Home Blog Page 1696

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសុំឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាត់ទាល់ជាបន្តទៀត

0

នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានផ្ញើសារសំឡេងអំពាវនាវសុំឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឱ្យបន្ដដឹកនាំការងារនេះតទៅមុខទៀត។Hun Sen awarded peace prize, set for UPF summit | Phnom Penh Post

សម្តេចបានគូសបញ្ជាក់ថា «ចាប់តាំងពីឯកឧត្តម សៅ សុខា ទទួលតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កីឡាបាល់ទាត់កម្ពុជាមានការរីកចម្រើនឈានឡើងជាលំដាប់បើទោះបីជាការលេងរបស់យើងមានលទ្ធផលមិនទាន់បានការចង់បានរបស់យើង តែយើងបានដើរឆ្ងាយចេញពីពេលមុន»។

សម្តេច ក៏បានបន្ថែមទៀតថា ការអំពាវនាវឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាត់ទាល់ជាបន្តទៀត សម្តេច សង្ឃឹមថាឯកឧត្តម សៅ សុខា នៅជាមួយសម្តេចអស់រយៈពេល៤៦ឆ្នាំរួចមកហើយនោះ នឹងទទួលយកនូវសំណូមពររបស់សម្តេច។នាយឧត្តមសេនីយ៍ សៅ សុខា :  មន្ត្រីអាវុធហត្ថទាំងអស់នៅទូទាំងប្រទេសនឹងធ្វើតេស្តរកមេរោគកូវីដ១៩ - Rasmei  Kampuchea Daily

«ខ្ញុំគ្មានសិទ្ធិដាក់បញ្ជាទៅលើសហព័ន្ធកីឡាបាល់ទាត់នោះទេ ប៉ុន្តែខ្ញុំមានសំណូមពរក្នុងនាមរដ្ឋាភិបាលកម្ពុជា ឱ្យឯកឧត្តម សៅ សុខា បន្តការដឹកនាំកីឡាបាត់ទាល់បន្តទៀត សូមឱ្យ ឯកឧត្តម សៅ សុខា ទទួលយកនូវកិច្ចការដ៏សំខាន់នេះដើម្បីការរីកចម្រើនរបស់កីឡាបាត់ទាត់»។ នេះជាការលើកឡើងរបស់សម្តេចតេជោ ។

គួរបញ្ជាក់ថា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសសុំលាលែងពីតំណែងភ្លាមៗនៅយប់ថ្ងៃទី៧ ខែឧសភា ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដោយគោរពតាមការសន្យារបស់ប្រសិនបើក្រុមបាល់ទាត់កម្ពុជាមិនអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន៕

ផលិតផលថៃទាក់ទាញអតិថិជននៅវៀតណាម

0

ប្រទេសថៃ ៖ លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជ្រាបពីការតាមដានទីផ្សារផលិតផលថៃក្នុងកម្មវិធី Taste of Thailand ដែលរៀបចំឡើងនៅហាងលក់រាយ MM Mega Market នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៣-២៦ ខែមេសា ឆ្នាំ២០២៣ ។ គេសង្កេតឃើញថា មានផលិតផលថៃជាង២.៤០០មុខបានដាក់តាំងបង្ហាញក្នុងហាង ដែលមានការពេញនិយមយ៉ាងខ្លាំងពីអតិថិជនវៀតណាម ។Thailand acquires home-produced and imported vaccines for public use -  Pattaya Mail

លោក Anucha Burapachaisri ថ្លែងថា ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាដឹកជញ្ជូនប្រទេសថៃ បានធ្វើដំណើរទៅទស្សនាការតាំងបង្ហាញផលិតផលថៃក្នុងកម្មវិធី Taste of Thailand កាលពីថ្ងៃទី២៦ ខែមេសា កន្លងមក ។ ការរៀបចំព្រឹត្តិការណ៍ Taste of Thailand លើកនេះបានផ្សព្វផ្សាយពីផលិតផល និងសកម្មភាពចម្អិនម្ហូប ដោយគេបានប្រើប្រាស់គ្រឿងផ្សំពីប្រទេសថៃ ។

ការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មក្រៅប្រទេសនៅក្រុងហូជីមិញ សហការជាមួយហាង MM Mega Market Vietnam បាននាំចូលផលិតផលថៃ ដូចជា គ្រឿងផ្សំអាហារថៃ ភេសជ្ជៈ នំកញ្ចប់ និងផ្លែឈើ ជាពិសេស អំពិលផ្អែម ត្រូវបានគេយកមកតាំងក្នុងកម្មវិធីនេះ ដើម្បីជំរុញផលិតផលថ្មីៗរបស់ថៃមកកាន់ទីផ្សារវៀតណាម និងជាជម្រើសសម្រាប់អតិថិជនវៀតណាមផងដែរ ។Thailand's Central Group plans to expand investment in Vietnam | Business |  Vietnam+ (VietnamPlus)

