Home Blog Page 1695

ការតាំងពិព័រណ៍វត្ថុបុរាណដែលទើបរកឃើញថ្មីដល់ភ្ញៀវទេសចររយៈពេល១០ថ្ងៃ និងមាន១ថ្ងៃទស្សនាដោយមិនគិតថ្លៃ

0

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជូនដំណឹងដល់សាធារណជនថា សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍១០ថ្ងៃ តាំងបង្ហាញវត្ថុបុរាណដែលទើបរកឃើញថ្មីៗចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ខណៈការចូលទស្សនាការតាំងពិព័រណ៍នេះទាំងភ្ញៀវជាតិ និងអន្តរជាតិ មិនតម្រូវឱ្យមានការបង់ប្រាក់ឡើយនៅថ្ងៃទី១៨ ខែឧសភា។No photo description available.

ពិព័រណ៍នេះ នឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និងទើបរកឃើញពីកំណាយស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណតំបន់ភ្នំគូលែនផងដែរ។No photo description available.សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះ ចែកជា៣ប្រភេទ ក្នុងនោះវត្ថុដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណរ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។No photo description available.

ការរៀបចំ ពិព័រណ៍ខាងលើនេះទៀតសោត នឹងផ្តល់ព័ត៌មានថ្មីៗស្ដីពីវឌ្ឍនៈភាព និងភាពរីកចម្រើនក្នុងវិស័យស្រាវជ្រាវ និងកំណាយតាមបែបបុរាណវិទ្យា ក្នុងតំបន់ការពារបេតិកភណ្ឌរមណីយដ្ឋានអង្គរ ដែលអាចឱ្យសាធារណជនស្វែងយល់បន្ថែមពីការងារថែទាំ និងជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវ ពីការដ្ឋានកំណាយផងដែរ។
សូមបញ្ជាក់ថា ពិព័រណ៍ខាងលើនេះធ្វើឡើងដើម្បីអបអរទិវាសារមន្ទីរអន្ដរជាតិថ្ងៃទី១៨ ខែឧសភា៕No photo description available.May be an image of 1 person and jewelry

កីឡាករថៃថា ខ្លួនផ្តល់កិត្តិយសដល់ពានរង្វាន់ស៊ីហ្គេម និងគ្រវែងមេដាយប្រាក់ឱ្យអ្នកគាំទ្រ

0

ប្រទេសថៃ ៖ កីឡាករថៃ Jonathan Khemdee ជាខ្សែការពាររបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសថៃ ដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានបញ្ជាក់ថា ខ្លួនគ្មានចេតនាបោះចោលនូវមេដាយប្រាក់ស៊ីហ្គេមទេ ហើយខ្លួនគ្រាន់តែបោះមេដាយប្រាក់នេះទៅឱ្យហ្វេនៗអ្នកគាំទ្រកីឡាបាល់ទាត់ប៉ុណ្ណោះសម្រាប់ជាការអរគុណដែលពួកគេបានមកគាំទ្រ ។May be an image of 2 people and text

កីឡាករថៃ Jonathan Khemdee គឺជាកូនកាត់ថៃ និងដាណឺម៉ាក ត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងខ្លាំង ដោយសារកីឡាកររូបនេះបានបោះគ្រវែងមេដាយប្រាក់របស់ខ្លួន ដែលបានពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា កន្លងមក ។ ក្រោយពីបានទទួលមេដាយប្រាក់ភ្លាម រូបគេក៏បានបោះចោលមេដាយប្រាក់នេះភ្លាមតែម្តង ដោយសារតែក្រុមជម្រើសជាតិថៃប្រកួតចាញ់ក្រុមកីឡាករឥណ្ឌូណេស៊ី ២-៥ ។May be an image of 3 people, people playing football and text

ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមនិយាយថា កីឡាករវ័យ២១ឆ្នាំរូបនេះធ្វើអំពើមិនគប្បី និងមិនផ្តល់កិត្តិយសដល់មេដាយប្រាក់ រួមទាំងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជាផងដែរ ។ លើសពីនេះ នៅពេលក្រុមជម្រើសជាតិថៃប្រកួតចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី កីឡាករ Jonathan Khemdee បែរជាមកបន្ទោសគណៈកម្មការទៅវិញ ព្រោះក្រោយការប្រកួតរូបគេនិយាយថា អាជ្ញាកណ្តាលគួរតែគ្រប់គ្រងការប្រកួតឱ្យបានល្អជាងនេះ ហើយខ្លួនមានអារម្មណ៍សោកស្តាយដែលមានហេតុការណ៍រញេរញ៉ៃកើតឡើង និងសោកស្តាយដែលធ្វើឱ្យប្រទេសថៃបាត់បង់តំណែងជើងឯក ។

