Home Blog Page 1693

ប្រទេសវៀតណាមនឹងដំឡើងប្រាក់ខែមន្ត្រីរាជការ

0

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានប្រកាសថា នឹងដំឡើងប្រាក់ខែ និងប្រាក់ឈ្នួលអប្បបរមាដល់មន្ត្រីរាជការ និងកងទ័ពនៅទូទាំងប្រទេស គឺនឹងដំឡើងចាប់ពី១,៤៩លានដុងក្នុង១ខែ រហូតដល់១,៨លានដុងក្នុង១ខែ ។ ការដំឡើងប្រាក់ខែនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ តទៅ ។Vietnam: New law restricts journalists from recording court proceedings -  IFJ

ទោះយ៉ាងណា នេះជាការប្រកាសដំឡើងប្រាក់ខែដល់មន្ត្រីរាជការលើកទី២ នៅប្រទេសវៀតណាម បើគិតចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ មក ក្រោយពីប្រទេសវៀតណាមយឺតយ៉ាវមិនបានដំឡើងប្រាក់ខែដល់មន្ត្រីរាជការរបស់ខ្លួនអស់រយៈពេល៣ឆ្នាំ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ការប្រកាសដំឡើងប្រាក់ខែដល់មន្ត្រីរាជការ ក៏បានលើកទឹកចិត្តដល់និស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗផងដែរ ក្នុងការដាក់ពាក្យសុំបម្រើការងាររដ្ឋ ហើយពួកគេនឹងទទួលបានប្រាក់ខែសមរម្យ ។Civil servants' base salary to increase 20.8% next July - VnExpress  International

គេចាត់ទុកថា ការប្រកាសដំឡើងប្រាក់ខែ និងប្រាក់ឈ្នួលអប្បបរមាដល់មន្ត្រីរាជការ គឺជាប្រធានបទក្តៅមួយនៅប្រទេសវៀតណាម ។ បើតាមទិន្នន័យបង្ហាញថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កន្លងមក មានមន្ត្រីរាជការក្នុងប្រទេសនេះប្រមាណ៤ម៉ឺននាក់បានលាឈប់ពីការងាររដ្ឋ ហើយក្នុងចំណោមនោះភាគច្រើនជាបុគ្គលិកធ្វើការក្នុងផ្នែកអប់រំ និងថែទាំសុខភាព ៕ ប្រភព ៖ AEC connect

ទ្រាំលែងបានហើយ ! នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ថាពលរដ្ឋថៃមិនទ្រាំនឹងរបបផ្តាច់ការទៀតទេ

0

ប្រទេសថៃ ៖ អតីតនាយករដ្ឋមន្ត្រីប្រទេសថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបង្ហោះអត្ថបទមួយនៅក្នុងបណ្តាញសង្គមថា លោកស្រីមានអារម្មណ៍មិនដូចមុនទៀតទេ ដោយសារលទ្ធផលការបោះឆ្នោតលើកនេះឆ្លុះបញ្ចាំងឱ្យឃើញថា ពលរដ្ឋថៃមិនស៊ូទ្រាំជាមួយអ្នករំលោភអំណាច ហើយពលរដ្ឋមិនចង់ឃើញរដ្ឋប្រហារនៅប្រទេសថៃទេ ខណៈពួកគេចង់បានរដ្ឋាភិបាលមួយដែលប្រកាន់នូវរបបប្រជាធិបតេយ្យ ។Profile: Yingluck Shinawatra - BBC News

នៅថ្ងៃទី២២ ខែឧសភា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) អតីតនាយករដ្ឋមន្ត្រីប្រទេសថៃបានបង្ហោះអត្ថបទមួយក្នុងហ្វេសប៊ុករបស់ខ្លួនឈ្មោះ Yingluck Shinawatra ថា ថ្ងៃនេះ (ថ្ងៃទី២២ ខែឧសភា) គឺជាថ្ងៃគម្រប់ខួបរយៈពេល៩ឆ្នាំ នៃការធ្វើរដ្ឋប្រហារនៅប្រទេសថៃ ។ ខ្ញុំមានអារម្មណ៍មិនដូចមុនទៀតទេ ក្នុងឋានៈខ្ញុំជាអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ដែលធ្លាប់ត្រូវរបបផ្តាច់ការបណ្តេញចេញ ។ លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា កន្លងមក គឺឆ្លុះបញ្ចាំងឱ្យឃើញថា ពលរដ្ឋមិនស៊ូទ្រាំជាមួយក្រុមមនុស្សដែលបានប្រើអំណាចផ្តាច់ការ និងគ្មានការពេញចិត្តពីពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS6XjHoDe3QbeidMJnCLNcRm-JDl1conqueIYBrzQRIvOLsQ9Moud_esTu7gXAMvLlR6zZxq1FmYSQ8G6i6gyCjlGhIKF37Knpeub_3ryHKZ430O2nenhMCJHDDxGo2Ke2qoBiOjq7FAasMMMF1QL_gwQDs138V68O24-up-FVE1ulaiJtlD_UHlJN/s1280/photo_2023-05-22_14-58-36.jpg

