Home Blog Page 1692

សម្តេចតេជោ ហ៊ុន សែន បង្ហើបថា មានសប្បុរសជនពីរនាក់ប្រកាសបរិច្ចាគជួយសាងសង់ពេទ្យកាល់ម៉ែតតែមិនទាន់ឱ្យលុយ

0

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបថាមានសប្បុរសជនពីរនាក់ចូលលុយជួយសង់អគារព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែអត់ទាន់ឱ្យលុយ។ សម្បុរសជនម្នាក់ប្រកាសបរិច្ចាគ២លានដុល្លារ និងម្នាក់ទៀត ប្រកាសបរិច្ចាគ ២០ម៉ឺនដុល្លារ។ សម្តេចបង្ហើបបែបនេះក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាបានពីសប្បុរសជនសម្រាប់សាងសង់អគារព្យាបាលនៅពេទ្យកាល់ម៉ែតមានចំនួនសរុប ២២៣នាក់ ស្មើនឹង ៧២លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmLmsD96Kx97f1gr1wo4LK6QXVyQ1oLZpQerQbMMGrtAC5BaInuMxNov3CRKsVMd7mOogtFcnVW-U2B8syolruC07W7U6zIw1gzzZI7MXiNnjZxXNxYK81rS3CHeSSgFmJe7APw1N3BSarH-QxTvAr7gVr-8PvBkbieYIFD_Wonr1c5vbq8Q7oBWa1/s1280/348562577_574739258061209_3807474398213418582_n.jpg

គួរបញ្ជាក់ផងដែរថា «អគារតេជោអភិវឌ្ឍន៍» បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ មានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង២២.៥ ម៉ែត្រ មានកម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ស្របតាមបទដ្ឋានបច្ចេកទេសបារាំង មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ ដែលការសាងសង់និងបំពាក់ឧបករណ៍សម្ភារៈចំណាយថវិកាជាង៧០លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGwwEsKS2R0LWslFDucIyDbtAQ1MUwyc1DPvXDp3j6Z3shtOaBa0v_gT9TlTm8QRuuGi9xHWB0iAZGnexk9LCLE2YZyVNBIj5UJbZcnx-FMYalYoG8veD6hL3ToLu5je6OD_ssSXdovqIGFFNz6f9xEki6dURC1DMM5mXdznVjFqj-ICRqETtRSghz/s1280/348842007_1467297397349002_6132277930779928262_n.jpg

ចាប់ពីខែមិថុនា ដល់ខែតុលា អ្នកនេសាទដែនទឹកសាបអាចប្រើតែឧបករណ៍គ្រួសារប៉ុណ្ណោះក្នុងរដូវបិទនេសាទ

0

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ឱ្យបានជ្រាបថា រដូវបិទនេសាទសម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដោយអ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារតែប៉ុណ្ណោះមានចែងក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២។អ្នក​និពន្ធ Abby Seiff៖ «យើង​គួរនៅ​មាន​សង្ឃឹម​ថា ​បញ្ហា​បឹង​ទន្លេសាប ​នឹង​អាច​ប្រសើរ​ឡើងវិញ»

តាមការជូនដំណឹងដដែលបានឱ្យដឹងថាចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ ។

ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXZ2_eJcos4wrPM6WFLdXgnlzksrhLs7xbZpkTWPVNhr4CzIcJbTXYb6VSBre1YGESBfzpirgz5Mf9NILOw5dEXUj925OlqNOsXShUUrMIFLl85MtZ_CdxLdSckFzdqHCNYm-cXWgkwVBMgSnl4Yi02QDShO6phIT4-MPpT5GzlbVJhKaSlocUWU7x/s1280/photo_2023-05-23_08-28-12.jpg

ប្រើ iPhone យូរ​ តិចអត់ស្គាល់មុខងារអាសន្ននៅលើ iPhone ទៅ?