ស្ថិតិរបស់នាយកដ្ឋានគយវៀតណាមបង្ហាញថា ប្រទេសវៀតណាមបាននាំចូលផលិតផលអាហារ និងនំកញ្ចប់ ស្មើនឹងទឹកប្រាក់១៦៧.៥៣លានដុល្លារអាមេរិកកាលពីឆ្នាំ២០២២ កើនឡើង១៩% ខណៈនៅឆ្នាំ២០២១ ការនាំចូលផលិតផលស្មើទឹកប្រាក់ត្រឹមតែ១៤១.៣១លានដុល្លារអាមេរិកប៉ុណ្ណោះ ។

លោក Anucha Burapachaisri បន្តថា ៖ «លោកនាយករដ្ឋមន្ត្រីបានសរសើរពីការពេញនិយមនៅទូទាំងពិភពលោកចំពោះផលិតផលថៃ និងអរគុណចំពោះការតាមដានផលិតផលថៃក្នុងកម្មវិធី Taste of Thailand ។ ដូច្នេះ ចាត់ទុកថា វាជាឱកាសពាណិជ្ជកម្មដ៏សំខាន់ ព្រមទាំងគាំទ្រផលិតផលថ្មីៗរបស់ថៃចូលទៅកាន់ទីផ្សារនាំចេញ ។ ផលិតផលថៃ គឺជាផលិតផលមានសក្តានុពលក្នុងតំបន់ និងទីផ្សារពិភពលោក ហើយលោកនាយករដ្ឋមន្ត្រីជឿថា ដោយសារផលិតផលថៃល្បីល្បាញខាងគុណភាព និងមានការពេញនិយមពីអតិថិជន វានឹងក្លាយជាគុណសម្បត្តិសំខាន់មួយដើម្បីពង្រីកទីផ្សារនាំចេញកាន់តែច្រើន» ៕Nguy cơ hàng hóa Thái Lan sẽ tràn ngập hệ thống Big C VN - MVietQ

ប្រភព ៖ mgronline

ហ្សូណូ រក្សាភាពស្ងៀមស្ងាត់មិននិយាយអ្វីច្រើន ទោះអតីតភរិយាចេញមកទម្លាយយ៉ាងណា

0

ថ្មីៗនេះអតីតភរិយាតារាចម្រៀង ហ្សូណូ អ្នកនាង អ្នកនាង ចាន់ សុផានី បានចេញមុខទម្លាយរឿងក្នុងគ្រួសារជាថ្មី និងប្រកាសសុំឱ្យ ហ្សូណូ ជួយផ្គត់ផ្គង់កូនស្រីអាចមានលទ្ធភាពបន្តសិក្សាឱ្យចប់ចុងចប់ដើមព្រោះខ្លួនខ្វះលទ្ធភាព ខណៈលោក ហ្សូណូ វិញព្យាយាមរក្សាភាពស្ងៀមស្ងាត់បំផុតមិនតបតអ្វីនៅលើបណ្តាញសង្គមឡើង ក្រៅពីពាក្យ «ពេលវេលាជាអ្នកបង្ហាញការពិត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhakICKwondLJ9HJvV5DWNNLFMwkoTkuMR1wnkBLxJyDH_tlbvLQw1RkATmv770qrBe6FobT3i5FzeGaSbK4o3v0wUxNaOjUA4dMV3P2ATpfsCGA2QCoObxyv9RSu9R1fcND7aeHtCE3D4p-H86gOqUMEA2PXfQFWUwx3Uj3FeeplCOP-4IntOrp7Ys/s1136/337693598_1341454996638523_3597196405256596719_n.jpg