លោកស្រីបន្តថា ក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ ប្រទេសថៃបានស្ថិតនៅក្រោមស្រមោលរបស់របបផ្តាច់ការ ត្រូវបានគេបណ្តេញចេញ ភាពអស់សង្ឃឹមរបស់ពលរដ្ឋដែលជួបបញ្ហាក្នុងសង្គម បញ្ហាការរស់នៅ ការពិបាកប្រកបមុខរបរ ប្រទេសផ្លាស់ទីដោយគ្មានចក្ខុវិស័យ និងគ្មានការយល់ដឹងក្នុងការដឹកនាំប្រទេស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ ។ នេះជាលទ្ធផលនៃការធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលដែលកើតឡើងដោយសារការបោះឆ្នោត ។ ចាប់ពីថ្ងៃនេះ (ថ្ងៃទី២២ ខែឧសភា) តទៅ នាងខ្ញុំសង្ឃឹមថា យើងនឹងមិនឃើញការធ្វើរដ្ឋប្រហារទៀតទេ ។ ចុងបញ្ចប់នេះ នាងខ្ញុំសូមឱ្យយើងទាំងអស់គ្នាទទួលបានរដ្ឋាភិបាលប្រជាធិបតេយ្យដើម្បីពលរដ្ឋ និងឈប់មានការធ្វើរដ្ឋប្រហារនៅប្រទេសថៃទៀត ៕

ប្រភព ៖ TV Pool

ទំនប់តាសាល រដូវវស្សា ស្រស់ស្អាតខ្លាំង មិនចាញ់ទំនប់​ម្លេច​ខេត្ត​កំពត

0

ទំនប់ស្ទឹងតាសាល ស្ថិតនៅភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដែលពីមុនប្រជាជននៅទីនោះច្រើនតែហៅថា “ទំបន់ឥណ្ឌា” ព្រោះទំនប់នេះសាងសង់ដោយជនជាតិឥណ្ឌា និង មានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រតែប៉ុណ្ណោះ ពីតំបន់រមណីយដ្ឋាន “ទេទឹកពុះ”។May be an image of 1 person

ទំនប់ស្ទឹងតាសាល ជាទីកម្សាន្តមួយស្អាតប្លែកពីទីកម្សាន្តដទៃ ដោយសារតែមានព្រៃភ្នំហ៊ុមព័ទ្ធជុំវិញផ្ទៃបឹង អមទៅដោយដើមឈើងាប់នៅក្នុងបឹង ដែលបង្កើតបានជាផ្ទាំងប្រិយភាព គួរអោយចង់គយគន់។May be an image of lake

បន្ថែមលើសពីនេះ ភ្ញៀវទេសចរក៏អាចងូតទឹក ជិះទូកស្ទូចត្រីលេងកម្សាន្ត គយគន់ថ្ងៃលិច គេងក្នុងតង់មើលផ្កាយនាពេលយប់ ឬ រៀបចំអាហារដោយខ្លួនឯងក៏បានដែរ។ ចំពោះសុវត្ថិភាព មិនជាបញ្ហានោះទេ ដោយនៅទីនោះមានក្រុមប្រជាការពារ ចាំជួយ និងរក្សាភាពភ្ញៀវទេសចរណ៍ជានិច្ច៕May be an image of lake and horizonMay be an image of lakeMay be an image of twilightMay be an image of grass and road

រូបភាពរក្សាសិទ្ធដោយ៖ Yong Lypal

ខាន់ ជេមស៍ ហ៊ានយកកត្តិយសធានាភាពស្អាតស្អំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (មានវីដេអូ)

0

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ តារាចម្រៀង ខាន់ ជេមស៍ ដែលមានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈជាង១០ឆ្នាំមកហើយ បានចេញវីដេអូហ៊ានយកកេរ្តិ៍ឈ្មោះកិត្តិយសរបស់លោកធានាភាពស្អាតស្អំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពុំមានការបោកបញ្ឆោតប្រជាជនឡើយ។ ការអះអាងនេះលោកបានឱ្យដឹងថា ចាប់តាំងពីស្គាល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មកលោកឃើញថាអ្នកឧកញ៉ាជាមនុស្សមានសច្ចៈភាពទៀតត្រង់ ជាពិសេសនៅពេលលោកបានរួមការងារក្នុងផលិតហ្គាឡាក់ស៊ី កាន់តែមានភាពជឿជាក់ថែមទៀត។May be an image of 1 person