កីឡាករថៃ Jonathan Khemdee បានបង្ហោះសារថា ៖ «សួស្តី អ្នកទាំងអស់គ្នា ខ្ញុំបានបោះមេដាយប្រាក់ និងតុក្កតាទៅឱ្យហ្វេនៗអ្នកគាំទ្រកីឡាបាល់ទាត់ ព្រោះខ្ញុំចង់អរគុណដល់ពួកគេដែលបានមកផ្តល់កម្លាំងចិត្តឱ្យខ្ញុំ ក៏ដូចជាគាំទ្រការប្រកួតកីឡាស៊ីហ្គេមនាពេលកន្លងមកផងដែរ ហើយខ្ញុំគ្មានចេតនាមិនផ្តល់កិត្តិយសដល់ការប្រកួតស៊ីហ្គេម និងមេដាយប្រាក់ដែលខ្ញុំបានមកទេ ។ ចុងបញ្ចប់នេះ ខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាម្តងទៀតដែលបានគាំទ្រខ្ញុំរហូតមក» ៕ ប្រភព ៖ khaosod

ស្ត្រីដំបូងគេបង្អស់លើពិភពលោក ដែលបានធ្វើដំណើរទៅក្នុងលំហអវកាស

0

លោកស្រី Valentina Vladimirovna Tereshkova ត្រូវបានគេស្គាល់ថាជាស្ត្រីដ៏ក្លាហានម្នាក់ ហើយក៏ជាស្ត្រីដំបូងគេបង្អស់នៅលើពិភពលោកដែលបានធ្វើដំណើរទៅក្នុងលំហអវកាសដោយជិះយានអវកាស Vostok 6 នៅឆ្នាំ ១៩៦៣ យ៉ាងជោគជ័យបំផុតនៅក្នុងប្រត្តិសាស្ត្រមនុស្សជាតិ។Russian Vostok-6 descent module flown by Valentina Tereshk… | Flickr

លោកស្រីបានធ្វើដំណើរគោចរឆ្វែលជុំវិញភពផែនដីបានចំនួន៤៨ជុំ ចំណាយពេល៧១ម៉ោង( ២ថ្ងៃ ២២ ម៉ោង និង៥០នាទី)និង បានវិលត្រឡប់ចុះមកផ្ទៃផែនដីវិញដោយសុវត្តិភាព អតីតជំនាន់សហភាពសូវៀត។The flight into space of a female cosmonaut V.V. Tereshkova. Biography of Valentina Tereshkova: the path to a brilliant career, personal life Information about the first woman astronaut

នៅក្នុងគ្រានោះ ទីភ្ញាក់ងារអវកាសរបស់សហភាពសូវៀត បានជ្រើសរើសស្ត្រីម្នាក់មកហាត់រៀនបន្ថែម ក្នុងគោលបំណងបំបែកឯកត្តកម្ម យកស្រ្តីបញ្ជូនឡើងទៅកាន់ទីអវកាស ឲ្យបានមុនសហរដ្ឋអាមេរិក ដូចទៅនឹងលោក Yuri Gagarin បុរសទី១ដំបូងរបស់សហភាពសូវៀតដែរ ដែលបានធ្វើដំណើរឡើងទីអវកាសមុនគេលើពិភពលោក។Valentina Tereshkova: First Woman in Space | Space

ក្រោយមកដោយសារលោកស្រីជាស្ត្រីដែលមានទេពកោសល្យ និងសមត្ថភាពពូកែខាងលោតឆ័ត្រឆោង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៣ ក្រោយពីការបាញ់យាន អវកាស Vostok 6 ជិះឆ្វែលជុំវិញភពផែនដីបានចំនួន៤៨ជុំ និងត្រឡប់ចុះមកវិញ លោកស្រ្តីបានទម្លាក់ខ្លួនដោយប្រើឆ័ត្រយោង រយ:កម្ពស់ជាងជិត៧គីឡូម៉ែត្រ ដោយជោគជ័យមកដល់ដីវិញ៕Pioneer to pariah: Russia's first woman in space criticized over amendment to extend Putin's power | The Japan TimesSoviet Visuals on Twitter: "Altai region. Soviet cosmonaut Valentina Tereshkova after landing. Photo courtesy of TASS, 1963. https://t.co/LRAOv9cYHE" / TwitterVostok