មានការភ្ញាក់ផ្អើលមិនតិចនោះទេ ក្រោយពីអតីតពិធីការិនី ចាន់ សុផានី ត្រូវជាអតីតភរិយាលោក ហ្សូណូ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ចេញមុខសុំឱ្យតារាចម្រៀងរូបនេះទទួលខុសត្រូវចំពោះកូនស្រីក្រោយរូបអ្នកនាងចិញ្ចឹមមើលថែកូនស្រីម្នាក់ឯងអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ការចេញមុខរបស់អ្នកនាង ចាន់ សុផានី ដោយបែកចំហនេះក្រោយពីកូនស្រីឈ្មោះ មុន្នីផ្កា មានការពិបាកក្នុងការទំនាក់ទំនងទៅតារាចម្រៀង ហ្សូណូ ជាឪពុក ខណៈអ្នកនាងអស់លទ្ធភាពហើយនឹងចង់ឱ្យកូនស្រី អាចបន្តការសិក្សាបានចប់ចុងចប់ដើម។ ជាមួយគ្នានេះ អ្នកនាង ចាន់ សុផានី បានផ្តល់បទសម្ភាសមួយទាំងទឹកភ្នែក ឃើញថាលោក ហ្សូណូ រស់នៅយ៉ាងស៊ីវិល័យពុំសូវខ្វល់ដំណក់ឈាមរបស់កូនថារស់នៅយ៉ាងណា រហូតអតីតពិធីការិនីខាងលើនេះក៏បានស្រែករកជំនួយផ្លូវច្បាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuIece9GLp45E_Lj7AgODzHc06NuvTPO2nZooPW9l7ONgaSPbZDnyTJeKwXopkTHGbLBG1GJOB7SIXgqCLlg84ELO7dIq3QRDuaJtQGPoLmiqh-Rj4u1dtqbiKZUXnZgwY05fadThGqAA2CvSY-qyvAzz0pvY1sW12fj_cpJocF4hnhjjoTl3KlzRQ/s960/339922302_551144176889074_8946412230472015675_n.jpg

ដ្បិតថា អតីតភរិយាចេញមកទម្លាយយ៉ាងណា ងាកទៅកាន់តារាចម្រៀង ហ្សូណូ វិញពុំតបតអ្វីនៅលើបណ្តាញសង្គមឡើង ខណៈកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ លោកបានបង្ហោះឃ្លាមួយជាមួយរូបភាពថា «ពេលវេលាជាអ្នកបង្ហាញការពិត» ដោយភ្ជាប់ពីកន្លែងដែលលោកច្រៀងក្នុងកម្មវិធីប្រគំតន្រ្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNgnN6Lmr_fsUPQz4jfd9T4h2TSF-FYacBpjOdE6V2czeJ3vUP9mW4AU6e2le465DncFP2KEw1rv6TCvuv70l-c8wGMoL5jtMC4CqYdcpr1W4qcIk-gEbHCvZHOyMMD395KegiZk71kkt2qSODkZAmt1Q6cHq9KECQyprf1Ypko2Bt74nq4innHYwY/s1280/344716931_496725535912614_1115569276703742296_n.jpg

គួររម្លឹកថា កាលពីដើមខែមករា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលម្តងហើយក្រោយពីអ្នកនាង ចាន់ សុផានី អតីតគូស្នេហ៍របស់តារាចម្រៀង ហ្សូណូ បានបង្ហាញក្តីឈឺចាប់ក្រោយតស៊ូចិញ្ចឹមកូនស្រីតែម្នាក់ឯងអស់រយៈពេលជាង១០ឆ្នាំ ដែលកាលនោះលោក ហ្សូណូ ក៏បង្ហាញភាពស្ងប់ស្ងាត់ដូចគ្នា។

ទោះយ៉ាងណា ងាកទៅកាន់អ្នកលេងបណ្តាញសង្គមវិញបានបញ្ចេញមតិយោបល់ផ្សេងៗគ្នា ដោយអ្នកខ្លះក៏បានបង្ហាញចំណាប់អារម្មណ៍សម្តែងការមិនពេញចិត្តចំពោះទង្វើលោក ហ្សូណូ ថាគ្មានទំនួលខុសត្រូវចំពោះកូនទោះបីជារស់នៅមិនចុះសម្រុងយ៉ាងណាគួរគិតដល់កូន និងអ្នកខ្លះទៀតក៏លើកឡើងថា កុំទាន់វាយតម្លៃនរណាម្នាក់គ្រាន់ស្តាប់ម្ខាងរឿង គេមានតែគាត់២នាក់នឹងដែលដឹងរឿងច្បាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqf9MeWLyd_3T7m07vw7UJhKbkcqPn5O3lqhR282h2mzGoLtQb4AJ9PEg7-yZtDtuIdgWyoFgvLxpZ3m5FWNBlt9ioiSD2OWqBgI00VfA7RmBa-x13LBv53FIo5xHqVXO3JqAhpZjF7d4ib-xvtXI7JI6a1SkgTYH4onNYT9bbZZ8uQc8iBKE90BlZ/s747/Capture%20(12).PNG