អ្នកមួយចំនួនជ្រាបមកហើយថា អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ត្រូវអថិជនដែលជាអ្នកទិញផ្ទះរបស់លោកបានបង្ហោះព័ត៌មានក្រោយពីបង់លុយហើយមិនមានការសាងសង់ផ្ទះ ខណៈអ្នកឧកញ៉ារូបនេះក៏ទទួលស្គាល់ថាមានភាពយឺតយ៉ាវពិតមែនលើសំណង់ផ្ទះរបស់អតិថិជនដោយសុំការយោគយល់អធ្យាស្រ័យ ដោយអ្នកឧកញ៉ាបានអះអាងថា ពុំបោកប្រាស់គេចវេសទៅណាឡើយ ពោលនឹងពន្លឿនការសាងសង់ ដោយហេតុការយឺតយ៉ាវនេះបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសាកល។May be an image of 1 person and hat

ជាមួយគ្នានេះដែរ តារាចម្រៀងចំណូលថ្មីក្នុងផលិតហ្គាឡាក់ស៊ីណាវ៉ាត្រា លោក ខាន់ ជេមស៍ បានបង្ហោះវីដេអូខ្លីព្រមទាំងហ៊ានយកកេរ្តិ៍ឈ្មោះរបស់លោកធានាភាពស្អាតស្អំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ លោក ខាន់ ជេមស៍ បានរៀបរាប់ថា «ចាប់តាំងពីបានស្គាល់អ្នកឧកញ៉ា មកគឺមើលឃើញថាលោកជាមនុស្សមានសច្ចៈភាពទៀងត្រង់ខ្ពង់ខ្ពស់ជាទីបំផុត រហូតបានរួមការងារជាមួយហ្គាឡាក់ស៊ីទៀត លោកកាន់តែមើលឃើញច្បាស់ពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការខំប្រឹងប្រែង មត់ចត់ អត់ធ្មត់ មានទំនួលខុសត្រូវលើការងារ ជាពិសេសមានឆន្ទៈស្មារតីលើកតំកើនជំរុញសិល្បៈខ្មែរឈានចូលឆាកអន្តរជាតិ ហើយលោកសង្ឃឹមថាបងប្អូនទាំងនៅក្នុងស្រុក និងក្រៅស្រុកមេត្តាយោគយល់ពីទឹកចិត្តនៃការខិតខំប្រឹងប្រែរបស់អ្នកឧកញ៉ារួមចំណែកក្នុងការជួយមាតុភូមិពេលកន្លង លោកក៏សុំយកកត្តិយស និងភាពជឿជាក់គាំទ្រទៅលើភាពស្មោះត្រង់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាផងដែរ»។

គួរបញ្ជាក់ផងដែរថា លោក ខាន់ ជេមស៍ និងកូនស្រីបានដឹកដៃគ្នាចុះកុងត្រាជាមួយផលិតកម្មហ្គាឡាក់ស៊ីកាលពីខែមីនា កន្លងមកនេះក្រោយពីប្រកាសបើកផលិតកម្មខ្លួនឯងបានមួយរយៈពេលខ្លី៕

មិនធម្មតា ! អ្នកគាំទ្រកីឡាបាល់ទាត់ដណ្តើមគ្នាចូលកីឡដ្ឋានរហូតដល់មានរឿងមួយនេះ

0

ប្រទេសអែលសាល់វ៉ាឌ័រ ៖ កាលពីថ្ងៃទី២១ ខែឧសភា កន្លងមក សារព័ត៌មាន CNN រាយការណ៍ថា មានអ្នកគាំទ្របាល់ទាត់ស្លា.ប់យ៉ាងតិចចំនួន១២នាក់ និងរងរបួសជាង៥០០នាក់ទៀត ហើយក្នុងចំនួននេះមានអ្នករងរបួសធ្ងន់យ៉ាងតិច២នាក់ ។ ហេតុការណ៍បណ្តាលឱ្យឈានដល់ការស្លា.ប់នេះ ដោយសារពួកគេបានដណ្តើមគ្នាចូលក្នុងកីឡដ្ឋានឈ្មោះ Cuscatlan Stadium ស្ថិតនៅទីក្រុង San Salvador ប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) ជាប្រទេសនៅអាមេរិកកណ្តាល ។At least 9 dead in stampede at soccer stadium in El Salvador | DC News Now  | Washington, DC

