Home Blog Page 1698

កីឡាករថៃមិនព្រមទទួលយកការពិត និងថាការដាក់ពិន្ទុការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាមិនយុត្តិធម៌

0

ប្រទេសកម្ពុជា ៖ សារព័ត៌មានប្រទេសថៃបានចុះផ្សាយថា ការដាក់ពិន្ទុក្នុងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជាមិនយុត្តិធម៌ទេ ដែលបានធ្វើឱ្យកីឡាករថៃចុះចាញ់ ខណៈក្រុមកីឡាករថៃបានត្រៀមខ្លួនហ្វឹកហាត់យ៉ាងខ្លាំង និងត្រៀមខ្លួនអស់រយៈពេលយូរណាស់ ប៉ុន្តែបែរជាមកចុះចាញ់កីឡាករខ្មែរជាម្ចាស់ផ្ទះទៅវិញ ។

កីឡាករថៃឈ្មោះ ផានុវ៉ាត់ ឌីយ៉ាតាម ជាម្ចាស់ពានរង្វាន់ជើងឯកអាស៊ីចុងក្រោយបង្អស់បាននិយាយទាំងស្រក់ទឹកភ្នែក ក្រោយពីរូបគេជាមួយកីឡាករដៃគូម្នាក់ទៀតឈ្មោះ ណាវិន កកែវ បានចាញ់ពិន្ទុកីឡាករខ្មែរ ហើយកីឡាករថៃទាំងពីររូបនេះទទួលបានត្រឹមតែមេដាយប្រាក់ប៉ុណ្ណោះ ហើយកីឡាករខ្មែរជាម្ចាស់ផ្ទះទទួលបានមេដាយមាស ។

កីឡាករ ណាវិន កកែវ និយាយថា ៖ «ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ប៉ុន្តែបញ្ហាមកពីគណៈកម្មការដាក់ពិន្ទុ ។ បើទោះជាពេលនេះ វាជាការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកដំបូងរបស់ពួកយើង ប៉ុន្តែពួកយើងបានដាក់ក្តីសង្ឃឹមខ្ពស់ណាស់» ។

ចំណែកកីឡាករ ផានុវ៉ាត់ ឌីយ៉ាតាម បាននិយាយទាំងស្រក់ទឹកភ្នែកថា ៖ «កីឡាករដែលចូលរួមប្រកួត យើងដឹងទាំងអស់ព្រោះធ្លាប់ជួបមកអស់ហើយ រួមទាំងកីឡាកររបស់ម្ចាស់ផ្ទះកម្ពុជាផងដែរ ដែលទើបជួបគ្នាក្នុងការប្រកួតដណ្តើមជើងឯកអាស៊ីលើកចុងក្រោយ ។ ដូច្នេះ យើងទទួលបានជ័យជម្នះរាល់លើកក្នុងការប្រកួត ប៉ុន្តែការដាក់ពិន្ទុលើកនេះមិនយុត្តិធម៌ទេ ហើយនឹងធ្វើកីឡាករអស់កម្លាំងចិត្ត ព្រោះយើងបានត្រៀមខ្លួនហ្វឹកហាត់ខ្លាំងក្លា និងប្រើពេលយូរណាស់ ហើយក៏មិនបានត្រឡប់ទៅផ្ទះរកម៉ែ និងមិនបានជួបអ្នកណាឡើយ ។ ខ្ញុំមានអារម្មណ៍ច្របូកច្របល់ណាស់ដែលចាញ់ម្ចាស់ផ្ទះនៅពេលនេះ ប៉ុន្តែយើងត្រូវប្រកួតបន្តទៀត ហើយការប្រកួតកីឡាស៊ីហ្គេមលើកក្រោយ ខ្ញុំនឹងយកឈ្នះវិញជាមិនខាន» ។

ជុំវិញការលើកឡើងរបស់កីឡាករថៃនេះ អ្នកលេងបណ្តាញសង្គមខ្មែរបានបញ្ចេញមតិថា ការដាក់ពិន្ទុការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជាមានភាពយុត្តិធម៌បំផុតហើយ ហើយកីឡាករថៃត្រូវតែទទួលស្គាល់ការពិត ។ អ្នកលេងបណ្តាញសង្គមខ្មែរម្នាក់និយាយថា ការប្រកួតមានចាញ់ មានឈ្នះ នៅពេលកម្ពុជាចាញ់ហ្វីលីពីន កម្ពុជាមិនបានស្រែកថា មិនសុក្រិតនោះទេ ។ យើងត្រូវទទួលស្គាល់ពីសមត្ថភាព និងការពិត ហើយសូមឱ្យសារព័ត៌មានថៃសរសេរពីការពិតច្បាស់លាស់នៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយវិជ្ជាជីវៈ និងថ្លៃថ្នូរផង ។ រីឯពលរដ្ឋខ្មែរម្នាក់ទៀតថា រៀនទទួលស្គាល់ការពិតទៅ ពេលឈ្នះ ស្រែកថាយុត្តិធម៌ ហើយពេលចាញ់ ស្រែកថាអយុត្តិធម៌ ។

