Home Blog Page 1700

ជំទាវក្លែងក្លាយអស់លក្ខណ៍ជាប់អន្ទាក់អភិបាលខេត្តថ្មី ក្រោយបោកលុយពលរដ្ឋរាប់ម៉ឺនដុលា្លរ

0

ជារឿងមួយហួសចិត្តនឹកស្មានមិនដល់ ស្រ្តីម្នាក់បន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយថ្នាក់ដឹកនាំស្ទើរគ្រប់កម្មពិធីដោយគ្មានអ្នកដឹង និងដើរបោកពលរដ្ឋរាប់សិបនាក់អស់រាប់ម៉ឺនដុល្លារ ប៉ុន្តែត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចបែកការត្រឹមអភិបាលខេត្តពោធិ៍សាត់ថ្មីឯកឧត្តម ខូយ រីដា។

ស្រ្តីជាប់ចោទខាងលើនេះមានឈ្មោះថា ហ៊ីម មុំ អាយុ៥៣ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូលខេត្តកណ្ដាល និងមានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ ២៤ ផ្លូវលេខ ១០៨ ភូមិ ១៨ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោករាជធានីភ្នំពេញ ដោយសមត្ថកិច្ចឃាត់ខ្លួនស្រ្តីរូបនេះឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងក្រុងពោធិ៍សាត់។

ការឃាត់ខ្លួនជនជាប់ចោទរូបនេះ ក្រោមការបង្គាប់ពីចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់លោកឡុញ ច័ន្ចចេតនា បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងស៊ើបសួរលេខ ២៤៥ ចុះថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ នេះពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិឯកភាព ឃុំថ្មដាស្រុកវាលវែងក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២១កន្លងទៅដោយបោកប្រាស់ជនរងគ្រោះម្នាក់ដែលបានមកដាក់ពាក្យបណ្ដឹងនៅតុលាការអស់ទឹកប្រាក់ចំនួន ១៧,៧០០ ដុល្លារ ជាថ្នូរនិងរត់ការចូលក្របខ័ណ្ឌនគរបាល ហើយនិងមានពលរដ្ឋខ្លះទៀតក៏ចាញ់បោកដែរ៕May be an image of 2 people, hospital, temple and textMay be an image of 10 peopleMay be an image of 2 people, temple, hospital and textMay be an image of 1 person and text

ម្ចាស់ចម្ការស្វាយនៅប្រទេសថៃត្អូញត្អែរពីតម្លៃស្វាយចុះថោក

0

ប្រទេសថៃ ៖ ក្រុមកសិករដាំស្វាយនៅស្រុកវាំងថង ខេត្តពិស្នុលោក កំពុងជួបបញ្ហាធ្ងន់ធ្ងរដោយសារតម្លៃស្វាយណាមដកម៉ាយស្មើត្រឹមតែ១០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។ តម្លៃធ្លាក់ចុះនេះ ដោយសារគ្មានអាជីវករមកទទួលទិញពីចម្ការ ។ ម្ចាស់ចម្ការនិយាយថា ពួកគេមិនអាចស៊ូទ្រាំនឹងតម្លៃស្វាយថោកបែបនេះទេ ហើយនៅពាក់កណ្តាលខែឧសភា បើនៅតែគ្មានទីផ្សារទៀត ពួកគេនឹងទុកឱ្យវាជ្រុះហើយ ។

អ្នកដាំស្វាយណាមដកម៉ាយនៅឃុំបានក្លាង ស្រុកវាំងថង ខេត្តពិស្នុលោក និយាយថា បច្ចុប្បន្ន ស្វាយរាប់រយដើមនឹងទុំដំណាលគ្នា ប៉ុន្តែរកអ្នកទិញមិនបានសោះ ។ ពួកគេបានស្នើទៅកាន់មន្ត្រីថ្នាក់ខេត្តឱ្យជួយ ដោយសារនៅពាក់កណ្តាលខែឧសភា ស្វាយណាមដកម៉ាយពណ៌មាសរាប់រយដើមដល់ពេលប្រមូលផលហើយ ។ បើគ្មានការជួយជ្រោមជ្រែងទេ វានឹងជ្រុះខូចទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqxcHhiS6ergT8iHChuShLcDE6A0QQDvcB23EV1hz4fDCqNack9x7saQb-dAC7H5IOxFLc-CsU9Td_ri7VyDFA1vKyXqNM4yFgL9yD3ZGpjiRCYXzgcktiDqb6hyJTUsFypatgc0jWovf5PXG1SuCQfa09MT6khxNCv7p9DoOcUzSlGJMh1DknOvrf/s1280/photo_2023-05-05_12-00-32.jpg

