Home Blog Page 1694

ខាត់ វៃហាំង និងតារាជាច្រើនរូប លើកទឹកចិត្ត ស៊ីន យូប៊ីន ក្រោយមានការរិះគន់រឿងសំលៀកបំពាកដេរដោយជនជាតិថៃ

0

សំលៀកបំពាក់ថ្ងៃទី២ លើកម្រាលព្រំក្រហម នៅមហោស្រពភាពយន្តលើកទី ៧៦ នៅប្រទេសបារាំង ស៊ីន យូប៊ីន ទទួលការសរសើរយ៉ាងខ្លាំងព្រោះបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរដូចជា រូបនាគរាជ, ផ្ការំដួល ,និង ទង់ជាតិខ្មែរ ជាដើម។ យ៉ាងណាមិញតារាស្រីរូបនេះក៏ទទួលបានការរិះគន់មកវិញពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន ក្រោយពីដឹងថា នៅពីក្រោយឈុតស្រស់ស្អាតនេះជាងជាជនជាតិថៃអ្នកកាត់ដេរ រហូតអ្នកសិល្បៈច្រើនរូបលើកទឹកចិត្តដល់នាង រួមទាំងគូស្នេហ៍ ស៊ីន យូប៊ីន គឺលោក ខាត់ វៃហាំង ក៏ចេញមុខនិយាយលើបណ្តាញសង្គមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Y3FXZtd_JR5ayFvASCr14IwNbsMK3aA6limZNgnktgs9S6OQVFczY9wq99Doy11cA3ix0pprKl4unWcIZCh15IUjjTP7TM3WKZ_Z9ezCAqb9nSbOyJwfNYjD6zUAiCFRP0QT596WYVGphsCXNJbz6rQgFQ9f-ardiaWagRsYkgrfjFtr-ADlefQG/s2048/348570902_197184396554958_4301769332685213832_n.jpg

លោក ខាត់ វៃហាំង បានលើកឡើងនៅលើបណ្តាញសង្គមលើកទឹកចិត្តគូស្នេហ៍កញ្ញា ស៊ីន យូប៊ីន ដោយបានរៀបរាប់យ៉ាងដូច្នេះថា «ពួកខ្ញុំបានកើតមកដើម្បីសិល្បៈ ហើយក៏បានខិតខំណាស់ដើម្បីសិល្បៈ! ពួកយើងបានព្យាយាមបង្ហាញខ្លួនក្នុងនាមជាខ្មែរស្ទើរគ្រប់វិធី ឱ្យបរទេសកាន់តែស្ងើចសរសើពីខ្មែរលើឆាកអន្តរជាតិ។ តារាស្រីដ៏ស្រស់ស្អាត បែរជាត្រូវប្រើឈើច្រត់ចូលរួមកម្មវិធីកម្រាលព្រំក្រហមលំដាប់អន្តរជាតិ ដែលអ្នកសិល្បៈភាគច្រើនចង់បង្ហាញខ្លួនតែមិនមានឱកាស តើអ្នកមិនយល់ថាគាត់ត្រូវការកម្លាំងចិត្តពីអ្នកទាំងអស់គ្នាប៉ុណ្ណាទេ?»
លោកបន្តទៀតថា «គាត់អត់ទ្រាំនឹងរបួសជើង ត្រូវប្រើរទេះរុញ ក្រោកដើរប្រើឈើច្រត់ ជំនះការឱ្យសម្រាករបស់ដុកទ័រជំនាញ ប្រថុយប្រឈមនឹងបញ្ហាដែលអាចកើតជាយថាហេតុ គិតគូរគ្រប់បែបយ៉ាង ដើម្បីបង្ហាញពីការទទួលខុសត្រូវក្នុងនាមជាតំណាងសិល្បៈការនីខ្មែរ តែព្រោះតែការរិះគន់គ្មានមូលដ្ឋាន ការចុះផ្សាយព័ត៌មានដើម្បីទាញយកប្រយោជន៍បុគ្គល វាក្លាយជាពិសពុលបំផ្លាញទឹកចិត្តរបស់គាត់។ គ្មានអ្វីដែលត្រូវបកស្រាយ ព្រោះយ៉ាងណា យូប៊ីន បានប្រឹងប្រែងអស់ពីចិត្តហើយ ពួកយើងមិនអាចជួយអ្វីបាន មានតែចាំសាទរ បង្ហាញពីទឹកចិត្តទាំងរូបគាត់ និងបរទេសឃើញថា ខ្មែរស្រលាញ់ខ្មែរ បេះដូងលោតក្នុងចង្វាក់តែមួយ។ សូមអានសំណេរគាត់ ឱ្យចប់អ្នកនឹងបានយល់គ្រប់យ៉ាង! ចុងក្រោយមានតែពាក្យថា Congratulation, គ្រប់យ៉ាងគឺល្អបំផុតហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhesSyGagGU2LreUw_P19MqUf-7SoWWMegWGWJBQa5iOgbWaPIppgzEBWHLytV2PUqR9S6tkxTIPcHNLUGDHOgEfIuNG_a6b-x_DMw6M22rusrSWWSRo0lAMYo-QQZuaoTymZgSbjmVn1cyH4ZlzLyyCKvDo7A08SSIQJp87r-znZz_K0WF4cp9tnvA/s2048/345035968_556727373300520_5385544706384441038_n.jpg

