Home Blog Page 1697

ពិភពលោកប្រឈមនឹងបញ្ហាសំរាមអេឡិចត្រូនិក

0

បច្ចេកវិទ្យាឌីជីថល និងឧបករណ៍អេឡិចត្រូនិកបានចូលមកមានឥទ្ធិពលក្នុងការរស់នៅនាពេលបច្ចុប្បន្ន ហើយការអភិវឌ្ឍ និងការផលិតឧបករណ៍ប្រើប្រាស់ផ្សេងៗបានកើនឡើងជាបន្តបន្ទាប់ ។ គេសង្កេតឃើញថា មានការចេញម៉ូតទូរស័ព្ទដៃថ្មីៗជារៀងរាល់ឆ្នាំ ខណៈកុំព្យូទ័រត្រូវបានគេអភិវឌ្ឍន៍ hardware ជាបន្តបន្ទាប់ ។ លើសពីនេះ គេបានអភិវឌ្ឍន៍សម្ភារៈអគ្គិសនីជាច្រើនម៉ូតច្រើនបែប ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនកាន់តែច្រើនឡើង ។Can we fix our way out of the growing e-waste problem? - BBC News

ទោះយ៉ាងណា ការអភិវឌ្ឍបច្ចេកវិទ្យា និងការផលិតឧបករណ៍ប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ មិនបានបង្កើតប្រយោជន៍តែម្យ៉ាងទេ ប៉ុន្តែវាបានបង្កើនបរិមាណសំរាមអេឡិចត្រូនិកកាន់តែច្រើនជារៀងរាល់ថ្ងៃ រហូតក្លាយជាបញ្ហាដែលគ្រប់គ្នានឹកស្មានមិនដល់ ។ បញ្ហាសំរាមអេឡិចត្រូនិកបានចូលមកមានចំណែកក្នុងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែមនុស្សមួយចំនួនមិនយល់ពីភាពធ្ងន់ធ្ងរនៃបញ្ហានេះទេ ហើយពួកគេគិតថា វាជារឿងនៅឆ្ងាយពីខ្លួន ប៉ុន្តែការពិត បញ្ហាសំរាមនេះខ្លាំងក្លាហួសពីការស្មានទៅទៀត ។Tackling the Challenge of E-waste – News

Global E-waste Monitor (GEM) បង្ហាញថា នៅទូទាំងពិភពលោកបានផលិតសំរាមអេឡិចត្រូនិកចំនួន៥៣,៦លានតោន ឬប្រមាណ៧,៣គីឡូក្រាមក្នុងម្នាក់ ។ ក្នុងនោះនៅទ្វីបអាស៊ីបានបង្កើតសំរាមច្រើនបំផុតស្មើនឹង២៤,៩លានតោន បន្ទាប់មក គឺទ្វីបអាមេរិក និងអឺរ៉ុប មានសំរាមចំនួន១៣,១លានតោន និង១២លានតោន តាមលំដាប់ ។What Factors Affect Safe Electronic Waste Disposal?

ក្រៅពីនេះ តាមទិន្នន័យពី GWI និង The Roundup បានប៉ាន់ស្មានបរិមាណសំរាមអេឡិចត្រូនិកនៅឆ្នាំ២០៣០ ថា នឹងកើនឡើងរហូតដល់៧៤លានតោន ហើយវានឹងកើនឡើងជាបន្តបន្ទាប់ ។ ម្យ៉ាងទៀត ក្នុងអំឡុងពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារការធ្វើការពីផ្ទះ (Work from home) ។The biggest problem with e-waste? What we don't know. | Ensia

សរុបមក មូលហេតុចម្បងនៃការកើនឡើងសំរាមអេឡិចត្រូនិក គឺដោយសារឥរិយាបថទូទៅរបស់មនុស្សក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះកើនឡើង, សមត្ថភាពការទិញ ឬការប្រើប្រាស់ឧបករណ៍ទាំងនេះកាន់តែច្រើន ។ លើសពីនេះ ការអភិវឌ្ឍឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យារីកចម្រើនកាន់តែខ្លាំង បានធ្វើឱ្យការប្រើប្រាស់ឧបករណ៍ទាំងនេះមានបរិមាណច្រើនលើសលប់ ៕ ប្រភព ៖ bangkokbiznews

តើភាសាណាខ្លះដែលមានមនុស្សនិយាយច្រើនជាងគេក្នុងតំបន់អាស៊ាន?