0

រាល់ទូរស័ព្ទ iPhone តែងតែមានមកស្រាប់នូវមុខងារសង្គ្រោះបន្ទាន់ (Emergency SOS) ដោយ​អនុញ្ញាតឱ្យអ្នកប្រើអាចហៅទៅកាន់ ភ្ជាក់ងារសង្គ្រោះបន្ទាន់ដូចជាឡានពេទ្យ ប៉ូលីស និងភ្នាក់ងារពន្លត់អគ្គីភ័យ បានភ្លាមៗ ប្រសិនបើជួបហេតុការណ៍ទាំងនេះ។

របៀបប្រើប្រាស់៖

  • ចុចប៊ូតុង Power និងប៊ូតុងតម្លើង ឬបន្ថយសំឡេងឱ្យជាប់ វានឹងលោតចេញឱ្យអ្នកខលទៅកាន់ភ្នាក់ងារសង្គ្រោះបន្ទាន់
  • ឬអាចចុចលើប៊ូតុង Power ចំនួន៥ដង នោះ iPhone នឹងលោតចេញឱ្យអ្នកខលទៅកាន់ភ្នាក់ងារសង្គ្រោះបន្ទាន់ដូចគ្នាEmergency SOS in iOS 15.2 gains new methods of activation

គួរបញ្ជាក់ថាភ្នាក់សង្គ្រោះបន្ទាន់ ដែលមុខងារ Emergency SOS លើ iPhone ខលទៅនោះគឺ៖

  • 117 ភ្នាក់ងារប៉ូលីស
  • 118 ភ្នាក់ងារពន្លត់អគ្គីភ័យ
  • 119 ភ្នាក់ងារពេទ្យ

លោក ប្រាយុទ្ធ ចាន់អូចា សុំមិនរវល់នឹងការបង្កើតរដ្ឋាភិបាលនៅប្រទេសថៃ

0

ប្រទេសថៃ ៖ លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា លោកសុំមិនរវល់នឹងការបង្កើតរដ្ឋាភិបាលរបស់គណបក្សកាវក្លៃ ហើយលោកនឹងគោរពតាមដំណើរការរបស់គណបក្សធំ ។ លើសពីនេះ លោកក៏មិនរិះគន់អ្វីទាំងអស់ ដោយលោកគ្រាន់តែចង់ឱ្យប្រទេសមានសុខសន្តិភាព ហើយរឿងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលនៅប្រទេសថៃកាលពី៩ឆ្នាំមុននោះ លោកប្រាប់ថា គ្រប់គ្នាភ្លេចអស់ហើយ ។

កាលពីថ្ងៃទី២២ ខែឧសភា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក្នុងឋានៈលោកជាប្រធានគណៈកម្មាធិការណែនាំ និងយុទ្ធសាស្ត្ររបស់គណបក្សរួមថៃសាងឆាតិ បានផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មាន Thairath ក្រោយពីបញ្ចប់កិច្ចប្រជុំថា លោកសូមផ្តល់កម្លាំងចិត្តទៅសមាជិកសភាតំណាងរាស្ត្រត្រូវបំពេញតួនាទីឱ្យបានល្អបំផុត ហើយលោករីករាយនឹងលទ្ធផលនៃការបោះឆ្នោត ។ លោកបន្តថា ចំណែកអ្វីនឹងកើតឡើង គឺឱ្យវាជារឿងរបស់អនាគត ហើយលោកមិនចង់និយាយអ្វីទេ ព្រោះនៅមានជំហានជាច្រើនទៀត ។Opposition slams Thai gov't | Phnom Penh Post

ខាងក្រោមនេះ គឺជាបទសម្ភាសន៍របស់អ្នកសារព័ត៌មានជាមួយលោក ប្រាយុទ្ធ ចាន់អូចា ៖
*តើលោកសម្លឹងមើលបរិយាកាសនៃការបង្កើតរដ្ឋាភិបាលបែបណាដែរ ?
ចំណុចនេះ ខ្ញុំរិះគន់អ្វីមិនបានទេ ព្រោះគណបក្សយើងទទួលបានសំឡេងឆ្នោតមិនច្រើនប៉ុន្មានទេ ។ ដូច្នេះ វាជារឿងរបស់គណបក្សធំ ដែលត្រូវរៀបចំដឹកនាំប្រទេសជាតិនាថ្ងៃអនាគត ។

*លោកធ្លាប់និយាយថា លោកនឹងតស៊ូបន្តទៀតមែនទេ ព្រោះមិនទាន់មានការប្រកាសអ្វីនៅឡើយទេ ?
ខ្ញុំសូមមិននិយាយអ្វី ហើយមិនប្រកាសអ្វីទាំងអស់ ព្រោះវាកំពុងស្ថិតក្នុងជំហានការងាររបស់គេ ។ យើងត្រូវតែគោរពដំណើរការការងារ ហើយយើងនឹងមិនរវល់អ្វីទេនៅពេលនេះ វាជារឿងនយោបាយ គ្រាន់តែសូមឱ្យអ្នកទាំងអស់គ្នារក្សាភាពស្ងៀមស្ងាត់ ។ យើងត្រូវផ្តល់កិត្តិយសដល់មេដឹកនាំគណបក្ស និងលេខាគណបក្ស ។ ខ្ញុំគ្រាន់តែមកផ្តល់កម្លាំងចិត្តដល់អ្នកដែលបានជាប់ឆ្នោតត្រូវរៀបចំការងារឱ្យល្អ ព្រោះការងារនេះនៅមានច្រើនដំណាក់កាលទៀត ។ ក្នុងឋានៈយើងមានសំឡេងឆ្នោតមិនច្រើនដូចគេ ដូច្នេះ យើងនឹងមិនរវល់ជាមួយគេទេ ទុកឱ្យវាជារឿងរបស់គេចុះ គឺជាអ្នកបង្កើតរដ្ឋាភិបាល និងធ្វើឱ្យស្រុកទេសមានសន្តិភាព ។