ប្រភព: WIKIPIDIA

មកស្គាល់ពីកន្លែងធម្មជាតិដ៏អស្ចារ្យទាំង ៥ នៅលើពិភពលោក

0

នៅលើពិភពលោកយើងនេះពិតជាមានវត្ថុ ឬទីកន្លែងចម្លែកៗជាច្រើន ដែលជាទូទៅសុទ្ធតែកើតឡើងពីធម្មជាតិទាំងអស់។ ដូច្នេះហើយខាងក្រោមនេះគឺជាធម្មជាតិដ៏អស្ចារ្យគួរឱ្យទាក់ទាញទាំង ៥ លើពិភពលោក៖

១. ផ្កាថ្មប៉ប្រះទឹក (The Great Barrier Reef)៖ ស្ថិតក្នុងលម្ហសមុទ្រកូរ៉ាល់ (Coral) នៃប្រទេសអូស្ត្រាលី The Great Barrier Ree គឺជាមណ្ឌលផ្កាថ្មប៉ប្រះទឹកសមុទ្រដ៏ធំជាងគេបំផុតនៅលើពិភពលោក។ នៅទីនោះមានផ្កាថ្មចម្រុះជិត៣,០០០ប្រភេទ និងមានកោះតូចធំប្រមាណ៩០០កោះ ដែលលាតសន្ធឹងលើផ្ទៃក្រឡា៣៤៤,៤០០គីឡូម៉ែត្រក្រឡា។U.N. Mission Joins Growing Calls to Label Great Barrier Reef 'In Danger' -  The New York Times

២. រណ្ដៅយក្ស (Meteor Crater)៖ Meteor Crater គឺជារណ្ដៅអាចម៍ផ្កាយដ៏ធំមហិមាមួយនេះស្ថិតនៅក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក។ វាលទំនាបក្រហូងនេះមានអង្កត់ផ្ចិត១,១៨៦ម៉ែត្រ និងមានជម្រៅដល់ទៅ១៧០ម៉ែត្រឯណោះ។ បើតាមការបញ្ជាក់ពីអ្នកជំនាញ រណ្ដៅអាចម៍ផ្កាយនេះមានអាយុកាលប្រមាណ៥០,០០០ឆ្នាំមកហើយ។Meteor Crater Arizona: Where is it? How to visit it?

៣.ភ្នំ (Everest)៖ ភ្នំអេវឺរ៉េស គឺជាកំពូលភ្នំដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយវានៅចំទើតលើជួរភ្នំហិមាល័យ (Himalayas)។ កំពូលភ្នំអេវើរ៉េសមានកម្ពស់៨,៨៥០ម៉ែត្រ បើគិតពីកម្ពស់ទឹកសមុទ្រ។Mount Everest - Wikipedia

៤. Ayers Rock៖ Ayers Rock គឺជាភ្នំថ្មពណ៌ក្រហមដ៏ធំសម្បើមមួយដែលស្ថិតនៅភាគកណ្ដាលនៃប្រទេសអូស្ត្រាលី។ គិរីសិលាដ៏ចម្លែកមួយនេះមានកម្ពស់៣៤៨ម៉ែត្រ ក្រាបលើបរិវេណប្រមាណ៩គីឡូម៉ែត្រ។ អ្នកស្រុកដើមនៅប្រទេសអូស្ត្រាលីហៅឈ្មោះថ្មក្រហមនេះថា Uluri (អ៊ូលូរី)។Australia: Ayers Rock | Evaneos

៥.ទឹកធ្លាក់ (Victoria Falls)៖ រមណីយដ្ឋានដ៏សែនមនោរម្យនេះមានទីតាំងស្ថិតនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ដែលលាតសន្ធឹងតាមបណ្ដោយទន្លេសេមប៊ីស៊ី (Zambezi River) ពោលគឺនៅចន្លោះប្រទេសស៊ីមបាវ៉េ (Zimbabwe) និងប្រទេសសំប៊ី (Zambia)។ ទឹកធ្លាក់នេះត្រូវបានគេចាត់ទុកថាជាទឹកធ្លាក់ធំជាងគេបំផុតលើលោក ដោយសារតែប្រវែងទទឹងរបស់វាលាតសន្ធឹងដល់ទៅ១,៧០៨ម៉ែត្រឯណោះ ខណៈទីដែលខ្ពស់បំផុតគឺមានកម្ពស់១០៨ម៉ែត្រ៕Victoria Falls Location and Area Maps - TourRadar

ឯកឧត្ដម ថោង ខុន ថាស៊ីហ្គេមនៅកម្ពុជាជោគជ័យខ្លាំង ខណៈទទួលបានភ្ញៀវទេសចរអន្តរជាតិមួយថ្ងៃប្រមាណ ១ ៦០០០នាក់