0

ៅក្នុងតំបន់អាស៊ាន គឺមានភាសាចម្រុះរាប់រយឯណោះ ភាសាខ្លះជាភាសាដើមរបស់ប្រជាជនម្ចាស់ស្រុក ភាសាខ្លះទៀតក៏ជាភាសាដែលត្រូវបានប្រើប្រាស់ជាលក្ខណៈសកលផងដែរ ដូចជាភាសាអង់គ្លេសជាដើម។ ដូច្នេះហើយតើភាសាណាខ្លះដែលមានមនុស្សនិយាយច្រើនជាងគេក្នុងតំបន់អាស៊ាន?

នៅពេលបច្ចុប្បន្នភាសាក្នុងតំបន់អាស៊ានទាំងអស់មានជាង១០ ភាសា ដូចជា៖ ភាសាអង់គ្លេស, ភាសាខ្មែរ, ភាសាមន, ភាសាថៃ, ភាសាឡាវ ឬថៃឡាវ, ភាសាភូមា, ភាសាវៀតណាម, ភាសាម៉ាឡេ, ភាសាចិនកុកងឺ, ភាសាតាម៉ីល, ភាសាជ្វា, និងភាសាតាកាឡក (ហ្វីលីពីណូ)ជាដើម។True Malaysians will always be united | The Starក្នុងចំណោមភាសាទាំងអស់ ភាសាដែលមនុស្សនិយាយច្រើនជាងគេក្នុងតំបន់អាស៊ានគឺភាសាម៉ាឡេ។ ភាសាម៉ាឡេនេះដែរ ត្រូវបានកំណត់ជាលក្ខណៈស្រដៀងគ្នាពីរបែបទៀត គឺបាហាសាម៉ាឡាយូ (Bahasa Malayu) និងបាហាសាឥណ្ឌូណេស៊ី (Bahasa Indonesia) ដែលឃើញមានប្រើប្រាស់នៅប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី និងភាគខាងត្បូងនៃប្រទេសថៃដែលជាប់ជាមួយប្រទេសម៉ាឡេស៊ីផងដែរ ដូចជានៅខេត្តយ៉ាឡា (Yala) ខេត្តណារ៉ាធីវ៉ាត់ (Narathiwat) ខេត្តសុងខ្លា (Songkhla) និងខេត្តប៉ាត់តានី (Pattani)។

អាស៊ានបានជ្រើសរើសភាសាអង់គ្លេសជាភាសាផ្លូវការសម្រាប់ទំនាក់ទំនងការទូត និងទំនាក់ទំនងការងារ ពោលគឺជាភាសាចម្លងរវាងភាគីអន្តរជាតិទ្វេភាគី និងពហុភាគីយ៉ាងពេញនិយម។ ក្រៅពីនេះប្រជាជនប្រទេសជិតខាងគ្នាក៏តែងប្រើប្រាស់ភាសារៀងខ្លួនក្នុងការប្រាស្រ័យទាក់ទងគ្នាផងដែរ ដូចជា ជនជាតិថៃជាមួយជនជាតិឡាវ (ភាសាទាំងពីរនេះអាចនិយាយស្ដាប់គ្នាបាន) និងជនជាតិថៃជាមួយជនជាតិខ្មែរជាដើម។
ពិសេសលើសពីនេះគេក៏បានចាត់ទុកភាសាខ្មែរ-មន គឺជាភាសាដើមដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌាភាគខាងកើតផងដែរ៕A call for a more robust language policy in ASEAN | ASEAN Today

ជី ដេវីត លើកឡើងថា «កុំភ្លេចឥរិយាបថរបស់ពួកយើងចំពោះភ្ញៀវក្នុងកាលៈទេសៈនាមជាម្ចាស់ផ្ទះ»

