Home Blog Page 1693

ផ្លូវល្បឿនលឿន​ទី២ នឹងឱ្យក្រុមហ៊ុន​ឯកជនធ្វើប្រតិបត្តិការ ៥០ឆ្នាំ មុនពេលផ្ទេរជូនរដ្ឋ

0

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)។May be an image of 2 people, map, dais and text

កិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖

  1. កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង
  2. ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យាMay be an image of 13 people, dais and text

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចព្រមព្រៀង PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។May be an image of 8 people and text

សូមជម្រាបជូនថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា។ គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិតនេះ នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

សត្វទាំង ៥ ប្រភេទដែលមានសមត្ថភាពពិសេសអាចប្តូរភេទបាន

0

នៅលើពិភពលោកយើងនេះ អ្វីក៏មានដែរ មិនថាសត្វ មិនថារុក្ខជាតិនោះទេ ។ អ្វីដែលចម្លែកនោះគឺមានសត្វមួយចំនួនតូចប៉ុណ្ណោះដែលអាចផ្លាស់ប្តូរភេទរបស់ខ្លួនវាបាន។ ដំណើរវិវត្តបែបនេះគឺពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន ដោយសារតែពពួកសត្វទាំងនោះមានសរីរាង្គបន្តពូជទាំងញីទាំងឈ្មោល។ ដូចនេះហើយតើសត្វណាខ្លះដែលមានសមត្ថភាពពិសេសេអាចប្តូរភេទបាន?

១.ខ្យងឥតស្នូក (Slug)៖ ពួកខ្យងឥតស្នូកនេះមានសរីរាងបន្តពូជទាំងឈ្មោលទាំងញី ហើយក៏អាចបង្កកំណើតដោយខ្លួនឯងបានផងដែរ។ ដោយឡែក ប្រសិនបើខ្យងឥតស្នូកឈ្មោលពីរបង្កាត់ពូជជាមួយគ្នាវិញនោះ ពួកវាទាំងពីរនឹងមានកូនដូចគ្នា។Slugs in home gardens | UMN Extension

២.មេអំបៅ (Butterflies)៖ សត្វមេអំបៅមួយចំនួនទទួលរងលក្ខខណ្ឌសែនចម្លែកម៉្យាង ដែលប្រព្រឹត្តនៅក្នុងដំណាក់កាលដំបូងៗនៃការបំបែកកោសិការបស់ពួកវា។ សត្វដែលឆ្លងកាត់បាតុភូតបែបនេះនឹងមានផ្ទុកចរិតលក្ខណៈទាំងភេទឈ្មោលនិងភេទញី។Scientists find where butterflies first evolved | Popular Science

៣.ពស់ (Snakes)៖ ខណៈសត្វពស់ញីភាគច្រើនត្រូវការពស់ឈ្មោលដើម្បីបង្កាត់ពូជ ក៏មានសត្វពស់ខ្លះទៀតមានសមត្ថភាពបង្កកំណើត និងពងដោយខ្លួនឯងបានផងដែរ ដូចជាប្រភេទសត្វពស់ Flowerpot ជាដើម។Amazon.com: KaoHun Blue Snake Viper Eyes - Animal Picture Art Canvas Print  Poster,Home Wall Decor 20x13 inches: Posters & Prints

៤.កង្កែប (Frogs)៖ បរិស្ថានដើរតួនាទីយ៉ាងសំខាន់សម្រាប់ភេទនៃអម្បូរសត្វមួយចំនួន។ ក្រុមអ្នកស្រាវជ្រាវបានចាប់ផ្តើមកត់សម្គាល់ឃើញថា ទំនោរខុសប្រក្រតីក្នុងចំណោមសត្វកង្កែបរស់នៅតាមបឹងដែលទទួលរងការបំពុល គឺពួកកង្កែបឈ្មោលជាច្រើនបានផ្លាស់ប្តូរភេទរបស់ពួកវាទៅជាញី។ ការសិក្សាបង្ហាញថា សារធាតុពុលទាំងនោះបានរឹតត្បិតការបង្កើតអ័រម៉ូនភេទរបស់កង្កែបឈ្មោល ហើយបែរជាបង្កើនអ័រម៉ូនភេទញីវិញ។When fish and frogs change gender - INDY Week