ដូចគ្នានេះ អ្នកលេងបណ្តាញសង្គមខ្មែរម្នាក់ទៀតថា ជនជាតិសៀម ពេលចាញ់ មិនចេះទទួលយកការពិតទេ ហើយយកលេសមិនចេះអស់មកនិយាយ ។ ប្រជាជនថៃមើលទៅខ្វះការរៀនសូត្រ និងសីលធម៌ក្នុងការរស់នៅណាស់ ព្រោះមើលងាយជាតិសាសន៍ដទៃ ។ ចំណែកពលរដ្ឋខ្មែរម្នាក់ទៀតថា គោលបំណងនៃការបង្កើតការប្រកួតកីឡាស៊ីហ្គេមនេះ គឺដើម្បីបង្កើតនូវចំណងមិត្តភាពរវាងប្រទេសអាស៊ានទាំងអស់ មិនមែនព្យាយាមបង្កើតសត្រូវទេ ហើយសៀមនៅតែជាសៀមមែន ។ ដូចគ្នានេះ ពលរដ្ឋខ្មែរម្នាក់ទៀតថា ទទួលស្គាល់ការពិតខ្លះទៅ ដើម្បីក្លាយជាប្រទេសមួយថ្លៃថ្នូរនៅលើពិភពលោក មិនមែនឃើញសមត្ថភាពគូប្រជែងល្អជាង បែរជាស្រែកថា គេប្រើល្បិច ហើយកុំជ្រុលនិយមហួសព្រំដែនពេក ។

ទោះយ៉ាងណា គេសង្កេតឃើញថា ប្រទេសថៃ និងពលរដ្ឋថៃតែងបង្កើតបញ្ហាមិនចេះចប់ជាមួយកម្ពុជា ហើយពេលកីឡាករថៃមកប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ពួកគេតែងថតរូបភាពពីកម្ពុជាយកទៅផ្សព្វផ្សាយទៅកាន់ពិភពលោក និងនិយាយថា កម្ពុជាខ្វះខាតចំណុចនេះ ខ្វះខាតចំណុចនោះ មិនល្អ មិនយុត្តិធម៌ និងគ្មានរបៀបរៀបរយ ។ ប៉ុន្តែចង់សួរថា តើនៅប្រទេសថៃពិតជាល្អគ្រប់ដប់ទាំងអស់ឬ ? ប្រទេសថៃក៏មានលូទឹកស្អុយ គំនរសំរាម និងគ្មានសណ្តាប់ធ្នាប់ច្រើនណាស់ ប៉ុន្តែពេលទៅប្រទេសថៃ ពលរដ្ឋខ្មែរយើងមិនដែលថតទិដ្ឋភាពទាំងនេះមកផ្សព្វផ្សាយទេ ដែលខុសពីចរិតកូនថៃមួយចំនួន ៕

ប្រភព ៖ Siamsport

ថែមៗ! អស់ស្ទះ! ជាមួយ Samsung Galaxy A24 ស៊េរីថ្មីបំផុត បង្ហាញខ្លួនជាផ្លូវការនៅកម្ពុជា…!

0

(ភ្នំពេញ) ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣៖ មកដល់ហើយៗ!! ស្មាតហ្វូន Samsung Galaxy A24 ជំនាន់ ថ្មីស្រឡាយត្រកូល A ដែលមានភាពលេចធ្លោ ទំនើប ទាក់ទាញបំផុត ជាមួយនឹងលក្ខណៈសម្បត្តិ ពិសេសៗអស្ចារ្យ ឥឡូវនេះមានលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg59fBAAOf2V8T3fD40-FgWP4cQLgH0R2WFx5S-WKHb84EqZM44weSyVw8T-J35tt9czHwWqgjR7Fmi3e-oPwU-8yQYFXmKeXniZkr8IrvhqWVjfEvlxbqhg7AZB0df82YbK53RIgngzxEp5w66nppbX8i9N3hEyE5kSJOySduAAmlW1BWs9qIngvoK/s3000/SM-A245_Galaxy%20A24%20LTE_Silver_Front.png

អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតទៀតនោះសម្រាប់រាល់ការជាវ Samsung Galaxy A24 ដែល មានការធានាត្រឹមត្រូវពីខាងក្រុមហ៊ុននឹងថែមជូនដូចជា៖

– កាបូបកីឡា

– ស្រោមទូរស័ព្ទថ្លា

– ​កញ្ចក់ការពារអេក្រង់

ក្រៅពីការថែមជូននេះ យើងងាកមកមើលលក្ខណៈពិសេសៗរបស់ Samsung Galaxy A24 ដែល អតិថិជនភាគច្រើនចង់ដឹងនោះគឺផ្តោតទៅលើ៖ រូបរាង, ប្រភេទកញ្ចក់អេក្រង់, ថ្ម, និងជាពិសេសនោះ គឺគុណភាពកាមេរ៉ាតែម្តង! ត្រូវទេ? អ៊ីចឹងដើម្បីស្រាយចម្ងល់ទាំងអស់ឥឡូវនេះមកមើលពីចំណុច អស្ចារ្យនៅខាងក្រោមទាំងអស់គ្នា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFeWpEckaJBtW2Re919_JldRhl1K45BXV0IEbo1wwheBgcRvElXXxVh-abM11HSg7o0Y-ShljMVG70kaBPwwieI5XAAvsThiHPpDQONgGWVwrI99TgABQCy3tXJEMfFpzSJcLtUjxLFzIVMkN3HMV2JBb18RqzyJJGfAOQ7K1jP6KySR2-SguO5JnS/s3000/SM-A245_Galaxy%20A24%20LTE_Dark%20Red_Front.png