0

ឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះទទួលបានការកោតសរសើរពីគ្រប់ទិសទីថារៀបចំបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវស្មារតីកីឡាអូឡាំពិក ទោះបីជាខកខានជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ មកនេះ។ឯកឧត្តម ថោង ខុន  អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍  លើកទី៣២ ឆ្នាំ២០២៣ – ខ្មែរប៉ុស្ដិ៍

ឯកឧត្ដម បានលើកឡើងទៀតថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាពលេចធ្លោរជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះអគ្គិជ័យកីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូឡាំពិក) ជាពិសេសការមិនយកថ្លៃសំបុត្រចូលទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូកីឡាព្រមទាំងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំងចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម។May be an image of text

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្ដម ថោង ខុន បានអះអាងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ហើយក្នុងកំលុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់៕May be an image of 8 people, hospital and crowd

វណ្ណដា បំបែកប្រវត្តិសាស្រ្តជាសិល្បករមានអ្នកទស្សនាវីដេអូ១០០០លានដងលើយូធូប

0

តារាចម្រៀងរ៉េបជួរមុខរបស់កម្ពុជា ម៉ាន់ វណ្ណដា បានធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗសូម្បីតែតារាចម្រៀងរូបនេះផ្ទាល់ភ្ញាក់ផ្អើលដូចគ្នា បន្ទាប់ពីនៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់លោកមានអ្នកទស្សនាសរុបរហូតដល់ ១០០០លានដង ហើយនេះក៏ជាប្រវត្តិសាស្រ្តសម្រាប់សិល្បករកម្ពុជាដែលអាចទទួលបានយ៉ាងច្រើននេះនៅលើឆាណែលផ្ទាល់ខ្លួន។May be an image of 1 person

មិនត្រឹមតែសាងភាពល្បីល្បាញក្នុងប្រទេសតែប៉ុណ្ណោះទេ តែតារាចម្រៀងមានដើមកំណើតខេត្តព្រះសីហនុ វណ្ណដា ធ្វើឱ្យបណ្តាប្រទេសជាច្រើនទទួលស្គាល់តារាចម្រៀងកម្ពុជារូបនេះដែលមានទេពកោសល្យខ្លាំងទៅលើតន្រ្តីជាពិសេសការរ៉េបរបស់លោកផ្ទាល់។ មានល្បីល្បាញនេះបានជំរុញឱ្យ វណ្ណដា បំបែកប្រវត្តិសាស្រ្តក្លាយជាសិល្បករខ្មែរដំបូងដែលមានអ្នកទស្សនា១០០០លានដងនៅលើឆាណែលផ្ទាល់ខ្លួន។No photo description available.

សមិទ្ធផលនេះ វណ្ណដា បានពោលពាក្យទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា «អរគុណទាំងអស់គ្នាដែលធ្វើឱ្យ ១,០០០លាន មានវត្តមាននៅលើ Channel របស់ខ្ញុំ You guys are amazing, appreciate it.»។

គួរបញ្ជាក់ផងដែរថា យូធូបរបស់ វណ្ណដា គិតមកទល់ពេលនេះអ្នក Subscribed ជិត៤លាន Subscribe បង្កើតឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ មានវីដេអូសរុបចំនួន១២៥ ហើយបទដែលមានអ្នកទស្សនាច្រើនមានដូចជាបទ «Time To Rise» , «ម្តាយ» ច្រៀងជាមួយក្រុមក្មេងខ្មែរ , «BORN THIS WAY» , «J+O (Remix) ft. Reezy & Khmer1jivit» និងបទល្បីៗជាច្រើនទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtXCC22W-em-9DHx7gNLXj6mNSZsb3D1nriI5MyfXgDv7XfoN_HwBxG8i8V8UPfD_p2tQJorJ9vB3tFHy4I2YUDu6Nd_S8EWvNbghycdxhOkKXR58J9jLHFi1TNZ8KcI_vf-ufcMCBijEAB8HTqZPdhOtLg3-zYo3YHLwJRPFmeYyBsRs2fb8qdsLH/s1770/Capture%20(15).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8tIGb4m8rxyG4vTqJwFOkHlHXfjWLzGFf9hyNPsryyhxfJO61_QPujZWuQpelv1Y_DawRjgctbOLp4lvP9SL9VH8lKJXnmpYm7UqD38hp-CB2bJ42YNR22uxHQ2zpiz8fn1SN9msqVPJ-53hsbHW8BxW9ixgapJl2q6-Gz4sQKYRY607qSrZ8cnx5/s1280/photo_2023-05-16_17-35-16.jpg