មិនត្រឹមតែលោក ខាត់ វៃហាំង ជាគូស្នេហ៍ផ្តល់កម្លាំងចិត្តឱ្យ ស៊ីន យូប៊ីន តែប៉ុណ្ណោះទេ តែអ្នកសិល្បៈច្រើនរូបក៏ចូលរួមផ្តល់កម្លាំងឱ្យនាងផងដែរ។

តារាចម្រៀង ឱក សុគន្ធកញ្ញា បានលើកទឹកចិត្តថា «អ្វីដែលប្អូនធ្វើគឺល្អបំផុតហើយសម្រាប់កម្ពុជា ពួកយើងគាំទ្រប្អូន គ្រប់យ៉ាងមិនមែនជារឿងចៃដន្យ មិនងាយស្រួលដូចគេគិតទេសុទ្ធតែបានប្រឹងប្រែងគិត តស៊ូ ហត់នឿយ សម្រេចចិត្ត ចំពោះបងពេលនេះអូនគឺល្អឥតខ្ចោះ ឆាប់ជាណាអូនសម្លាញ់ Love you »។ អ្នកនាង សុគន្ធ និសា បាននិយាយថា «ប្អូនធ្វើបានល្អហើយ very amazing សែនស្អាត » អ្នកនាង គង់ ចាន់ស្រីមុំ ក៏ចូលរួមផ្តល់កម្លាំងចិត្តថា «សម្រាប់បងគឺប្អូនធ្វើបានល្អឥតខ្ចោះហើយ កុំដោយសារពាក្យសម្តីបន្តិចបន្តួចធ្វើឱ្យការខំប្រឹងរបស់ប្អូនបាត់បង់ អ្វីក៏ដោយវាមិនមែនមកដោយងាយដូចគេនោះទេ ចំពោះបងនៅក្រោយរូបភាពស្អាតៗគឺប្អូនបាន តស៊ូធ្វើវាបានល្អបំផុតហេហើយ ឆាប់ជាណាអូន»។ លោក Doctor Sem Ratana បានលើកឡើងថា «តស៊ូបន្តប្អូនស្រី កុំចុះចាញ់អី! អ្នកខំធ្វើចាំតែខុស អ្នកថាព្យាយាមរិះគិតរកពាក្យសរសេរយ៉ាងម៉េច ទើបធ្វើឲ្យគេឈឺចាប់ បំផ្លាញទឹកចិត្តគេ មិនស្វែងយល់ឲ្យច្បាស់មុនសរសេរទេ ក្នុងប្រូហ្វាលរបស់ខ្លួន ផុសតែរឿងអត់ប្រយោជន៍ ទាមទារឲ្យគេការពារនេះ ការពារនោះ តែខ្លួនមិនធ្វើផង សួរថាបានប្រយោជន៍អី?» រួមទាំងតារាជាច្រើនរូបផ្សេងទៀត និងមហាជនផង ចូលរួមលើកទឹកចិត្ត យូប៊ីន យ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjZOs_ONlS4GiJeN_Ua3iyoEcrSVFurggWSS1Ory1mGMKDftH_ClM4iFR06zOODMxXwlQWt7Ikd7Vjt6g8AVY84ogRZOAIfTUVvb8F41KYzVeZ6ISV-gyMU4wvHX8EzE9dveyP4ER2CNxN1_tUReNiLlaBEdlXDwDIoGNSCaBelmpMRW669KZ3wBJ1/s2048/345030348_1213219692699344_1106183225208769633_n.jpg