៥. ត្រី (Fish)៖ អម្បូរសត្វដែលគេស្គាល់យ៉ាងទូលំទូលាយថាអាចប្តូរភេទបាន គឺសត្វត្រី ហើយមានច្រើនប្រភេទណាស់ដែលអាចធ្វើបែបនេះបាន។ ត្រីទាំងអស់កើតមកសុទ្ធតែមានភេទឈ្មោល ប៉ុន្តែនៅតាមហ្វូងនីមួយៗនឹងមានខ្លះប្រែទៅជាភេទញីដើម្បីបង្កាត់ពូជ។ ការប្ដូរភេទមួយបែបទៀតរបស់ពពួកត្រីនេះ គឺដូចទៅនឹងកង្កែបដែរ ត្រីដែលរស់នៅក្នុងបឹងមានសារធាតុពុល ក៏អាចផ្លាស់ប្តូរភេទដូចគ្នាផងដែរ៕Loosing Nemo: The Story of A Transgender Fish

អាកាសធាតុក្តៅបណ្តាលឱ្យម្ទេសនៅប្រទេសថៃឡើងថ្លៃ

0

ប្រទេសថៃ ៖ អាកាសធាតុក្តៅបានអូសបន្លាយពេលយូរធ្វើឱ្យប៉ះពាល់ដល់ការដាំដុះដំណាំផ្សេងៗនៅប្រទេសថៃ ក្នុងនោះដំណាំម្ទេសក៏បានរងផលប៉ះពាល់ខ្លាំងដែរ ហើយកសិករត្រូវចំណាយដើមទុនច្រើនជាងមុនដើម្បីទទួលផល ។ បច្ចុប្បន្ន ម្ទេសនៅខេត្ត Uthai Thani បានឡើងថ្លៃដល់ជិត៤០០បាតក្នុង១គីឡូក្រាម ហើយបន្លែបង្ការផ្សេងទៀតក៏ឡើងថ្លៃតាមដែរ ។30+ Red And Green Chili Peppers Asian Street Market Stock Photos, Pictures  & Royalty-Free Images - iStock

ក្នុងផ្សារមួយកន្លែងនៅខេត្ត Uthai Thani គេសង្កេតឃើញថា ពលរដ្ឋមកទិញបន្លែបាននាំគ្នារអ៊ូរទាំថា បន្លែបានឡើងថ្លៃខ្ពស់នាពេលបច្ចុប្បន្ន ។ ចំណែកអាជីវករម្នាក់ដែលបានលក់បន្លែនៅផ្សារនេះអស់រយៈពេល១០ឆ្នាំនិយាយថា នៅរដូវវស្សា ទើបតម្លៃម្ទេស និងបន្លែផ្សេងទៀតធ្លាក់ចុះ ព្រោះការដាំដុះម្ទេសនៅរដូវក្តៅពិបាកថែទាំ និងត្រូវការស្រោចទឹកបន្ថែមទៀត បើមិនដូច្នោះទេ កុំថាតែម្ទេស សូម្បីតែដំណាំផ្សេងៗក៏ងា.ប់ដែរ ។ ពេលនេះ ម្ទេសបានឡើងថ្លៃដល់៣៦០បាតក្នុង១គីឡូក្រាម ខណៈកាលពីមុន មានតម្លៃត្រឹមតែ៣០០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។Chili Stall (Talaad Thai market) - SP Fresh Intertrade
លើសពីនេះ បន្លែផ្សេងទៀតក៏បានឡើងថ្លៃបន្តបន្ទាប់ដែរដូចជា ៖
-តាសក់ ១គីឡូក្រាម តម្លៃ៤០បាត (ពីមុន ១គីឡូក្រាម តម្លៃ២០បាត)
-សណ្តែកកួ ១គីឡូក្រាម តម្លៃ៦០បាត (ពីមុន ១គីឡូក្រាម តម្លៃ៤០បាត)
-ស្លឹកខ្ទឹម ១គីឡូក្រាម តម្លៃ១៥០បាត (ពីមុន ១គីឡូក្រាម តម្លៃពី៩០បាត-១០០បាត) ។