សារព័ត៌មាន CNN រាយការណ៍បន្តថា អ្នកគាំទ្របាល់ទាត់ជាច្រើននាក់បានទិញសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់រវាងក្រុមម្ចាស់ផ្ទះ Alianza club និង Fast club ជាក្រុមបាល់ទាត់មកពីទីក្រុង Santa Ana ។ ប៉ុន្តែការប្រកួតបែរជាត្រូវផ្អាកភ្លាមៗ ពីព្រោះមានអ្នកគាំទ្របាល់ទាត់ជាច្រើននាក់ព្យាយាមចូលមកក្នុងទីលានប្រកួត បើទោះជាគេបានបិទទ្វាររួចហើយក្តី ។ ដូច្នេះ ពួកគេក៏ប្រជ្រៀតគ្នាចូលមកក្នុងទីលានប្រកួត រហូតដល់មានអ្នកខ្លះសន្លប់ ហើយអ្នកខ្លះទៀតត្រូវគេជាន់រហូតដល់ស្លា.ប់ ។Angry fans crash through gate at El Salvador soccer match in stampede that  kills 12, injures dozens

តាមការស៊ើបអង្កេតបឋម ប៉ូលិសលើកឡើងថា ហេតុការណ៍ជាន់គ្នាស្លា.ប់នេះ គឺដោយសារមានការលក់សំបុត្រចូលទស្សនាបាល់ទាត់ក្លែងក្លាយ ដែលធ្វើឱ្យមនុស្សជាច្រើននាក់មិនអាចចូលមើលការប្រកួតបាល់ទាត់ក្នុងទីលានបាន ។12 dead in soccer stadium crush in El Salvador - EFE Noticias

ប្រធានាធិបតីប្រទេសអែលសាល់វ៉ាឌ័រ លោក Nayib Bukele បានបង្ហាញនូវការសោកស្តាយជាមួយសោកនាដកម្មនេះ ហើយលោកចាត់ទុកថា ការជាន់គ្នាស្លា.ប់នេះ គឺជាហេតុការណ៍មួយដែលមិនធ្លាប់កើតមាននៅប្រទេសអែលសាល់វ៉ាឌ័រ ។ លោកបានបញ្ជាឱ្យអាជ្ញាធរស៊ើបអង្កេតរឿងនេះឱ្យបានលម្អិត និងឆាប់រហ័សផងដែរ ។12 Dead, 100 Injured in Crush at Soccer Stadium in El Salvador

លោក Nayib Bukele ថ្លែងថា ៖ «ខ្ញុំសោកស្តាយខ្លាំងណាស់ដែលមានហេតុការណ៍បែបនេះកើតឡើង ។ អ្នកដែលត្រូវស៊ើបអង្កេតរួមមាន អ្នកគ្រប់គ្រងក្រុមបាល់ទាត់, អ្នកគ្រប់គ្រងទីលានប្រកួត និងការិយាល័យលក់សំបុត្របាល់ទាត់ ហើយអ្នកណាក៏ដោយដែលបានធ្វើខុស ពួកគេនឹងត្រូវជាប់ទោស» ៕ Nine dead in El Salvador stadium stampede at soccer match: policeប្រភព ៖ beartaiBRIEF

ទ្រព្យសម្បត្តិរបស់ Mark Zuckerberg បានកើនឡើងច្រើនជាងគេបំផុតនៅឆ្នាំនេះ

0

អាមេរិក៖ យោងតាមប្រភពព័ត៌មាន Bloomberg Billionaires Index កាលថ្ងៃទី១៩ ខែឧសភា បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក ភាគហ៊ុន Meta បានកើនឡើងចំនួន ៤៤ ពាន់លានដុល្លារ ដែលនេះធ្វើឱ្យលោក Zuckerberg ក្លាយជាមហាសេដ្ឋីដែលមានជាងគេបំផុតទីមួយនៅលើពិភពលោកក្នុងឆ្នាំនេះ។
កាលពីឆ្នាំមុនលោក Mark Zuckerberg គឺជាអ្នកមានជាងគេបំផុតទីបីនៅលើពិភពលោក។ ដោយសារតែលោក ផ្តោតលើកម្មវិធី metaverse (សកលនិម្មិត) ដោយយុទ្ធសាស្ត្រនេះធ្វើឱ្យលោកខាតបង់ទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារ ។Mark Zuckerberg | Biography & Facts | Britannica

ដោយឡែក នៅឆ្នាំនេះគាត់បានផ្លាស់ប្តូរ ដោយផ្តោតអារម្មណ៍របស់គាត់ជាមួយតែ Meta Platforms ដែលជា ក្រុមហ៊ុនមេរបស់ Facebook ហើយឥឡូវនេះ Meta ក៏កំពុងស្វែងរកការកសាងបណ្តាញសង្គមប្រឆាំងនឹង Twitter ផងដែរ។ យុទ្ធសាស្ត្រទាំងនេះហាក់ដូចជាបានដំណើរការឡើងវិញ ដែលបច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោក Zuckerberg គឺ ៨៩.៩ ពាន់លានដុល្លារ ។Mark Zuckerberg Runs 19:34 5K - Stanford Medicine My Heart Counts 5K