*Galaxy A24៖

  1. អេក្រង់ (Display)

– បំពាក់ដោយកញ្ចក់ប្រភេទ Super AMOLED

– ផ្ទៃអេក្រង់ធំរហូតដល់ 6.5 អ៊ីញ និងមានកម្រិតភាពច្បាស់ FHD+

– ជាមួយនឹងពន្លឺកម្រិតខ្ពស់រហូតដល់ 1,000 Nit (HBM) ភ្លឺ…ច្បាស់ឥតខ្ចោះ

– បំពាក់មកជាមួយផ្ទាំងអេក្រង់ការពារភ្នែកដែលរក្សាភ្នែករបស់អ្នកឱ្យមានផាសុកភាពផងដែរ

 

  1. កាមេរ៉ា (Camera)

– កាមេរ៉ាក្រោយ 3 គ្រាប់៖ 50MP (f/1.8, PDAF, OIS), 5MP (Ultra-wide, f2/2), និង 2MP (Macro, f2/4)

– កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 13MP (f2/0)

ធានាថារូបភាព ឬវីដេអូ គ្រប់ស្ទាយ គ្រប់ជ្រុង ដឹងតែច្បាស់ម៉ដ្ឋស្អាត និងមានលំនឹងល្អបំផុត…!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEV2BMxmFlloRLTawf53-cb3aJIV6Hd5Unh_anfzuj9FSRkdJFx5B8ksL95-5seU3DbljUW_JMNeScfUghIYIXnqMehsAayszA8zmW26WZwmimAVVQyqswn7CqYRuhBMMtZpo5Yhh9v6SMjmvjERsf99hWVSma6Z7mkZFLMDjlx41U_Jecr7mIPenZ/s3000/SM-A245_Galaxy%20A24%20LTE_Black_Front.png

 

  1. កម្លាំងថាមពលថ្ម (Battery)

– កម្រិតថាមពលថ្មធំ 5,000mAh អាចប្រើប្រាស់ និងលេងកម្សាន្តបានរហូតដល់ 2 ថ្ងៃ

– អាចទស្សនាវីដេអូបានដល់ទៅ 20 ម៉ោង

– ជាមួយកម្លាំងសាកល្បឿនលឿនរហូតដល់ 25w ទស្សនា និងលេងកម្សាន្ត ម៉ាជក់ចិត្តតែម្ដងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbpYMBzrPKWLCYXpqLvB0uUipexBAETh7xcFLCqyM6-8iXVPKr1XCQn4yWxZRYG8THe23WM7GfhN7RHND_gbMUocX2Uq0dFudA2RxzGOCXFUMe81n_G-H4Rt-CS3wxJGye_ocLbuHAKFWi6wIAPl9NaYaRULo0ai6ZEIbSkiIjnJ2b-GBKKYk2fr2Z/s3000/Zre5u-vx.png

ជាមួយនឹងលក្ខណៈសម្បត្តិទាំងអស់ខាងលើនេះខ្ញុំជឿជាក់ថាអតិថិជនដែលកំពុងរង់ចាំ គឺពិតជាមិនខក បំណងឡើយ! ឱកាសដ៏កម្រនេះបានមកដល់ហើយ! ដូច្នេះនៅចាំអីទៀត? ប្រញាប់ទិញឱ្យបានមុនគេ ភ្លាមទៅ!

សូមរំលឹកថា ក្រុមហ៊ុន សាមសុង គឺជាសមាជិកសកម្មក្នុងវិស័យឯកជនដែលធ្វើសកម្មភាពគាំទ្រដល់ ទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាង មុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDiW94WHZDXyyeF8-xuW1yE8UBF9XrheVOjHXbfw9OFYA7Ii3Z3dU8WL2niuRSVDGS0BvqtYlgWM3Fe5wrE2UX6NhigtjkfEw6tpPcdc08sSDi9F9XTB1cmloDwggyAY5trhPwRBUFEBfFg0gtzsEPda4-rHfmV-22S2lPSfosVV4wisWmNLILVryX/s3254/Galaxy%20A24_Launch%20KV-01%20(1).jpg

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅ តាម ហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើ អតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMQ-4k0pOFV0DELWHFkvVRdSMILSdF1oteJKDRQU5MVTwmQMDaGrTgTsEi8V5-Z6Irl4lVP5NxLIPa1fkillLloJaAa45gqAh9BnV8FGfdZ-8HAJHzycSSRC32XaIc4Yj0-Ff9WmntYBTnVLUC7UkbGdSDFH4dDrHmyQTYLBhYK4MtnqBrudl6gDz4/s1280/photo_2023-03-09_14-21-03.jpg

តើនរណានឹងក្លាយជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បន្តពីនាយឧត្តមសេនីយ៍ សៅ សុខា?