អ្នកស្រី Sornsiri Wongwanarat អាយុ៤៦ឆ្នាំ ជាម្ចាស់ចម្ការស្វាយនៅឃុំបានក្លាង ស្រុកវាំងថង ខេត្តពិស្នុលោក និយាយថា ឆ្នាំ២០២៣ អ្នកដាំស្វាយជាច្រើនហិកតាបានប្រឈមនឹងបញ្ហាស្វាយណាមដកម៉ាយពណ៌មាសមានតម្លៃថោក ហើយលក់មិនដាច់ ។ ម្ចាស់ចម្ការរកអាជីវករមកទិញស្វាយមិនបាន ខណៈស្វាយរាប់រយដើមដល់ពេលប្រមូលផល ។ រីឯស្វាយឈូកអាណាន់ ដែលគេនិយមហូបខ្ចី ឬយកទៅត្រាំ ក៏គ្មានអ្នកទិញដែរ បើទោះជាគាត់បានលក់តាមអនឡាញក្នុងតម្លៃតែ១បាតក្នុង១គីឡូក្រាមក្តី ។ អ្នកស្រីបន្តថា ពេលនេះ គាត់បានបេះវាមកគរទុកចំនួន៤តោន ក៏នៅតែលក់មិនដាច់ទៀត ។ តម្លៃស្វាយបានធ្លាក់ចុះជាខ្លាំង គាត់លក់ស្វាយតម្លៃត្រឹម១០បាតនេះ គឺសុខចិត្តខាតដើមទុន ប៉ុន្តែនៅតែគ្មានអ្នកទិញ ។

បុរសម្ចាស់ចម្ការស្វាយម្នាក់ទៀតនិយាយថា ឈ្មួញកណ្តាលមកទិញស្វាយប្រាប់ថា តម្លៃស្វាយ១០បាតក្នុង១គីឡូក្រាមនេះមិនរួចខ្លួនទេ ហើយពួកគេបានតថ្លៃមកនៅត្រឹមតែ៥បាតក្នុង១គីឡូក្រាមសម្រាប់ផ្លែល្អៗ ឯផ្លែណាមិនសូវល្អមានតម្លៃតែ២-៣បាតប៉ុណ្ណោះ ។ បើគាត់លក់ក្នុងតម្លៃនេះ កាន់តែខាតដើមទុនថែមទៀត ខណៈស្វាយណាមដកម៉ាយពណ៌មាស គាត់បានចំណាយដើមទុនច្រើនសម្រាប់ថែទាំ ។ ជាក់ស្តែង ថង់រុំផ្លែស្វាយ១ផ្លែ គឺត្រូវចំណាយប្រាក់១,៣៥បាតទៅហើយ នេះមិនគិតថ្លៃជី និងថ្នាំទេ ហើយនៅឆ្នាំ២០២៣ ជីមានតម្លៃខ្ពស់ណាស់ ខណៈថ្លៃឈ្នួលកម្មករ១ថ្ងៃចាប់ពី២៥០បាត ទៅ៣០០បាតក្នុងម្នាក់ ។ បើគាត់លក់ស្វាយតម្លៃតែ២បាត, ៣បាត ឬ៥បាត គាត់ពិតជាមិនសល់អ្វីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7KSYtDI8Kmd_6TWPgnhmHtVXFGOVRo0gLYbfRbF8q8FUsc3gbXjsjV4zXtRPwzl5PIpL9wl3LXP1D8IKtIClf3YAer2HUlMsHq7zG68fDQF4_hCxipi8uVRCK1oUfgP34fvASj4359c3A4KSwu4s2htdS7Jek0DpSTxUX3eCgA2qht84zlV-qAXpA/s1280/photo_2023-05-05_12-00-33.jpg

ចំណែកអ្នកស្រី Orawan Fuengkaew អាយុ៦៥ឆ្នាំ និងមានចម្ការនៅក្បែរគ្នាប្រាប់ថា គាត់សម្រេចចិត្តលក់ស្វាយចំនួន៣តោនដើម្បីនាំចេញទៅប្រទេសឡាវ ក្នុងតម្លៃត្រឹមតែ៨បាតក្នុង១គីឡូក្រាមសម្រាប់ផ្លែល្អ រីឯផ្លែមិនល្អ តម្លៃពី២-៣បាត ។ គាត់បន្តថា គាត់ខាតដើមទុន ប៉ុន្តែគាត់មិនដឹងធ្វើដូចម្តេច ព្រោះស្វាយទុំជារៀងរាល់ថ្ងៃ ហើយទុកយូរមិនបានទេ បើគាត់មិនលក់ មានតែបោះចោល ព្រោះបើយកវាទៅកែច្នៃ ក៏មិនទាន់ដែរ ។ កាលពីមុន គាត់ធ្លាប់លក់ក្នុងតម្លៃពី៣០-៤៥បាត ប៉ុន្តែតាំងពីលោក ប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្ត្រី តម្លៃស្វាយក៏បានធ្លាក់ចុះជាបន្តបន្ទាប់ ។

