កាលពីពេលថ្មីៗនេះ មានករណីកូនសិស្សវាយគ្នានៅក្រៅរបងសាលាជាសុីមសាមគ្គី ដែលបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមហ្វេកប៊ុក ដោយមហាជនសម្តែងស្នើឱ្យនាយកសាលាគួរតែមានចំណាត់ការទៅលើសិស្សស្រីដែលជាជនដៃដល់បង្ករបួស្នាមទៅលើស្រីម្នាក់ទៀត។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងសិស្សស្រីជនដៃដល់ បានទៅរករឿង និងបង្ករបួសស្នាមម្តងទៀតទៅលើសិស្សស្រីរងគ្រោះនោះដល់ផ្ទះតែម្តង ក្រោយពីលេចឮដំណឹងថាសិស្សស្រីរងគ្រោះបានដាក់ពាក្យបណ្តឹង និងមិនព្រមបញ្ចប់រឿងចាំជួបគ្នានៅតុលាការ។
ក្រោយមានការប៉ះទង្គិចគ្នាបន្តិចបន្តួចនៅផ្ទះខាងសិស្សជនរងគ្រោះង បុស្តិស្នងការអូបែកខ្អមក៏បានបញ្ចូនសិស្សស្រី៤រូប ដែលបានធ្វើសកម្មភាព ទៅរករឿង និងបង្ករបួសទៅលើជនរងគ្រោះ ទៅកាន់ស្នងការខណ្ឌ ដើម្បីសាកសងព័ត៌មានបន្ថែមទៀត៕