ស្វែងយល់ខ្លះៗអំពីប្រទេសទីម័រខាងកើត

0

ប្រទេសទីម័រខាងកើត ឬ ទីម័រលេស្ត, មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត គឺជាប្រទេសកោះមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ ដែលមានរដ្ឋធានីនៅឌីលី និងមានផ្ទៃដីសរុប ១៥,០០៧ គីឡូម៉ែត្រការ៉េ។ ប្រទេសទីម័រមានព្រំដែនជាប់ឥណ្ឌូណេស៊ីប្រវែង ២២៨ គីឡូម៉ែត្រនិងឆ្នេរប្រវែង ៧០៦ គីឡូម៉ែត្រ។ បច្ចុប្បន្នទីម័រខាងកើតមានប្រជាជនចំនួនជាង ១ លាននាក់ដោយពួកគេនិយាយទាំងភាសាតាទុម និងភាសាព័រទុយហ្គាល់ ហើយប្រជាជនទីម័រខាងកើតភាគច្រើនជាអ្នកកាន់សាសនាគ្រិស្ត។Timor-Leste plans to mark an anniversary at the polls

នៅដើមសតវត្សរ៍ទី១៦ ជនជាតិ ព័រទុយកាល់ បានចូលមកធ្វើជំនួញនៅលើកោះ ទីម័រខាងកើត រួចបានយកធ្វើជាទឹកដីអាណានិគមរបស់ខ្លួននៅប្រហែលពាក់ កណ្ដាលសតវត្សទី ១៦ក្រោយមក ដោយមានការប៉ះទង្គិចដោយអាវុធពួក ហូឡង់ និងកិច្ចព្រមព្រៀងឆ្នាំ ១៨៥៩ ទឹកដីនៃកោះទីម័រខាងកើត ត្រូវបានបែងចែកជាពីរ កំណាត់ខាងលិច ត្រួតត្រាដោយ ហូឡង់ និងមួយកំណាត់ខាងកើត ត្រួតត្រាដោយ ព័រទុយកាល់ ឆ្នាំ១៩៤២ ដល់ ១៩៤៥ ទីម័រខាងកើត ត្រូវបាន ជប៉ុន ចូលកាន់កាប់ នៅពេលដែល ជប៉ុន ចាញ់សង្គ្រាមលោកលើកទីពីរ មក ព័រទុយកាល់ត្រឡប់មក ត្រួតត្រាទីម័រខាងកើតវិញ ។ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ១៩៧៥ ទីម័រខាងកើត បានប្រកាសឯករាជ្យពីការត្រួតត្រា ព័រទុយកាល់ បានតែ៩ ថ្ងៃប៉ុណ្ណោះ កងទ័ពឥណ្ឌូណេស៊ី បានចូលលុកលុយនិងកាន់កាប់នៅខែកក្កដា ឆ្នាំ១៩៧៦។East Timor marks 20 years since historic independence vote

រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ទីម័រខាងកើតបានប្រកាសឯករាជ្យយ៉ាងពេញលេញម្តងទៀត ហើយក៏បានចូលឈ្មោះជាសមាជិកអង្គការសហប្រជាជាតិផងដែរ។ ក្នុងឆ្នាំ២០១១ ទីម័រខាងកើត បានដាក់សំណើសុំចូលជាសមាជិកទី១១ នៃអាស៊ាន ប៉ុន្តែសិង្ហបុរី ធា្លប់បានជំទាស់រួចទៅហើយ ចំពោះការសុំចូលជាសមាជិកភាព ដ្បិតព្រួយបារម្ភអំពីបញ្ហាសន្តិសុខទីម័រខាងកើត និងសេដ្ឋកិច្ចនៅមានលក្ខណៈផុយស្រួយនៅឡើយ។Benefits and Challenges for International Tourists visiting Dili, Timor- Leste ទោះជាយ៉ាងណាក៏ដោយការរង់ចាំអស់រយះពេល១១ឆ្នាំទីបំផុតទីម័រខាងកើតបានចូលជាសមាជិកអាស៊ាន នៅពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់កម្ពុជា បានជំរុញឱ្យប្រទេសទីម័រខាងកើតចូលជាសមាជិកទី១១របស់អង្គការតំបន់អាស៊ាន នឹងបានអនុញ្ញាតប្រទេសមួយនេះចូលជាសមាជិក តាមគោលការណ៍ ប៉ុន្តែមិនទាន់ពេញសិទ្ធិនោះទេ៕New Blue Economy Opportunities For Timor-Leste | Articles | Island  Innovation

អត្តពលិកវៀតណាម៥រូប ត្រូវដកមេដាយវិញ ក្រោយរកឃើញសារជាតិញៀន

0

មួយថ្ងៃ មុនបើកព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ នៅកម្ពុជា អត្តពលិកវៀតណាម ៥ នាក់ ត្រូវបានប្រកាសជាផ្លូវការ និងដកហូតមេដាយ ដោយសារធ្វើតេស្តវិជ្ជមានរកឃើញ សារធាតុហាមឃាត់ក្នុង ព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី៣១ កាលពីឆ្នាំមុន ដែលកាលនោះវៀតណាមផ្ទាល់ជាម្ចាស់ផ្ទះ។

