តារាស្រី ណា សាឌី ពិធីការិនីនៅស្ថានីយទូរទស្សន៍បាយ័នបានទម្លាយរឿងដ៏សែនឈឺចាប់មួយរបស់ខ្លួននិងជាមេរៀនសម្រាប់ឆ្នាំ២០២៣ ព្រោះត្រូវ assistant ដែលខ្លួនទុកចិត្តជាទីបំផុតលួ.ចចា.ក់ពីក្រោយខ្នង បានលួចចិញ្ចៀនដែលនាងខិតខំធ្វើការមិនបានសម្រាកដើម្បីសន្សំលុយទិញចិញ្ចៀនពេជ្រដែលខ្លួនស្រលាញ់ខ្ទង់ជាង២ម៉ឺនដុល្លារទៅបោះចោលក្នុងធុងសំរាមទាំងពាក់បានម្តងប៉ុណ្ណោះ។

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ណា សាឌី បានរៀបរាប់ដំណើរដើមទងថានាងបានសន្សំលុយខិតខំធ្វើការទាំងថ្ងៃទាំងយប់ព្រឹកចេញយប់ជ្រៅទើបចូលផ្ទះ ដើម្បីលើកទឹកចិត្តខ្លួនឯងនាងបានទិញចិញ្ចៀនពេជ្រមួយវង់តម្លៃជាង២ម៉ឺនដុល្លារកាលពីថ្ងៃទី១ ខែមិថុនា។ អ្វីដែលនឹកស្មានមិនដឹង អ្នកមើលថែផ្ទាល់របស់ ណា សាឌី ដែលជាមនុស្សដែលនាងទុកចិត្តជាក្មេងស្រី ស្លូត មិនចេះមាត់ក សុភាពរាបសារ ហើយឧស្សាហ៍ណាស់ ហើយក្នុងផ្ទះក៏មិនមានទូរដែកអ្វីឡើយព្រោះតែមានការទុកចិត្តឱ្យចេញចូលបន្ទប់នាងបានដោយស៊េរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ25idS9LO_lMc-9a8d89tm_9npTWtd2X7vrC04xCzZnBgDDatTTcjJLYrXidxLDQXooZh423nRA3VL21CAWNERw9WALLjrhVqtlWnK4tLdL-ZZIagFhmy2Jw6CToDY7bqhADx4meFqRydinEwWC_93JsHC_Wz87ZNrsx5Fa4-MBTEmuFWYols8xttX98/s2048/image_2023-06-20_15-26-22.png

ណា សាឌី បន្តទាំងឈឺចាប់ទៀតថា ម្តាយរបស់នាងបានសួរនាំរឿងចិញ្ចៀនព្រោះមិនឃើញក្នុងប្រអប់ ហើយបានព្យាយាមស្វែងរកគ្រប់ទិសទីក្នុងបន្ទប់ប៉ុន្តែនៅមិនឃើញ រហូតនាងសង្ស័យទៅលើ assistant របស់ខ្លួនព្រមទាំងជីកសួរជាច្រើនថែមទាំងនិយាយទៀតថាបើឃើញប្រគល់ឱ្យនាងវិញមក នាងមិនខឹងឡើយប៉ុន្តែចម្លើយរបស់ assistant នាងគឺឆ្លើយថាមិនដឹង។ ជាបន្តទៀតបន្ទាប់ពីដឹងរឿងថា assistant ខ្លួនលែងចង់នៅជាមួយ ណា សាឌី បានព្យាយាមបញ្ចុះបញ្ចូលក្មេងស្រីនោះបន្តទៀតថែមទាំងឱ្យចំនួន១០០០ដុល្លារបើឃើញនិងប្រគល់ចិញ្ចៀននោះឱ្យនាងវិញហើយបើចង់ទៅផ្ទះវិញនាងក៏ជូនទៅដែរ។
ពិធីការិនីរូបនេះបន្តទៀតថា ហេតុផលដែលនាងនិយាយខាងលើដោយសារតែនាងបានឆែកទូរសព្ទដឹងថា ក្មេងស្រីម្នាក់នោះលែងចង់នៅជាមួយនាងថែមទាំងលួចជេនាងពីក្រោយខ្នងទៀត ព្រោះខឹងនាងជេស្តីបន្ទោសឱ្យខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbcckEYBvXiE2pa7ku0tZK1X9O-bqyGrBaFv-BW0pbDW66EWZY39ZqrB01J_D3Uk1qqQxr8R8ePhyiTKlYm8dG6yCJanysvKCfew-KIVtyVdHpuANP6_b5yrYjU9bipwB_gS9JFoGSoUF2RfiVfnDA2YW5hD2lXeXtFaX7E905W-Qh9fvXcPColxyE2PI/s2048/image_2023-06-20_15-25-43.png