អ្នកស្រី Orawan Fuengkaew បន្តថា ពេលនេះ គាត់ចង់បាននាយករដ្ឋមន្ត្រីថ្មី ដែលជួយដល់កសិករដាំស្វាយ មិនមែនជួយតែជ័រកៅស៊ូទេ ។ ក្រុមអ្នកចៀរជ័រកៅស៊ូនាំគ្នាធ្វើបាតុកម្ម ជ័រកៅស៊ូក៏ឡើងថ្លៃ ហើយជ័រកៅស៊ូមិនខូចខាតទេ ព្រោះអាចទុកយូរបាន ប៉ុន្តែស្វាយរបស់គាត់ទុំហើយលក់មិនទាន់ វាក៏ខូចអស់ ហើយអ្នកស្រីមិនចេះទៅធ្វើបាតុកម្មដូចគេទេ ។ អ្នកស្រីបន្តថា ជ័រកៅស៊ូប្រៀបដូចជាកូនរបស់ប្រពន្ធដើម ឯស្វាយជាកូនប្រពន្ធចុង ហេតុនេះ គាត់សំណូមពរឱ្យមន្ត្រីខេត្ត-ស្រុក ឬភ្នាក់ងារពាក់ព័ន្ធជួយរកទីផ្សារឱ្យកសិករដាំស្វាយនៅស្រុកវាំងថង ខេត្តពិស្នុលោកផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIrGp8cY1X4wpx10FWFRfaVkV7wAUN6CK7RJyWBXAGuvJhUfGdKMJ-HAJUGFnfqlcgn1BIdx49u3D_ffz2CXkU1Cr8hYbWIys-iB8CciJ_wVpsWMQqFSq0bsBef2u0yW8JTxxW2mrgj1ioGdppDOB3b4_6kXJ5hAgvg7kI1XgNUx0uQb4U9uHeRJs6/s1280/photo_2023-05-05_12-00-34.jpg

អ្នកស្រីបន្ថែមថា ពួកយើងដាំស្វាយនេះ មិនមែនយើងមិនព្យាយាមរកផ្លូវចេញទេ ប៉ុន្តែមានអ្នកដាំស្វាយច្រើននាក់ ទើបធ្វើឱ្យរដូវប្រមូលផលមកដល់មានផ្លែស្វាយច្រើនលើសលប់ ហើយតម្លៃក៏ធ្លាក់ចុះ ។ គាត់បានថែទាំស្វាយណាមដកម៉ាយគ្រប់វិធី មិនថាដាក់ថ្នាំ ឬជី ប៉ុន្តែនៅឆ្នាំ២០២៣ អាកាសធាតុផ្លាស់ប្តូរដូចជា ភ្លៀងធ្លាក់ និងក្តៅខ្លាំងពេក ទើបធ្វើឱ្យស្វាយដែលជិតប្រមូលផលទៅហើយខូចខាតអស់ជាច្រើនហិកតា ៕ ប្រភព ៖ Thairath

រដ្ឋបាលខេត្តកែប ប្រកាសឱ្យរថយន្តដឹកជញ្ជូនគ្រប់ប្រភេទផ្អាកចរាចរណ៍៤ថ្ងៃលើដងផ្លូវជាតិលេខ ៣៣A

0

រដ្ឋបាលខេត្តកែប ប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកជញ្ជូនគ្រប់ប្រភេទ ដែលបាននឹងកំពុងធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ ៣៣A ការដ្ឋានសំណង់ និងហាមសត្វចិញ្ចឹមឆ្លងកាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តកែបរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី០៥-០៨ ខែឧសភា ឆ្នាំ២០២៣។

ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ព្រោះ ខេត្តកែប ជាខេត្តមួយក្នុងការសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រភេទ កីឡាទ្រីយ៉ាត្លុង នៅថ្ងៃទី០៦-០៨ ខែឧសភា ឆ្នាំ២០២៣។មូលហេតុដែលធ្វើអោយខេត្តកែបកាន់តែស្រស់បំព្រង | Cambodia Beverage Company  Limited

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរដ្ឋបាលខេត្តកែប សម្រេចផ្អាកជាបណ្តោះអាសន្ននូវការដឹកជញ្ជូនរ៉ែលើកំណាត់ផ្លូវជាតិលេខ ៣៣A ការដ្ឋានសំណង់ និងហាមដាច់ខាតសត្វចិញ្ចឹមគ្រប់ប្រភេទឆ្លងកាត់ដងផ្លូវ ពិសេសចាប់ពីចំណុចមុខក្លោងទ្វារវិហារ ខ្មែរឥស្លាម កាត់តាមផ្សារក្តាម ផ្លូវ1KEP1 (ចំណោតតាឈុត) រហូតដល់មុខសាលាខេត្តកែបដោយគន្លងផ្លូវនេះ ស្ថិតក្នុងសៀគ្វីនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕រយៈពេល៩ខែ ឆ្នាំ២០២២ រថយន្តដឹកលើសទម្ងន់ជាង២ពាន់គ្រឿង ត្រូវបានផាកពិន័យ –  គេហទំព័រ ខ្មែរ៧មករា

កីឡាកររត់ប្រណាំងអេត្យូពីបំបែកឯតទគ្គកម្មពិភពលោកនារី U20 ចម្ងាយ៥គីឡូម៉ែត្រ

0

អាឡឺម៉ង់៖ អត្តពលិក Medina Eisa អាយុ ១៨ ឆ្នាំ បានឈ្នះមេដាយមាសចម្ងាយ ៥ គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Adizero Road to Records ដោយប្រើថិរវេលា ១៤ នាទី និង ៤៦ វិនាទី បង្កើតកំណត់ត្រា U២០ ។
Eisa គឺជាអ្នករត់ប្រណាំងដ៏មានសក្តានុពលរបស់ប្រទេសអេត្យូពី នៅថ្ងែទី២៩ ខែមេសា Eisa បានបញ្ចេញកម្លាំងខ្លួនឯង ហើយតាមទាន់អ្នករត់ប្រណាំងជាមួយមិត្តរួមក្រុម។ នាងបានបញ្ចប់ក្នុងរយៈពេល ១៤ នាទី ៤៦ វិនាទី ដោយជ័យជំនះត្រូវបានប្រគល់ជូន Medina Eisa ។