ថៃដាក់គោលដៅទទួលភ្ញៀវទេសចរចិនចំនួន១លាននាក់នៅខែតុលា

0

ប្រទេសថៃ ៖ អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា ចំនួនភ្ញៀវទេសចរចិនមកកាន់ប្រទេសថៃ នឹងកើនឡើងដល់១លាននាក់នៅខែតុលា ឆ្នាំ២០២៣ ដែលចំនួននេះដូចគ្នានឹងឆ្នាំ២០១៩ ជាអំឡុងពេលមុនជំងឺកូវីដផ្ទុះ ។ កំណើនភ្ញៀវទេសចរអន្តរជាតិនេះ ដោយសារជើងហោះហើរតាមផ្លូវអាកាសកើនឡើង និងតម្រូវការធ្វើដំណើរកើនឡើងខ្ពស់ក្នុងថ្ងៃឈប់សម្រាកនានា ។Chinese travelers get green light | ABS-CBN News

លោក Chuwit Siriwetkul នាយកអាជ្ញាធរទេសចរណ៍ថៃប្រចាំតំបន់អាស៊ីបូព៌ាមានទំនុកចិត្តថា ចំនួនភ្ញៀវទេសចរចិននឹងកើនឡើងដល់៥លាននាក់នៅឆ្នាំ២០២៣ ។ ដូច្នេះ វានឹងអាចបង្កើតប្រាក់ចំណូលដល់ប្រទេសថៃចំនួន៤,៤៦សែនលានបាត ។

ភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃជាមធ្យមចំនួន១ម៉ឺននាក់ក្នុង១ថ្ងៃ ហើយបានកើនឡើងខ្ពស់ ចាប់ពី១ម៉ឺន៨ពាន់នាក់ ដល់២ម៉ឺននាក់ក្នុង១ថ្ងៃ កាលពីអំឡុងពេលឈប់សម្រាកថ្ងៃទិវាពលកម្មកន្លងមក ។ លើសពីនេះ ដើម្បីបំពេញតម្រូវការការធ្វើដំណើរកើនឡើង អាកាសយានដ្ឋានប្រទេសថៃនឹងពង្រីកសេវាកម្មហោះហើរបន្ថែមទៀតសម្រាប់ក្រុមហ៊ុន Thai Airways និង Bangkok Flight Service ។Adapting Asia Pacific tourism to a post-pandemic future | East Asia Forum

ក្រៅពីនេះ អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា នៅឆមាសទី២ ឆ្នាំ២០២៣ ភ្ញៀវទេសចរចិននឹងមកកម្សាន្តនៅប្រទេសថៃកាន់តែច្រើន ហើយចាប់ពីខែមិថុនា ដល់ខែសីហា ជាពេលកូនសិស្សថៃវ៉ាកង នឹងធ្វើឱ្យការធ្វើដំណើរជាលក្ខណៈគ្រួសារកើនឡើងផងដែរ ។ លើសពីនេះ ទិវាជាតិនៅប្រទេសចិន ដែលនឹងឈប់សម្រាករយៈពេល៧ថ្ងៃនៅខែតុលា ឆ្នាំ២០២៣ នឹងជំរុញដល់កំណើនការធ្វើដំណើរមកថៃរហូតដល់ចុងឆ្នាំ២០២៣ ព្រមទាំងមានការម៉ៅជើងហោះហើរថែមទៀត ។Thailand welcomes back Chinese tourists - World - Chinadaily.com.cn

ទោះយ៉ាងណា បើទោះជាវិស័យទេសចរណ៍ថៃបានរីកចម្រើនក្តី ប៉ុន្តែលោក Chuwit Siriwetkul ទទួលស្គាល់ថា ប្រទេសថៃមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ដូចជា ការខ្វះខាតបុគ្គលិកចេះភាសាចិន និងត្រូវអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីឆ្លើយតបនឹងការចំណាយប្រាក់របស់ពលរដ្ឋចិន ៕ ប្រភព ៖ AEC connect

តើអ្នកណាជាអ្នករើសបាន តុក្តតានិងមេដាយ ដែលកីឡាករថៃបោះចោល?

0

ទង្វើរបស់កីឡាករខ្សែការពារ ជម្រើសជាតិថៃ ចូណាថាន់ បានគប់ចោលមេដាយប្រាក់ និងតុក្កតាតំណាងប្រព្រឹត្តការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងធ្វើឱ្យថ្នាក់ដឹកនាំមួយចំនួន និងប្រជាជនកម្ពុជា បង្ហាញក្តីមិនពេញចិត្តជាខ្លាំង ខណៈជំទាវ នៅ សុនិតា បង្ហើបថាខ្លួនជាអ្នករើស តុក្កតានិងមេដាយ ដែលកីឡាកររូបនេះគប់ចោល ព្រមទាំងពោលពាក្យយ៉ាងចាក់ដោត។Not yet opened, the 32nd SEA Games mascot has “sold out”