បន្លែឡើងថ្លៃជាបន្តបន្ទាប់នេះ អាជីវករប្រាប់ថា អ្នកមកទិញបន្លែរបស់គាត់រអ៊ូថា បន្លែឡើងថ្លៃខ្លាំង ប៉ុន្តែពួកគេចាំបាច់ត្រូវតែទិញយកទៅធ្វើម្ហូបនៅផ្ទះ ។ ចំណែកគាត់ជាអាជីវករក៏ឆ្លើយតបវិញថា ពេលនេះ កសិករត្រូវចំណាយដើមទុនខ្ពស់ ដោយសារវាជារដូវក្តៅធ្វើឱ្យប៉ះពាល់ដល់ផលដំណាំ ហើយកសិករត្រូវស្រោចទឹកច្រើនជាងមុនដើម្បីកុំឱ្យបន្លែងា.ប់ ។ លើសពីនេះ តម្លៃប្រេងឥន្ធនៈក៏បានកើនឡើងជាបន្តបន្ទាប់ ហើយគ្មានថ្ងៃថយចុះទេ ដែលធ្វើឱ្យថ្លៃដឹកជញ្ជូនបន្លែកើនឡើង ហើយវានឹងបន្តកើនឡើងទៀត រហូតដល់រដូវវស្សា ទើបតម្លៃបន្លែធ្លាក់ចុះវិញ ៕ ប្រភព ៖ Thairath

សាយ បញ្ចេញទស្សនៈពីផលប្រយោជន៍ដែលកម្ពុជាទទួលបានក្នុងការរៀបចំស៊ីហ្គេម

0

តារាចម្រៀងលោក អ៊ួន បឋម ហៅ សាយ បានបញ្ចេញទស្សនៈរបស់ខ្លួននៅលើបណ្តាញសង្គម ដែលកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ដែលបញ្ចប់ដោយស្ថាពរ និងជោគជ័យបំផុតសម្រាប់ប្រជាជនទាំងមូល ដោយបានលើកពីការទទួលផលប្រយោជន៍ជាច្រើនដែលកម្ពុជាទទួលបានក្នុងការរៀបចំព្រឹត្តិការណ៍នេះ។May be an image of 1 person

សាយ បានលើកឡើងពីផលប្រយោជន៍ដែលប្រជាជនមើលឃើញ ប៉ះបាន ប្រើប្រាស់បានមានដូចជា៖
១. ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលហ្វឹកហាត់សម្រាប់កីឡាករ កីឡាការនី និងសម្រាប់ប្រព្រឹត្តព្រឹត្តិការណ៍ផ្សេងៗរបស់កម្ពុជានាថ្ងៃអនាគត។
២. ផ្លូវថ្នល់ដែលធ្វើសម្រាប់ សម្រួលចរាចរណ៍ព្រឹត្តិការណ៍ SEAGAMES និងផ្លូវ-ស្ពានមួយចំនួនទៀតបានពន្លឿនការសាងសង់ឱ្យរួចរាល់ទាន់ពេលព្រឹត្តិការណ៍
៣. បុរីកីឡាដែលសម្រាប់ទទួលកីឡាករ កីឡាការនី ពីក្នុងនិងក្រៅប្រទេស
៤. ការជួសជុលឡើងវិញតាមកីឡដ្ឋាន និងមជ្ឈមណ្ឌលនានាសម្រាប់ព្រឹត្តិការណ៍ ។ល។May be an image of 10 people and violin