នៅខែមេសា ឆ្នាំ ២០២២ នាងបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤ ក្នុងចម្ងាយ ៥ គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Ethiopian Athletics Championships នៅ Hawassa ដោយប្រើថិរវេលា ១៥ នាទី ៥០ វិនាទី។ បួនខែក្រោយមក Eisa បានឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍ U២០ World Championships នៅទីក្រុង Cali ប្រទេសកូឡុំប៊ីជាមួយនឹង ១៥ នាទី ២៩ វិនាទី ។
កាលពីខែតុលា Eisa បានឈ្នះការប្រណាំងអន្តរជាតិអៀរឡង់ខាងជើងចម្ងាយ ៦ គីឡូម៉ែត្រដែលធ្វើឡើងនៅទីក្រុង Dundoland និងទីក្រុង Belfast ក្នុងរយៈពេល ២១ នាទី និង ៧ វិនាទី។ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ នាងក៏បានឈ្នះមេដាយប្រាក់ក្នុងការប្រណាំងនារីវ័យក្មេងក្នុងព្រឹត្តិការណ៍ World Cross Country Championships ដោយប្រើថិរវេលា ២១ នាទី និង ៧ វិនាទីតាមពីក្រោយមិត្តរួមជាតិ Senayet Getachew ។

ស្រដៀងគ្នានេះដែរ អ្នករត់ប្រណាំងជនជាតិអេត្យូពីអាយុ ១៨ ឆ្នាំកញ្ញា Bertukan Welde Sura បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានឈ្នះមេដាយមាសក្នុងពាក់កណ្តាលម៉ារ៉ាតុងស្ត្រី។ មិត្តរួមជាតិ Nigsti Haftu បានជាប់ក្នុងចំណាត់ថ្នាក់ទី ២ នៅពេលដែលនាងបានបញ្ចប់ការរត់ម៉ារ៉ាតុងក្នុងរយះពេល ២១ នាទី ១១ វិនាទី ៕ ប្រភព៖vnexpress

Mark Zuckerberg រត់បានចម្ងាយ ៥km ក្នុងរយៈពេលតិចជាង ២០ នាទី

0

បរទេស៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានបញ្ចប់ការរត់ចម្ងាយ ៥km នៅ Stanford Medicine MyHeart Counts នៅ Stanford រដ្ឋ California ក្នុងរយះពេល១៩នាទី។
Stanford Medicine MyHeart Counts គឺជាការរៃអង្គាសថវិកាប្រចាំឆ្នាំដើម្បីផ្តល់អត្ថប្រយោជន៍ដល់មជ្ឈមណ្ឌល Stanford សម្រាប់ជំងឺសរសៃឈាមបេះដូង ដែលមានទីតាំងនៅចម្ងាយពីរបីគីឡូម៉ែត្រភាគខាងត្បូងនៃទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Meta នៅ Menlo Park ។
លោកនាយក Zuckerberg បានបង្ហោះរូបថតមួយសន្លឹកជាមួយមិត្តភ័ក្តិបីនាក់ចូលរួមក្នុងកម្មវិធីប្រគល់រង្វាន់នៅ Stanford កាលពីថ្ងៃទី ៣០ ខែមេសា នៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹងសារថា “រត់ ៥km ជាមួយមិត្តភក្តិ” ។

លទ្ធផលដែលបានបង្ហោះនៅលើ គេហទំព័រ racerster.com បានបញ្ជាក់រយៈពេល ១៩ នាទី និង ៣៤ វិនាទី ខណៈដែលលោក Zuckerberg’s Stanford Medicine MyHeart រាប់ពេលវេលា។ នៅផ្នែកខាងក្រោមនៃសារបង្ហោះ ឆ្លើយតបនឹងការអធិប្បាយអបអរសាទរពីអ្នកតាមដានរបស់គាត់ អ្នកជំនួញវ័យ ៣៨ ឆ្នាំរូបនេះបានឆ្លើយតបថា “អរគុណ! ខ្ញុំមិនគិតថាខ្ញុំបានបញ្ចប់ ៥km ក្នុងរយៈពេលតិចជាង ២០ នាទីនោះទេ។
នៅក្នុងការអត្ថាធិប្បាយផ្សេងទៀត នាយកប្រតិបត្តិ Meta បានបង្ហាញថាគាត់បានសម្រាកពីការរត់ ហើយថ្មីៗនេះលំហាត់ប្រាណនៃការរត់បានជួយឱ្យគាត់ពង្រឹងកាយសម្បទា ដោយហេតុនេះអាចសម្រេចបាននូវគោលដៅរបស់គាត់នៅពេលចូលរួមកម្មវិធី Stanford Medicine MyHeart Counts ។ គាត់បានសរសេរថា “ខ្ញុំបានឈប់រត់មួយរយៈ ហើយកាន់តែរឹងមាំ អរគុណចំពោះ MMA ។ បន្ទាប់មកខ្ញុំនឹងចាប់ផ្តើមរត់ប្រហែលមួយខែមុនការប្រកួត ហើយខ្ញុំដឹងថាការរត់របស់ខ្ញុំលឿនជាងពីមុន”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOM1584L6G1-2Qih32aIBDdsQ72KM444iRJFQ8OvdXxrC8-fmOCEMIM4olaomWI7A19I4p3fngm7p7eOfzikZWLgYGyun5YQ7C8HrGr6x-kvq8tpvlWhTiHQL36ldpsZ0gUQCriwCDIxNR0Tt_Ql36Qu3u5T3FhD0qS7xP3M0dX6LqEaBVf5rSVOl9/s960/photo_2023-05-05_10-26-12.jpg
ប្រភព៖vnexpress