0

ក្រោយកម្ពុជា ចាញ់មីយ៉ានម៉ា ២-០ ហើយបានបាត់បង់ឱកាសឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយនៅក្នុងទឹកដីខ្លួន លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​រង​កងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទះប្រទេស​ បានប្រកាស​លាលែងតំណែង​ប្រធានសហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា ភ្លាមៗ នៅយប់ថ្ងៃអាទិត្យ ទី៧ឧសភា​។នាយឧត្តមសេនីយ៍ សៅ សុខា ជូនសារទៅទណ្ឌិត សម រង្ស៉ី ថា «ផ្លូវចុងក្រោយ មានតែធ្វើអត្តឃាតប៉ុណ្ណោះ ជៀសផុតពីភាពអាមាស់ និងបរាជ័យនយោបាយរបស់ ...

តាមរយៈហ្វេសប៊ុក មានឈ្មោះថា G Sao Sokha ដែលគេដឹងថា ជាហ្វេសប៊ុក​របស់​លោកនាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសថា “បន្ទាប់ពីបរាជ័យ ក្នុងការប្រកួតចម្រុះ ក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញនូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ពីរាត្រីថ្ងៃ​អាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំសូមប្រគល់ជូនលោកខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទី ចាប់ពីពេលនេះតទៅ​”។

ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបងប្អូន ដែលបានបញ្ចេញមតិគាំទ្រខ្ញុំ អោយបន្តដំណែងជាប្រធានសហព័ន្ធកីឡា​បាល់ទាត់កម្ពុជា ព្រមទាំងសូមអភ័យទោស ដែលរូបខ្ញុំបាទ ពុំអាចនាំកិត្តិយសជូនជាតិបាន តាមរយៈ​ការប្រកួតបាល់ទាត់ ក្នុងព្រិត្តិការណ៍ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ​។ ខ្ញុំសូម​អរគុណលោក​អនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិស.ប.ក និងមន្ត្រីបុគ្គលិកទាំងអស់ ដែលបានរួម​ជាមួយខ្ញុំបាទ ធ្វើការងារលើវិស័យកីឡាបាល់ទាត់កន្លងមក។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នា មានសុខភាពល្អ ចម្រុងចម្រើន មានសុភមង្គល​គ្រប់ក្រុមគ្រួសារ និងជួបប្រទះតែសំណាងល្អ​ជានិច្ច​៕ ដោយក្តីគោរពពីខ្ញុំបាទ ឧ. សៅ​ សុខា»។

ហេតុដូច្នេះ ចាប់ពីពេលនេះតទៅ លោកខៀវ សាម៉េត ដែលជាអនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹងឡើងកាន់ដំណែងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បន្តពីលោកនាយឧត្តមសេនីយ៍ សៅ សុខា។

សូមជម្រាបផងដែរថា លោកខៀវ សាម៉េត គឺជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ហើយថ្មីៗនេះលោកក៏ទើបតែជាប់ឆ្នោតអណត្តិទី២ ពីឆ្នាំ២០២២ដល់២០២៦ ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍៕No photo description available.

អ្នកស្រី ប្រាក់ សម្ផស្ស ជាធនធានសំខាន់បំពេញកាតព្វកិច្ចជូនជាតិជាម្ចាស់សំឡេងនៅក្រោយមហាព្រឹត្តិការណ៍បើកស៊ីហ្គេម

0

រាល់កម្មវិធីថ្នាក់ជាតិ ជាពិសេសព្រឹត្តិការណ៍កីឡាធំៗ ពិធីការិនីចាស់វស្សា អ្នកស្រី ប្រាក់ សម្ផស្ស គឺជាធនធានសំខាន់ដែលថ្នាក់ដឹកនាំផ្តល់តួនាទី និងទំនុកចិត្តសម្រាប់ធ្វើការអធិប្បាយនៅក្នុងកម្មវិធី។ ជាក់ស្តែង ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នារាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានមរតកតេជោក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អ្នកស្រី ប្រាក់ សម្ផស្ស ជាម្ចាស់សំឡេងនៅក្រោយមហាព្រឹត្តិការណ៍ដ៏សំខាន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaPa-yaG82Su9LMKm04Vwb6Lg2EuiFT0xD_s5GiS0kHFgFfZ05STIB7nT6Tf8ylVx7or3JeeuXKPEMv4bsk5MF0U4LNg0iVdCZCpb2AtRbVv2Y6_LUfBYYDABb306C1Y9NgBgB58csso7-zRmp6LWGCdfCGPld6E4vr0v8rETwa1gHgPezrewYLm6K/s960/296285820_1225981931568617_1988264085329455807_n.jpg

អ្នកស្រី ប្រាក់ សម្ផស្ស គឺជាអតីតកីឡាការិនីបាល់ទះ ហើយអ្នកស្រីត្រូវបានគេស្គាល់ថា ជា MC (គណៈចាត់តាំងកម្មវិធី) ផ្នែកកីឡា ដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា តែងតែមានវត្តមាននៅក្នុងព្រឹត្តិការណ៍កីឡាធំៗ ដោយបទពិសោធន៍លើផ្នែកកីឡាអ្នកស្រីប្រឡូកជាង៤០ឆ្នាំមកហើយ។ ពាក្យពេចន៍ការអធិប្បាយរបស់ពិធីការិនីចាស់វស្សារូបនេះតែងតែទទួលបានការកោតសរសើរពីមហាជន។