0

ទោះមិនសម្តៅចំៗចំពោះអ្នកគាំទ្រកម្ពុជាមួយចំនួនដែលបានប្រើកាយវិការមិនទំនងក្រោមកម្ពុជាអាចយកឈ្នះថៃក្នុងប្រភេទកីឡាបាល់ទះក្នុងសាល និងការយករូបកីឡាបាត់ទាត់របស់ប្រទេសដទៃមក Troll ព្រោះតែការចាញ់ ប៉ុន្តែការលើកឡើងរបស់តារាចម្រៀង ជី ដេវីត ពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់អ្នកគាំទ្រកម្ពុជាចំពោះឥរិយាបថរបស់ខ្លួនទៅលើប្រទេសដទៃក្នុងនាមយើងជាម្ចាស់ផ្ទះ។

No photo description available.ក្រុមជម្រើសជាតិបាល់ទះក្នុងសាលកម្ពុជាបានបំបាក់ក្រុមជម្រើសជាតិបាល់ទះថៃក្នុងលទ្ធផល ៣សិតទល់២ ដែលធ្វើឱ្យកម្ពុជាបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួនមានឱកាសដណ្តើមមេដាយមាសលើកដំបូងដែលនឹងត្រូវប៉ះក្រុមជើងខ្លាំងឥណ្ឌូណេស៊ី។ លទ្ធផលដែលអាចបំបែកប្រវត្តិសាស្រ្តនេះ ធ្វើឱ្យមហាជនបានបង្ហាញសប្បាយចិត្តយ៉ាងខ្លាំងក្នុងលទ្ធផលដ៏ប្រសើរនេះ។ ទោះយ៉ាងណា អ្នកគាំទ្រកម្ពុជាមួយចំនួនបានបង្ហាញឥរិយាបថមិនទំនងទៅលើប្រទេសដទៃដែលអាចនាំឱ្យប៉ះពាល់ដល់ប្រទេសទាំងមូលក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទោះបីជាប្រទេសយើងនិងអ្នកជិតខាងកម្ពុជាមានភាពចម្រូងចម្រាស់យ៉ាងណា ព្រោះការបង្ហាញឥរិយាបថ ស្រែកដាក់ប្រទេសដទៃជាឥរិយាបថមិនសមរម្យដែលពុំគួរឱ្យកើតមាន។No photo description available.

ជាមួយគ្នានេះ តារាចម្រៀង ជី ដេវីត ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីមហាជនតាមរយៈបទចម្រៀង «មហានគរ» បានបង្ហោះសារមួយនៅលើបណ្តាញសង្គមដែលអាចឱ្យអ្នកគាំទ្រកម្ពុជាគិតពិចារណាបានក្នុងនាមយើងជាម្ចាស់ផ្ទះតើយើងគួរបង្ហាញឥរិយាបថបែបណាទៅកាន់ភ្ញៀវដែលមកប្រទេសយើង។

តាមរយៈសាររបស់តារាចម្រៀងខាងលើនៅព្រឹកថ្ងៃទី៨ ខែឧសភា បានរៀបរាប់យ៉ាងដូច្នេះថា «ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច ។ ចេះឯងអោយក្រែងចេះគេ ។ ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក ។ អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន។ ជូនពរអោយបងប្អូន កីឡាករ កីឡាការនី អត្តពលិក កម្ពុជាទទួលបានជោគជ័យក្នុងថ្ងៃនេះ ចូរកុំភ្លេចឥរិយាបទរបស់ពួកយើងចំពោះភ្ញៀវក្នុងកាលៈទេសៈនេះយើងជាម្ចាស់ផ្ទះ។ ជោគជ័យរបស់កម្ពុជាកំពុងត្រូវបានចារឹកក្នុងទំព័រប្រវត្តិសស្រ្តថ្មីហើយ» ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMgthX-EU9dD8FpgEieIxsT7y6sVmfP2VOTzywnQhEceWNkHlQQQMLNnpJ1k8ufjCIFxmmcrK9QbA2xXPb26A0eDXuzj21KOCSgz2eNKGtoadwsxuyNj8o7JJ8nxblqButjqu1m7-959ZYXPh_4lNNoFz6tIJL2x2Pdb9BhJRUzojZGjB-zb0zZWrI/s672/Capture%20(10).PNG

មិនគួរឱ្យជឿ! ឥណ្ឌូនេសុី ទទួលបានមេដាយមាស ទាំងបុរសនិងនារី លើវិញ្ញាគុនល្បុក្កតោ

0

នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិឥណ្ឌូនេសុីធ្វើបានយ៉ាងល្អ ដោយដណ្តើមបានមេដាយមាសទាំងបុរសនិងនារី លើវិញ្ញាគុនល្បុក្កតោ វិញ្ញាសាសម្ដែងនារី ៣នាក់។

នេះជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយកម្ពុជា ជាម្ចាស់ក្បាច់គុនបានត្រឹមមេដាយប្រាក់​ ខណៈដែលឥណ្ឌូនេសុី មានពេលហាត់ក្បាច់គុននេះត្រឹមតែរយៈពេល៦ខែប៉ុណ្ណោះ ប៉ុន្តែពួកគេធ្វើបានយ៉ាងល្អឥតខ្ចោះ។

តែយ៉ាងណាមិញ ចំពោះវិញ្ញាគុនល្បុក្កតោនេះ​ កម្ពុជាយើងក៏ទទួលបានមេដាយច្រើនគួរសមផងដែរ មានទាំងមាស និងប្រាក់ផងដែរ៕May be an image of 3 people and textNo photo description available.

ឆ្នាំនេះ គោឧសភរាជ បរិភោគអ្វីខ្លះ?

0

នៅថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះ ជាថ្ងៃដែលកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យ “ច្រត់ព្រះនង្គ័ល”ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវប្រារព្ធធ្វើឡើងនៅខេត្តកំពង់ធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_u7q-45w6gfcOs4gD_cS6qhDW2uvNvqS15ShFhTgPOXD8pbf_6FjgldfD31KwMJJYfZJ2sa2mm089jouJhdspcxNuHn7lL6tTKMTN87UHDaRBK82rlHC3zSe1KfB6r415hMYZufUPqA_SvhThxNUOI2cjFY6BAVF4msqT2MsuFRJ35ldRT8LN_7fC/s1510/Screenshot%202023-05-08%20103041.jpg

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់”គោឧសភរាជ”។ May be an image of 6 people and text

នៅក្នុងឆ្នាំនេះ គោឧសភរាជ បានបរិភោគ ស្រូវ ពោត និងសណ្ដែក ឡើងហូរហៀរ  ដែលប្រជាកសិករក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលជឿថា ការដាំដុះដំណាំទាំងបីនេះ នឹងអទទួលបានទិន្នផលខ្ពស់ និងចៀសវាងពីជំងឺផ្សេងៗ។
សូមរំលឹកផងដែរថា ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ៕May be an image of 4 people, camel and text

ក្រុមហ៊ុនផលិតរថយន្តជប៉ុនប្រឈមនឹងវិបត្តិទីផ្សារ

0

ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនToyota និងHonda កំពុងប្រឈមមុខនឹងវិបត្តិនៃការលក់ ដោយសាររថយន្តអគ្គិសនីរបស់ចិនកំពុងគ្រប់គ្រងទីផ្សារដ៏ធំបំផុតរបស់ពិភពលោកកាន់តែខ្លាំង។
យោងតាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ការលក់សរុបនៃម៉ាករថយន្តជប៉ុននៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៣២% នៅក្នុងត្រីមាសទី ១ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលច្រើនជាងទ្វេដងនៃអត្រានៃការធ្លាក់ចុះសម្រាប់ទីផ្សារទាំងមូល ។Analysis-Japan's automakers have a made-in-China sales crisisដូចក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដែរ ក្រុមហ៊ុន Mitsubishi មានលទ្ធផលអាជីវកម្មមិនល្អ។ ទិន្នន័យបង្ហាញថានៅក្នុងត្រីមាសទី ១ នៃការលក់របស់ខ្លួននៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៥៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ។The 7 Weirdest Japanese Car Names