នេះហើយ! ប្រាក់រង្វាន់សម្រាប់អត្តិពលិកកម្ពុជា ដែលឈ្នះមេដាយនៅស៊ីហ្គេម២០២៣

0

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេមលើកទី៣២ (CAMSOC)បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិកដែលដណ្តើមមេដាយទាំង៣ប្រភេទពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងប៉ារ៉ាហ្គេមលើកទី១២។ សម្រាប់អ្នកឈ្នះមេដាយមាសនឹងទទួលបាន៤០លានរៀល មេដាយប្រាក់៣០លានរៀល និងសំរឹទ្ធិ១៦លានរៀល។

កីឡាស៊ីហ្គេមលើកទី៣២ នឹងបើកជាផ្លូវការនាថ្ងៃទី ៥ ខែឧសភា និង បិទបញ្ចប់នាថ្ងៃ ទី ១៧ ខែឧសភា ។ប៉ុន្តែប្រភេទកីឡាខ្លះនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែមេសាទៅ។ ចំណែកកីឡាអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី ៣ ដល់ ទី ៩ ខែ មិថុនា។ រហូតមកដល់ថ្ងៃ២៤កុម្ភៈ នេះនៅសល់តែ៧០ថ្ងៃទៀតទេ៕

សាលារាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈពលរដ្ឋជិះដោយមិនបង់ប្រាក់

0

រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការបើកខ្សែពិសេសរថយន្តក្រុងសាធារណៈ (Expres Bus)សម្រាប់បម្រើដល់ការធ្វើដំណើទៅទស្សនា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយពលរដ្ឋជិះដោយមិនបង់ប្រាក់។

តាមសេចក្តីជូនដំណឹងនៅថ្ងៃទី៥ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Epress Bus) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ក្នុងនោះរួមមាន៖

១- ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) ខ្សែទី១៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្តោយវិថីតីរព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់ នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ទីតាំងប្រកួតសណ្ឋាគារណាហ្គាវើលដ៍ទី១ និង ទី២ រួចបន្តដំណើរលើតីរវិថី ព្រះស៊ីសុវត្ថិ, ឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួត នៃកីឡដ្ឋានកងយោធពលខេមរ ភូមិន្ទ(ស្តាតចាស់) បន្ទាប់មកឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយឈប់នៅទីតាំងប្រកួតដាយណូស័រអឹឡាយហ្វ ទីតាំង ប្រកួតមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍OCIC ទីតាំងប្រកួតក្នុងបុរីរុងរឿង និងទីតាំងប្រកួតសហភាពសហព័ន្ធយុវជន កម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) រួចបន្តដំណើរតាមផ្លូវជាតិលេខ៦អា, ឈប់នៅទីតាំងប្រកួតវាយកូនហ្គោលហ្គាឌិន ស៊ីធីហើយធ្វើដំណើរឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

២- ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) ខ្សែទី២៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងពហុកីឡដ្ឋាន ជាតិអូឡាំពិក តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី បន្តមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុង នៃ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ឈប់នៅស្ថានីយចំណតរង់ចាំ រង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួតកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) រួចបន្តដំណើរមក វិថីឧកញ៉ាឃ្លាំងមឿង កាត់តាមតំបន់អភិវឌ្ឍន៍កាំកូស៊ីធី, ឈប់នៅទីតាំងប្រកួតក្លឹបបាល់ទាត់ភ្នំពេញក្រោន និងឈប់ នៅទីតាំងប្រកួតកីឡដ្ឋានព្រីនស៍ និងបន្តដំណើរតាមមហាវិថីឈ្នះឈ្នះទៅកាន់ចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិមរតកតេជោ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh7jzuMhTTQAPQPC_NJIAo0bD7FwflatYdY3sVU7tMYzUCvs98z0I_bxeSz9ETeQmQBjkB9UcIfV_qXjwxNO24WSfpEvTTEv6JAUvF8bMeMz3CLqJJwvzVGwPDRs1-4ZnHZJZSATmEmyJE2xzUIds_VwCZGa234upr752l2ehfdmYZODNxK7u2ju1t/s1280/342606747_633948004815680_723623029115526676_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDFhUuEqBQeYgoEdVL4UgQSLxIC5KPOexQ9-jYgFpsj16CrFYPVthD04B_9_B741srZyZvx_FR4AuexSsiXo342-cbm2aL3y7yCuNMCFIE1eDaRN9Wj_d9AFsVW1KtZ7pMYGom0UDj0VMmoREiUePn6Y0UphprEOT_6-PdjmS3zTr7uPSq93g4_O3V/s1280/345025835_897218338020870_7870575054492021621_n.jpg