តួយ៉ាង សំឡេងនៅពីក្រោយមហាព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ គឺជាសំឡេងរបស់អ្នកស្រី ប្រាក់ សម្ផស្ស ដែលបានញុំាងឱ្យកម្មវិធីកាន់តែជក់ចិត្តដិតអារម្មណ៍ រាល់ការអធិប្បាយ ប្រកាសឈ្មោះថ្នាក់ដឹកនាំ គណៈអធិបតី និងការសម្តែងផ្សេងៗប្រកដដោយភាពល្អអស្ចារ្យ ដែលមហាជនកំពុងផ្ទុះការកោតសរសើរយ៉ាងខ្លាំងដល់អ្នកស្រី ព្រមទាំងលើកឡើងថា ពិធីការិនី ប្រាក់ សម្ផស្ស ជាធនធានសំខាន់ម្នាក់សម្រាប់ប្រទេសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZWn9D8kSyHSO9ipWaAi5lE1FOpdTU-c1KO2JKfdHYTez2Ip51hkXTzOCBppJjnxaaGLMzaIQO_-p7IMEX9uDvNP62ISYo4izlfWFL7TEpVo_rReQuhoObLlIqt5-olLcTt-qq2x3e3ya0oDdmCntQo8JomAEv0Bgzq3GpsbTxdcitCf2NQTPTsRI/s960/340005687_670476974881591_275549327602401968_n.jpg

គួរបញ្ជាក់ផងដែរថា នាព្រឹត្តិការណ៍បើកស៊ីហ្គេមកាលពីពេលថ្មីៗនេះក៏មានការចូលរួមពីពិធីករ លោក ជា វណ្ណារិទ្ធ និងពិធីករ-ពិធីការិនី ផ្សេងទៀត ខណៈកម្មវិធីពិធីបិទកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ កាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏មានវត្តមានអ្នកស្រី ប្រាក់ សម្ផស្ស ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMKVl7hcuZfJNVCtDZpZsWjLDcLvmKKebi3cIQBB5pucIPIvefX2XgPHUPo3nsJ0h9LC-XPGCL20Lw9xJIZSLgLAQz0A7nWxZls9YCKQgPvuqTX8WciE9x627o5c2JprQKjvTJVmPlXjJ9LF2fOuTUStDpJJpq5BccOI0dYfnpD3M7OOUq3OFo46WO/s2048/316419444_1309286823238127_4294611017143212408_n.jpg

កូនប្រុសស្តេចប្រដាល់ខ្មែរ អេ ភូថង ដណ្តើមបានមេដាយមាស លើវិញ្ញាសាវ៉ូវីណាម

0

អេ វីរៈខាំឈីតភូថង ដែលត្រូវជាកូនរបស់កូនប្រុសស្តេចប្រដាល់ខ្មែរ លោក អេ ភូថង បានដណ្តើមបានមេដាយ នៅលើវិញ្ញាសាវ៉ូវីណា ប្រភេទប្រយុទ្ធឯកត្តជនបុរស។

នៅក្នុងការប្រកួទនេះ លោកអេ វីរៈខាំឈីតភូថង បានវាយឈ្នះកីឡាករថៃ ក្នុងលទ្ធផលយ៉ាងលំបាក៤ទល់នឹង៣។

សូមរំលឹកផងដែរ កាលពីឆ្នាំមុន ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនោះ កម្ពុជាយើងក៏វាបានប្តួលថៃ រួចក៏ដណ្តើមបានមេដាយមាសផងដែរ៕

សារព័ត៌មានថៃចុះផ្សាយពីក្មេងៗលេងទឹកនៅមុខទីលានប្រកួតកីឡាស៊ីហ្គេម

0

ប្រទេសកម្ពុជា ៖ សារព័ត៌មានមួយរបស់ប្រទេសថៃបានចុះផ្សាយថា ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា មានអ្នកមកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងរំលេចឡើងនូវពន្លឺភ្លើងពណ៌ដ៏ស្រស់ស្អាត និងអស្ចារ្យ ។ លើសពីនេះ ប្រទេសកម្ពុជាបានរៀបចំទីលានប្រកួតដ៏ធំទូលាយឱ្យសមនឹងការរង់ចាំធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមអស់រយៈពេលជាច្រើនឆ្នាំផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOumQrNdcWFdc2rnx-NU-KHhWGlM4Jw-6J5MVw7ZmBKGzbSDwX7SaXjCznE3hHa9iFcc22g38iK0OJMMhLPijkMteM7hGk0l2gNIl2WRB38F0kwpChZzTJNvslXsWOjDA2MB3BoBiAnUIheJ7Xg-_FKqTnZxE-fbrmhGoDn0LrJkSR_gMzoCRcP2yp/s1280/photo_2023-05-06_15-06-00.jpg

ទោះយ៉ាងណា សារព័ត៌មានថៃចុះផ្សាយទៀតថា មានឪពុកម្តាយខ្លះបណ្តោយឱ្យកូនរបស់ខ្លួនលេងទឹកយ៉ាងសប្បាយរីករាយនៅបរិវេណខាងមុខពហុកីឡដ្ឋានមរតកតេជោ ក្នុងអំឡុងពេលពួកគេមកទស្សនាពិធីបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការនេះ ។ សារព័ត៌មានរបស់ថៃបន្តថា ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ទើបធ្វើឱ្យក្មេងៗនាំគ្នាលេងទឹកដើម្បីកាត់បន្ថយកំដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv-KHJgSbYSzeuMxu2ozZfX6032x5j8e5J4vy5e2mVccU03P8rWtlGbzT2e13wAiHG7f3QyZxsF5bfpeYyskCb0R8ECiSpMyEzBJvYWgclzNrCKtTtvzFE6NWjWdWNMg87l1VjB1Y7PaFDAIz-U-D9jBuY1VATfL7l4aHHiisnl6NEezoVZj__jvND/s1280/photo_2023-05-06_15-06-01%20(2).jpg