លោក Toshihiro Mibe នាយកប្រតិបត្តិក្រុមហ៊ុន Honda បានឱ្យដឹងថាក្រុមហ៊ុនកំពុងដើរយឺតជាងគូប្រជែងចិនរបស់ខ្លួនលើបច្ចេកវិទ្យាសូហ្វវែរមួយចំនួន។ លោក Mibe បាននិយាយនៅក្នុងបទបង្ហាញនៅទីក្រុងតូក្យូ ប្រទេសជប៉ុន អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងវិស័យនានាដូចជាការបើកបរដោយស្វ័យភាព និងសេវាកម្មផ្សេងៗទៀត។
ដូចគ្នានេះដែរក្រុមហ៊ុន Toyota ក៏បាននិយាយថា ការទិញរថយន្តគឺស្ថិតនៅលើអតិថិជន នៅពេលដែលរថយន្តអគ្គិសនីរបស់ចិនមិនមានភាពធន់ដូចរថយន្តរបស់ជប៉ុន ដូច្នេះហើយអតិថិជនអាចមានជម្រើសពីរក្នុងការទិញរថយន្ត។Japan's carmakers have a made-in-China sales crisis យោងតាមលោក Masatoshi Nishimoto អ្នកវិភាគជាន់ខ្ពស់នៅ S&P Global Mobility (តូក្យូ ប្រទេសជប៉ុន) បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានសាងកេរ្តិ៍ឈ្មោះរបស់ពួកគេលើកត្តាមួយចំនួនដូចជា ភាពធន់ ប៉ុន្តែអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសចិនបង្ហាញពីភាពទាក់ទាញនៃរថយន្តអគ្គិសនីដែលមានតម្លៃទាប និងការច្នៃប្រឌិតផ្អែកលើកម្មវិធីផ្សេងៗ ។ លោក Nishimoto បាននិយាយទៀតថា “ក្រុមហ៊ុនផលិតរថយន្តជប៉ុនអាចប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងប្រទេសចិនដែរ”៕Japan's automakers have a made-in-China sales crisis

ប្រភព៖vnexpress

មន្រ្តី២រូប ដែលសម្រេចចិត្តលាលែងពីតំណែងក្រោមហេតុផលអសមត្ថភាពលើការងារ

0

នារាត្រីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ គឺពេលវេលាដែលឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហោះសារលាលែងពីតំណែង គោរពតាមសម្តីរបស់ខ្លួនប្រសិនក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំមិនអាចឈានដល់វគ្គកណ្តាលផ្តាច់ព្រ័ត្រ ខណៈលោកជាមន្ត្រីម្នាក់ទៀតបន្ទាប់ពីឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ដែលសម្រេចចិត្តលាលែងពីតំណែងរបស់ខ្លួនក្រោមហេតុផលអសមត្ថភាពបំពេញការងារ។

ជារឿងសោកស្តាយសម្រាប់អ្នកគាំទ្រកម្ពុជា ដែលក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាចាញ់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំរបស់មីយ៉ាន់ម៉ាលទ្ធផល២ទល់០នារាត្រីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លទ្ធផលនេះបានធ្វើឱ្យក្រុមកីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រសោកស្តាយជាខ្លាំងដែលត្រូវចាញ់ក្នុងវគ្គប្រកួតចម្រុះ ក្នុងពូលAលើទឹកដីរបស់ខ្លួន។

លទ្ធផលបរាជ័យលើកនេះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គោរពតាមការសន្យារបស់ខ្លួនដោយប្រកាសសម្រេចលាលែងពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់នាយប់ថ្ងៃទី៧ ខែឧសភា ដើម្បីបង្ហាញនូវស្មារតីទទួលខុសត្រូវ ដោយប្រគល់ជូនឯកឧត្តម ខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ។នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យឃាត់ខ្លួនអាវុធហត្ថមួយចំនួនជាប់សង្ស័យករណី  បង្ក្រាបល្បែងជល់មាន់អនឡាញបណ្ដាលឱ្យមនុស្សស្លាប់នៅខេត្ត ...

ការលាលែងតំណែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដោយសារតែមិនអាចយកកត្តិយសជូនជាតិបាននេះ គេក៏នឹកឃើញដល់ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ជាមន្រ្តីមួយរូបដែលបានសម្រេចចិត្តសុំលាលែងតំណែងរបស់ខ្លួនបន្ទាប់ពីមានឧប្បទ្ទវហេតុការបាក់រំលំអគារកំពស់៧ជាន់មួយនៅខេត្តព្រះហនុបានកើតឡើងនៅថ្ងៃរាត្រីទៀបភ្លឺថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៩ បានបណ្តាលឱ្យកម្មករខ្មែរចំនួន២៦នាក់របួស និង២៨នាក់ទៀតបានស្លាប់ក្នុងគំនរអគារបាក់បែក ខណៈអាគារនេះជាសំណង់អាគារខុសច្បាប់ពុំមានលិខិតអនុញ្ញាតិត្រឹមត្រូវឡើង។