សហព័ន្ធអត្តពលិកវៀតណាមបានបញ្ជាក់ថា អត្តពលិកដែលមានបញ្ហាជាប់ពាក់ព័ន្ធនឹងបញ្ហាសារជាតិញៀនរួមមាន៖

  • Quach Thi Lan ម្ចាស់មេដាយ មាស និងសំរឹទ្ធQuách Thị Lan: 'Tôi chỉ uống thuốc an thần nhưng dính doping' - VnExpress  Thể thao
  • Khuat Phuong Anh ម្ចាស់មេដាយមាស និងប្រាក់Khuất Phương Anh oà khóc cùng mẹ sau khi giành HCV SEA Games 31
  • Vu Ngoc Ha ម្ចាស់មេដាយប្រាក់VĐV nhảy ba bước Vũ Thị Ngọc Hà: Nhỏ nhưng...có võ
  • Hoang Thi Ngoc ម្ចាស់មេដាយប្រាក់VĐV Marathon kiệt sức sau khi giành HC đồng - VnExpress Thể thao
  • Le Ngoc Phuc ម្ចាស់មេដាយប្រាក់Điền kinh Hà Tĩnh tại SEA Games 31: Thành công và tiếc nuối! | Cổng TTĐT  tỉnh Hà Tĩnh

អត្តពលិក​ទាំង៥រូប សុទ្ធតែជាបេក្ខភាពមកដណ្តើមមេដាយនៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២នៅកម្ពុជា ក៏ប៉ុន្តែដោយសារតែខាងវៀតណាមបានរកឃើញថាពួកគេមានកំហុស ផ្ទុកសារជាតិញៀនកាលពីឆ្នាំ២០២១នោះ ដូច្នេះពួកគេត្រូវទទួលពិន័យ មិនឱ្យមកចូលរួមប្រកួតនៅកម្ពុជា និងថែមទាំងដកហូតមេដាយថែមទៀត៕

ប្រភព៖ Vietnam News

បច្ចេកវិទ្យា eSIM ត្រៀមបាត់ខ្លួនចេញពីស្មាតហ្វូនជំនាន់ក្រោយ

0

ក្រុមហ៊ុន Qualcomm បានប្រកាសថាខ្លួនកំពុងនាំយកស្មាតហ្វូន iSIM  មកជំនួសប្រព័ន្ធ eSIM ដែលត្រៀមនឹងបាត់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខ ។

សម្រាប់ iSIM នេះ តម្រូវឱ្យ​ស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ​បំពាក់​មកជាមួយឈីប​ជំនាន់ក្រោយ Snapdragon 8 Gen 2 ទើបអាចប្រើបាន។

iSIM គឺ​ជា​បច្ចេកវិទ្យា​ជំនាន់​ក្រោយមួយ ​ដែល​កន្លែង​មុខងារ​ស៊ីមកាត​ គឺ​ត្រូវដាក់បញ្ចូល​ផ្ទាល់​ក្នុងឈីប​របស់​ស្មាតហ្វូន​តែម្តង។ ​បច្ចេកវិទ្យា​នេះ នឹង​ជួយ​ធ្វើឱ្យ​ស្មាតហ្វូនមាន​កន្លែងទំនេរ​កាន់តែធំ ដែល​ក្រុមហ៊ុនផលិត កាត់បន្ថយការចំណាយ និង​អាចដាក់ថ្មកាន់តែធំជាងមុន ក៏ដូចជាអាចបន្ថែមគ្រឿងបង្គុំផ្សេងៗ។

គ្រាមុន eSIM មិនសូវនិយមប៉ុន្មាននោះដែរ ក៏ប៉ុន្តែចាប់តាំងពី Apple បានបំពាក់ eSIM ទៅលើ iPhone 14 series មក វាបានធ្វើឱ្យបច្ចេកវិទ្យាមួយនេះហាក់មានអ្នកប្រើច្រើនជាងមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBidrg0AzHIDsPm4MbepNv-leppNw9ynZ-iRqw-AvQzuJ5LJRL9dcr9Xv9bISAnghjbJVMyOGg3cnh5fOjMD4tN9NDUcrBPP-gwkfOUgmJhQhZnz1ky4bJVngw4Kvkrtluu-9zIlzLRft2WxBZVr77ZcyJE5Pz84FgrCz2CJQZ9Wdz88jAxqmzdR-2/s970/63fefe5250627_1677655620_medium.png

ប្រភព៖ SAMMOBILE

 

តើលោកអ្នកដឹងទេថាការបោះពុម្ពកាសែតលើកដំបូងនៅប្រទេសណា?