គួរបញ្ជាក់ផងដែរថា បើតាមការបញ្ជាក់ពី ស៊ីន យូប៊ីន ការដេរសំលៀកបំពាក់ដោយជនជាតិថៃ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរបង្ហាញលើកម្រាលព្រំក្រហម ដោយសារជាងក្នុងស្រុកខ្មែរពុំមានពេលវេលាគ្រប់គ្រាប់ព្រោះជាប់បំពេញភារៈកិច្ចស៊ីហ្គេមដូច្នេះទើបនាងសម្រេចចិត្តឱ្យជនជាតិថៃដំឡើងឈុតតែប៉ុណ្ណោះចំណែកការច្នៃម៉ូដគឺជានាងជាអ្នកច្នៃដោយខ្លួនឯង ដោយមានការស្កេនពីរចនាបថខ្មែរសុទ្ធសាធទៅលើគ្រឿងអលង្ការ មិនត្រឹមតែប៉ុណ្ណោះឈុតនេះជាកម្មសិទ្ធរបស់នាងផ្តាច់មុខ ដូច្នេះពុំអនុញ្ញាតិឱ្យអ្នកណាចង់ទាញផលប្រយោជន៍ពីឈុតនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitg65PrT4A_DZhQ9-PL6zs420IV50mCyJ3lDWbSVysOX1pfoKcfIcZ9Tm5OFLe8-AB5_m3Elm9ATIg8LSCvAbgnmHM2IIZJz-C8cj1ddyztVSrTsgx_GMMQGg57g24G7xIgzY3NkZ3bK-EuZQjDn9idDREn-sE1K3pDmN8yWvo_-FvRfQgy6dk28FD/s1280/photo_2023-05-22_10-38-40.jpg

បន្ថែមពីនេះ តួឯកស្រីរូបនេះ ក៏បានបញ្ជាក់ថា ឈុតដែលនាងបង្ហាញ នៅមហោស្រពប្រទេសបារាំងចំណាយរហូតដល់១៦០០០ដុល្លារដោយមិនមានការជ្រោមជ្រែងពីជនជាតិថៃណាម្នាក់ឡើយ គឺនាងជួលពេញថ្លៃ ខណៈសាច់ក្រណាត់ជាម៉ាកល្បីនាំចូលពីប្រទេសអ៊ីតាលី។ មិនត្រឹមតែ ស៊ីន យូប៊ីន ផ្ទាល់ទេដែលចេញមកបញ្ជាក់អង្គហេតុនៃឈុតដេរដោយជនជាតិថៃ ម្ចាស់ហាងដែលទទួលការតំឡើងឈុតនាងក៏ចេញមុខមកបញ្ជាក់ដែរដូចអ្វីដេលតារាស្រីខាងលើបានលើកឡើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1FvJvT0VFKcXhjAQSBCWK7JPHVRGfiTC3fFQgv94VoUxArqdh225oM-jUT9mp7qkSiTpp8mT-OH2PXlpxjp456Pt1ia61Skectkx1u-ZwcleK6JEzVsNSwNzbT7XVBWHTFBGKNxmotKObCuSFRDpCdeTJAc8C6Xgm62Z7uuO01Fz0VoHvKGZwFms0/s1280/photo_2023-05-22_10-38-40%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdSWNA6Ghf5-xlktCm_aRw-R-6KCcSUcunZc4I-rsdJVTe8C0IYVJ6MH2s99fIdRcWiEgIuVCsZxIJEGzmcWFoAmfi35Xv5ZunGyS14dPeayZxCguerzTMKIeAazooHQcaWstSdh-T_mnAwSQQtA922VP-Ndfh6ezs7Mkr3wao2miVatXaRMZ8dLg4/s1280/photo_2023-05-22_10-38-40%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGh9HWPulfr-4JRFnTxR4FYiME-cYbeT75lj3JmqiCuDtr-ClfBL_YvfRnw0-C2YabkqFbmA5zZSa-i0vL0FLulwFPYAdskAukysRACnPjk-kolibOUiDRo8Gu1Wvr-mwdR6Fr3dHPP6QbU8RbBcFIyyuTy9a293pFBmpJx7hp_I9WeBMKs4_wn-9J/s1280/photo_2023-05-22_10-38-40%20(2).jpg