ក្រោយពីសារព័ត៌មានថៃចុះផ្សាយបែបនេះ មានអ្នកលេងបណ្តាញសង្គមថៃបញ្ចេញមតិថា ហេតុអ្វីបានជាឪពុកម្តាយពួកគេមិនស្លៀកខោឱ្យកូន ពីព្រោះនៅទីនេះជាទីក្រុង មិនមែននៅតាមស្រុកស្រែទេ ។ ពលរដ្ឋថៃម្នាក់ទៀតថា វាជាការចងចាំក្នុងវ័យកុមារ និងសុំឱ្យការប្រកួតកីឡាស៊ីហ្គេមលើកនេះជាការបំផុសគំនិតឱ្យក្មេងសម័យថ្មីរបស់កម្ពុជាអភិវឌ្ឍន៍បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig7feOqPONT0RMa6dI3r26GOH_m7LEkW49sxXwYa1xEoxhTl5uaDmEzM-c24YRq0lntyPYIw6R6J9bCLH5DnXW3_T-lnMJHhTxJQ6na74_GvrIhed3us3anRzh6Ex1QR7SeoDzUskj_MJO4GoH-4tc4CqbUUa1VL-mBeYXPyKA-D6B-jNonbpw6VW7/s1280/photo_2023-05-06_15-06-01.jpg

ដូចគ្នានេះ ពលរដ្ឋថៃម្នាក់ទៀតនិយាយថា វាជារូបភាពមួយដ៏ស្រស់ស្អាតសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា ។ ចំណែកនារីម្នាក់ទៀតថា គួរឱ្យអាណិតណាស់ យូរៗទើបកម្ពុជាបានធ្វើជាម្ចាស់ផ្ទះម្តង អីចឹង ក្មេងៗក៏សប្បាយនឹងការលេងទឹកបែបនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPetcvRFnd8wDk67OFFnrazX6IYdrRiFiXF-PAeGEpZ2e-VTR_itDkIh_VJyOM4c_B2_ACiAS3fm0pDq4jok1OZjAx-cqDyjLTiPsX8hUbSC0qEeWMBvduL5vUTYYybdtDIf69ZDQHrIi7PmMfsARQUptM6psSkXlDzQCeBgHlFHO1eCFPoylBLV7z/s1280/photo_2023-05-06_15-06-02.jpg ប្រភព ៖ PPTV HD 36

មហាជនកំពុងរំជួលចិត្ត នៅពីក្រោយព្រឹត្តិការណ៍ដ៏អស្ចារ្យមានការលះបង់ខ្លាំងណាស់ពីក្រុមការងារក្រៅឆាក

0

ផ្ទាំងទស្សនីយ៍ភាពដ៏មហស្ចារ្យក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ នារាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានធ្វើឱ្យពិភពលោកកាន់តែឃើញច្បាស់ពីកំណើតនគរខ្មែរ ជាប្រទេសចំណាស់មួយនៅអាស៊ីអាគ្នេយ៍មានវប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់។ ការរៀបចំព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ភ្ញៀវបរទេស ដែលចូលរួមដោយផ្ទាល់ និងមិនបានចូលរួមដោយផ្ទាល់ក្តី។

ទន្ទឹមនឹងកម្មវិធីបញ្ចប់ទៅដោយរលូន មហាជនបានកោតសរសើរដល់ប្រមុខថ្នាក់ដឹកនាំ អ្នករៀបចំព្រឹត្តិការណ៍ សិល្បករ សិល្បការិនី ដែលបានចូលរួមសម្តែងផ្ទាំងទស្សនីយ៍ភាពផ្សេងៗជាច្រើនឆ្លុះបញ្ចាំងពីអរិយធម៌កម្ពុជានោះ មហាជនក៏មិនភ្លេចសម្តែងនូវការគោរព កោតសរសើរដល់អ្នករៀបចំក្រៅឆាក ដែលពួកគាត់បានលះបង់ទាំងកម្លាំងកាយចិត្តនៅពីក្រោយពីផ្ទាំងទស្សនីយ៍ដែលប្រជាជនបានទស្សនា។

ជាក់ស្តែង វីដេអូមួយបង្ហោះនៅលើទិកតុក បានបង្ហាញពីសកម្មភាពក្រុមការងាររៀបចំនៅក្នុងកម្មវិធីប្រើកម្លាំងដោយផ្ទាល់ កំពុងធ្វើឱ្យមហាជនរំជួលចិត្តយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយឃើញពីការលះបង់ខ្លាំងណាស់របស់ក្រុមការងារដែលធ្វើបង្កឱ្យកម្មវិធីប្រព្រឹត្តនិងបញ្ចប់ទៅដោយរលូន ផ្តល់ការចងចាំដ៏ល្អដល់ប្រជាតិខ្មែរទាំងមូល។