0

បច្ចុប្បន្ន វិស័យសារព័ត៌មានពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោក រហូតដល់ប្រទេសមួយចំនួនបានចែងច្បាប់ថា «អំណាចសារព័ត៌មាន» ជាអំណាចធំមួយក្នុងចំណោមអំណាចធំៗទាំងបួន រីឯប្រទេសមួយចំនួនទៀត ទោះបីមិនមានការចែងច្បាប់យ៉ាងនេះក៏ដោយ ក៏គេចាត់ទុកវិស័យសារព័ត៌មានគឺជាវិស័យមានឥទ្ធិពលមួយផងដែរ។
ដូច្នេះហើយតើកាសែតត្រូវបានបោះពុម្ពដំបូងនៅប្រទេសណា?The Birth of the Newspaper | History Today

ការបោះពុម្ពកាសែតលើកដំបូងបានកើតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ១៦០៩ នាចុងសតវត្សទី១៥ ដែលត្រូវបានបោះពុម្ពក្នុងទម្រង់ជាសារព័ត៌មានខ្លីនៅលើសន្លឹកក្រដាសធំៗ។ ជានិច្ចកាលគេបានរំលេចនូវមាតិកាគួរឱ្យភ្ញាក់ផ្អើលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សង្គ្រាម ស្ថានភាពសេដ្ឋកិច្ច ទំនៀមទម្លាប់សង្គម និងការចាប់អារម្មណ៍របស់មនុស្សជាតិជាដើម។ កាសែតដំបូងបង្អស់ត្រូវបានសរសេរ និងអានថា Corantos (ខូរេនថូស) ខណៈការសរសេរកាសែតខ្លីៗនាពេលនោះ គឺសរសេរដោយដៃសុទ្ធសាធ។Mercantile Library's new 'Headlines of History' exhibition draws on vast  newspaper collection, takes visitors back in time - UMSL Daily | UMSL Daily

ការបោះពុម្ពកាសែតដែលទទួលជោគជ័យលើកដំបូង គឺកាសែត The Weekly News នៅក្នុងឆ្នាំ១៦២២។ រីឯកាសែតពិតប្រាកដដំបូងគេជាភាសាអង់គ្លេស គឺកាសែត the London Gazette នៅក្នុងឆ្នាំ១៦៦៦។ ទោះជាយ៉ាងណា ប្រវត្តិនៃការបោះពុម្ពអាចមានប្រវត្តិរាប់ពាន់ឆ្នាំកន្លងមកហើយ គឺនៅពេលដែលប្រជាជនស៊ូមែរ (Sumer) នៅមជ្ឈិមបូព៌ាបានរៀនបញ្ជូនព័ត៌មានតាមការរចនាចម្លាក់នៅលើដីឥដ្ឋសើម។
នៅពេលបច្ចុប្បន្ននេះរូបភាពនៃការបញ្ជូនព័ត៌មានតែងធ្វើតាមរយៈសៀវភៅ ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ សារអេឡិចត្រូនិក ឬប្រព័ន្ធអ៊ីនធឺណិត ដែលយើងហៅសាមញ្ញថា កាសែតអនឡាញ៕The Times Newspaper Archive - Historic Newspapers20+ Modern Newspaper Layouts

កីឡាករថៃពោលពាក្យនេះ ដោយសរសើរផ្ទះស្នាក់នៅរបស់កីឡាករនៅកម្ពុជា

0

ប្រទេសកម្ពុជា ៖ កីឡាករថៃម្នាក់បានថតវីដេអូបង្ហាញផ្ទះស្នាក់នៅរបស់កីឡាករ ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយកីឡាកររូបនេះសរសើរថា នៅទីនេះ មានការរៀបចំល្អ ហើយមិនដូចអ្វីដែលពលរដ្ឋថៃនាំគ្នារិះគន់នោះទេ ។

នៅថ្ងៃទី៨ ខែឧសភា ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានចូលដល់ថ្ងៃទី៣ នៃការប្រកួតជាផ្លូវការ ហើយកីឡាករភាគច្រើនបានធ្វើដំណើរទៅស្នាក់នៅសណ្ឋាគារក្នុងក្រុង ចំណែកកីឡាកររបស់ប្រទេសមួយចំនួន ក៏ដូចជាកីឡាករថៃខ្លះបានមកស្នាក់នៅក្នុងផ្ទះស្នាក់នៅកីឡាករ ។

បើតាមហ្វេសប៊ុករបស់កីឡាករថៃម្នាក់ឈ្មោះ តុន រ៉ាជណាវី ជាក្រុមជម្រើសជាតិថៃ ដែលបានមកប្រកួតកីឡាស៊ីហ្គេមលើកនេះ បានធ្វើដំណើរទៅកាន់ផ្ទះស្នាក់នៅកីឡាករ ។ កីឡាករថៃរូបនេះនិយាយថា មុនពេលខ្លួនមកប្រកួតនៅកម្ពុជា មានព័ត៌មានថា ផ្ទះស្នាក់នៅកីឡាករសាងសង់មិនទាន់រួចរាល់ ឬព័ត៌មានខ្លះចុះផ្សាយថា មិនសមក្នុងការស្នាក់នៅទេ គឺផ្ទះ១ល្វែងស្នាក់នៅបានតែ១៣នាក់ប៉ុណ្ណោះ ហើយមានបន្ទប់ទឹកមិនគ្រប់គ្រាន់ ។