ការប្រើប្រាស់ជីគីមី និងថ្នាំកម្ចាត់សត្វល្អិតជាមូលហេតុធ្វើឱ្យបក្សីងា.ប់

0

ការស្រាវជ្រាវថ្មីមួយនៅតំបន់អឺរ៉ុបបង្ហាញថា ជីគីមី និងថ្នាំកម្ចាត់សត្វល្អិតដែលគេប្រើប្រាស់ក្នុងផ្នែកកសិកម្ម គឺជាមូលហេតុចម្បងធ្វើឱ្យបក្សីនៅតំបន់អឺរ៉ុប និងប្រទេសអង់គ្លេសងា.ប់ជាង៥៥០លានក្បាល ។ ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឱ្យប្រទេសទាំងអស់ប្រញាប់ដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីការពារបរិស្ថាន និងភាពចម្រុះនៃធម្មជាតិ ។

ការស្រាវជ្រាវនេះបានផ្សព្វផ្សាយនៅក្នុងឯកសារ Proceedings of the National Academy of Sciences (PNAS) ដែលគេបានពិនិត្យបក្សីជាង១៧០ពូជឃើញថា បក្សីទទួលរងផលប៉ះពាល់ដោយសារកត្តា៤យ៉ាង គឺកសិកម្មពឹងផ្អែកលើការប្រើជីគីមី និងថ្នាំកម្ចាត់សត្វល្អិត, បរិមាណព្រៃឈើផ្លាស់ប្តូរ, ការពង្រីកទីក្រុង និងសភាពអាកាសធាតុ ។ គេបានប្រមូលផ្តុំទិន្នន័យពីក្រុមអ្នកវិទ្យាសាស្ត្រ និងពលរដ្ឋរាប់ពាន់នាក់បង្ហាញថា តំបន់ជាង២ម៉ឺនកន្លែងនៅ២៨ប្រទេសទូទាំងតំបន់អឺរ៉ុប គឺក្នុងរយៈពេល៤០ឆ្នាំកន្លងមក បក្សីរស់នៅតំបន់កសិកម្មបានធ្លាក់ចុះខ្លាំងរហូតដល់៥៦,៨% ហើយបក្សីរស់នៅតាមទីក្រុងធ្លាក់ចុះ២៧,៨% ខណៈបក្សីរស់នៅតាមព្រៃភ្នំធ្លាក់ចុះ១៧,៧% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQtlhy2s-D4FsKeQkH0Ck5mANcQifPTzHzdQQ0mRVH-rQHkuBgTUpzA9rfBl4GK1v7BWSje1pUlVqN3rn0LOOuknwIeXZZLBDTRIxDBoE4tfG7nBeBiQMWmt5TBNceZtnWeLvp7QJsmU8NUx6eTIbzwcCHzxhJuP9x89T8oXvXkTIYX8icx--3y5eo/s1200/photo_2023-05-22_10-15-34.jpg

ការអភិវឌ្ឍវិស័យកសិកម្មនៅតំបន់អឺរ៉ុបបានក្លាយជាមូលហេតុចម្បងដែលធ្វើឱ្យបក្សីប្រមាណ៥៥០លានក្បាលងា.ប់ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ។ ក្រុមអ្នកស្រាវជ្រាវលើកហេតុផលថា ដោយសារការប្រើជីគីមី និងថ្នាំកម្ចាត់សត្វល្អិតបានធ្វើឱ្យបាត់បង់ចំណីអាហារបក្សី ។ គេសង្កេតឃើញថា ដង្កូវ និងសត្វល្អិត គឺជាសត្រូវរបស់ដំណាំនានា ដូច្នេះ គេក៏ប្រើប្រាស់ថ្នាំគីមី និងថ្នាំកម្ចាត់សត្វល្អិតនៅតាមស្រែចម្ការ ទើបធ្វើឱ្យបក្សីខ្វះចំណី ហើយបានងា.ប់ជាបន្តបន្ទាប់ និងទទួលជាតិពុលកើនឡើងផងដែរ ។