*តើលោកមានការបារម្ភអ្វីទេនៅពេលនេះ ?
សូមឱ្យគ្រប់គ្នារក្សាភាពស្ងៀមស្ងាត់ទៅបានហើយ ហើយស្រុកទេសនឹងគ្មានបញ្ហា ។ ចំណែកការវិនិយោគផ្សេងៗ ក៏កំពុងចូលមកប្រទេសថៃដែរ ហើយសេដ្ឋកិច្ចនឹងរីកចម្រើនឡើង ។ ដូច្នេះ ខ្ញុំមិនចង់ឱ្យអ្វីគ្រប់យ៉ាងដែលបានធ្វើរួចហើយខូចខាតទៅវិញទេ ។

*តើលោកត្រូវតែនឿយហត់បន្តទៀតមែនទេ ?
ខ្ញុំក៏ត្រូវតែធ្វើតាមតួនាទីរបស់ខ្ញុំ ។

*តើថ្ងៃនេះ (ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣) គឺជាថ្ងៃគម្រប់ខួប៩ឆ្នាំនៃការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលមែនទេ ?
ពួកគេភ្លេចរឿងការធ្វើរដ្ឋប្រហារនៅប្រទេសថៃហើយ ៕Thai parliament elects ex military government chief Prayuth as PM - BBC News ប្រភព ៖ Thairath

ឥទ្ធិពលជ្រលងសម្ពាធទាបពីប្រទេសទាំង៣ និងខ្យល់មូសុង កម្ពុជា អាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍

0

តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីតំបន់នៃជ្រលងសម្ពាធទាបពីភាគខាងលើថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម ដែលអាចឱ្យកម្ពុជាមានភ្លៀងធា្លក់ លាយឡំ ដោយខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣

ឥទ្ធិពលខាងលើនេះ នៅតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៤-៣៦ °C អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ លើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់៕May be an image of monument and text

បុរសស្បែកខ្មៅម្នាក់ប្រជែងជាមួយដូណាល់ ត្រាំ សម្រាប់បេក្ខភាពបក្សសាធារណរដ្ឋ ឡើងទៅដណ្ដើមតំណែងប្រធានាធិបតីអាមេរិក

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ព្រឹទ្ធសមាជិកសភាមួយរូប មកពីគណបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋសៅការ៉ូលីណា បានប្រវត្ដិបើកយុទ្ធនាការឃោសនាច្រើនជាងបេក្ខភាពប្រធានាធិបតីផ្សេងៗទៀត នៅក្នុងប្រវត្ដិសាស្រ្ដរបស់សហរដ្ឋអាមេរិក កំពុងតែប្រជែង ជាមួយនឹងឥស្សរជនសំខាន់ៗ ចំនួន២នាក់ផ្សេងទៀត តំណាងឲ្យបេក្ខភាព នៃគណបក្សរបស់គាត់ សម្រាប់ការឡើងទៅ ប្រជែងដណ្ដើមតំណែងប្រធានាធិបតី នៅក្នុងក្នុងឆ្នាំ២០២៤។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា លោក ធីម ស្កត់ (Tim Scott) សមាជិកព្រឹទ្ធសភា វ័យ៥៧ឆ្នាំ នៅរដ្ឋសៅការ៉ូលីណា (South Carolina) បានក្លាយជាអ្នកសាធារណរដ្ឋចុងក្រោយ ចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នាឆ្នាំ២០២៤។Tim Scott launches presidential campaign against Trump