មហាជន បានសម្តែងនូវការគោរព អរគុណសម្រាប់ការលះបង់របស់ក្រុមការងារនៅក្រៅឆាកទោះពួកគាត់មិនបានសម្តែងឱ្យទស្សនិកឃើញក្តី ប៉ុន្តែក្រុមការងារជាចំណែកមួយដែលអាចឱ្យផ្ទាំងទស្សនីយ៍ភាពដ៏ល្អឯកលេចចេញជារូបរាងឱ្យទស្សនិកជនឃើញបាន៕

@user5978223968636

នេះជាសកម្មភាពនៅក្រោមប្រទេសពួកខ្ញុំទាំងអស់គ្នាខំប្រឹងដើម្បីឲ្យពិភពលោកបានស្គាល់

♬ សំឡេងដើម – ហេង ហេង – ហេង ហេង

Samsung ហាមឃាត់បុគ្គលិកប្រើប្រាស់កម្មវិធី ChatGPT

0

ក្រុមហ៊ុន Samsung Electronics បានហាមឃាត់បុគ្គលិករបស់ខ្លួនប្រើប្រាស់កម្មវិធី ChatGPT រួមទាំងកម្មវិធី Google Bard និង Bing ផងដែរ ក្រោយពីវិស្វកររបស់ក្រុមហ៊ុនបានធ្វើឱ្យបែកធ្លាយទិន្នន័យសំខាន់របស់ក្រុមហ៊ុនតាម ChatGPT កាលពីខែមេសា ឆ្នាំ២០២៣ ។

សារព័ត៌មាន Bloomberg ចុះផ្សាយថា ក្រុមហ៊ុន Samsung បានជូនដំណឹងទៅកាន់បុគ្គលិកអំពីគោលការណ៍ថ្មីថា ទិន្នន័យដែលផ្ញើតាមរយៈ AI platform ទាំងនេះត្រូវបានគេរក្សាទុកនៅ server ខាងក្រៅ ។ ដូច្នេះ ពិបាកក្នុងការលុបចោលណាស់ ហើយព័ត៌មានអាចធ្លាយទៅដល់មនុស្សខាងក្រៅបាន ។

តាមការស្ទង់មតិទៅលើបុគ្គលិកក្រុមហ៊ុន Samsung អំពីការប្រើប្រាស់ឧបករណ៍ AI ឃើញថា អ្នកឆ្លើយតប៦៥% គិតថា បច្ចេកវិទ្យានេះគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ខណៈកាលពីខែមេសា ឆ្នាំ២០២៣ មានក្រុមវិស្វកររបស់ Samsung បានបង្ហោះកូដក្រុមហ៊ុនដោយចៃដន្យទៅក្នុងកម្មវិធី ChatGPT ។ អ្នកតំណាងក្រុមហ៊ុន Samsung បញ្ជាក់ថា ក្រុមហ៊ុនបានហាមឃាត់បុគ្គលិកប្រើប្រាស់ឧបករណ៍ generative AI គ្រប់ប្រភេទ ។Samsung Canada Employees Give Back to Local Communities Across Canada –  Samsung Newsroom Canada

ការចាប់អារម្មណ៍ប្រើប្រាស់កម្មវិធី ChatGPT បានកើនឡើងជាលំដាប់ទាំងផ្នែកខាងក្នុង និងខាងក្រៅក្រុមហ៊ុន ។ ក្រុមហ៊ុន Samsung បានប្រាប់បុគ្គលិកថា បើទោះជាចំណាប់អារម្មណ៍នេះផ្តោតលើផលប្រយោជន៍ និងសក្តានុពលក្តី ប៉ុន្តែក៏មានការបារម្ភអំពីគ្រោះថ្នាក់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ផងដែរ ។

ក្រុមហ៊ុន Samsung បានហាមឃាត់បុគ្គលិកប្រើប្រាស់កម្មវិធី ChatGPT ក្នុងកុំព្យូទ័រ ថេបប្លេត ទូរស័ព្ទ និងបណ្តាញខាងក្នុងរបស់ក្រុមហ៊ុន ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានស្នើឱ្យបុគ្គលិកដែលប្រើប្រាស់ ChatGPT ឬឧបករណ៍ AI ផ្សេងៗនៅក្នុងឧបករណ៍ផ្ទាល់ខ្លួន ចៀសវាងបង្ហោះព័ត៌មានក្រុមហ៊ុន ឬព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ ហើយអ្នកល្មើសនឹងបម្រាមនេះ នឹងត្រូវបានបណ្តេញចេញពីការងារ ។

បច្ចុប្បន្ន ក្រុមហ៊ុន Samsung កំពុងបង្កើតឧបករណ៍ AI របស់ក្រុមហ៊ុនផ្ទាល់សម្រាប់ជួយក្នុងការបកប្រែ និងសង្ខេបឯកសារផ្សេងៗ ។ លើសពីនេះ ក្រុមហ៊ុនក៏បានអភិវឌ្ឍន៍ software និងស្វែងរកវិធីធ្វើយ៉ាងណា កុំឱ្យមានការបង្ហោះទិន្នន័យសំខាន់របស់ក្រុមហ៊ុនទៅក្នុង server ខាងក្រៅ ៕Samsung preparing to lay off 1,000 employees in India [Updated]: Samsung's  official response - GSMArena.com news

