មហោស្រពសិល្បៈទីក្រុងស្អាត ដែលរៀបចំដោយអង្គការហ្វាពន្លឺសិល្បៈបាត់ដំបង បានធ្វើឡើងរយៈពេល ៥ ថ្ងៃពេញចាប់ពីថ្ងៃទី១២-១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមទម្រង់សិល្បៈទីក្រុងផ្សេងៗ ក្នុងនោះរួមទាំងរបាំហ៊ីបហប់ គំនូរ និងគំនូរបែបសិល្បៈលើជញ្ជាំងជាដើម ដើម្បីចូលរួមលើកកម្ពស់សិល្បៈ និងបេតិកភណ្ឌវប្បធម៌រួមក្នុងតំបន់ និងផ្សព្វផ្សាយដល់សាធារណៈជនពីគ្រប់ទិសទីឱ្យបានយល់ដឹងកាន់តែទូលំទូលាយផងដែរ។
តាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងដដែល ការរៀបចំ “មហោស្រពសិល្បៈទីក្រុងស្អាត” របស់អង្គការហ្វាពន្លឺសិល្បៈបាត់ដំបង ធ្វើឡើងក្រោមគោលបំណងសំខាន់់ៗដូចជា៖
- បញ្ចូលប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរទៅក្នុងសកម្មភាពច្នៃប្រឌិត និងទាក់ទាញឱ្យចូលរួមក្នុងការបង្កើតសិល្បៈ
- បង្កើតគុណតម្លៃប្រកបដោយចិរភាពរបស់សិល្បៈនិងវប្បធម៌
- លើកកម្ពស់សិល្បៈ និងវប្បធម៌នៅក្នុងកម្ពុជា និងចូលរួមចំណែកដល់ការយល់ដឹងពីអន្តរវប្បធម៌ក្នុងតំបន់
- ផ្ដល់វេទិកាមួយដែលសិល្បករ-ការិនីអាចធ្វើការទំនាក់ទំនងគ្នាបានលើកកម្ពស់ការយល់ដឹងកាន់តែច្រើននូវបេតិកភណ្ឌវប្បធម៌រួម ក្នុងតំបន់ នឹងក្លាយជាធាតុមួយដ៏សំខាន់របស់មហោស្រព

គួរបញ្ជាក់ផងថា ឆ្នាំនេះគឺជាឆ្នាំទី៣ នៃការរៀបចំ “មហោស្រពសិល្បៈទីក្រុងស្អាត” បន្ទាប់ពីការចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៨ នៅក្នុងបរិវេណហ្វារពន្លឺសិល្បៈ និងក្នុងកម្រិតទូទាំងក្រុងក្នុងឆ្នាំ២០១៩៕









រូបភាព៖ art and idea សិល្បៈ និងគំនិត