ចំណែកកត្តា៣ទៀតក៏គំរាមកំហែងដល់បក្សីដូចគ្នាដែរ ដូចជា ការពង្រីកទីក្រុងគឺជាមូលហេតុទី២ ដែលធ្វើឱ្យចំនួនបក្សីធ្លាក់ចុះ ដោយសារគ្មានសំបុករស់នៅ ។ រីឯការប្រែប្រួលអាកាសធាតុធ្វើឱ្យពិភពលោកកាន់តែក្តៅ ហើយចុងក្រោយ គឺបរិមាណព្រៃឈើបានផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSnhprxFd9KXiKanE04Ym-0NIvEBMFPLtfQak4VhTL1YgSHgQQsSMeqxiNzovQ-EynUdvePGt5sohdadr-ej2RXOMSe2JAXAFS0oTHJ6pl7cfkKddSkSfmsrbEZcv3Lb6OSCtU97IohkPIMePLX4qyl5eFB7Ntt1URBmsjl0k-A85Z5K6f5aR5HAXq/s1280/photo_2023-05-22_10-15-47.jpg

ប្រធាននាយកដ្ឋានការប្រើប្រាស់ដីប្រកបដោយនិរន្តរភាពរបស់ The Royal Society for the Protection of Birds លើកឡើងថា ៖ «ការពឹងផ្អែកលើជីគីមី និងថ្នាំកម្ចាត់សត្វល្អិតកាន់តែខ្លាំងឡើងធ្វើឱ្យយើងអាចបង្កើនទិន្នផលដំណាំបានច្រើន ប៉ុន្តែវាក៏ធ្វើឱ្យមានគ្រោះថ្នាក់ដល់បក្សី សត្វព្រៃ និងប៉ះពាល់បរិស្ថានផងដែរ» ។

ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសនីមួយៗពិនិត្យឡើងវិញពីសារធាតុប្រើប្រាស់ក្នុងផ្នែកកសិកម្ម តើវាប៉ះពាល់ដល់ធម្មជាតិដែរឬទេ ? រួមទាំងមាននយោបាយការពារបរិស្ថាន និងភាពចម្រុះនៃធម្មជាតិ ៕ ប្រភព ៖ environman

ឥណ្ឌូនេសុី ត្រៀមប៉ះអាហ្សង់ទីន នាខែ៦ខាងមុខនេះ

0

ក្រុមម្ចាស់ជើងឯក World Cup 2022 នឹងមានការប្រកួតមិត្តភាពចំនួនពីរនៅអាស៊ីក្នុងខែមិថុនា ដោយជួបអូស្រ្តាលី និងក្រោយមកបន្តមកជួបឥណ្ឌូនេស៊ី។

ជំនួបនៅថ្ងៃ​ទី​១៥ ខែ​មិថុនា ក្នុង​រដ្ឋធានី​របស់​ប្រទេស​ចិន គឺ​ជា​ការ​ប្រកួត​សងសឹកឡើងវិញ ក្រោយអាហ្សង់ទីន បានបំបាក់អូស្ត្រាលី នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​របស់​​នៃការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាកន្លងទៅ។

ដោយឡែកជំនួបរវាងឥណ្ឌូនេស៊ី និងអាហ្សង់ទីន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា នៅទីក្រុងហ្សកាតារបស់ឥណ្ឌូនេសុីផ្ទាល់តែម្តង ដែលជាផ្នែកមួយនៅយុទ្ធនាការ FIFA’s Day៕