មនុស្សក្រៅភពនឹងទាក់ទងមកកាន់ផែនដីនៅឆ្នាំ២០២៩

0

សហរដ្ឋអាមេរិក ៖ បើតាមការវិភាគចុងក្រោយដោយសារការបញ្ជូនរលកវិទ្យុពីផែនដីទៅកាន់លំហរអវកាសបង្ហាញថា មនុស្សក្រៅភពនឹងទាក់ទងមកកាន់ផែនដីជាលើកដំបូងនៅឆ្នាំ២០២៩ ឬរយៈពេល៦ឆ្នាំខាងមុខ ។ គម្រោងនេះដំណើរការដោយអ្នកស្រាវជ្រាវមកពីវិទ្យាល័យ Berkeley និង Los Angeles ជាសាខានៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានចងក្រងឈ្មោះផ្កាយ និងភពផ្សេងៗ ។Do aliens exist? NASA answers age-old question on life beyond Earth

ក្រុមអ្នកស្រាវជ្រាវប៉ាន់ស្មានថា រយៈពេល៦ឆ្នាំទៀត មនុស្សក្រៅភពនឹងបញ្ជូនសញ្ញាមកកាន់ផែនដីវិញ គឺបានពីការគណនាដោយប្រើច្បាប់របស់ physics មកវិភាគ ។ លើសពីនេះ មានព័ត៌មានស៊ីជម្រៅពាក់ព័ន្ធនឹងរយៈពេលធ្វើដំណើរថា សញ្ញាបញ្ជូនពីប្រព័ន្ធ Deep Space របស់អង្គការ Nasa នឹងអាចបញ្ជូនសញ្ញាមកកាន់ផែនដីវិញលឿនកម្រិតណា ។

កាលពីឆ្នាំ១៩៧៣ យានអវកាស Pioneer 10 បានហោះឆ្លងកាត់ភពព្រហស្បតិ៍ និងបញ្ជូនរលកវិទ្យុទៅកាន់ Dead White Dwarf ហើយក្រុមអ្នកស្រាវជ្រាវរំពឹងថា មនុស្សក្រៅភពនឹងបញ្ជូនសញ្ញាមកកាន់ផែនដីនៅឆ្នាំ២០២៩ ។ ក្រៅពីនេះ ចាប់ពីឆ្នាំ១៩៨០-១៩៨៣ ក៏មានការបញ្ជូនសញ្ញាស្រដៀងគ្នានេះពីយានអវកាស Voyager 2 ផងដែរ ដែលបានបញ្ជូនសញ្ញាទៅកាន់ Brown dwarf star ។ ដូច្នេះ គេគួរតែទទួលបានការឆ្លើយតបវិញនៅឆ្នាំ២០០៧ ហើយការឆ្លើយតបនេះនឹងមកដល់ផែនដីនៅឆ្នាំ២០៣០ ។A 'time traveler' predicts our future: Aliens will conquer earth on March  23 | Marca

តារាវិទូមកពីសាកលវិទ្យាល័យ Penn និយាយថា បច្ចុប្បន្ន គេគួរតែទទួលបានការបញ្ជូនសញ្ញាមកកាន់ផែនដីហើយ ។ ប៉ុន្តែក៏អាស្រ័យលើសមត្ថភាពរបស់យើងផងដែរក្នុងការចាប់បានសញ្ញាទាំងនេះ ។ ដូច្នេះ វាផ្អែកលើកត្តាជាច្រើនដូចជា ការរង់ចាំចាប់សញ្ញា និងយូរកម្រិតណា ហើយមនុស្សក្រៅភពបានបញ្ជូនសញ្ញាមកផែនដីញឹកញាប់កម្រិតណា ។ ចំណែកតារាវិទូម្នាក់ទៀតមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ដែលជាមនុស្សម្នាក់មិនជឿរឿងបែបនេះនិយាយថា សញ្ញាបញ្ជូនពីផែនដីទៅកាន់លំហរអវកាសខ្សោយពេក ទើបធ្វើឱ្យមនុស្សរស់នៅក្រៅភពចាប់មិនបាន ៕Zoo hypothesis' may explain why we haven't seen any space aliens ប្រភព ៖ beartai BRIEF

