Home ព័ត៌មានអន្តរជាតិ ថៃនឹងជំរុញការចុះក្រមាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ

ថៃនឹងជំរុញការចុះក្រមាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ

103
0

ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីថៃរីករាយនឹងព័ត៌មានថា ក្រមាទទួលបានការចាប់អារម្មណ៍ពីជនបរទេសនៅក្នុងកម្មវិធី World Dance Day 2023 នៅប្រទេសឥណ្ឌូណេស៊ី ហើយលោកនាយករដ្ឋមន្ត្រីសន្យាថា នឹងជំរុញក្រម៉ាចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌មនុស្សជាតិទៅកាន់អង្គការយូណេស្កូ ឱ្យបានឆាប់រហ័ស ។

កាលពីថ្ងៃទី២១ ខែឧសភា លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសើរភ្នាក់ងារពាក់ព័ន្ធដែលបានយកក្រម៉ាទៅបង្ហាញក្នុងកម្មវិធី World Dance Day 2023 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីជនបរទេសចូលទស្សនាកម្មវិធីនេះ ។ ពេលនេះ ប្រទេសថៃកំពុងស្នើចុះបញ្ជីក្រមាជាបេតិកភណ្ឌវប្បធម៌ (Intangible cultural heritage) ទៅកាន់អង្គការយូណេស្កូ (UNESCO) ផងដែរ ។Government defends action against some activists, says others' rights must not be violated

លោក Anucha Burapachaisri ថ្លែងថា នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បានយកក្រមាដែលមានអត្តសញ្ញាណថៃទៅបង្ហាញក្នុងកម្មវិធី World Dance Day 2023 ដែលបានបើកឱកាសឱ្យយុវជនអាចបង្ហាញសមត្ថភាពសិល្បៈវប្បធម៌ជាតិ ហើយយុវជនថៃបានបង្ហាញក្រមាដើម្បីឱ្យជនបរទេសដឹងថា ក្រមាត្រូវបានពលរដ្ឋថៃប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ រហូតក្លាយជាអត្តសញ្ញាណរបស់ថៃ ។

លោកបន្ថែមថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងប្រជុំគណៈរដ្ឋមន្ត្រីបានឯកភាពគ្នាស្នើចុះក្រមាក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌ទៅកាន់អង្គការយូណេស្កូ ។ ការស្នើចុះឈ្មោះនេះ ដោយសារប្រទេសថៃបានពិចារណាពីគុណតម្លៃរបស់ក្រមាថា ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅគ្រប់វិស័យ និងសហគមន៍ ហើយបានបង្ហាញនូវអត្តសញ្ញាណថៃផងដែរ ។ លើសពីនេះ ក្រម៉ាអាចប្រើជាប្រយោជន៍បានច្រើន និងចងភ្ជាប់ជាមួយជីវភាពរស់នៅរបស់ពលរដ្ឋថៃ ដូចជា ការប្រើប្រាស់ក្នុងគ្រួសារ ការផ្លាស់ប្តូរក្រម៉ាក្នុងភូមិ និងទីប្រជុំជន រហូតដល់គេយកក្រមាធ្វើជារង្វាន់ និងប្រើប្រាស់ក្នុងកម្មវិធីនានា ។Oops! Culture Ministry deletes website suggestion that traditional Thai garment could be used to commit suicide | Thaiger

ប្រទេសថៃលើកឡើងថា ខ្លួនមានភស្តុតាងផ្នែកប្រវត្តិសាស្ត្រដែលចង្អុលបង្ហាញថា ប្រទេសថៃបានប្រើក្រម៉ាតាំងពីសម័យឈៀងសានមកម្ល៉េះ ហើយក្រោយមក ប្រទេសថៃបានកែលម្អ និងអភិវឌ្ឍន៍គុណភាពក្រម៉ាបន្ថែមទៀត ដើម្បីអាចប្រើជាប្រយោជន៍បានច្រើនរហូតដល់បច្ចុប្បន្ននេះ ។

លោក Anucha Burapachaisri បញ្ជាក់ថា ៖ «លោកនាយករដ្ឋមន្ត្រីថៃបានសុំកិច្ចសហការជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីរួមគ្នាជំរុញក្រម៉ារបស់ថៃទៅកាន់ពិភពលោក ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានសរសើរយុវជនថៃផងដែរ ដែលស្រឡាញ់ប្រទេសថៃ គាំទ្រ ជំរុញអត្តសញ្ញាណ និងវប្បធម៌ជាតិឱ្យពិភពលោកស្គាល់កាន់តែច្រើន ។ លោកនាយករដ្ឋមន្ត្រីនឹងជំរុញក្រម៉ាឱ្យបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូផងដែរ» ។Very Thai summed up in just a loincloth - Thailand NOW

ជុំវិញការចុះបញ្ជីក្រម៉ាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូនេះ អ្នកលេងបណ្តាញសង្គមថៃនិយាយថា ប្រទេសថៃប្រញាប់ចុះបញ្ជីក្រម៉ាជាមួយអង្គការយូណេស្កូឱ្យបានឆាប់រហ័ស ព្រោះខ្លាចប្រទេសជិតខាងថា ក្រម៉ាជារបស់ខ្លួនទៀត ។ ផ្ទុយពីនេះ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា មិនគួរចុះឈ្មោះក្រម៉ាជារបស់ប្រទេសណាមួយទេ ពីព្រោះវាជាវប្បធម៌រួមគ្នា ។ ដូចគ្នានេះ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា ក្រម៉ាមានប្រភពមកពីមជ្ឈិមបូព៌ា ហេតុអ្វីប្រទេសថៃអះអាងថា ជារបស់ខ្លួន ? ប្រភព ៖ Thansettakij