ការលាលែងតំណែងរបស់ ឯកឧត្តម យន្ត មីន នាពេលកន្លងមកពីក៏ធ្វើឱ្យពលរដ្ឋលើកឡើងថាដ្បិតថាក្រោមការដឹកនាំរបស់លោកមានភាពខ្វះចន្លោះច្រើនក្នុងការដឹកនាំខេត្តព្រះសីហនុឱ្យមានភាពរីកចម្រើន និងមានសោកនាដកម្មកើតឡើងក្តី តែលោកក៏បង្ហាញពីទំនួលខុសត្រូវសុខចិត្តលាលែងតំណែងរបស់ខ្លួនជាអភិបាលខេត្ត។ឯកឧត្តម យន្ត មីន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីអំពី  ការពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ – វិមាន៧មករា

ដោយឡែកក្នុងឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា សម្រេចចិត្តលាលែងតំណែងរបស់ខ្លួនជាប្រធានសហព័ន្ធបាល់ទាត់ដូចគ្នាបន្ទាប់ពីដឹកនាំជាង១០ឆ្នាំលើវិស័យនេះពុំបានលទ្ធផលដូចអ្វីដែលរំពឹងទុកដែលឆ្លុះបញ្ចាំងឱ្យយើងឃើញថាមន្រ្តីពីររូបនេះបង្ហាញពីទំនួលខុសត្រូវខ្ពស់លើការងារ៕

ភ្ញាក់ផ្អើលពេញអាកាសយានដ្ឋាន ដោយសារស្ត្រីម្នាក់ធ្វើរឿងមួយនេះ

0

ប្រទេសឥណ្ឌា ៖ ហេតុការណ៍មួយបានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកដំណើរក្នុងអាកាសយានដ្ឋាននៅប្រទេសឥណ្ឌា ដោយសារភ្នាក់ងារបម្រើការនៅអាកាសយានដ្ឋាននេះបានពិនិត្យសម្ភារៈធ្វើដំណើររបស់ស្ត្រីម្នាក់ ហើយរកឃើញថា មានអ្វីខុសប្រក្រតីលាក់ក្នុងនោះ ។ អ្វីដែលគេពិនិត្យឃើញក្នុងសម្ភារៈនោះ បានធ្វើឱ្យភ្នាក់ងារបម្រើការនៅអាកាសយានដ្ឋានភ្ញាក់ផ្អើលជាខ្លាំង ដោយសារឃើញពស់នៅរស់ចំនួន២២ក្បាល និងបង្កួយ១ក្បាល ត្រូវបានញាត់ចូលក្នុងសម្ភារៈរបស់ស្ត្រីរូបនេះ ។

កាលពីថ្ងៃទី២៨ ខែមេសា កន្លងមក ភ្នាក់ងារបម្រើការនៅអាកាសយានដ្ឋាន Chennai បានបង្ហោះរូបភាពសត្វពស់នៅក្នុងអាកាសយានដ្ឋាន និងបញ្ជាក់ថា មានស្ត្រីម្នាក់បានធ្វើដំណើរមកពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មកកាន់អាកាសយានដ្ឋាន Chennai តាមជើងហោះហើរ AK13 ។ តាមការពិនិត្យសម្ភារៈរបស់នាងពេលមក check in ឃើញថា មានពស់ចំនួន២២ក្បាល និងបង្កួយ១ក្បាល ក្រោយមក ប៉ូលិសក៏បានឃាត់ខ្លួននាងដើម្បីចាត់ការតាមផ្លូវច្បាប់ ។ នាងនិយាយថា នាងលួចយកពស់ទាំងនេះទៅលក់បន្ត ។

ទោះយ៉ាងណា សារព័ត៌មានក្នុងស្រុកផ្តល់ព័ត៌មានបន្ថែមថា ពស់ និងបង្កួយ ត្រូវបានលាក់ទុកក្នុងប្រអប់ផ្លាស្ទិកពណ៌ស ដាក់ក្នុងឡាំងក្រដាសមួយ ។ នៅពេលគេបើកប្រអប់មើល ក៏ប្រទះឃើញពស់លូនចេញមកក្រៅពេញអាកាសយានដ្ឋាន ហើយភ្នាក់ងារបម្រើការក្នុងអាកាសយានដ្ឋានបានព្យាយាមប្រើឧបករណ៍ចាប់ពស់ទាំងនេះដើម្បីគ្រប់គ្រងស្ថានការណ៍ ។