ប្រជាជនចិនទៅវត្តដើម្បីបន់ស្រន់ស្វែងរកការងារធ្វើ

0

ប្រទេសចិន៖ ជារៀងរាល់ចុងសប្តាហ៍ វត្តអារាមនានា គឺមានមនុស្សម្នាច្រើនកុះករ ដើម្បីបន់ស្រន់សុំសេចក្តីសុខ នឹងជាពិសេសពួកគេសង្ឃឹមថានឹងមានឳកាសក្នុងការស្វែងរកការងារធ្វើនៅក្នុងក្រុង ក្នុងបរិបទដែលសេដ្ឋកិច្ចងើបឡើងវិញបន្តិចម្តងៗពីជំងឺរាតត្បាត។
សេដ្ឋកិច្ចកំពុងងើបឡើងវិញចាប់តាំងពីការរឹតបន្តឹង Covid-១៩ ត្រូវបានដកចេញនៅក្នុងខែធ្នូ ប៉ុន្តែឧស្សាហកម្មដែលមានតម្រូវការខ្ពស់ដូចជាសេវាកម្មម្ហូបអាហារ និងទេសចរណ៍មានប្រាក់ឈ្នួល និងគុណវុឌ្ឍិទាប។ ជាលើកដំបូងដែលចំនួនថ្នាក់អនុបណ្ឌិត និងបណ្ឌិតបញ្ចប់ការសិក្សានៅទីក្រុងប៉េកាំងលើសនិស្សិតថ្នាក់បរិញ្ញាបត្រ។ លោក Zhang បាននិយាយថា “ទោះជាយ៉ាងណាក៏ដោយ យុវជនទាំងអស់ពិតជាដាក់ក្តីសង្ឃឹមរបស់ពួកគេទៅលើព្រះពុទ្ធ នៅពេលដែលពួកគេស្ថិតនៅក្រោមសម្ពាធ នឹងវង្វេងផងដែរ។Pray With Fruits and Roasted Pig, a Necessity Before Events in China

យោងតាមវេទិកានៃការកក់ធ្វើដំណើរ Trip.com ការទស្សនាប្រាសាទមានការកើនឡើង ៣១០% នៅឆ្នាំនេះ បើធៀបនឹងឆ្នាំ ២០២២។ លោក Wang Xiaoning អាយុ ២២ ឆ្នាំបាននិយាយថា “ខ្ញុំបួងសួងចំពោះមុខព្រះ ហើយសង្ឃឹមថាខ្ញុំអាចស្វែងរកការងារបាន ” លោក Wang ស្ថិតក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យចំនួន ១១.៦ លាននាក់ដែលកំពុងប្រឈមមុខនឹងទីផ្សារការងារដ៏អាក្រក់នៅក្នុងប្រទេស។

បច្ចុប្បន្នយុវជនចិនចំនួន២០%កំពុងជួបប្រទះនឹងស្ថានភាពអាក្រក់ នឹងភាពអត់ការងារធ្វើ ។ លោក Zhang Qidi អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិបាននិយាយថា “មានការផ្គត់ផ្គង់លើសកម្រិតធ្ងន់ធ្ងរសម្រាប់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ” ។ ក្មេងស្រីអាយុ ២៥ ឆ្នាំមកពីខេត្ត Zhejiang ដែលទើបតែបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់បាននិយាយថា ចាប់តាំងពីខែកុម្ភៈមក នាងបានដាក់ពាក្យសុំការងារប្រហែល ១០ ក្នុងមួយថ្ងៃ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលអ្វីនៅឡើយទេ។ នាងបាននិយាយថានាងមានអារម្មណ៍ថាចំណេះដឹងនិងការអប់រំរបស់នាងនៅមានកម្រិត។ នាងក៏បាននិយាយទៀតថា ខ្ញុំបានជួបអ្នកចិត្តសាស្រ្តពីរបីដង ដោយសារការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត ហើយខ្ញុំទៅប្រាសាទដើម្បីបួងសួង ព្រោះខ្ញុំជឿថាព្រះពុទ្ធអាចជួយខ្ញុំបាន៕ Chinese New Year: Countries Ring in the Year of the Horse | Timeប្រភព៖vnexpress

នៅពីក្រោយផលិតវីដេអូដើម្បីជាតិ ពេជ្រ សូលីកា ដួ..លសន្ល.ប់ត្រូវដឹកចូលមន្ទីរពេទ្យភ្លាមៗ

0

«អ្នកចម្បាំងក្រុងអង្គរ» ពីតារាចម្រៀង នីកូ , ពេជ្រ សូលីកា , រ៉ាប៊ី , ភី សេន , បាក់យ៉ុង និង ជេន បានផលិតជាពិសេសដើម្បីអបអរកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ អ្វីដែលមិននឹកស្មាន នៅពីក្រោយការផលិត MV បទចម្រៀងនេះ ពេជ្រ សូលីកា ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗព្រោះដួលសន្លប់បាត់ស្មារតី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOo6DKCIy_VA6CVsI9OS4rSq7teLHNgdravRMcCDNjePRMJAwuqHl7noHVISAFmiGaeEpB3DZnuisSS66_Yp8jDA2malI0xEcGZCPm_B-gjSjg9LCV1QhS_KxUhk1tgGvOQhPHDkMF-2hXfLLymhlP-Ly82LiHU-V6c6B0KfR6_UBqbsxW3CccJv4W/s2048/344727434_145945638319897_7082347492704734990_n.jpg

