រយៈពេលថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថាអ្នកគាំទ្រតារាចម្រៀង ជី ដេវីត នាំគ្នាសម្រុកចូលទៅ Report បទ«How about Now? »អកកាដង់ ដែលCoverដោយ សុខុម រចនា យ៉ាងផុសផុល ក្រោយពីផ្ទុះរឿងនាងអរគុណ ៣០M Views មិនខ្ចីអរគុណម្ចាស់ដើម រួមទាំងបងប្រុសរបស់នាងបោះសម្តីថាម្ចាស់បទក៏មិនអាចReport បាននោះពេលនេះនៅលើយូធូបបទចម្រៀង Cover ខាងលើ Search លែងឃើញហើយ។
រឿងអាស្រូវរបស់ សុខុម រចនា អរគុណ៣០M Views អំឡុងពេលប្រលងកម្មវិធី The Voice Cambodia រដូវកាលទី៣ក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រួមទាំងមានរឿងជាបន្តបន្ទាប់ទៀតធ្វើឱ្យមហាជននៅតែបន្តរិះគន់លើ រូបនាងដដែល ខណៈសាច់រឿង អរគុណ៣០M Views កៀកនឹងបញ្ចប់ស្រាប់តែធ្លាយរឿងបងប្រុស សុខុម រចនា បោះសម្តីថាម្ចាស់បទក៏មិនអាចReport បានដែរព្រោះតុងខុសគ្នា Melody ថ្មីទៀតនោះ មហាជនអ្នកគាំទ្រតារាចម្រៀង ជី ដេវីត ដែលជាម្ចាស់ដើម បានសម្រុកនាំគ្នាចូលទៅ Report «How about Now? »អកកាដង់យ៉ាងផុសផុលនៅលើឆាណែលយូធូបរបស់បងប្រុស សុខុម រចនា។
ការ Report យ៉ាងផុសផុលព្រោះតែពាក្យសម្តីខ្មើតរបស់បងប្អូនពីររូបខាងលើនេះពេលនេះក៏មានរឿងថ្មីមួយទៀតនោះគឺការ Report នេះទទួលបានប្រសិទ្ធភាពដោយបទ «How about Now? »អកកាដង់ Search លើយូធូបលែងឃើញដូចមុនហើយ។ ដ្បិតតែបទ «How about Now? »អកកាដង់ Search លែងឃើញក្តី ប៉ុន្តែបើចូលទៅឆាណែលយូធូបផ្ទាល់របស់បងប្រុស សុខុម រចនា បទនេះមាននៅលើយូធូបដដែល ខណៈពេលនេះមួយបទនេះឡើងដល់ ៣២ M Views ហើយ។
ងាកទៅកាន់ លោក ជី ដេវីត វិញបានបង្ហោះEmoji សើចចំនួន៥ទៀតហើយទាំងវេលាម៉ោង៤ជាងទៀបភ្លឺថ្ងៃទី១៩ ខែមិថុនា នេះដែលធ្វើឱ្យហ្វេនៗសម្រុកវែកញែកជាច្រើននៅលើបណ្តាញសង្គមដោយអ្នកខ្លះលើកឡើងថាការបង្ហោះនេះអាចជាប់ទាក់ទងទៅហ្នឹងការ Search លែងឃើញបទ How about Now? អងកាដង់ និងអ្នកខ្លះក៏បានលើកឡើងទៀតថា បទ ៣០ M views ពេលនេះស្ពៃហើយ៕










