Home ព័ត៌មានអន្តរជាតិ ទ្រព្យសម្បត្តិរបស់ Mark Zuckerberg បានកើនឡើងច្រើនជាងគេបំផុតនៅឆ្នាំនេះ

ទ្រព្យសម្បត្តិរបស់ Mark Zuckerberg បានកើនឡើងច្រើនជាងគេបំផុតនៅឆ្នាំនេះ

68
0

អាមេរិក៖ យោងតាមប្រភពព័ត៌មាន Bloomberg Billionaires Index កាលថ្ងៃទី១៩ ខែឧសភា បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក ភាគហ៊ុន Meta បានកើនឡើងចំនួន ៤៤ ពាន់លានដុល្លារ ដែលនេះធ្វើឱ្យលោក Zuckerberg ក្លាយជាមហាសេដ្ឋីដែលមានជាងគេបំផុតទីមួយនៅលើពិភពលោកក្នុងឆ្នាំនេះ។
កាលពីឆ្នាំមុនលោក Mark Zuckerberg គឺជាអ្នកមានជាងគេបំផុតទីបីនៅលើពិភពលោក។ ដោយសារតែលោក ផ្តោតលើកម្មវិធី metaverse (សកលនិម្មិត) ដោយយុទ្ធសាស្ត្រនេះធ្វើឱ្យលោកខាតបង់ទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារ ។Mark Zuckerberg | Biography & Facts | Britannica

ដោយឡែក នៅឆ្នាំនេះគាត់បានផ្លាស់ប្តូរ ដោយផ្តោតអារម្មណ៍របស់គាត់ជាមួយតែ Meta Platforms ដែលជា ក្រុមហ៊ុនមេរបស់ Facebook ហើយឥឡូវនេះ Meta ក៏កំពុងស្វែងរកការកសាងបណ្តាញសង្គមប្រឆាំងនឹង Twitter ផងដែរ។ យុទ្ធសាស្ត្រទាំងនេះហាក់ដូចជាបានដំណើរការឡើងវិញ ដែលបច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោក Zuckerberg គឺ ៨៩.៩ ពាន់លានដុល្លារ ។Mark Zuckerberg Runs 19:34 5K - Stanford Medicine My Heart Counts 5K

កាលពីថ្ងៃទី២០ ខែឧសភា Bloomberg បានរាយការណ៍ថាបណ្តាញសង្គម Instagram នឹងចាប់ផ្តើមប្រកួតប្រជែងជាមួយបណ្តាញសង្គម Twitter ភ្លាមៗនៅខែក្រោយ។ កម្មវិធីនេះកំពុងសាកល្បងជាមួយតារាល្បីៗ និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ទស្សនវិស័យអាជីវកម្មរបស់ Meta ក៏ត្រូវបានព្យាករណ៍ថានឹងមានសុទិដ្ឋិនិយមផងដែរ។ នៅត្រីមាសចុងក្រោយ ប្រាក់ចំណូល Meta បានកើនឡើង ៣% លើសពីការរំពឹងទុករបស់ Wall Street និងបញ្ច្រាសការធ្លាក់ចុះបីត្រីមាស។The “remarkable shift” in Mark Zuckerberg's leadership of Meta.

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន Meta ក៏បាននិយាយថា ក្នុងត្រីមាសថ្មីៗនេះកំណើនអ្នកប្រើប្រាស់គឺខ្លាំង។ ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែនៅលើកម្មវិធីបានកើនឡើង ៥% ពីមួយឆ្នាំទៅមួយឆ្នាំដល់ជាង ៣.៨ ពាន់លាននាក់។ អ្នកប្រើប្រាស់ Facebook ប្រចាំថ្ងៃបានកើនឡើង ៤% ដល់ជាង ២ ពាន់លាននាក់៕ ប្រភព៖vnexpress