កាលពីថ្ងៃទី២០ ខែឧសភា Bloomberg បានរាយការណ៍ថាបណ្តាញសង្គម Instagram នឹងចាប់ផ្តើមប្រកួតប្រជែងជាមួយបណ្តាញសង្គម Twitter ភ្លាមៗនៅខែក្រោយ។ កម្មវិធីនេះកំពុងសាកល្បងជាមួយតារាល្បីៗ និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ទស្សនវិស័យអាជីវកម្មរបស់ Meta ក៏ត្រូវបានព្យាករណ៍ថានឹងមានសុទិដ្ឋិនិយមផងដែរ។ នៅត្រីមាសចុងក្រោយ ប្រាក់ចំណូល Meta បានកើនឡើង ៣% លើសពីការរំពឹងទុករបស់ Wall Street និងបញ្ច្រាសការធ្លាក់ចុះបីត្រីមាស។The “remarkable shift” in Mark Zuckerberg's leadership of Meta.

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន Meta ក៏បាននិយាយថា ក្នុងត្រីមាសថ្មីៗនេះកំណើនអ្នកប្រើប្រាស់គឺខ្លាំង។ ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែនៅលើកម្មវិធីបានកើនឡើង ៥% ពីមួយឆ្នាំទៅមួយឆ្នាំដល់ជាង ៣.៨ ពាន់លាននាក់។ អ្នកប្រើប្រាស់ Facebook ប្រចាំថ្ងៃបានកើនឡើង ៤% ដល់ជាង ២ ពាន់លាននាក់៕ ប្រភព៖vnexpress

សូមប្រុងប្រយ័ត្ន! ចាប់បានជនសង្ស័.យម្នាក់ បោ.កលុយតាមតេលេក្រាមបានជាង១៤ម៉ឺនដុល្លារ

0

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជូនជនសង្ស័យម្នាក់បញ្ចូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ក្នុងសំណុំរឿងបោកបញ្ឆោតលុយតាមតេលេក្រាមបានជាង១៤ម៉ឺនដុល្លារ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះមួយចំនួនលើការលួចចូលគ្រប់គ្រងបណ្តាញសង្គមតេឡេក្រាម (Telegram) ឆបោកប្រាក់ក្រោមរូបភាពប្តូរប្រាក់ ទូទាត់ថ្លៃទំនិញ ឬខ្ចីប្រាក់ ឱ្យផ្ទេរតាមរយៈធនាគារនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានបានសហការជាមួយ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ ស៊ើបអង្កេត លើករណីឆបោកប្រាក់ដូចរូបភាពខាងលើចំនួនទឹកប្រាក់ 143,560$ (ដប់បួនម៉ឺនបីពាន់ប្រាំរយហុកសិបដុល្លា) រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យភេទប្រុសម្នាក់ នាយកដ្ឋានបានបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ នាយកដ្ឋានបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន ដោយកុំផ្តល់លេខសម្ងាត់សម្រាប់ចូលក្នុងគណនីផ្សេងៗ នៅពេលដែលមានការស្នើសុំតាមរយៈទូរស័ព្ទ ឬតាមរយៈសារដែលបានទទួល ព្រោះជនខិលខូចអាចបន្លំជាបុគ្គលិករបស់ក្រុមហ៊ុនដើម្បីទាមទារលេខសម្ងាត់ ដើម្បីចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គម។ សម្រាប់គណនីធនាគារ សូមកុំលក់ ឬឱ្យអ្នកដទៃខ្ចី គ្រប់គ្រង និងប្រើប្រាស់ ព្រោះអាចជាការទទួលផលនៃបទល្មើសជាយថាហេតុ ដែលបណ្តាលឱ្យម្ចាស់គណនីធនាគារទទួលខុសត្រូវចំពោះមុខច្បាប់៕

ថៃនឹងជំរុញការចុះក្រមាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ

0

ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីថៃរីករាយនឹងព័ត៌មានថា ក្រមាទទួលបានការចាប់អារម្មណ៍ពីជនបរទេសនៅក្នុងកម្មវិធី World Dance Day 2023 នៅប្រទេសឥណ្ឌូណេស៊ី ហើយលោកនាយករដ្ឋមន្ត្រីសន្យាថា នឹងជំរុញក្រម៉ាចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌មនុស្សជាតិទៅកាន់អង្គការយូណេស្កូ ឱ្យបានឆាប់រហ័ស ។