លោក Abdul Bahai ប្រធានផ្នែកបរិស្ថាននៃអង្គការសហប្រជាជាតិ (UNEP) របស់ប្រទេសឥណ្ឌា និយាយថា តាមទិន្នន័យនៅខែមេសា ឆ្នាំ២០២២ បង្ហាញថា ឥណ្ឌាជាប្រទេសមួយក្នុងចំណោម១០ប្រទេស ដែលបានលួចរត់ពន្ធសត្វព្រៃខុសច្បាប់តាមជើងយន្តហោះ ។ បើតាមទិន្នន័យពី UNEP បង្ហាញថា ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០ អាកាសយានដ្ឋានដែលមានការលួចលាក់ដឹកជញ្ជូនសត្វព្រៃច្រើនបំផុត គឺអាកាសយានដ្ឋាន Chennai បន្ទាប់មក អាកាសយានដ្ឋានមុមបៃ និងអាកាសយានដ្ឋានដេលី ៕ ប្រភព ៖ khaosod

តម្លៃម្ហូបអាហារកើនឡើងក្រោយសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ

0

អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បង្ហាញថា សន្ទស្សន៍តម្លៃម្ហូបអាហារលើពិភពលោកនៅខែមេសា ឆ្នាំ២០២៣ បានកើនឡើងខ្ពស់ជាលើកដំបូង បើធៀបនឹងខែមីនា ។ ការកើនឡើងនៃតម្លៃម្ហូបអាហារនេះ ដោយសារសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ ដែលធ្វើឱ្យតម្រូវការម្ហូបអាហារកើនឡើង ។

អង្គការ FAO បង្ហាញថា សន្ទស្សន៍តម្លៃម្ហូបអាហារលើពិភពលោកនៅខែមេសា ឆ្នាំ២០២៣ បានកើនឡើងជាមធ្យមស្មើ១២៧,២ ច្រើនជាងខែមីនា ដែលស្មើត្រឹមតែ១២៦,៩ ប៉ុន្តែវាបានកើនឡើង២០% ពីស្ថិតិខ្ពស់បំផុតកាលពីខែមីនា ឆ្នាំ២០២២ ក្រោយពីប្រទេសរុស្ស៊ីឈ្លានពានអ៊ុយក្រែន ។ សន្ទស្សន៍តម្លៃម្ហូបអាហារលើពិភពលោក បានកើនឡើងនៅខែមេសា ឆ្លុះបញ្ចាំងឱ្យឃើញថា តម្លៃស្ករ សាច់សត្វ និងអង្ករបានកើនឡើង ខណៈតម្លៃទឹកដោះគោ និងប្រេងសណ្តែកធ្លាក់ចុះ ។Specialty Food Market Research Reveals Tracking, Forecasting | Food  Engineering

ប្រធានសេដ្ឋវិទូរបស់អង្គការ FAO ថ្លែងថា ៖ «ខណៈសេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញក្រោយពីបានធ្លាក់ចុះនាពេលកន្លងមក តម្រូវការម្ហូបអាហារបានកើនឡើង និងបណ្តាលឱ្យមានការដាក់សម្ពាធលើតម្លៃម្ហូបអាហារ» ។

សន្ទស្សន៍តម្លៃស្ករនៅខែមេសា បានកើនឡើង១៧,៦% ជាកម្រិតមួយខ្ពស់ចាប់ពីខែតុលា ឆ្នាំ២០១១ ។ អង្គការ FAO ថា ការកើនឡើងនៃសន្ទស្សន៍តម្លៃស្ករ ត្រូវបានគេបារម្ភថា មានបញ្ហាក្នុងផ្នែកផ្គត់ផ្គង់ ក្រោយពីគេព្យាករណ៍ពីផលិតកម្មធ្លាក់ចុះនៅប្រទេសឥណ្ឌា និងចិន រួមទាំងផលិតកម្មរបស់ថៃ និងសហភាពអឺរ៉ុបផងដែរ ដែលធ្លាក់ចុះខុសពីការរំពឹងទុកនាពេលមុននេះ ។Specialty food sales swell to $175 billion | Supermarket News