ព្រឹទ្ធសមាជិកសភា រូបនេះ ដែលបានតំណាងឱ្យរដ្ឋ South Carolina នៅក្នុងសភា ចាប់តាំងពីឆ្នាំ២០១៣ រហូតមក បានសន្យាថា គាត់នឹងធ្វើឱ្យវប្បធម៌ដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិករស់ឡើងវិញ។ ជាមួយនឹងលុយ ចំនួន២២លានដុល្លារ នៅក្នុងដៃនោះ លោក ធីម ស្កត់ ចូលប្រឡូកជាមួយនឹងមូលនិធិយុទ្ធនាការច្រើនជាងគូប្រជែងរបស់គាត់។

បុរសស្បែកខ្មៅ វ័យ៥៧ឆ្នាំ រូបនេះ បានចាប់ផ្តើមបើកយុទ្ធនាការឃោសនាបេក្ខភាពប្រធានាធិបតីរបស់គាត់ តំណាងឲ្យគណបក្សសាធារណរដ្ឋ បានផ្តល់នូវសារ ប្រកបដោយសុទិដ្ឋិនិយម ជាមួយនឹងក្ដីសង្ឃឹម ថា អាចផ្ទុយពីឥស្សរជនចំនួន២រូបផ្សេងទៀត នៅក្នុងគណបក្សរបស់គាត់ រួមមាន លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតី និង លោក រ៉ូន ដេសានធីស (Ron DeSantis) អភិបាលរហ្ល្វ័ររីដា (Florida) ដែលកំពុងតែប្រើប្រាស់ការប្រជែងផ្នែកនយោបាយ ដើម្បីគ្របដណ្តប់ លើវិស័យអាទិភាពរបស់គណបក្សសាធារណរដ្ឋ។Ron DeSantis set to announce 2024 campaign next week, with kickoff event  days later: Sources - ABC News

សមាជិកព្រឹទ្ធសភា ស្បែកខ្មៅរូបនេះ បានប្រាប់ដល់អ្នកគាំទ្រលើកទឹកចិត្ត ថា «គណបក្សរបស់យើង ហើយប្រទេសជាតិរបស់យើង កំពុងតែឈរ នៅក្នុងពេលវេលាមួយ សម្រាប់ការជ្រើសរើស។ តើវាជាការរងគ្រោះ ឬ ជាជ័យជម្នះ? តើវាជាការសោកសៅ ឬ ជាភាពអស្ចារ្យ? ខ្ញុំជ្រើសរើសយកសេរីភាព ក្ដីសង្ឃឹម និង ឱកាស។ គណបក្សសាធារណរដ្ឋ ត្រូវការតែបេក្ខជនម្នាក់គត់ អាចមានថាមពល លើសពីមូលដ្ឋានរបស់ខ្លួន។

លោក ធីម ស្កត់ សមាជិកព្រឹទ្ធសភារូបនេះ តែងតែបរិហារជាញឹកញាប់ ដល់គណបក្សប្រជាធិបតេយ្យ ចំពោះការលើកឡើងនូវអ្វីដែលគាត់ហៅថា ជាការសោកស្តាយ សម្រាប់សង្គម និង នយោបាយមិនពិត។ ប៉ុន្តែការផ្តល់មនោសញ្ចេតនា អំពីគណបក្សរបស់គាត់ អាចជាជម្រើសមួយជំនួសលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ធ្លាប់តែកុហកជាដដែលៗ អស់រយៈពេលជាច្រើនឆ្នាំមកកន្លងមកហើយ អំពីរបៀបដែលគាត់ត្រូវបានបដិសេធ នៅអាណត្តិទី២។ ប៉ុន្ដែលោក ដូណាល់ ត្រាំ នៅតែចោទប្រកាន់ អំពីការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងទូលំទូលាយ នៅក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតី នាឆ្នាំ២០២០ ក្រោយពេលលទ្ធផលជ័យជម្នះ បានធ្លាក់ទៅលើលោក ចូ បៃដិន។Tim Scott runs for president in 2024: How will he take on Trump?

ស្របគ្នានេះដែរ លោក រ៉ូន ដេសានធីស (Ron DeSantis) អភិបាលរផ្លរីដា (Florida) បានរុញច្រានរដ្ឋមួយនេះ ចំពោះសិទិ្ធ ដោយការរឹតបន្តឹងថ្មីដ៏ចម្រូងចម្រាស លើការរំលូតកូន និង សិទ្ធិ ស្រ្ដីស្រឡាញ់ភេទដូចគ្នា ខ្ទើយ អ្នកស្រឡាញ់ភេទដូចគ្នា ឬ អ្នកកែភេទ ហៅកាត់ LGBTQ ហើយស្វែងរកការកំណត់អំណាចសាជីវកម្មរបស់ក្រុមហ៊ុន Disney ដែលជាផលប្រយោជន៍អាជីវកម្មដ៏មានឥទ្ធិពលបំផុតរបស់រដ្ឋ។

