

0

ការទន្ទឹងរងចាំអស់រយៈពេលជាយូរ ថ្ងៃនេះបានមកដល់ គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដោយការបើកព្រឹត្តិការណ៍សុីហ្គេមជាផ្លូវការនឹងធ្វើឡើងនៅក្នុងយប់នេះ។No photo description available.

ទន្ទឹមគ្នាផងដែរថា រដ្ឋបាលខេត្តជ្រផយចង្វារ បានចេញសេចក្តីប្រកាស និងអំពាវនាវដល់មហាជន ដែលបានចូលរួមទស្សនាពិធីបើក ទាំងអស់ ហាមដាច់ខាតប៉ះពាល់ឧបករណ៍ដែលបានតម្លើងក្នុងពហុកីឡាដ្ឋានមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick) ព្រោះវាសម្រាប់បង្ហាញផ្ទាំងទស្សនីយភាពផ្សេងៗសម្រាប់កម្មវិធីបើក និងកម្មវិធីបិទ។

សូមបញ្ជាក់ដែរថាព្រឹត្តិការណ៍៍សុីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រព្រឹត្តិទៅពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕May be an image of 1 person

កុំភ្លេច! ម៉ោង៤នេះ ខាន់ ចេសា នឹងប្រកួតយកមេដាយមាស

0

ក្រោយពីផ្តួលកីឡាករិនីសិង្ហបុរី វៀតណាម និងថៃ នៅក្នុងប្រភេទកីឡា​ជូជឺតស៊ូ លើវិញ្ញាសា Ne-Waza ទម្ងន់ ៥២គីឡូក្រាម ហើយនោះ ពេលនេះកីឡាការិនី ខាន់ ចេសា  កំពុងតែសម្រាកយកកម្លាំង ត្រៀមប្រកួតដណ្តើមមេដាយមាសនៅរសៀល៤នេះ។

៣ប្រកួតរបស់ខាន់ ចេសានៅក្នុងថ្ងៃនេះ គឺបិទគូប្រកួតសូន្យពិន្ទុទាំងអស់ ដោយក្នុងនោះ ពេលប៉ះកីឡាការិនីវៀតណាម ពួកគេបានបោះបង់ចោលការប្រកួតថែមទៀត។

តែយ៉ាងណាមិញ នេះជាប៉ុន្មានប្រកួតដំបូងប៉ុណ្ណោះ យើងមានតែសង្ឃឹម និងរងចាំមើលតទៅទៀត ហើយរំពឹងថានាងនឹងធ្វើបានកាន់តែល្អទៀត នៅវេលាម៉ោង៤នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBVHoJzaFl9ctfiwlcnUx6PxcBoCtq6seflrbL7P-lWSgENVkt8QUw9jMN2ee1wNxZKWvilxDXm6cI-jU9PZLy_Qx7M4tOWVUkXCXTOXvgjw-B_4tyayiXFOsL41rpz3sE1GueljHrCk49nF9xkrU2uU4-0Zc0kCgJYt168LNGMIuE4Cd82d_KKyVy/s1440/344860773_922478185700895_4033545979649881731_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8m6eNQSk0IFFtEkI9j3kJkJNWlg6y6SO2h1p07C8PyUKFcdF9jKA5o4SSYGPNcfh6EfPpVu1OfvDKi8HCn-xtgxNnfeZUmoQk0NGRzYLAERpxNfreOtNaBvbU30QgCMzh3jR7G0ZBc9qaq5v8S3xzmtB4r8H0ekTzMwS-JhnFBusKd3UzGu_hJqkJ/s1440/344649943_781408656677668_7884091716069628818_n.jpg

អង្គការណាតូ ចូលមកកាន់តំបន់អាស៊ី ចំពេលការប្រជែងលើភូមិសាស្រ្ដនយោបាយ

0

រាជធានីតូក្យូ៖ ការធ្វើសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ហើយការប្រកួតប្រជែងលើភូមិសាស្រ្ដនយោបាយយ៉ាងក្ដីគគុក កំពុងតែជំរុញឲ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «ណាតូ» តាមភាសាអង់គ្លេស ឬ«អូតង់» តាមភាសាបារាំង មានផែនការ បោះជំហាន កាន់តែជ្រៅ ចូលមកក្នុងតំបន់អាស៊ី។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២៣ ថា បើតាមសារព័ត៌មានរបស់ជប៉ុន Nikkei Asia បានរាយការណ៍ កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភព មកពីមន្រ្ដីជប៉ុន និង អង្គការណាតូ បានអះអាង ថា អង្គការសម្ពន្ធមិត្តយោធារបស់ពិភពលោកមួយនេះ កំពុងតែមានផែនការ បើកការិយាល័យទំនាក់ទំនងរបស់ខ្លួនជាលើកដំបូង នៅក្នុងប្រទេសជប៉ុន។ នេះជាសកម្មភាពលើកដំបូង នៅក្នុងទ្វីបអាស៊ី ដើម្បីជួយសម្រួល ដល់ការពិគ្រោះយោបល់ នៅក្នុងតំបន់។Meeting with NATO Secretary General Jens Stoltenberg and Other Events (The  Prime Minister in Action) | Prime Minister's Office of Japan

ប្រព័ន្ធផ្សព្វផ្សាយដដែល បានរាយការណ៍ទៀត ថា ការិយាល័យទំនាក់ទំនងនេះ នឹងអនុញ្ញាតឱ្យមានការពិភាក្សាគ្នា ជាមួយដៃគូសន្តិសុខរបស់អង្គការណាតូ មានដូចជា កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលហ្សេឡង់ដ៍ ជាមួយនឹងបញ្ហាប្រឈមមុខលើបញ្ហាភូមិសាស្ត្រនយោបាយ កើតចេញពីប្រទេសចិន និង រុស្ស៊ី។