ចំពោះផលប្រយោជន៍ដែលកម្ពុជាទទួលបានពីព្រឹត្តិការណ៍ SEAGAMES ជារូបភាពអរូបីវិញ សាយ បានបញ្ចេញទស្សនៈចំនួន៦ធំៗរួមមាន៖ថ
១. ប្រជាជនកម្ពុជាមោទនភាព លើប្រទេសខ្លួនដែលអាចធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិមួយនេះ ព្រមទាំងបានធ្វើជាម្ចាស់ផ្ទះយ៉ាងល្អឥតខ្ចោះក្នុងកែវភ្នែករបស់ប្រជាជនភាគច្រើនរបស់ខ្លួន។
២. ស្មារតីសាមគ្គីភាពរួបរួមគ្នា គាំទ្រគ្នា និងភាពជាចាស់ទុំរបស់ប្រជាជនកម្ពុជាមួយកម្រិតទៀត ក្នុងនាមភាពជាម្ចាស់ផ្ទះ ក្នុងការសម្របសម្រួលព្រឹត្តិការណ៍ទាំងមូល និងការទទួលស្គាល់នូវសមត្ថភាពរបស់ខ្លួន ក្នុងការប្រកួតនីមួយៗនិងការសម្របសម្រួលដល់ការប្រកួតផ្សេងៗសម្រាប់មិត្តអាស៊ាន។
៣. ការឲ្យតម្លៃនិងលើកកម្ពស់ទៅដល់កីឡាករជម្រើសជាតិខ្លាំងជាងមុន និងបានបង្ហាញពី គុណតម្លៃនៃការងារ កីឡាដែលលើសពីការប្រកួត លើសពីលេងកីឡាដើម្បីតែសុខភាព កីឡានាំមកនូវមិត្តភាព កិត្តិយសជាតិ មោទនភាពជាតិ និងសន្តិភាព។May be an image of 1 person and crowd៤. “ប្រទេសតូចបេះដូងធំ” សារព័ត៌មានទាំងក្នុងប្រទេសនិងក្រៅប្រទេសលើកមកសរសើរប្រទេសកម្ពុជាមិនដាច់ពីមាត់ ពីការរៀបចំព្រឹត្តិការណ៍មួយនេះ តាំងពីសិល្បៈការសម្ដែងក្នុងថ្ងៃបើកព្រឹត្តិការណ៍ រួមទាំងការមិនគិតថ្លៃចំពោះសំបុត្រចូលទស្សនាកីឡាផ្សេងៗ ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀតក្នុងការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិក្នុងព្រឹត្តិការណ៍ ដែលធ្វើឲ្យប្រទេសកម្ពុជាត្រូវបានចាប់អារម្មណ៍ពីសំណាក់មនុស្សទូទាំងអាស៊ានជាង 700 លាននាក់ រឺច្រើនជាងនេះទូទាំងពិភពលោក។
៥. ការលើកកម្ពស់តម្លៃសិល្បៈបុរាណ និងសិល្បៈសម័យ នៅក្នុងព្រឹត្តិការណ៍ជាតិជាលក្ខណៈអន្តរជាតិមួយនេះ។
៦. ទឹកចិត្តរបស់យុវជនកម្ពុជាក្នុងការចូលរួមស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ជាតិ។ បើយើងនិយាយត្រឡប់ទៅវិញជាង 20 ឆ្នាំមុន ពាក្យថាកិច្ចការងារស្ម័គ្រចិត្ត គឺទាល់តែមានប្រយោជន៍ទើបយើងចូលរួម ប៉ុន្តែយុវជនសម័យនេះ ឃើញថាបានស្វែងយល់ពីកិច្ចការងារស្ម័គ្រចិត្តបានកាន់តែខ្លាំងជាងមុន និងបានចូលរួមយ៉ាងសកម្ម ដើម្បីទទួលបាននូវផ្លែផ្កានៃប្រយោជន៍រួមមួយរបស់ជាតិខ្លួន រួមទាំងប្រយោជន៍ជាច្រើនទៀត។

ក្នុងនោះដែរ តារាចម្រៀងរូបនេះក៏បង្ហាញអារម្មណ៍មោទនភាពចំពោះព្រឹត្តិការណ៍ស៊ីហ្គេមយ៉ាងខ្លាំង ដោយសង្ឃឹមថានិងមានព្រឹត្តិការណ៍បែបនេះជាបន្តបន្ទាប់ទៀតនាថ្ងៃអនាគតក្នុងប្រទេសកម្ពុជា៕

ខ្យល់ព្យុះវា.យប្រ.ហារប្រទេសអ៊ីតាលីបណ្តាលឱ្យលិចទីក្រុង

0

ប្រទេសអ៊ីតាលី ៖ នៅថ្ងៃទី១៨ ខែឧសភា សារព័ត៌មាន BBC បានរាយការណ៍ពីស្ថានការណ៍គ្រោះមហន្តរាយនៅប្រទេសអ៊ីតាលី ក្រោយពីខ្យល់ព្យុះដ៏ខ្លាំងក្លាមួយបានវា.យប្រ.ហារមកលើតំបន់ Emilia-Romagna ស្ថិតនៅភាគខាងជើងប្រទេស ។ ឥទ្ធិពលខ្យល់ព្យុះបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ ហើយអាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា មានអ្នកស្លា.ប់យ៉ាងតិច៩នាក់ ហើយពលរដ្ឋប្រមាណ១ម៉ឺននាក់ទៀតបានជម្លៀសខ្លួនចេញពីតំបន់នេះ ។Who is Giorgia Meloni? The rise to power of Italy's new far-right PM - BBC  News

អាជ្ញាធរក្នុងតំបន់បញ្ជាក់ថា កម្រិតទឹកក្នុងទន្លេចំនួន១៤កន្លែងបានកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់ខូចខាតទំនប់ទប់ទឹក ។ លើសពីនេះ វាបានបណ្តាលឱ្យមានទឹកជំនន់ក្នុងទីក្រុងចំនួន២៣ ។ ការិយាល័យឧតុនិយមអ៊ីតាលីបញ្ជាក់ថា ភ្លៀងនឹងធ្លាក់ជាបន្តបន្ទាប់រយៈពេលច្រើនថ្ងៃទៀត ។