សមាជិកព្រឹទ្ធសភាមួយចំនួន មកពីគណបក្សសាធារណរដ្ឋ មានកេរ្តិ៍ឈ្មោះល្បីល្បាញ បានគាំទ្រដល់ការប្រកួតប្រជែងបេក្ខភាព ជាលើកទី៣របស់លោក ដូណាល់ ត្រាំ សម្រាប់ការប្រជែងកាន់កាប់សេតវិមាន រួមទាំងសហសេវិករបស់លោក ធីម ស្កត់ គឺលោក លីនសេ ហ្ក្រាហាម (Lindsey Graham) ។ បើទោះជាយ៉ាងណាក៏ដោយ ក៏លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី បានធ្វើឱ្យមានសំឡេងផ្សះផ្សា ចាប់ផ្តើម ជាមួយនឹងការស្វាគមន៍ ដល់លោក ធីម ស្កត់ នៅក្នុងការប្រជែងជាបេក្ខជន មកពីគណបក្សសាធារណរដ្ឋ តាមរយៈការបង្ហោះសារនៅតាមអ៊ិនធើរណេត កាលពីថ្ងៃចន្ទ ហើយបានកត់សម្គាល់ ថា អ្នកទាំងពីរ បានធ្វើការរួមគ្នា លើការកាត់បន្ថយពន្ធហត្ថលេខា នៃរដ្ឋបាលរបស់គាត់ ផងដែរ៕Tim Scott's fundraising letter raises question of who it's meant for

រោងចក្រផលិតសំបកកង់ តម្លៃ៣០០លានដុល្លារអាមេរិក នឹងលេចរូបរាងឆាប់ៗនេះនៅខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ​ផ្ដើម​ទទួល​បាន​​រោងចក្រ​ផលិត​សំបក​កង់រថយន្ត​ហើយ ដោយ​រោងចក្រ​នេះ ស្ថិត​នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ជា​គម្រោងវិនិយោគរបស់​វិនិយោគិន​ចិន​ក្រោម​ទុន​វិនិយោគ​ជាង ៣០០លានដុល្លារ​អាមេរិក។

ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ក្នុង​ពាណិជ្ជនាម​ថា ជេនរ៉ល ថាយអ៊ឺរ ថកណឡជី (ខេមបូឌា) ដែលមានលោក គូ ឆ្លើយ ជាម្ចាស់ក្រុមហ៊ុន និងលោក ថាវ គូចុង ជានាយកក្រុមហ៊ុន។May be an image of 10 people, map and textរោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។May be an image of 8 people and text that says 'SPM'នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាច ផលិតសំបកកង់ជិត ១,៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០នាក់៕May be an image of text

រដូវផ្សិតប៉ក់ ក្រៅពីធ្វើយកមកធ្វើម្ហូប ប្រជាសហគមន៍ស្រែអំពិលអាចលក់ឱ្យឈ្មួញបាន៤ម៉ឺនរៀលក្នុង១គីឡូក្រាម

0

ផ្សិតប៉ក់ គឺជាប្រភេទផ្សិតភ្នំម្យ៉ាង ដែលភាគច្រើនសំបូរនៅ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយជាប្រភេទផ្សិតដែលលក់បានថ្លៃគួរសម និងមានរសជាតិឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា។ ផ្សិតប្រភេទនេះ តែងដុះចេញពីផះដែលបន្សល់ទុកពីភ្លើងឆេះព្រៃនារដូវប្រាំ ហើយជាទូទៅប្រជាពលរដ្ឋអាចប្រមូលផលបានជុំវិញ ១០ថ្ងៃ ប៉ុណ្ណោះ។ ផ្សិតប៉ក់មានរាងមូលដូចពងក្រួច ភាគច្រើនដុះកប់ក្នុងស្រទាប់ដី ហើយគេអាចសម្គាល់បានដោយឃើញមានដីពើងប្រះឡើងលើ នៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក។May be an image of puffball mushroom and longan