ប្រភព៖ Sport Brief 

រកឃើញសត្វពហុកោសិកាដំបូងបង្អស់ដែលមាននៅលើផែនដី

0

បរទេស៖ ការស្រាវជ្រាវហ្សែនបានបង្ហាញថាត្រីចាហួយសិតអាចជាក្រុមដំបូងនៃសត្វពហុកោសិកាដែលលេចឡើងមុនគេបង្អស់នៅលើផែនដី ទោះបីជាពួកវាមានប្រព័ន្ធសរសៃប្រសាទស្មុគស្មាញប៉ុណ្ណាក៏ដោយ ។
យោងតាមការស្រាវជ្រាវថ្មីដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature នៅថ្ងៃទី ១៧ ខែឧសភា បានបង្ហាញថាការវិវត្តនេះមិនមែនជាដំណើរដ៏បរិសុទ្ធពីសាមញ្ញទៅស្មុគស្មាញនោះទេ។ សត្វពហុកោសិកាទាំងអស់នេះប្រហែលជារស់នៅកាលពី ៦០០ ឬ ៧០០ លានឆ្នាំមុន។

នៅក្នុងការសិក្សាថ្មីនេះ ក្រុមការងារបានប្រៀបធៀបហ្សែនរបស់ត្រីចាហួយសិត អេប៉ុងពីរប្រភេទ ប្រូតូហ្សូអាពីរក្រុម (choanoflagellate និង amoeba) ដែលជាប៉ារ៉ាស៊ីតត្រីទាក់ទងនឹងសត្វ និងផ្សិត (ichthyosporea) ជាមួយសត្វទំនើបដទៃទៀត។
ជាលទ្ធផល អេប៉ុង និងសត្វទំនើបជាច្រើនទៀតបានចែករំលែកលក្ខណៈសម្បត្តិពីប្រភេទដ៏កម្រនៃការបញ្ចូលគ្នា និងការរៀបចំឡើងវិញនៃក្រូម៉ូសូម។ ដូច្នេះ ចាហួយសិតបានវិវត្តន៍មុនគេ បន្ទាប់មក អេប៉ុងបានបញ្ជូននូវការរៀបចំក្រូម៉ូសូមថ្មីរបស់ពួកគេទៅកាន់សត្វដែលបន្តពូជ។

លោក Darrin Schultz អ្នកវិទ្យាសាស្ត្រជីវវិទ្យានៅសាកលវិទ្យាល័យ Vienna បាននិយាយថា ការសិក្សាថ្មីនេះបានផ្តល់ឱ្យយើងនូវបរិបទសម្រាប់ការយល់ដឹងពីអ្វីដែលសត្វមាន នឹងជួយឱ្យយល់ពីមុខងារជាមូលដ្ឋានដែលយើងទាំងអស់គ្នាមានដូចជា របៀបយល់ដឹងជុំវិញខ្លួន របៀបញ៉ាំ និងរបៀបផ្លាស់ទី ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPl9bOXbm76cjTEbewz2nxS3G4OHCPevqnCxPiDoinBJpAGdgjABWOtummcxx-Ia9vKOzkNqtAWB6fwsA-PJVhNSjmj6ab0Epy8GrIiPLlSEgArNH2mvZaIyk9qFnPd4JVggptZ5ON0yz1WkjZ4Tvh8x9A37HXsiUqn_42oEwpUTABrvuKnIHrVx5C/s1280/photo_2023-05-22_09-27-19.jpg

ប្រភព៖vnexpress

លោក ហ៊ុយ យ៉ាឡេង លើកឡើងថា មិនដឹងថាព្រះតេជគុណ សាន សុជា «សឹកធ្វើអ្វីនៅបម្រើព្រះធម៌ល្អជាង»

0

កាលពីម្សិលមិញនេះវេលាម៉ោង២រសៀលនៅកម្ពុជា មហាជនបានបង្ហាញក្តីសោកស្តាយយ៉ាងខ្លាំងក្រោយពីទទួលដំណឹងថាព្រះតេជគុណ សាន សុជា លាចាកសិក្ខាបទនៅប្រទេសអូស្រ្តាលី។ ដោយមិនអាចទទួលយកបាន លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា «មិនដឹងលោកគ្រូសឹកធ្វើអ្វីនៅបម្រើព្រះធម៌ល្អជាង»។