ប្រធានាធិបតីប្រទេសអ៊ីតាលី លោកស្រី Georgia Meloni បានកោះប្រជុំជាបន្ទាន់ជាមួយមន្ត្រីការិយាល័យការពារពលរដ្ឋ ដើម្បីទប់ស្កាត់ និងជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់ផងដែរ ។ ក្រៅពីនេះ ក៏មានក្រុមអ្នកស្ម័គ្រចិត្តជាច្រើននាក់បានសហការជាមួយអាជ្ញាធរក្នុងតំបន់ Emilia-Romagna ដើម្បីជួយសង្គ្រោះពលរដ្ឋ ។2023 Emilia-Romagna floods - Wikipedia

លោក Michelle Del Pascal អភិបាលក្រុង Ravenna បានលើកឡើងថា វាជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតនៅតំបន់ Romagna ខណៈតំបន់នេះទទួលរងការខូចខាតខ្លាំង ។ ចំណែកលោក Gian Luca Sattini អភិបាលក្រុង Forli ខេត្ត Forli-Sechena បានលើកឡើងថា ខេត្តរបស់លោកក៏ជួបគ្រោះទឹកជំនន់ដូចគ្នាដែរ ហើយស្ថានការណ៍នៅតែអាក្រក់ ។Emilia Romagna GP: Imola race cancelled amid heavy flooding in northern  Italy | F1 News

គេសង្កេតឃើញថា ពលរដ្ឋរស់នៅទីក្រុង Cesena បានឡើងទៅលើដំបូលផ្ទះដើម្បីរង់ចាំការជួយសង្គ្រោះពីឧទ្ធម្ភាគចក្រ ។ ចំណែកការិយាល័យអភិបាលក្រុង Castel Bolognese និយាយថា ប្រទេសអ៊ីតាលីត្រូវការជំនួយបន្ទាន់ ព្រោះមានពលរដ្ឋរាប់ពាន់នាក់រស់នៅក្នុងផ្ទះតែមួយជាន់ ៕ Italy floods: F1 Imola race cancelled as deadly deluge sparks evacuations  in Emilia-Romagna - BBC Newsប្រភព ៖ khaosod

វៀតណាមទទួលបានប្រាក់ចំណេញលើកដំបូងពីរថភ្លើងអាកាស

0

ប្រទេសវៀតណាម ៖ Hanoi Metro ជាក្រុមហ៊ុនផ្តល់សេវាកម្មរថភ្លើងអាកាសដំបូងគេនៅប្រទេសវៀតណាម បានប្រកាសពីប្រាក់ចំណេញលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២២ គឺស្មើប្រមាណ៩,៧ម៉ឺនលានដុង ។ វាជាការទទួលបានប្រាក់ចំណេញលើកដំបូងរបស់ក្រុមហ៊ុននេះ ក្រោយពីខាតទុនអស់ចំនួន៣,៧ម៉ឺនលានដុងកាលពីឆ្នាំ២០២១ ។

ក្រុមហ៊ុន Hanoi Metro បានចាប់ផ្តើមផ្តល់សេវាកម្មរថភ្លើងក្រោមដី ដែលចេញដំណើរពី Cat Linh ទៅកាន់ Ha Dong នៅខែមិថុនា ឆ្នាំ២០២១ ។ ប៉ុន្តែនៅចុងឆ្នាំ២០២១ ក្រុមហ៊ុនបានខាតទុនអស់ទឹកប្រាក់ប្រមាណ៣,៧ម៉ឺនលានដុង ។First Metro Line In Vietnam! : r/transit

ក្រោយមក ក្រុមហ៊ុន Hanoi Metro បានចាប់ផ្តើមទទួលប្រាក់ឧបត្ថម្ភពីខេត្ត តាមរយៈការលក់សំបុត្រនៅឆ្នាំ២០២២ ។ ប្រាក់ទាំងនេះអាចជួយដល់របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឱ្យល្អប្រសើរឡើងផងដែរ ។ ចំណែកតម្លៃសំបុត្ររថភ្លើងចាប់ពី៨.០០០ដុង ទៅ១៥.០០០ដុង គឺអាស្រ័យលើចម្ងាយផ្លូវ រីឯតម្លៃសំបុត្ររថភ្លើងប្រចាំខែគឺស្មើនឹង២០ម៉ឺនដុង ក្នុងនោះសម្រាប់កូនសិស្ស និងអ្នកធ្វើការនឹងចំណាយលើសំបុត្ររថភ្លើងត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ។