ប្រភព ៖ Around the World

ថៃថា ពិធីបើកការប្រកួតកីឡាស៊ីហ្គេមរំលេចដោយពន្លឺភ្លើងពណ៌ដ៏អស្ចារ្យ

0

ប្រទេសកម្ពុជា ៖ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ពលរដ្ឋកម្ពុជាបាននាំគ្នាធ្វើដំណើរមកកាន់ពហុកីឡដ្ឋានមរតកតេជោ ជាបន្តបន្ទាប់ ដើម្បីចូលរួមទស្សនាពិធីបើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ ពលរដ្ឋខ្មែរធ្វើដំណើរមកចូលរួមទស្សនាពិធីបើកការប្រកួតកីឡានេះ បានធ្វើឱ្យបរិយាកាសនៅបរិវេណខាងមុខទីលានប្រកួតមានសភាពអ៊ូអរ ខណៈមន្ត្រីបានរៀបចំបរិវេណនៅក្បែរទីលានប្រកួតសម្រាប់ធ្វើជាចំណតរថយន្ត និងម៉ូតូ ។May be an image of fireworks and text

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានចាប់ផ្តើមជាផ្លូវការនៅម៉ោង៧យប់ថ្ងៃទី៥ ខែឧសភា ក្នុងពហុកីឡដ្ឋានមរតកតេជោ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្វើជាប្រធាន ព្រមទាំងមានពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់បានមកចូលរួមទស្សនាផងដែរ ។May be an image of text

សារព័ត៌មានថៃឈ្មោះ PPTV HD 36 បានចុះផ្សាយថា ពិធីបើកការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា គឺបានរំលេចទៅដោយពន្លឺភ្លើងពណ៌ដ៏ស្រស់ស្អាត និងអស្ចារ្យ ព្រមជាមួយអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ខណៈទីលានប្រកួតកីឡាមានកៅអីសម្រាប់អង្គុយទស្សនាចំនួន៧៥.០០០កៅអី ។ លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាប្រទេសថៃ បានចាត់តាំងឱ្យលោក Kongsak Yodmanee អាជ្ញាធរកីឡាប្រទេសថៃ ធ្វើជាមន្ត្រីតំណាងរដ្ឋាភិបាល ព្រមទាំងលោក Cherdkiat Atthakon ឯកអគ្គរាជទូតថៃប្រចាំទីក្រុងភ្នំពេញ មកចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ។May be an image of fireworks and text

ក្នុងពិធីបើកការប្រកួតនេះ មានក្បួនដង្ហែរកីឡាករក្នុងទីលានប្រកួតចំនួន១១ប្រទេស ដូចជា ព្រុយណេ, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, ទីម័រខាងកើត, វៀតណាម និងកម្ពុជា ជាម្ចាស់ផ្ទះ ។ ក្រុមកីឡាករថៃបានដើរជាក្បួនក្នុងលេខរៀងទី៨ នាថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេម ដោយមានលោក Chanathip Chakwan ជាក្រុមកីឡាបាល់បោះជម្រើសជាតិថៃ មានអាយុ២៦ឆ្នាំ ជាអ្នកកាន់ទង់ជាតិថៃ បានដឹកនាំក្រុមកីឡាករដើរក្នុងទីលានប្រកួត ព្រមទាំងលោក Thana Chaiprasit ជាប្រធានអត្តពលិកថៃ ៕May be an image of fireworks and text ប្រភព ៖ PPTV HD 36

ប្រាសាទយឺ គ្រាប់ពេជ្រប្រាសាទខ្មែរមួយ ដែលបានរបូតបាត់នាសម័យបុរាណ

0

ប្រាសាទយឺ  គឺជាប្រាសាទបុរាណខ្មែរស្ថិតនៅក្នុងឃុំប្រាសាទយឺ ស្រុក ប្រៃបុង ខេត្តស៊ីសាកេត  ដែលធ្លាប់ជាអតីតដែនដីរាជាណាចក្រអង្គរ បច្ចុប្បន្នស្ថិតក្នុងប្រទេសថៃ។วัดปราสาทเยอเหนือ - อีสานร้อยแปด

តាមឯកសារខាងថៃបានបញ្ជាក់ច្បាស់ៗថា ប្រាសាទនេះ គឺជាប្រាសាទបុរាណខ្មែរ សង់នៅលើទីទួលមានស៊ុមទ្វារ ផ្ដែរ សសរពេជ្រធ្វើអំពីថ្មភក់ និងតួប្រាសាទធ្វើអំពីឥដ្ឋ ប៉ុន្តែបច្ចុប្បន្នរងការបាក់បែកសឹងអស់ទៅហើយ នៅសល់តែផ្ដែរ និងស៊ុមទ្វារប៉ុណ្ណោះដែលនៅឈរ។อำเภอไพรบึง - วิกิพีเดีย

ប្រាសាទយឺនេះ មានរាងជាការ៉េ ត្រូវបានសាងសង់នៅពុទ្ធសករាជទី ១៦-១៧ ឬនៅសតវត្សទី ១០ និង១១ ក្នុងរចនាបថឃ្លាំង និងបាពួន អាចក្នុងរជ្ជកាលព្រះបាទ​ឧទយ​ទិ​ត្យ​វរ្ម័នទី២ ឬ ព្រះបាទ​ហ៌​សវរ្ម័នទី៣៕หมู่บ้านปราสาทเยอ