ពិតជាមានមោទកភាពណាស់សម្រាប់ប្រទេសកម្ពុជា ដែលបង្កើតប្រវត្តិសាស្រ្តថ្មីលើទឹកដីអច្ឆរិយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។ ជាកិច្ចតបស្នងមាតុភូមិតារាចម្រៀងជាច្រើនបានរួបរួមគ្នាផលិតបទចម្រៀងតាមបែបផែនផ្សេងៗគ្នាដើម្បីអបអរសាទរនាឱកាសនេះ។
ក្នុងនោះបទចម្រៀងមួយបទមានចំណងជើងថា «អ្នកចម្បាំងក្រុងអង្គរ» ពីសិល្បករ៦រូបបញ្ចូនគ្នា ទទួលបានការគាំទ្រពីមហាជនមានទស្សនា១លានដង រហូតក្រុមការងារផលិតបទចម្រៀងនេះបានទម្លាយពីសកម្មភាពក្រៅឆាកនៃក្រុមការងារខ្លួនមានការលះបង់ខ្លាំង ក្នុងនោះគឺតារាចម្រៀង ពេជ្រ សូលីកា បានដួលសន្លប់បាត់ស្មារតី ត្រូវបញ្ជូលទៅកាន់មន្ទីរពេទ្យភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8HvliMPxV12JMxCPY7ubFbS6gBum235_PHKoUlmOa6-cZMFNhXbUSA3UZmbXvj0dbUG02D4JHImH7vTPP7Kl6HVATYiT4llWRhwF9LfTa4cndBdmSekmcNp2dXOCyZoQCTgDB5MFkvbd6zY2RWK-4htG1zKD3SqEpeMWIOCvhUoO2Upwsw2jlPDhy/s2048/344892297_908507670378445_7169968063369864448_n.jpg

តាមរយៈផេក 3fun បាន រៀបរាប់ថា ក្រុមការងារនិងសិល្បករទាំង៦រូបរួមមាន៖នីកូ , ពេជ្រ សូលីកា , រ៉ាប៊ី , ភី សេន , បាក់យ៉ុង និង ជេន ត្រូវងើបតាំងពីម៉ោង២ភ្លឺ ឈរក្រោមកំដៅថ្ងៃ ដាច់បាយ អត់ហ៊ានសម្រាក ព្រោះមានពេលតែ១ថ្ងៃសម្រាប់ថតបទនេះ រហូតមានអ្នកខ្លះដួល សន្លប់ ដឹកទៅពេទ្យភ្លាមៗ ធូរបានបន្តិចក៏ត្រឡប់មកថតវិញ ធ្វើយ៉ាងណាបំពេញការងារជូនជាតិឱ្យបានទាន់ពេលវេលា ដោយក្តីស្រលាញ់ចេញពីបេះដូង អស់កម្លាំងកាយ តែកម្លាំងចិត្តជូនជាតិ ។ មិនត្រឹមតែប៉ុណ្ណោះដំណើរការនៃការផលិតបទចម្រៀងនេះមានឧបសគ្គច្រើន ដែលគម្រោងផលិតបទនេះមានរយៈពេលខ្លី ប៉ុន្តែក្រុមការងារតស៊ូជាមួយគ្នា ជំនះឧបសគ្គជាមួយគ្នា ដើម្បីជាអនុស្សាវរីយិ៍នៃការចងចាំដ៏ល្អបំផុត និងដើម្បីជាតិមាតុភូមិ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU4Zlm3zk1ukMy9dWA33yfDc1TEljEQ0hXkdTav7RHk8tvoBPhzew9-bU963XHAtO6HNOWs5btrfmifKAoqFjrGgnTIF1B4bKXcm50Sd8rw9FLrHcS1aIuHCvb0QgGoX0k7G0YA5E-Q_Bjr1lKz1kZucASIUPIyMETvDcTgMXv74fvwdWJskBT7Sa3/s2048/344581365_1372388869988074_5642722785660050394_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipUrZ3otoxKptYLWFKUmJGO1vCcwi9bj5pGSpc1hi81x9uvLWcOkMFOxhI0DermwLKDv9twhs2S8_05TqdN3fgn639YO2a5xu4cAGpUy-eu7E6y-2OkdnrGxoqB6p65FxRo62FldRpW-jk0rZOWGy0u00XgC-nd-xSdu_-5s_fmiBaY72KAX9UrojA/s2048/344548844_247498151166542_2463389554320720993_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Oyk_uv5AvjWqolukUg8dToJbesPc27CZqGBuPv8Fc51IDwOp7ggW2467IzQrHedNIJtaOaWPQKp4RbUPfnPboBHw2N20MKSLY0OT2roZa-nIAH0FPoLHP0IG0VAD7UHxMbFyYYEzyDu5LvUTtH_fyrh9ikx2TqZFrL6jE76Ja3GOpdoJzdnzT6MF/s2048/344766686_1160167018709990_8823960224286979868_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrxdMb_bDaDcsWQsqT8EFDcU8QLlZUP1SvbhDuIFLLEkDfV4BL_tB9xiPVcyun4lYoakj5jm3Z_im2CHas9dfGwwfJ3BNjTjuZSp0TQkSUXn0l_zAOnx1gEG9WuHaScTPsnBFxBsgHeLSKZZnqjqR_KQmw53NP7KhhY6m-ZqLgJxGD398_NJcsqqfW/s1920/344772218_1166261610710485_2479546022172497829_n.jpg