ប៉ុន្តែក្នុងឃ្លីបវីដេអូដែលកីឡាករ តុន រ៉ាជណាវី ថតបង្ហោះបង្ហាញថា ផ្ទះស្នាក់នៅកីឡាករមានលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ហើយពួកគេអាចចុះមកញ៉ាំម្ហូបអាហារនៅជាន់ក្រោមទៀតផង ។ លើសពីនេះ មានជណ្តើរយន្តឡើងគ្រប់ជាន់ ហើយកីឡាករទាំងអស់មិនចាំបាច់ដើរនាំតែហត់នឿយទេ ។ ក្នុងឃ្លីបវីដេអូនេះ មានពលរដ្ឋថៃចូលមកសរសើរជាច្រើននាក់ ក្រោយពីពួកគេបានមើលវីដេអូរួច ។

បើតាមវីដេអូឃ្លីបនេះ កីឡាករថៃរៀបរាប់ថា ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលផ្ទះស្នាក់នៅរបស់កីឡាករមានលក្ខណៈបែបណាខ្លះ ហើយវាដូចនឹងសារព័ត៌មានចុះផ្សាយឬទេ ? កីឡាកររូបនេះរៀបរាប់ថា នៅទីនេះ មានដណ្តើរយន្តឡើងទៅកាន់ជាន់នីមួយៗដូចខុនដូដែរ ហើយក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួនមានម៉ាស៊ីនត្រជាក់ គឺត្រជាក់ខ្លាំងណាស់ ព្រមទាំងមានសួននៅខាងក្រោយផងដែរ ។ លើសពីនេះ មានបន្ទប់ទឹកស្អាត ហើយទឹកក្នុងបន្ទប់ទឹកចេញខ្លាំងងាយស្រួលប្រើប្រាស់ ។

ចំណែកបន្ទប់ញ៉ាំអាហារវិញមានទំហំធំណាស់ និងវែងទៀតផង ក្នុងនោះសម្រាប់អាហារពេលព្រឹកមានដូចជា ទឹកដោះគោ កាហ្វេ និងទឹកផ្លែឈើសម្រាប់កីឡាករបរិភោគ ។ លើសពីនេះ នៅផ្នែកខាងក្រោយ មានការរៀបចំផ្លែឈើ នំប៉័ង បាយស ម្ហូបជាច្រើនមុខ និងគ្រឿងផ្សំផ្សេងៗដូចនៅប្រទេសថៃដែរ ហើយអាហារសុទ្ធតែឆ្ងាញ់ៗ ដែលកីឡាករថៃអាចបរិភោគបាន ។ ជាចុងក្រោយ កីឡាករ តុន រ៉ាជណាវី និយាយថា មិនចាំបាច់បារម្ភពីពួកគេទេ ៕ ប្រភព ៖ Thairath

ថៃប្រកាសពីសីតុណ្ហភាពខ្ពស់បំផុត៤៣អង្សារសេ និងមានព្យុះរដូវក្តៅ

0

ប្រទេសថៃ ៖ នៅថ្ងៃទី៨ ខែឧសភា ការិយាល័យឧតុនិយមប្រទេសថៃបានព្យាករណ៍អាកាសធាតុថា នៅផ្នែកខាងជើងប្រទេសថៃនឹងមានខ្យល់ព្យុះរដូវក្តៅ ផ្គររន្ទះ ខ្យល់កន្ត្រា្កក់ មានដុំទឹកកកធ្លាក់នៅតំបន់ខ្លះ និងមានផ្លេកបន្ទោរកើតឡើងតាមតំបន់ផ្សេងៗផងដែរ ។ ដូច្នេះ សូមឱ្យពលរដ្ឋរស់នៅក្នុងបរិវេណនេះប្រុងប្រយ័ត្នគ្រោះថ្នាក់កើតឡើងដោយសារព្យុះរដូវក្តៅ ហើយគួរចៀសវាងស្ថិតនៅទីវាល នៅក្រោមដើមឈើធំ ការដ្ឋានសាងសង់ ឬផ្ទាំងឃោសនាមិនរឹងមាំ ។