លោក សោ ភា ប្រធានសហគមន៍ស្រែអំពិលបានតាមការឱ្យថាអ្នកភូមិត្រូវធ្វើដំណើរក្នុងចំងាយប្រមាណ ១០ ទៅ ២០គីឡូម៉ែតពីភូមិ ដើម្បីទៅដល់កន្លែងរកផ្សិតនេះ ដែលស្ថិតក្នុងព្រៃរបស់សហគមន៍ការពារធម្មជាតិស្រែអំពិល ហើយក៍ជាសហគមន៍មួយស្ថិតនៅក្រោមការគាំទ្រពីគម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP ផងដែរ។ ជាទូទៅពលរដ្ឋម្នាក់ អាចរកផ្សិតប៉ក់នេះ ២ ទៅ ៣គីឡូក្រាមក្នុងមួយថ្ងៃ ឬច្រើនជាងនេះ អាស្រ័យទៅតាមតំបន់ និងអាកាសធាតុ។May be an image of 2 people, dirt bike, scooter and motorcycle លោកបន្តអោយដឹងថា បន្ទាប់ពីប៉ះផ្សិតប៉ក់បានពីព្រៃរួចមកប្រជាសហគមន៍នៅទីនេះ គេធ្វើម្ហូបសម្រាប់ហូបចុកក្នុងគ្រួសារផង និង ជាម្ហូបបែបធម្មជាតិសម្រាប់ភ្ញៀវទេសចរណ៍ផង ហើយមុខម្ហូបដែលគេតែងពេញនិយមគឺយកមកស្ងោ រឺឆា ក៏បាន ដោយវាមានរសជាតិឆ្ងាញ់ខុសប្លែកពីផ្សិតទូទៅ។ ក្រៅពីធ្វើម្ហូប ពួកគាត់អាចរកចំណូលពីការលក់ផ្សិតប៉ក់នេះចាប់ពី ៣៧,០០០រៀល ទៅ៤០,០០០ ក្នុងមួយគីឡូក្រាមទៅអោយឈ្មួញផងដែរ៕May be an image of 3 peopleMay be an image of 1 person and grass

តើទឹកដីអាស៊ីអាគ្នេយ៍ធ្លាប់មាន សត្វដាយណូស័រ រស់នៅដែរ ឬទេ?

0

ពពួកសត្វដាយណូស័របានស្លាប់ផុតពូជតាំងពី ៦៥ លានឆ្នាំមុនមកម្ល៉េះ ហើយសាកសពរបស់ពួកវាត្រូវបានកប់នៅក្រោមដីរហូតក្លាយជាសិលា ឬហៅថា ផូស៊ីល (Fossil) ដែលផូស៊ីលនេះហើយ អាចឱ្យគេដឹងថាពួកវារស់នៅទីណាខ្លះ។ ដូច្នេះហើយ តើទឹកដីអាស៊ីអាគ្នេយ៍របស់យើង ធ្លាប់មានសត្វដាយណូស័ររស់នៅដែរទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEWSvmJKjSDQg3Znsb9f6cT1ckUgC7mJ9LgdqA7RCnzX0cRahAyxsfJgCRsKi88M8X2xVlL89k3RK7NGRMMaUagxTFQhFVdoykSf9yGO1YJsRXe2vldQF_8wb8lCroSFVcgWECjJOQESaI6yuBu9gsugJwGpp-sour9oIe6Jvo9ABogrxvyhB3oeu1/s1280/photo_2023-05-22_16-08-02.jpg

តាមការសិក្យាស្រាវជ្រាវផ្នែកបុរាណវិទ្យា បានឱ្យដឹងថា ការរកឃើញផូស៊ីលដាយណូស័រលើកដំបូងនៅឯស្រុកភូវៀង ខេត្តខនកេន ក្នុងឆ្នាំ១៩៧៦ នៃប្រទេសថៃ ជាផូស៊ីលដាយណូស័រ Sauropod ឬដាយណូស័រស៊ីស្លឹកឈើ ខណៈដាយណូស័រប្រភេទនេះមានកវែង ជាពពួកអម្បូរថ្មី។ ក្រៅពីនេះ គេបានរកឃើញធ្មេញរបស់ដាយណូស័រអម្បូរថ្មីមួយទៀត ដែលមានឈ្មោះថា ស្យាមមូសូរ៉ាស់ សុធីថននី (Siamosaurus Suteethorni)។
ក្រោយមក រដ្ឋាភិបាលថៃក៏បានប្រកាសដាក់តំបន់ទាំងនោះជា ឧទ្យានជាតិភូវៀង (Phu Wiang Dinosaur Museum) ដែលជាឧទ្យានដាយណូស័រដំបូងគេក្នុងអាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfImniQo4PYCdXOAWB7LA6vAOoc114k4-YORSIxnJpIc8qSN11wek6SufxciF_KdAElxNHj1iuNwMyWAFyutY_dwWM_mdnnh_u3QXVrO4cQ606h0rMJi40KHrad_BwNediGxbWwSkkn1b0n7wCpPUjs9ekOc4XSvjJWDGYv9ahzjAndAmC1oGHHFDI/s1280/photo_2023-05-22_16-08-21.jpg