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ជំទាវ នៅ សុនិតា ភរិយាឯកឧត្តម ទិត្យ ថាវរិទ្ធិ រដ្ឋលេខាធិការក្រសួងវប្បធម៌ បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងចាក់ដោតដោយបានរៀបរាប់ថា «តុក្កតានិងមេដាយ អ្នកឯងបោះចោលយប់មិញ ខ្ញុំសំរេចចិត្តថារើសយកមកទុកវិញ មានន័យថាអ្នកមកលេងផ្ទះខ្ញុំហើយ អ្នកបានយករបស់មានតម្លៃក្នុងផ្ទះខ្ញុំបោកចោលទាំងដែលខ្ញុំមិនមានរឿងអ្វីជាមួយអ្នកទាល់តែសោះនៅចំពោះមុខខ្ញុំ នេះបញ្ជាក់ឱ្យឃើញពីចរិតរបស់អ្នកទៅកាន់អ្នកជិកខាងក្បែរផ្ទះខ្ញុំថាអ្នកមានចរិតពាលពីកំណើត គេនឹងខ្លាចរអាអ្នកដោយឯកឯង ប្រទេសខ្ញុំតូចតែប្រទេសខ្ញុំចិត្តធ្ងន់ណាស់ ទទួលអ្នកដោយមិនត្រូវការសំណង Credit by នៅ សុនិតា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdZf5O3QFhiFh3ixMg7NVDVXHAqtZBtJOyQxDwBr63F4KvU2MEFmonY4xkwDuE3ahvkc6BoJ1TDsYr84jiBzuK-4P26dgQOwwOqPTGghOliEQnVgOhGPxWD4-j8dw0bt2stbQaGnbreH5CGv4F6_Rs8Mm9RObFA5gQSZehOaaO7zgUZaoIjtTZs91b/s2048/346031955_796445094952649_5851444233367044064_n.jpg

គួរបញ្ជាក់ផងដែរថា កីឡាករថៃដែលគប់ចោលមេដាយប្រាក់ និងរូបតុក្កតា ព្រោះកើតទុក្ខមិនសុខចិត្តក្រោយពីចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្នុងលទ្ធផល៥ទល់២ បាត់បង់ឱកាសគ្រងជើងឯកដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7sEOM_6nQrbKthIlioXBMqDMmtIFkiwRD7HijUA22qnWDWaorBpYhxg-ugTqRUvau06j3Y6Uf9QHpjp6CkYg80vgBA4EhD8uNXPcK_7uf3Bh24uLSPRazv-CevErGVmMwcCrBMclLVl_Eux50xUadsw8wdoJXRfv00y9mUnIDcR_WEKB4m-l6SJUD/s1280/photo_2023-05-17_14-44-32.jpg

ថាក់ស៊ីន សាទរជ័យជម្នះរបស់ MFP និងទាត់ចោលការរំពឹងទុកបក្សភឿថៃ ចរចាសម្ងាត់ជាមួយមេទ័ព

0

រាជធានីបាងកក៖ គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានទទួលសំឡេងនាំមុខគណបក្សផ្សេងៗទៀត ដែលបានចូលរួម នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងប្រទេសថៃ ហើយឥឡូវនេះ អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានកោតសរសើរ ចំពោះជ័យជម្នះនេះ។

សារព័ត៌មានរបស់សិង្ហបុរី CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដី កាលពីថ្ងៃអង្គារ បានសាទរចំពោះគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ដែលបានឈ្នះការបោះឆ្នោត ថា ជាអ្នករំខានដល់ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ហើយថា មេទ័ពកំពូលៗមានវ័យចំណាស់ បង្កភាពចលាចល អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គួរតែចូលនិវត្តន៍ ដោយសេចក្តីថ្លៃថ្នូរ។Thailand's ex-PM Thaksin shakes up election with talk of return | Reuters

មហាសេដ្ឋី និរទេសខ្លួនដោយខ្លួនឯង ហើយជាឥស្សរជនជាន់ខ្ពស់ នៅក្នុងឆាកនយោបាយរបស់ប្រទេសថៃ ដោយគ្រួសាររបស់គាត់ ជាកម្លាំងជំរុញនៅពីក្រោយគណបក្សភឿថៃ ឲ្យលេចធ្លោនោះ បានបញ្ជាក់ ថា គណបក្ស Move Forward បានបង្ហាញ អំពីប្រព័ន្ធផ្សព្វផ្សាយសង្គម និង មាតិកាដែលបង្កើតដោយអ្នកប្រើប្រាស់ (UGC) អាចយកឈ្នះលើយុទ្ធនាការចំណាយដ៏ច្រើន និង ការទិញសន្លឹកឆ្នោត។