ព្រះតេជគុណ សាន សុជា ប្រសូតនៅឆ្នាំ១៩៧៦ នៅភូមិទួលតាអុក ឃុំកំពង់យោល ស្រុកត្រាំកក់ ខេត្តតាកែវ ហើយព្រះអង្គសាងផ្នួសអស់រយៈពេល ៣១ វស្សា មុនសម្រេចចិត្តលាចាកសក្ខាបទនៅប្រទេសអូស្រ្តាលីវេលាម៉ោង៥ល្ងាច ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២រសៀលម៉ោងនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPhwUlq2m0J20GfMG9PMBPhKCRwDRJxX_mWyDZ5u9I0U3G1UJbc3iApouVsa3EIxWjZ6TdeXyWHH7qPxXhLwuHOwE6WLC4BuKCXx42Um_PTqnC5N-05zFDuBB9U_aK3buWiFV3nreQbeOs3JXfCsEkIN0UDIGUGUTk04Jql5WmhvEFeLCpFveZh6-s/s2048/341834323_887439012348960_7488307892719746114_n%20(2).jpg

ការលាចាកសិក្ខាបទ(សឹក) របស់ព្រះតេជគុណ សាន សុជា មហាជនបានសម្តែងក្តីសោកស្តាយជាខ្លាំង ព្រោះត្រូវបាត់បង់បញ្ញវន្តសង្ឃមួយអង្គ។ ដ្បិតតែមានការសោកស្តាយ តែត្រូវទទួលយកការរពិត ព្រោះក្នុងដំណើរជីវិតព្រោះអ្វីៗសុទ្ធតែមិនទៀង។ ព្រះតេជគុណ សាន សុជា បានផ្តល់ឱវាទចុងក្រោយមុនលាចាកសិក្ខាបទដែរថា «ញោមអាចបោះបង់អាត្មាបាន តែកុំបោះបង់ព្រះធម៌»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2DplsiU22pK9M1lvDMGQpIj6IiP5D0p5jwOozD8_guxxrGqtpPSSy2vDnOH6Abma5gUsmfcLm1VeTKxv7PrlQuGxu2D6P5-l0cosNwMXXuCLkfzlSo3PqpJpTBIsQ1aS-fW3gaIla9fVM9p-xz8SHXq_B10uNdEcrW-ajNsqwlnOuxg7EiliEA_AP/s1649/348563929_960573255258693_8662261012354972117_n.jpg

ទាំងអារម្មណ៍សោកស្តាយ និងមិនអស់ចិត្ត លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្ត បានបង្ហោះសារមួយនៅលើបណ្តាញសង្គមកាលពីម្សិលមិញថា«

ចង់ដឹងមានហេតុផលអ្វីបានព្រះគ្រូសឹកទាំងដែលម្សិលមិញនៅស្តាប់ព្រះគ្រូទេសថាមិនដឹងសឹកធ្វើអីនៅបម្រើព្រះធម៌ល្អជាង»។

ការលើកឡើងរបស់លោក ហ៊ុយ យ៉ាឡេង អ្នកលេងបណ្តាញសង្គមបានចូលទៅខំមិន ជជែកវែកញែកយ៉ាងច្រើនដោយអ្នកខ្លះក៏បានបង្ហាញចង្ងល់ដូចលោក និងអ្នកខ្លះទៀតថា ព្រះអង្គបួសជាង៣០ឆ្នាំហើយ ហើយអ្វីៗក្នុងលោកគឺមិនទៀង ព្រមទាំងលើកឡើងផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp4y74QeqqDM9BGvrA1Uhba6f1V9FhLD0jlkjhhWtmVjGei3tZ2uk0T-m_v3LACdX3Rbyo3ZDhZyuVRuHd5viOb8czB_YIwYUUqz5E1HB2CnOf9-CcEDY3OeySHn70zdJhy7R0BrQKB-24PMWxAxNaVpv9dnibKBg5JTyRpkVb0VPIj9fV9_8hdNkh/s1528/348285146_1528429074350668_6740101934495966285_n.jpg