កាលពីថ្ងៃទី២១ ខែឧសភា លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសើរភ្នាក់ងារពាក់ព័ន្ធដែលបានយកក្រម៉ាទៅបង្ហាញក្នុងកម្មវិធី World Dance Day 2023 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីជនបរទេសចូលទស្សនាកម្មវិធីនេះ ។ ពេលនេះ ប្រទេសថៃកំពុងស្នើចុះបញ្ជីក្រមាជាបេតិកភណ្ឌវប្បធម៌ (Intangible cultural heritage) ទៅកាន់អង្គការយូណេស្កូ (UNESCO) ផងដែរ ។Government defends action against some activists, says others' rights must not be violated

លោក Anucha Burapachaisri ថ្លែងថា នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បានយកក្រមាដែលមានអត្តសញ្ញាណថៃទៅបង្ហាញក្នុងកម្មវិធី World Dance Day 2023 ដែលបានបើកឱកាសឱ្យយុវជនអាចបង្ហាញសមត្ថភាពសិល្បៈវប្បធម៌ជាតិ ហើយយុវជនថៃបានបង្ហាញក្រមាដើម្បីឱ្យជនបរទេសដឹងថា ក្រមាត្រូវបានពលរដ្ឋថៃប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ រហូតក្លាយជាអត្តសញ្ញាណរបស់ថៃ ។

លោកបន្ថែមថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងប្រជុំគណៈរដ្ឋមន្ត្រីបានឯកភាពគ្នាស្នើចុះក្រមាក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌ទៅកាន់អង្គការយូណេស្កូ ។ ការស្នើចុះឈ្មោះនេះ ដោយសារប្រទេសថៃបានពិចារណាពីគុណតម្លៃរបស់ក្រមាថា ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅគ្រប់វិស័យ និងសហគមន៍ ហើយបានបង្ហាញនូវអត្តសញ្ញាណថៃផងដែរ ។ លើសពីនេះ ក្រម៉ាអាចប្រើជាប្រយោជន៍បានច្រើន និងចងភ្ជាប់ជាមួយជីវភាពរស់នៅរបស់ពលរដ្ឋថៃ ដូចជា ការប្រើប្រាស់ក្នុងគ្រួសារ ការផ្លាស់ប្តូរក្រម៉ាក្នុងភូមិ និងទីប្រជុំជន រហូតដល់គេយកក្រមាធ្វើជារង្វាន់ និងប្រើប្រាស់ក្នុងកម្មវិធីនានា ។Oops! Culture Ministry deletes website suggestion that traditional Thai garment could be used to commit suicide | Thaiger

ប្រទេសថៃលើកឡើងថា ខ្លួនមានភស្តុតាងផ្នែកប្រវត្តិសាស្ត្រដែលចង្អុលបង្ហាញថា ប្រទេសថៃបានប្រើក្រម៉ាតាំងពីសម័យឈៀងសានមកម្ល៉េះ ហើយក្រោយមក ប្រទេសថៃបានកែលម្អ និងអភិវឌ្ឍន៍គុណភាពក្រម៉ាបន្ថែមទៀត ដើម្បីអាចប្រើជាប្រយោជន៍បានច្រើនរហូតដល់បច្ចុប្បន្ននេះ ។

លោក Anucha Burapachaisri បញ្ជាក់ថា ៖ «លោកនាយករដ្ឋមន្ត្រីថៃបានសុំកិច្ចសហការជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីរួមគ្នាជំរុញក្រម៉ារបស់ថៃទៅកាន់ពិភពលោក ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានសរសើរយុវជនថៃផងដែរ ដែលស្រឡាញ់ប្រទេសថៃ គាំទ្រ ជំរុញអត្តសញ្ញាណ និងវប្បធម៌ជាតិឱ្យពិភពលោកស្គាល់កាន់តែច្រើន ។ លោកនាយករដ្ឋមន្ត្រីនឹងជំរុញក្រម៉ាឱ្យបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូផងដែរ» ។Very Thai summed up in just a loincloth - Thailand NOW

ជុំវិញការចុះបញ្ជីក្រម៉ាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូនេះ អ្នកលេងបណ្តាញសង្គមថៃនិយាយថា ប្រទេសថៃប្រញាប់ចុះបញ្ជីក្រម៉ាជាមួយអង្គការយូណេស្កូឱ្យបានឆាប់រហ័ស ព្រោះខ្លាចប្រទេសជិតខាងថា ក្រម៉ាជារបស់ខ្លួនទៀត ។ ផ្ទុយពីនេះ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា មិនគួរចុះឈ្មោះក្រម៉ាជារបស់ប្រទេសណាមួយទេ ពីព្រោះវាជាវប្បធម៌រួមគ្នា ។ ដូចគ្នានេះ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា ក្រម៉ាមានប្រភពមកពីមជ្ឈិមបូព៌ា ហេតុអ្វីប្រទេសថៃអះអាងថា ជារបស់ខ្លួន ? ប្រភព ៖ Thansettakij