បច្ចុប្បន្ន នៅប្រទេសវៀតណាមមានរថភ្លើងអាកាសចំនួន៩ខ្សែ ដែលបានផ្តល់សេវាកម្មដល់អ្នកដំណើរ ។ រថភ្លើងអាកាសចេញដំណើរពី Cat Linh ទៅកាន់ Ha Dong បានរត់នៅលើផ្លូវចម្ងាយ១៣គីឡូម៉ែត្រ ក្នុងនោះមានស្ថានីយចំនួន១២កន្លែង ហើយរថភ្លើងអាកាសនីមួយៗអាចដឹកអ្នកដំណើរបានចំនួន៩៦០នាក់ ។ ក្រុមហ៊ុន Hanoi Metro មានផែនការផ្តល់សេវាកម្មធ្វើដំណើរតាមរថភ្លើងអាកាសដល់អ្នកដំណើរចំនួន១០,៦លាននាក់នៅឆ្នាំ២០២៣ នេះ ៕Vietnam's first metro welcomes first passengers in Hanoi | Tuoi Tre News ប្រភព ៖ AEC connect

ស៊ីន យូប៊ីន តារាស្រីខ្មែរតែម្នាក់មានឱកាសដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធីធំមួយនៅបារាំង

0

តារាសម្តែងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងបើទោះបីជាស្ថានភាពជើងនាងនៅមិនទាន់ជាសះស្បើយក្តី នៅតែមានភាពជឿជាក់ដើរនៅលើកម្រាលព្រំក្រហមចូលរួមជាភ្ញៀវកិត្តិយសសម្ពោធរឿង «Monster» នៅមហោស្រពភាពយន្ត Cannes លើកទី ៧៦ នៅប្រទេសបារាំង។ ហើយនេះបញ្ជាក់ឱ្យយើងឃើញថា ស៊ីន យូប៊ីន តារាស្រីខ្មែរតែម្នាក់មានឱកាសចូលរួមកម្មវិធីលំដាប់អន្តរជាតិនេះ។May be an image of 8 people

មិនតិចដងទេ ដែលកំពូលតារាសម្តែង ស៊ីន យូប៊ីន ជាតារាខ្មែរម្នាក់មានឱកាសចូលរួមកម្មវិធីធំៗលំដាប់អន្តរជាតិជាច្រើនបានជួបសុទ្ធតែតារាល្បីៗ។ ជាក់ស្តែងថ្មីៗនេះ តារាស្រីរូបនេះ បានចូលរួមសម្ពោធរឿង «Monster» នៅមហោស្រពភាពយន្ត Cannes លើកទី ៧៦
ដែលប្រារព្ធឡើងនៅ Palais des Festivals ប្រទេសបារាំង អមជាមួយឈុតយ៉ាងស្រស់ស្អាតមិនចាញ់តារាហូលីវូដ។ ដ្បិតថាការចូលរួមកម្មវិធីនេះ ស៊ីន យូប៊ីន ត្រូវការជំនួយពីឈើច្រត់ ដោយសារមានបញ្ហារបួសជើងនៅមិនទាន់ជាសះស្បើយ។May be an image of 1 person

យ៉ាងណារឿងនេះមិនបានធ្វើឱ្យនាងអាក់ខានចូលរួម ពោល ស៊ីន យូប៊ីន ជាតារាមួយរូបសមជាមួយកេរ្តិ៍ឈ្មោះទោះជាមានបញ្ហាយ៉ាងណានៅតែមានទំនុកចិត្តបញ្ចេញទៅកាន់ទស្សនិកជន បង្អួតរាងយ៉ាងស្រស់ស្អាតនៅលើកម្រាលព្រំក្រហមលើទឹកដីប្រទេសបារាំង។អ្វីដែល កាន់តែធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍មោទកភាព តួឯកស្រីរូបនេះជាតារាស្រីខ្មែរតែម្នាក់ដែលមានឱកាសដើរលើកម្រាកព្រំក្រហមក្នុងកម្មវិធីមហោស្រពភាពយន្តខាងលើនេះ។May be an image of 1 person