ចំណែកសន្ទស្សន៍តម្លៃសាច់សត្វបានកើនឡើង១,៣% បើធៀបពីមួយខែទៅមួយខែ ខណៈសន្ទស្សន៍តម្លៃទឹកដោះគោស្រស់ធ្លាក់ចុះ១,៧%, សន្ទស្សន៍តម្លៃបន្លែធ្លាក់ចុះ១,៣% និងសន្ទស្សន៍តម្លៃគ្រាប់ធញ្ញជាតិធ្លាក់ចុះ១,៧% ។ ដូច្នេះ តម្លៃគ្រាប់ធញ្ញជាតិទាំងអស់ក្នុងទីផ្សារពិភពលោក ធ្លាក់ចុះច្រើនជាងតម្លៃអង្ករដែលបានកើនឡើង ។

ក្រៅពីនេះ តម្លៃអង្ករកើនឡើង គឺជារឿងគួរឱ្យបារម្ភយ៉ាងខ្លាំង និងត្រូវបន្តសុពលភាពកិច្ចព្រមព្រៀងដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅជាថ្មី (ជាកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ) ដើម្បីចៀសវាងមិនឱ្យតម្លៃស្រូវសាលី និងពោតសម្រាប់ធ្វើចំណីសត្វកើនឡើង ។How is the Grocery Store Footprint Changing? | Current - GLI Brands

ក្នុងរបាយការណ៍ទាក់ទងនឹងការផ្គត់ផ្គង់ និងតម្រូវការគ្រាប់ធញ្ញជាតិ អង្គការ FAO រំពឹងថា ទិន្នផលផលិតស្រូវសាលីលើពិភពលោកក្នុងឆ្នាំ២០២៣ គឺស្មើ៧៨៥លានតោន ដែលទាបជាងទិន្នផលផលិតក្នុងឆ្នាំ២០២២ បន្តិច ប៉ុន្តែវាជាទិន្នផលច្រើនមួយស្ថិតក្នុងចំណាត់ថ្នាក់ទី២ នៃស្ថិតិទិន្នផលស្រូវសាលី ។ ចំណែកការប្រើប្រាស់គ្រាប់ធញ្ញជាតិលើពិភពលោក ចាប់ពីឆ្នាំ២០២២-២០២៣ ស្មើនឹង២.៧៨០លានតោន ៕ ប្រភព ៖ bangkokbiznews

អត់បានសម្រាកទេ! បាល់ទះកម្ពុជា នឹងប៉ះឥណ្ឌូនេសុីដណ្តើមមេដាយមាសក្នុងយប់នេះ

0

នាយប់នេះ ក្រុមបាល់ទះកម្ពុជា នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រប៉ះជាមួយនឹងក្រុមខ្លាំងប្រចាំតំបន់អាសុីអាគ្នេយ៍ ឥណ្ឌូនេសុី ដែលពួកគេជាម្ចាស់មេដាយមាស១១សម័យលើវិញ្ញាសាបាល់ទះក្នុងសាលនេះ។

មុននឹងឡើងមកដល់វគ្គផ្តាច់ព័ត្រនេះ ក្រុមបាល់ទះកម្ពុជា បានធ្វើរឿងភ្ញាក់ផ្អើលបំផុតមួយ ដោយបានវាយបកយកឈ្នះថៃ ៣សិតទល់២ ខណៈដែលឥណ្ឌូនេសុីបំបាក់វៀតណាម ៣សិត០។May be an image of 6 people, people playing volleyball, people playing American football, crowd and text

សូមរំលឹកផងដែរថា កម្ពុជាយើងធ្លាប់បានបរាជ័យ ក្រោមថ្វីដៃឥណ្ឌូនេសុី ៣សិត០ កាលពីវគ្គជម្រុះក្នុងពូលរួចម្តងមកហើយ។ តែយ៉ាងណាមិញនៅក្នុងយប់នេះ តើថាកម្ពុជាអាចសាងប្រវត្តិសាស្ត្រថ្មីបានដែរឬយ៉ាងណា សូមមកចូលរួមទស្សនាឱ្យបានច្រើនកុះករ នៅពហុកីឡដ្ឋានជាអូឡាំពិក វេលាម៉ោង៧ៈ៣០យប់៕May be an image of 6 people, people playing volleyball and text