អ្នកគាំទ្រ តន់ ចន្ទសីម៉ា ខកចិត្តសឹងគ្រប់គ្នាក្រោយពីបង្ហាញទង្វើស៊ែរយ៉ាងផុសផុលលើបណ្តាញសង្គម

0

អ្នកគាំទ្ររបស់តារាចម្រៀង តន់ ចន្ទសីម៉ា ជាច្រើនរូបបានបង្ហាញការខកចិត្តសឹងតែគ្រប់គ្នា ក្រោយពីគណនីតារាស្រីរូបនេះបានស៊ែរយ៉ាងផុសផុលលើបណ្តាញសង្គមជុំវិញករណីបកស្រាយពីជនអគតិមួយចំនួនដែលលើកឡើងថាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បោកប្រាស់ប្រជាជនរឿងបង់លុយមិនបានផ្ទះ។May be an image of 1 person and braids

មានរយៈចុងក្រោយនេះ គ្រាប់ពេជ្រប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី កញ្ញា តន់ ចន្ទសីម៉ា រងនូវពាក្យរិះគន់ជាបន្តបន្ទាប់ពីសំណាក់មហាជនតាំងពីការតបតប្រើពាក្យមិនសមរម្យនៅលើបណ្តាញសង្គម ដោយនាងមានការបកស្រាយថាពុំមែនជាពាក្យពេចន៍របស់នាងនិយាយឡើយ និងមានការរិះគន់ទៅលើនាងបកស្រាយបទ Cover អង់គ្លេសថាច្រៀងមិនត្រូវតុងដោយអ្នកកាន់ការងារcoverរបស់នាងលើកឡើងថាខ្លាចជាប់ copyright ជាដើម។

ក្រៅពីរឿងខាងលើនេះ ស្រាប់តែនាពេលថ្មីៗនេះអ្នកគាំទ្របានសម្តែងការខកចិត្តចំពោះនាងសឹងតែគ្រប់គ្នា ក្រោយពីផេកផ្លូវការរបស់តារាចម្រៀង តន់ ចន្ទសីម៉ា មានការទទួលស្គាល់ពីក្រុមហ៊ុនហ្វេកប៊ុកបានស៊ែរយ៉ាងផុសផុលជុំវិញការបកស្រាយបំភ្លឺរឿងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានជនអគតិក្រៅប្រទេសមួយចំនួនលើកឡើងថា អ្នកឧកញ៉ា ដែលជាម្ចាស់ផលិតកម្មហ្គាឡាក់ស៊ី បោកប្រាស់លុយប្រជាជនរឿងបង់លុយឱ្យក្រុមហ៊ុនតែមិនទាន់បានផ្ទះ។

អ្នកលេងបណ្តាញសង្គមធ្លាប់តែជាហ្វេនរបស់ តន់ ចន្ទសីម៉ា បានលើកឡើងថា «ប្រយ័ត្នអស់អ្នកគាំទ្រ កំពុងធ្លាក់កូដផងមួយរយៈហ្នឹង កុំខំយករឿងការងារមេ មកឡូកឡំនិងសិល្បៈ ប្រយ័ត្នអស់អ្នកគាំទ្រ…មើលតារាគេឯងផង ពីអ្នកធ្លាប់ស្តាប់ចម្រៀង , Top fan ម្នាក់នេះចង់ឆ្កួតហើយ Idol ស៊ែរឡើងខ្ញុំតាមដាន ដាច់បាយដាច់ទឹក, ធ្លាប់តែជាfan តាំងពីដំបូងរហូតមកដល់បច្ចុប្បន្ន តែមួយរយៈនេះidol ខ្ញុំមិនដូចមុន ចូលចិត្តសំឡេងតែមិនគាំទ្រទង្វើ , ហេតុអីអាយដលខ្ញុំកំពុងពេញស្រលាញ់ប្រែទៅជាទៅអញ្ចឹងវិញ រឿងមេនឹងកូនចៅបែងចែកអោយដាច់ មិនត្រូវការអែបអបនឹងបង្ហាញទង្វើបែបហ្នឹងទេ ក្ដីស្រលាញ់100%-95%ហើយ អាយដលសុំទោស រួមទាំងការបញ្ចេញមតិជាច្រើនទៀត»៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6VJrD7gweq9VkkHkEuno4kdKme2XmY7egj5hTZcOFI3HJlQHrkr_FOaT_iZbMDOVPWZan-6tJ3AA-80Q8psuyXuoqNwrNRQD8eBn4zvRnMX_Kgt2Ev1Rv3TNKyC8w7qj0sf1IrH7ZGjNZqSc24BfJUyVGM24VZQKxMfXqKU9TqCqUGcs2FOnE0n7l/s1152/photo_2023-05-22_11-27-53%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTTHZGsCErHXA_saRoD9mLlOsTvGAnIYA6WvqsrdGTMYY_2IotxpSmuaEdD2buzL8mtEK9jEK0CY0Du91LFHIk_NlrmsvVSYIm7WR_Ct_pLHzcMt8NKrIdfV0ELaemKdjaQ6ND5mf_mirTfESkAq83WG1XBVy7_qUoJDjCIB47VwjRMwQJTz9hu3bj/s1080/photo_2023-05-22_11-27-53%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQvU3mzh3pctrLjYqVjftjQqetnMxL5PYzwOA59GMtQZTd9FRCUH_zL1vHlZliJrkMlMyb86nV9HAtvMA545PEw-c0fyu7nYhNFNIrE7SmCc4PUyUliGsH1ATnJoA3FzIAiWDl3yUTU3P6S8fqAliE2EOXrmps4CaYhksvFWMiEw50naIDlqa0IU7I/s1280/photo_2023-05-22_11-27-53.jpg