នៅមានកន្លែងផូស៊ីលដាយណូស័រសំខាន់ៗជាច្រើនកន្លែងទៀត ដូចជា ស្រុកភូកាឌឹង ខេត្តលើយ ស្រុកណាមណាវ ខេត្តពេជ្របូណ៌ ស្រុកខាំមួង ខេត្តកាឡាស៊ីន និងនៅមានកន្លែងដែលឃើញស្នាមជើងដាយណូស័រនៅឡានហ៊ីនឡាតប៉ាឆាត ស្រុកភូវៀង ខេត្តខនកេន បរិវេណណាសៃយ៉ៃ ក្នុងតំបន់ឧទ្យានជាតិខាវយ៉ៃ ខេត្តប្រាជីនបុរី ឧទ្យានភូហ្វេក ក្នុងស្រុកណាឃូ ខេត្តកាឡាស៊ីន និងឧទ្យានជាតិភូកាវ-ភូផានខាំ ខេត្តណងបួឡាំភូ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTEYijl9rJiB7FUNElnAhl6baluSS12rFtAeC58REbqsfrmP5q7M7CbRsc_U7_cLnVdZx84aT6yrkpPHIsDFMppQxrynZCETI1Z25fPtf4GEHZO32zk5e3WRr-Od6RrKbPN15qPA0_FcvpOlmUN_VmrXDfDFM4u8uOmPDljxLrMCocCBmyoTEvUT17/s1280/photo_2023-05-22_16-07-32.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHB9Zgz6lOWXGl-zuPeQZVLIqaWlTDn3WNHhLD_-7bgt69Cavi_0qsW9SS9U62coqkynnUKGoTL6QLdRdO3q6JopptbCVHw_pNoE98QCDcAbT86mN5m2_-9pNHaprcUwbSMd_fo5pvumzYNa7QS5tXVFtP40Q4eybhaF3tedAnbNyBXQw-SJ1ClvoJ/s1200/photo_2023-05-22_16-07-40.jpg

រំជួលចិត្តណាស់! កុមារី សោ ស្រីម៉ី រៀបរាប់ពីភាពលំបាកខ្លាំងមុននឹងឈានជើងចូលកម្មវិធីប្រឡងចម្រៀង

0

កុមារី សោ ស្រីម៉ី អាយុ១០ឆ្នាំមានស្រុកកំណើតនៅខេត្តព្រះវិហារកំពុងធ្វើឱ្យមហាជនរួម និង គណៈកម្មការក្នុងកម្មវិធី Cambodian Idol Junior រដូវកាលទី២ រំជួលចិត្ត អាណិតដល់កុមារីរូបនេះក្រោយពីរៀបរាប់ពីជីវិតតស៊ូនៅក្នុងគ្រួសារមានជីវភាពខ្វះខាតរ៉ាប់រងច្រើនបន្ទាប់ពីការសិក្សាឆ្លៀតស៊ីឈ្នួលឃ្វាលគោ និងដកផ្កាស្មៅលក់។ មិនត្រឹមតែប៉ុណ្ណោះទោះជាជួបការលំបាកយ៉ាងណាប្តេជ្ញាតស៊ូមិនបោះបង់ចោលការសិក្សាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3mU8DnPsBkoF41Hp0v688dqtJV2Gws6Ab5B_l7P-fPORCOYb0QlYOaoMtHKSxxoMtWdeKZm_hZgE3n6_01-Gdyd6G91LMU8NtA0vOgSzd5ocN3RaboZtOXb7D-H-ghN8MVO8t0R1feBQpJ2j91Gcr5nY5qKIUaOwTsZnGDNAPr6i2hMgngteakwtA/s1067/%E1%9F%A1%20(2).PNG
កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 វគ្គ Judge Audition បានឈានចូលដល់សប្ដាហ៍ទី 2 នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ អាយុ១០ឆ្នាំរៀនថ្នាក់ទី៣ មានស្រុកកំណើតនៅទីរួមខេត្តព្រះវិហារ កំពុងធ្វើឱ្យមហាជនរំជួលចិត្តយ៉ាងខ្លាំង។ កុមារីរូបនេះ បានរៀបរាប់ថានាងមានឪពុកជាកម្មករសំណង់ និងម្តាយប្រកបរបរដកក្រអៅឈូកលក់ក្នុងមួយថ្ងៃជួនកាលបាន១០០០០រៀល ខណៈជីវភាពខ្វះខាត មិនមានផ្ទះខ្លួនឯងនោះទេ គឺនៅផ្ទះរួមជាមួយយាយ ហើយពេលនេះជីដូនមានជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijOTouhZSQf-gkoHF1q2gt1O2kCOwTu3msR4W1_BQWss3ZDuQs6yDCxyw4nDcqVArDJXjcfQwWH_BZUGqcfpPSdX44pZmzSy4nFRLtK8i0fzyfue1EmTFrUhkXWdMqAlb_VWHj2CwwdcjtGmgniOhWz1rKtSwu7xWMRbdj3zRWF_3_aA8JUDTVR2qZ/s1063/%E1%9E%8F.PNG