នៅមុនការបោះឆ្នោត កាលពីថ្ងៃអាទិត្យ លោក ថាក់ស៊ីន ជាអ្នកនយោបាយដ៏មានប្រជាប្រិយបានឈ្នះរាល់ការបោះឆ្នោត ចាប់តាំងពីឆ្នាំ២០០១រហូតមក បើទោះជាត្រូវបានបណ្តេញចេញពីតំណែង ចំនួន៣ដងក៏ដោយ។Pita Limjaroenrat: Thailand's Move Forward Party leader says he will  'demilitarize' country | CNN

គណបក្សភឿថៃ (Pheu Thai) បានយល់ព្រមបង្កើតសម្ពន្ធភាពចំនួន៦គណបក្ស ជាមួយគណបក្សចលនាឆ្ពោះទៅមុខ ដោយក្ដីសង្ឃឹម ថា នឹងចូលរួមរុញច្រានឲ្យគណបក្សគាំទ្រដោយយោធាដែលចាញ់នូវការបោះឆ្នោតនោះ ចាកចេញពីរដ្ឋាភិបាល នៅក្នុងប្រទេសងាយរងការធ្វើរដ្ឋប្រហារមួយនេះ។

លោក ថាក់ស៊ីន នៅតែមានឥទ្ធិពលយ៉ាងខ្លាំង បើទោះជាគាត់កំពុងតែនិរទេសខ្លួន ដោយខ្លួនឯង អស់រយៈពេលប្រហែល១៧ឆ្នាំ ដើម្បីគេចចេញពីទោសជាប់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទរំលោភអំណាច និង ពុករលួយ។ ប៉ុន្ដែអតីតនាយករដ្ឋមន្រ្ដីរូបនេះ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។Pheu Thai's big names kick off 'landslide' bid

លោក ថាក់ស៊ីន កាលពីពេលថ្មីៗនេះ បានបញ្ជាក់ អំពីគម្រោងវិលត្រឡប់ មកកាន់ប្រទេសថៃវិញ នៅក្នុងខែកក្កដា ខាងមុខនេះ។ ប៉ុន្ដែមន្រ្ដីថៃខ្លះ បានអះអាង ថា គាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ។ លោក ថាក់ស៊ីន បានសន្យា អំពីភក្ដីភាព ចំពោះព្រះបរមរាជវាំង ហើយបានសង្កត់ធ្ងន់ ថា គណបក្សភឿថៃ នឹងមិនគាំទ្ររាល់សកម្មភាពណាមួយ ធ្វើឡើង ដោយគណបក្សចលនាឆ្ពោះទៅមុខ ដែលនឹងនាំឲ្យប៉ះពាល់ដល់របបរាជានិយម។

គណបក្សចលនាឆ្ពោះទៅមុខ និង គណបក្សភឿថៃ បានយកឈ្នះលើគណបក្សគាំទ្រដោយយោធារាជានិយម ដែលគណបក្សចំនួន២ នៅក្នុងចំណោមបក្សទាំងនោះ បានដឹកនាំដោយអតីតមេទ័ព ជាប់ពាក់ព័ន្ធនឹងអំពើរដ្ឋប្រហារយោធា ប្រឆាំងនឹងលោក ថាក់ស៊ីន ហើយរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាប្អូនស្រីរបស់គាត់។

បើទោះជាយ៉ាងណា លោក ថាក់ស៊ីន បានច្រានចោលនូវការរំពឹងទុក ចំពោះកិច្ចព្រមព្រៀងសម្ងាត់ ជាមួយមេទ័ពម្នាក់ នៅក្នុងចំណោមមេទ័ពទាំងនោះ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ ចេតនាបែបនេះ គឺជាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះរបស់គណបក្សភឿថៃ៕

ហិ.ង្សាក្រុមជម្រើសជាតិថៃ ដាស់ស្មារតីក្រុមជម្រើសជាតិឯទៀត ព្រោះមិនត្រឹមប៉ះពាល់បុគ្គលគឺប៉ះពាល់ជាតិទាំងមូល

0

ដូចមហាជនជ្រាបមកហើយថា ទាំងក្រុមកីឡាករជម្រើសជាតិថៃ និងគ្រូបង្វឹក បានប៉ះទង្គិចគ្នាជាមួយក្រុមឥណ្ឌូនេស៊ី បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឥរិយាបថនេះបង្ហាញឱ្យឃើញភាពគ្មានស្មារតីជាកីឡាក្នុងខ្លួន ខណៈសមាគមកីឡាបាល់ទាត់ថៃបានបង្ហាញការសោកស្តាយចំពោះទង្វើដែលកើតមាននៅទីលានប្រកួត ព្រមទាំងប្រកាសថានឹងចាត់វិធានការ និងបើកការស៊ើបអង្កេតកីឡាករដែលបង្កហេតុនេះ។อาจเป็นรูปภาพของ 3 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความพูดว่า "M MAIN STAND"