គួរបញ្ជាក់ផងដែរថា រយៈពេលចុងក្រោយនេះ ស៊ីន យូប៊ីន លេចមុខច្រើននៅក្នុងកម្មវិធីក្រៅប្រទេស ដោយកាលពីដើមឆ្នាំ២០២៣ ត្រូវបានផ្ដល់កិត្តិយសយ៉ាងពិសេស ចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដផលិតផលម៉ាក «Dior»ព្រមទាំងបានថតរូបរួមជាមួយកំពូលតារាសម្តែង Chompoo Araya ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី១០ ខែឧសភា តារាស្រីរូបនេះក៏ទទួលបានការអញ្ជើញចូលរួមនៅក្នុងកម្មវិធី Calvin Klein Collection នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលធ្វើឱ្យនាងមានឱកាសជួបតារាល្បីៗជាច្រើនរូប ដូចជា Jennie សមាជិក BLACKPINK, Jungkook សមាជិក BTS, រួមទាំងតារាល្បីៗជាច្រើនរូបទៀត៕May be an image of 4 people

Google នឹងលុបចោលគណនី Gmail ណាដែលមិនបានប្រើលើសពី ២ ឆ្នាំ

0

បរទេស៖ យោងតាមរបាយការណ៍ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុនមេរបស់ Google Alphabet នឹងលុបគណនី Gmail ណាដែលមិនបានប្រើប្រាស់លើសពីពីរឆ្នាំនៅខែធ្នូ ឆ្នាំ២០២៣ ដើម្បីការពារកុំឱ្យមានគេលួចចូលក្នុងប្រព័ន្ធ នឹងប្រឆាំងអំពីការគំរាមកំហែងសុវត្ថិភាពគណនី។

ក្រុមហ៊ុន Alphabet បានប្រកាសនៅថ្ងៃទី១៦ ខែឧសភា ថា ប្រសិនបើគណនី Google អសកម្ម ឬមិនចូលទៅប្រើប្រាស់រយះពេលជាង ២ ឆ្នាំ ក្រុមហ៊ុននឹងលុបគណនី និងខ្លឹមសារនៅក្នុង Google Workspace រួមទាំង Gmail, Docs, Drive, Meet និង Calendar ក៏ដូចជាគណនី YouTube និង Google Photos ផងដែរ។Google rolls out new features across Maps, Search and Shopping | TechCrunch

ចាប់ពីខែឧសភា នេះតទៅ Google នឹងចាប់ផ្តើមផ្ញើការជូនដំណឹងទៅកាន់គណនីណាដែលរងផលប៉ះពាល់ និងប្រមូលអ៊ីមែលពីគណនីដែលនៅស្ងៀមមួយរយៈ មុនពេលលុបពួកវាជាអចិន្ត្រៃយ៍។
គួរបញ្ជាក់ដែរថា ការផ្លាស់ប្តូរចំពោះគោលការណ៍នេះនឹងអនុវត្តចំពោះតែគណនីផ្ទាល់ខ្លួនប៉ុណ្ណោះ។ មិនអនុវត្តចំពោះគណនីរបស់អង្គការ និងស្ថាប័នអប់រំណាមួយនោះទេ៕Add a Gmail account to Outlook - Microsoft Support

ប្រភព៖sanook

អបអរសាទរ! កម្ពុជានឹងធ្វើ​ជា​ម្ចាស់ផ្ទះកីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩

0
សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា កម្ពុជាគ្រោងចុះហត្ថលេខាទទួលសិទ្ធិធ្វើ ជាម្ចាស់ផ្ទះរៀប ចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ (The 5th Asian Youth Games 2029)។Cambodia awarded 2029 Asian Youth Games at OCA General Assembly
បើតាម​សម្ដេចពិជ័យសេនា ទៀ បាញ់ ​ នេះជាកិត្តិយស សម្រាប់ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលជាការបន្ត និរន្តរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈវិស័យកីឡា ក្រោយ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។Taiwan stripped of 2019 East Asian Youth Games amid dispute with China
ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (AYG) ដែល​រៀបចំដោយក្រុម​ប្រឹក្សា​អូឡាំពិកអាស៊ី (OCA) ចាប់ផ្តើមពី​ឆ្នាំ២០០៩មក នៅ​ប្រទេសសិង្ហបុរី បន្ទាប់មកពី​នៅក្រុងណានជីង (ចិន) នា​ឆ្នាំ២០១៣។ ព្រឹត្តិការណ៍​ ដែលគ្រោងរៀបចំនៅក្រុង Hambantota (ស្រីលង្កា) បន្ទាប់មកក្រុងហ្សាការតា (ឥណ្ឌូណេស៊ី) នា​ឆ្នាំ២០១៧​ ត្រូវបានរំសាយ​ចោល។
ព្រឹត្តិការណ៍លើកទី៣ នឹងរៀបចំនៅ​ក្រុង Shantou (ចិន) នា​ឆ្នាំ២០២២, លើកទី៤នៅក្រុង Tashkent (អ៊ូសបេគីស្ថាន) នា​ឆ្នាំ២០២៥ និងលើកទី៥នៅ​រាជធានីភ្នំពេញ នា​ឆ្នាំ២០២៩៕Shantou Asian Youth Games release 21 pictograms for 18 sports : ANOC