កុមារី រូបនេះបន្តទៀតថា ពេលទំនេរពីការសិក្សានាងស៊ីឈ្នួលមើលគោ និងដកផ្កាស្មៅ យកលក់បានកំរៃខ្លះ និងពេលចេញពីរៀនត្រូវដាំបាយដោយខ្លួនឯងនិងត្រូវមើលថែប្អូន ហើយពេលមកចូលរួមប្រលងនេះមានការជួយជ្រោមជ្រែងពីអ្នកជិតខាង និងប្រាក់សន្សំខ្លះក្នុងការធ្វើដំណើរមកប្រលង។
ទោះបីជាជួបការលំបាកខ្លាំងតែកុមារីរូបនេះបាននិយាយថាមិនបោះបង់ចោលការសិក្សាឡើយនឹងរៀនឱ្យចប់ ហើយម្តាយរបស់កុមារីរូបនេះក៏បានប្តេជ្ញា ជាមួយគណៈកម្មការទាំង៣រួមមាន អ្នកនាង សុគន្ធនិសា លោក ហ្សូណូ និងកញ្ញា សុខ សីឡាលីនថា ទោះជាជួបការលំបាកយ៉ាងណាគាត់មិនឱ្យកូនបោះបង់ការសិក្សាឡើយតស៊ូឱ្យកូនរៀនចប់ចុងចប់ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyE7FkoUxQICstUGq-nDHSVqOZ46BW2AcWZm1hOZ6B4o9ZjbrhYcX7SoOieDaW9YEBvWIT37F93or1uXA-NFrr6hrxxeSo86rtpQ-mqnhUKSQo1F_bp7yEcfqhis7BqUKViyYSyQBbzCArUitp6cSCOGz0V5vzLz46tEVzXRiGNissRcFOFN2g5zQ1/s1069/%E1%9E%90%E1%9E%90.PNG

ទោះត្រឹមតែអាយុ១០ឆ្នាំ តែកុមារី សោ ស្រីម៉ី មានសុទិដ្ឋិនិយមខ្ពស់ដឹងគុណឪពុកម្តាយ និងអ្នកជិតខាងដែលបានជួយគាំទ្រនាងមានឱកាសមកប្រលងចម្រៀងដែលជាក្តីស្រមៃរបស់កុមារីរូបនេះ។

គួរបញ្ជាក់ផងដែរថា កុមារី សោ ស្រីម៉ី បានជ្រើសយកបទ «គេឱបបងអូនឱបដបស្រា»មកបកស្រាយក្នុងវគ្គ Judge Audition ទោះបីជាស្រក់ទឹកភ្នែកអមដោយអារម្មណ៍ក្តុកក្តួលយ៉ាងណាតែកុមារីរូបនេះអាចបកស្រាយបទចម្រៀងបានយ៉ាងល្អ។ រីឯសំឡេងទៀតក៏ពីរោះ កុមារីរូបនេះទទួលបានការសរសើរពីគណៈកម្មការ និងមហាជនយ៉ាងច្រើន ខណៈ ស្រីម៉ី ក៏មានឱកាសអាចបន្តទៅវគ្គជាបន្តទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPYkCfmtY5fF0Ke_L-rQ926aro7Ps7On02ou4gDtwoq_1gPCZ1TOZk3OiKfRIWU-1WxrfXs2CMqBWW2mTAOYWZzs-DtXmAsOVsQzpduZjIt8vYvfZwHuqUDMcImX5LHWfcqoEyn-YRQGS0Ix0L32H-yJIdkXwTkWVxq44u-Ilyn0SL9L-1CUiHl91a/s1022/%E1%9E%99%20(2).PNG