មិនត្រឹមតែការបង្កចលាចលតែប៉ុណ្ណោះទេ តែកីឡាករកូនកាត់ដាណឺម៉ាក-ថៃ ចូណាថាន់ (Jonathan) បានបង្ហាញរូបភាពមិនគោរពម្ចាស់ផ្ទះ មិនឱ្យតម្លៃ មេដាយប្រាក់ និងរូបតុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេមគប់ចោល ក្រោយពីទទួលរងបរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាសម្តែងក្តីមិនពេញចិត្តជាខ្លាំង។អាកប្បកិរិយារបស់កីឡាករជម្រើសជាតិថៃ ក្នុងរូបភាពខាងលើនេះបានដាស់ស្មារតីក្រុមជម្រើសជាតិឯទៀត ជាពិសេសក្រុមជម្រើសជាតិកម្ពុជា ព្រោះការលេងតំណាងឱ្យជាតិទាំងមូល ប្រសិនប្រព្រឹត្តទង្វើខុសឆ្គង មិនត្រឹមតែប៉ះពាល់តែបុគ្គលទេ តែនាំឱ្យជាតិទាំងមូលមានតែការអាម៉ាស់ ចំពោះទង្វើដែលមិនបានពិចារណា គិតល្អិតល្អន់ មិនទទួលស្គាល់ការពិត ជាហេតុបាត់បង់ផលប្រយោជន៍អសោចឈ្មោះតែប៉ុណ្ណោះ។ ដូច្នេះមុននឹងប្រព្រឹត្តទង្វើណាមួយត្រូវរិះគន់ពិចារណាកុំឱ្យទោសៈគ្រប់គ្រងយើងបាន។อาจเป็นรูปภาพของ 8 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความพูดว่า "SEAGAMES SEA M MAIN STAND KHEMDEE 4 LAMAND CHATMONGKOL 3 HAYKAL 13 7OVI"

ជាក់ស្តែង ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំដែលមានភាពចម្រូងចម្រាស់ជាមួយឥណ្ឌូនេស៊ី បានធ្វើឱ្យប្រទេសជាច្រើនមើលឃើញពីឥរិយាបថរបស់ប្រទេសនេះ ដែលមិនមានភាពអំណត់គ្រប់គ្រាន់ទាំងកីឡាករ ទាំងគ្រូបង្វឹកដែលជាចាស់ទុំ បែរជាមិនអាចគ្រប់គ្រងកំហឹងខ្លួនឯងបានដូចគ្នាបង្កហិង្សាលើទីលានប្រកួត។

ការបង្កភាពអាម៉ាស់របស់កីឡាករជម្រើសជាតិ ទាំងប្រជាជនថៃ និងសមាគមកីឡាបាល់ទាត់ថៃ សុទ្ធតែបង្ហាញអារម្មណ៍មិនពេញចិត្ត និងសោកស្តាយដូចគ្នាព្រោះនេះមិនត្រឹមតែជារឿងបុគ្គលតែជារឿងជាតិទាំងមូល។อาจเป็นรูปภาพของ 6 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความ

តាមសេចក្តីថ្លែងការរបស់ Fa Thailand នៅលើបណ្តាញសង្គម បានសម្តែងក្តីសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះកីឡាករខ្លួន និងសូមអភ័យទោស ចំពោះទស្សនិកជន ទាំងក្នុងទីលាន និងអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ ក្នុងនោះសមាគមកីឡាបាល់ទាត់ថៃនឹងបើកការស៊ើបអង្កេតរកការពិត ចំពោះបុគ្គលដែលពាក់ព័ន្ធការផ្ទុះអំពើហិង្សានិងសន្យាដាក់វិធានការដល់បុគ្គលពាក់ព័ន្ធបង្ករឿងនោះទៀតផង និងត្រៀមចេញលិខិតសុំទោសទៅកាន់ភាគីពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នេះដូចគ្នា។ ទាំងនេះហើយបានបង្ហាញឃើញពីការអាប់ឱនកិត្តិយសប្រទេសថៃជាខ្លាំង ដោយសារតែកីឡាករ និងគ្រូបង្វឹកមួយចំនួនបង្កឡើងហើយជាតិទាំងមូលរងការអាម៉ាស់៕อาจเป็นรูปภาพของ 5 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความพูดว่า "CAMBODIA MAIN M STAND"