បន្ទាប់ពី ណា សាឌី ជីកសួរម្តងហើយម្តងទៀតទាំងយំផង អង្វរផង រហូតដល់ថ្ងៃទី១៨ ខែមិថុនា ទើប assistant ក្មេងស្រីអាយុ១៦ឆ្នាំរូបនោះបានសារភាពថានាងពិតជាបានយកចិញ្ចៀននោះពិតមែនប៉ុន្តែមិនបានលក់ឬយកទៅឱ្យអ្នកណានោះទេ គឺនាងបានយកទៅបោះចោលនៅក្នុងធុងសំរាមតាំងពីថ្ងៃទី៦ ខែមិថុនាមកម្ល៉េះ គឺពេលដែលនាងមកសំអាតបន្ទប់ ណា សាឌី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8FSY1iZl5QLWhgZp94FhUw_TAqEfoQqiro8nO-uhUCKZfAXI1OGtHBMGHeFGb7eoL5NFpBwSskG5E23p2qOC4-1-Ng3YQms9MzgKs9Raj5drCXhRXek0sv_3z52uwtUJv0mXttKBo0abOP3xB__fvOSLYzyJ6kcZjPEl8whTCAaFhUZVdOaI8mLVEs7c/s2048/image_2023-06-20_15-25-42%20(2).png

បន្ថែមពីលើចម្លើយសារភាព assistant រូបនេះបានទម្លាយថាមូលហេតុដែលគេធ្វើបែបនោះដោយសារតែគុំគួនជាមួយ ណា សាឌី និងខឹងស្អប់ ដែលនាងជេស្តីថាឱ្យខ្លួន និងចង់ឃើញ ណា សាឌី ពិបាកចិត្តព្រោះដឹងថារបស់នោះថ្លៃជាងគេ ហើយតូចងាយស្រួលយកទៅបោះចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwrsJt200dZhQTZEav-i6_6tNx10d4gt57o9NM_qTTCImOzQDvIvqDvS2ZPPwRAAdd8c0wFRrcc8FGRt9lUNyyb4UEV2bx1YEmf75as2LIs5JffKNyb1Mb8W8cGPRra2wokwm_ag5Ya3Px9vrtoFmZ15m_J1KTdgJ9XveofmSnQcV1drn_vLUNf42RvuY/s2048/image_2023-06-20_15-25-42.png

ក្រោយទទួលបានចម្លើយសារភាពហើយ ណា សាឌី ស្ទើរតែដួលលើដីតែងខ្លួនចាត់ទុកដូចជាប្អូនរស់នៅជាមួយគ្នាមិនឱ្យលើសខ្វះមិនដែលវាយសូម្បីមួយដៃគ្រាន់តែស្តីបន្ទោសតិចតួចពេលធ្វើខុស ហើយលួងវិញហៅប្អូនពេញៗមាត់បែរជាធ្វើដាក់នាងបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNnGsXutkR5opaZejvu7zCc0v4vM_qCoT9_bkDpd6nkY_bkr6NiqfyQsfmBplWHdWJyEJRBdIbRYsMI9LmPmCOpZb-_ZWBC5-jUCXTxod6fkdN6Uj347BQksnrLruuIdJiv69WJgbgF-tWhomTvkNtk9EpHQitlX_tP5eyMuenCHqEyvcIhgYtqeEaxYk/s2048/image_2023-06-20_15-25-43%20(2).png

ទម្លាយដោយក្តីឈឺចិត្ត ណា សាឌី បានបន្ថែមថា assistant របស់នាងបានរស់នៅជាមួយនាងរយៈពេលច្រើនឆ្នាំមកហើយតែត្រូវមនុស្សទុកចិត្តក្បត់បែបនេះ ធ្វើឱ្យនាងកំពុងមានជំងឺផ្លូវចិត្តហើយ ខណៈតារាស្រីរូបនេះលើកឡើងទៀតថានេះជាមេរៀនសម្រាប់អ្នកឯទៀត កុំទុកចិត្តអ្នកណាក្រៅពីខ្លួនយើង។ ក្នុងនោះដែរ ណា សាឌី ក៏បានអហោសិកម្មទៅក្មេងស្រីដែលយកចិញ្ចៀនពេជ្រនាងតម្លៃជាង២ម៉ឺនដុល្លារទៅបោះចោលក្នុងធុងសំរាមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz4Wzsd46KwHnSX3UtE0SFzqOBgCyvV4PIgoaAGFeHX0MNVuTdXaA6wfYV6lZVfkQHXuqto7dhS1YVsJVwVzJWqdIrjxSSi0hq-3Xyb3BGk3dXSNhAroS9bKUW-edvBuQzM4Z0J0fHnPhDBZjSNQES_l5TGL-F8USlFBOJXS6-Ov4TVUmTLBNxEkWI6Co/s803/Capture%20(17).PNG