ថៃស្នើឱ្យកម្ពុជា បើកឱ្យភ្ញៀវទេសចរពីខាងថៃបានចូលទស្សនាព្រះវិហារឡើងវិញ

0

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន បាងកក ប៉ុស្តិ៍ កាលពីថ្ងទី២២ ខែឧសភា បានឱ្យដឹងថា ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះការបើកឡើងវិញនូវប្រាសាទព្រះវិហារ បន្ទាប់ពីផ្អាកអស់រយៈពេល ១៥ឆ្នាំ។Visit Preah Vihear Temple on a one day trip from Siem Reap

កាលពីឆ្នាំ២០០៨ ​ជម្លោះ​ព្រំដែនរវាងប្រទេសទាំងពីរ បានកើតឡើងដែលបង្កឱ្យមានការអសន្តិសុខជាខ្លាំងនៅតំបន់ប្រវត្តិសាស្ត្ររបស់កម្ពូជា ដែលបានធ្វើឱ្យខាងកម្ពុជា សម្រេចចិត្តបិទមិនអោយភ្ញៀវទេសចរពីខាងថៃបានចូលទស្សនាព្រះវិហារចាប់តាំងពីពេលនោះមក។KI Media: Cambodia, Thailand pull out from Preah Vihear

នេះមិនមែនជាលើកទីមួយនោះទេ ដែលខាងថៃបានស្នើឱ្យកម្ពុជា បើកឱ្យភ្ញៀវទេសចរពីខាងថៃបានចូលទស្សនាព្រះវិហារនោះទេ ពោលគឺអជ្ញាធរថៃ តែងតែសុំធ្វើការចរចារជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែអជ្ញាធរខាងខ្មែរលើកឡើងថា ខ្លួនមិនមានសិទ្ធសម្រេចនោះទេ មានតែរងចាំការសម្រេចពីសម្តេចតេជោហ៊ុនសែនតែប៉ុណ្ណោះ។Ruling on Preah Vihear temple due next month: government | Phnom Penh Post

បច្ចុប្បន្នស្ថានភពនៅព្រំដែនប្រទេសទាំងពីរមិនមានភាពតានតឹងអ្វីនោះទេ​ ក៏ប៉ុន្តែក៏នៅតែមានការដាក់ពង្រាយទាហាន​រាប់​ពាន់​នាក់ពីសំណាកខាងកម្ពុជា ឱ្យ​ឈរ​ជើង​នៅ​តាម​ព្រំដែន​ក្នុង​ព្រះវិហារ-សុីសេកេត។A Coming Thaw in Thai-Cambodian Ties? | Asia Society

អ្វីដែលគួរឱ្យប្រុងប្រយ័ត្ននោះ គឺខាងភាគថៃ មិនដែលបញ្ជាក់ចំនួនពិតនៃកងទ័ពឈុតខ្មៅ​ថៃ ដែលកំពុង​ដាក់​ពង្រាយ​នៅ​ជួរ​មុខ​ តាមបន្ទាត់ព្រំដែនប្រទេសទាំងពីរឡើយ។Thailand and Cambodia: The Endgame? | Council on Foreign Relations

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆ័ន្ទថា សាលក្រមឆ្នាំ១៩៦២របស់ ICJ បានប្រគល់ប្រាសាទព្រះវិហារទាំងអស់ឱ្យកម្ពុជា ហើយបានបញ្ជាឱ្យប្រទេសថៃចដកទ័ព ប៉ូលីស ឬឆ្មាំថៃដែលឈរជើងនៅក្នុងតំបន់នោះ៕

Gunbattle kills 2 at Thai-Cambodia border

ប្រភព៖ Bangkok post