លើសពីនេះ ពលរដ្ឋទាំងអស់មិនគួរដាក់វត្ថុលោហៈជាប់ខ្លួន និងចៀសវាងការប្រើប្រាស់ទូរស័ព្ទដៃផងដែរ ខណៈមានភ្លៀងព្យុះ និងផ្គររន្ទះ ។ រីឯកសិករគួរតែត្រៀមខ្លួនការពារ និងប្រយ័ត្នការខូចខាតចំពោះទិន្នផលដំណាំ និងគ្រោះថ្នាក់ផ្សេងៗចំពោះសត្វចិញ្ចឹមផងដែរ ។Thailand's scorching hot weather to continue

ខណៈមានឥទ្ធិពលអាកាសធាតុមកពីប្រទេសចិនបានគ្របដណ្តប់មកលើភាគខាងជើងប្រទេសវៀតណាម និងសមុទ្រចិនខាងត្បូង គេរំពឹងថា វានឹងគ្របដណ្តប់មកលើភាគខាងជើងប្រទេសថៃ ចាប់ពីថ្ងៃទី៨-១០ ខែឧសភា ឆ្នាំ២០២៣ ។ លើសពីនេះ នឹងមានខ្យល់ពីទិសខាងត្បូង និងអាគ្នេយ៍ ហើយវានឹងនាំសំណើមពីឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូងមកគ្របដណ្តប់ភាគខាងជើងប្រទេសថៃ ខណៈបរិវេណនេះមានអាកាសធាតុក្តៅខ្លាំង ។

នៅចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខ្យល់បក់ពីទិសខាងលិច និងនិរតី ដែលគ្របដណ្តប់មកលើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រថៃ នឹងមានកម្លាំងខ្យល់ខ្លាំង ដែលធ្វើឱ្យខេត្តនៅភាគខាងត្បូងប្រទេសថៃមានព្យុះផ្គររន្ទះបន្ថែមទៀត ។ ចំណែកនៅបរិវេណសមុទ្រ Andaman នឹងមានរលកខ្ពស់ៗកម្ពស់១ម៉ែត្រ ហើយបរិវេណដែលមានខ្យល់ព្យុះនិងផ្គររន្ទះ នឹងមានរលកកម្ពស់២ម៉ែត្រ ។ ហេតុនេះ ការិយាល័យឧតុនិយមប្រទេសថៃបានសំណូមពរឱ្យអ្នកនេសាទបើកទូកដោយប្រុងប្រយ័ត្ន និងចៀសវាងការបើកទូកនៅពេលមេឃកំពុងភ្លៀង និងមានខ្យល់ព្យុះ ៕Thailand issues warning as extreme heat hits capital Bangkok

ប្រភព ៖ sanook

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញអារម្មណ៍មិនសប្បាយចិត្តក្រោយអ្នកគាំទ្រមួយចំនួនបង្ហាញទង្វើដែលមិនគួរឱ្យកើតមាន

0

ក្នុងវីដេអូដែលបង្ហាញពីឥរិយាបថមិនសមរម្យរបស់អ្នកគាំទ្រមួយចំនួនរបស់កម្ពុជាទៅលើប្រទេសដទៃ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះទង្វើដែលមិនគួរឱ្យកើតមាន ដោយក្នុងនាមយើងម្ចាស់ផ្ទះគួរគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសឱ្យបានល្អ ។May be an image of 4 people and crowd

ប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី នៅលើទំព័រហ្វេកប៊ុក នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានរៀបរាប់យ៉ាងដូច្នេះថា « ទង្វើដែលមិនគួរឲ្យកើតមាន!!!
ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ជើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើង បែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ»។May be an image of 3 people and crowd

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តទៀតថា «
យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជាយើងបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ ដូច្នេះយើងម្នាក់ដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង»។

គួរបញ្ជាក់ផងដែរថា ការបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងស្នើឱ្យអ្នកគាំទ្រកម្ពុជាពុំគួរប្រើឥរិយាបថមិនសមរម្យរបស់ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីមានវីដេអូមួយបង្ហាញពីអ្នកគាំទ្រមួយចំនួនរបស់កម្ពុជាប្រព្រឹត្តិទង្វើមិនសមរម្យទៅកាន់ប្រទេសដទៃ ក្រោយកីឡាករបាល់ទះកម្ពុជាអាចបំបាក់កីឡាករបាល់ទះថៃក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល៣សិតទល់២ នាយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIsPi26lJtAh7J2U5roWLoFRj2IYTqZScIJvosYKtzZ3hk7IWxhiy_egJmWAG3NyzSaBRsk5lGMsqyae1foh_b4oXCr5AxrIync6hFSSZoQFympz3kDEiSIX2ZMvoqEllDQ2lkGVP_A-x0n79-2QQ8o5Va-oKWPGgZ2ZOFPn3M9TyJQY-9jwOtic6-/s910/Capture%20(11).PNG