Jackie Chan គ្រោងត្រលប់មកវិញក្នុងរឿងភាគ The Karate Kid

0

បរទេស៖ កំពូលតារាសម្តែងពិភពលោក និងជាតារាហូលីវូតដ៏ល្បីល្បាញលោក Jackie Chan (ឈិន ឡុង) កំពុងពិភាក្សាដើម្បីត្រលប់មកវិញសម្រាប់រឿងភាគ The Karate Kid របស់ Sony Pictures ដែលដឹកនាំដោយលោក Jonathan Entwistle ដែលជាអ្នកបង្កើតរឿង The End of the Fucking World ។Jackie Chan Says Rush Hour 4 Is Being Discussed

ខ្សែភាពយន្ត The Karate Kid កាលពីឆ្នាំ ២០១០ ផលិតឡើងដោយលោក Will Smith ដែលភាពយន្តនេះទទួលបានភាពជោគជ័យយ៉ាងខ្លាំង និងរកចំណូលបាន ៣៥៩ លានដុល្លារទូទាំងពិភពលោក។ ហើយពេលនោះដែរ ភាពយន្តនេះក៏បានឈ្នះពានរង្វាន់ Favorite Butt Kicker នៅក្នុងកម្មវិធី Kids’ Choice Awards ដែលជាមូលហេតុដែល Sony Pictures សម្រេចចិត្តផលិតរឿងភាគនេះបន្តទៀត។Jaden Smith Showed Off Louis Vuitton's New Yayoi Kusama Collab – Robb Report

សម្រាប់តួឯកប្រុសម្នាក់ទៀតគឺ Jaden Smith ដែលបច្ចុប្បន្នលោកគឺជាតារារ៉េបដ៏ល្បីម្នាក់នៅសហរដ្ឋអាមេរិក។ មិនទាន់មានរបាយការណ៍ថាលោកនឹងត្រលប់មកវិញឬអត់នោះទេ។ ដែលឪពុករបស់លោកមានឈ្មោះថា Will Smith គឺជាអ្នកផលិតរឿង The Karate Kid (២០១០) និង Cobra Kai ដែលជារឿងភាគផ្អែកលើខ្សែភាពយន្តដើមដ៏ ពេញនិយម ។Amazon.com: The Karate Kid 5-Movie Collection (The Karate Kid / The Karate  Kid (Part 2) / The Karate Kid (Part 3) / The Next Karate Kid / Karate Kid)  : Ralph Macchio,

គួរបញ្ជាក់ដែរថា ខ្សែភាពយន្ត The Karate Kid វគ្គបន្តរបស់ Jackie Chan ត្រូវបានគេគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤ ។ ដោយក្រុមហ៊ុន Sony ក៏បានប្រកាសថាខ្លួនកំពុងពិចារណានាំយកសិទ្ធិផ្តាច់មុខ Karate Kid ដើម្បីដាក់ផ្សាយរឿងនេះទៅកាន់ពិភពលោក។ ទោះជាណាក៏ដោយ ដោយសារតែភាពជោគជ័យនៃភាពយន្តរឿង Cobra Kai ផលិតករកំពុងតែគិតថា ចង់បញ្ចូលរឿងភាគ Karate Kid និង Cobra Kai ក្នុងពេលតែមួយ យ៉ាងណាមិញ សម្រាប់ព័ត៌មាននេះគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ មានតែពេលវេលាទេដែលនឹងប្រាប់ពីរបៀបដែល Sony Pictures នឹងបន្តជាមួយនឹងការបោះពុម្ព Karate Kid ទាំងពីរនេះ៕ប្រភព៖ sanook