លោកស្រី អូអាណា លូនហ្គេស្គូ (Oana Lungescu) អ្នកនាំពាក្យ អង្គការណាតូ បានបញ្ជាក់ ខណៈមានការសាកសួរ អំពីរបាយការណ៍នេះ ថា «សម្ពន្ធភាព នឹងមិនបរិយាយលម្អិត អំពីការពិភាក្សារបស់សម្ពន្ធមិត្តអង្គការណាតូ ដែលកំពុងតែបន្តនេះទេ។ អង្គការណាតូ មានការិយាល័យជាច្រើន និង ការរៀបចំទំនាក់ទំនង ជាមួយនឹងអង្គការអន្ដរជាតិ និង បណ្ដាប្រទេសជាដៃគូ ហើយប្រទេសជាសម្ពន្ធមិត្ត នឹងវាយតម្លៃជាប្រចាំនូវការរៀបចំទំនាក់ទំនងទាំងនោះ សម្រាប់ធានា ថា ពួកគេធ្វើការងារបានល្អបំផុត តាមតម្រូវការរបស់អង្គការណាតូ និង បណ្ដាប្រទេសជាដៃគូរបស់យើង»។Powerful explosions heard in Kyiv after Russian warship sinks | The Japan  Times

លោកស្រី អ្នកនាំពាក្យ អង្គការណាតូ រូបនេះ បានបញ្ជាក់ ថា អង្គការណាតូ មានដៃគូយ៉ាងជិតស្និទ្ធបំផុត ជាមួយនឹងប្រទេសជប៉ុន ហើយទំនាក់ទំនងនេះ កំពុងតែបន្តរីកចម្រើន។ រីឯកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ផ្ដោតទៅលើវិស័យជាច្រើន មានដូចជា ការការពារតាមអ៊ីនធើរណេត សន្តិសុខដែនសមុទ្រ ជំនួយមនុស្សធម៌ និង ការសង្គ្រោះគ្រោះមហន្តរាយ ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយសន្តិសុខរបស់មនុស្ស។

ដោយឡែក អ្នកនាំពាក្យ ក្រសួងការបរទេសជប៉ុន មិនអាចសុំការអធិប្បាយបានទេ កាលពីថ្ងៃពុធ ដោយសារជាថ្ងៃឈប់សម្រាក ជាសាធារណៈ នៅក្នុងប្រទេសជប៉ុន៕

មានដែរដឹងអត់! តាកែវក៏មានទឹកជ្រោះដ៏ស្រស់ស្អាតមួយដែរ

0

រមណីដ្ឋានជ្រោះផ្អោកដោយស្ថិតនៅស្រុកគិរីវង្ស ទីរួមខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ២ ស្រុកគិរីវង្ស គឺនៅជាប់និង ព្រំដែនវៀតណាម។

ភ្ញៀវទេសចរណ៍ ត្រូវធ្វើដំណើរពីផ្លូវជាតិលេខ២ ដែលមានផ្សារនៅខាងស្ដាំដៃមាន ឈ្មោះថាផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា៣គីឡូម៉ែត្រ លោកអ្នកនឹងទៅដល់កន្លែង រមណីដ្ឋានជ្រោះផ្អោកដែលជាកន្លែង ដែលមានធម្មជាតិដ៏ស្រស់បំព្រង ហើយនៅកន្លែងនោះក៏មានកន្លែងរក្សាយានជំនិះរបស់ភ្ញៀវទេសចណ៏ផងដែរ ។ទឹកជ្រោះផ្អោក នៅខេត្តតាកែវ ទឹកហូរខ្លាំង សម្រស់ដូចគំនូរ ឃើញហើយ  ចង់ងូតលេងកម្សាន្ត - TrueID

នៅរមណីដ្ឋានជ្រោះផ្អោក ភាគច្រើនភ្ញៀវនាំគ្នាមកលេងនៅទីនេះ នៅខែសីហា កញ្ញា និង ខែ តុលា ព្រោះនៅខែនេះ វាមានទឹកច្រើន ស្រួលលេង និងធម្មជាតិដុះស្អាត។ No photo description available.

ទឹកជ្រោះផ្អោកមានកន្លែង ងូតទឹកបីកន្លែង ហើយកន្លែងនោះ គេសាងសង់ធ្វើជាអាងទឹកសំរាប់លេងកំសាន្ត។ នៅអាងទឹកទីមួយ គ៏មានស្ពានដែកមួយសំរាប់ឲភ្ញៀវទេសចរណ៏ឈរថតទេសភាព ឬ មើលទេសភាពនៅលើនោះ ។ ហើយក៏នៅមានកន្លែងសមរាប់អោយក្មេងលេង ដូចជាផ្ទះពោង កន្លែងជិះសេះនិងលេងល្បែងកំសាន្តជាច្រើនទៀត ។ ហើយនៅកន្លែងនោះមានលក់ ម្ហូបអាហារ ផ្លែឈើ និង ភេស្ជ:ជាច្រើន ដែលតំរូវទៅតាមការចូលចិត្តរបស់ភ្ញៀវជាងនេះទៅទៀត ក៏ មានលក់ត្បូងច្នៃហើយជាច្រើន និងត្បូងមិនទាន់ច្នៃក៏មាន ដោយត្បូងនោះរកដោយប្រជាជននៅទីនោះផ្ទាល់៕