បើតាមគុណម្ចាស់ផ្ទាល់ថ្លែងក្នុងពិធីលាចាសិក្ខាបទ លោកគ្រូ សាន សុជា បានលើកឡើងថា ការសម្រេចចិត្តលាចាកសិក្ខាបទនេះ មិនមែនព្រោះអ្វីទាំងអស់ និងមិនមានសម្ពាធណាមួយឡើយតែព្រោះគោលការណ៍នៃដំណើរជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZipV9Z1KiV7oQO4WOBo99WEML8fGWbr8vkaL7Lm-z53oz9Zs1Z7R3BIZ3PvsIKkt8I5MFHtTucb_fo3xQhoHVRoZ7m46kQzMgdmghW2ivW6KzCvr51j65Bm77QOYwNSX7iU6HcWviPc7nEPDNWC_QpG2J6kdT5MhS8xJVKppY21oyw4Q2Ihhe3Z8c/s1280/photo_2023-05-22_09-28-36.jpg

អាមេរិកជឿថា សម្ព័ន្ធភាពរវាងអាមេរិកជាមួយចិននឹងល្អប្រសើរ

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជឿជាក់ថា សម្ព័ន្ធភាពរវាងអាមេរិកជាមួយចិននឹងល្អប្រសើរឡើងនាពេលឆាប់ៗនេះ ។ លោកបញ្ជាក់ថា ក្រុមប្រទេស G7 ត្រូវតែរួមគ្នាកាត់បន្ថយហានិភ័យចំពោះការគំរាមកំហែងសេដ្ឋកិច្ចពីប្រទេសចិន ប៉ុន្តែមិនមែនឈប់សេពគប់ជាមួយប្រទេសចិនទេ ។

សារព័ត៌មានបរទេសរាយការណ៍ថា លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់កាលពីថ្ងៃទី២១ ខែឧសភា ថា ក្រុមប្រទេស G7 បានឯកភាពគ្នាអនុវត្តវិធីសាស្ត្រថ្មីមួយសម្រាប់ប្រទេសចិន ហៅថា ខ្សែសង្វាក់ផ្គត់ផ្គង់ចម្រុះ (diversifying supply chains) ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ ហើយលោកប្រាប់ថា លោកនឹងជជែកជាមួយមេដឹកនាំចិននាពេលឆាប់ៗនេះ ។Biden Says US-China Relations Set to Improve 'Very Shortly' - Bloomberg

លោក ចូ បៃដិន បានថ្លែងក្រោយកិច្ចប្រជុំមេដឹកនាំប្រទេស G7 ថា ៖ «យើងមិនមែនកំពុងស្វែងរកផ្លូវបំបែកខ្លួនពីចិនទេ តែយើងកំពុងរកផ្លូវកាត់បន្ថយហានិភ័យ និងបង្កើនទំនាក់ទំនងជាមួយចិន ។ ក្រុមប្រទេស G7 ត្រូវបង្កើនការសាមគ្គីគ្នាជាងមុន ដើម្បីរួមគ្នាប្រឆាំងនឹងការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងទប់ស្កាត់ហានិភ័យនានាដែលអាចបំផ្លាញការងាររបស់យើង» ។

កាលពីថ្ងៃទី២០ ខែឧសភា កន្លងមក ក្រុមប្រទេស G7 បានបង្ហាញវិធីចូលរួមសេដ្ឋកិច្ចជាមួយចិន គឺកាត់បន្ថយហានិភ័យ ប៉ុន្តែមិនមែនឈប់សេពគប់ជាមួយចិនទេ (de-risk, not decouple) ។ ទោះយ៉ាងណា ការលើកឡើងថា ប្រទេសចិនគំរាមកំហែងសេដ្ឋកិច្ចនេះ បានធ្វើឱ្យស្ថានទូតចិននៅប្រទេសជប៉ុន ចេញមកអំពាវនាវឱ្យក្រុមប្រទេស G7 បញ្ឈប់ការប្រឈមមុខដាក់គ្នា និងការបែងចែក ។Why China is forced to improve ties with US : The Tribune India

បើទោះជាចិនបង្ហាញអាកប្បកិរិយាមិនពេញចិត្តក្តី ប៉ុន្តែ លោក ចូ បៃដិន លើកឡើងថា សម្ព័ន្ធភាពរវាងអាមេរិកជាមួយចិនបានធ្លាក់ចុះតាំងពីមានហេតុការណ៍បាញ់បាឡុងស៊ើបការណ៍របស់ចិនធ្លាក់កាលពីដើមឆ្នាំ២០២៣ ប៉ុន្តែវានឹងល្អប្រសើរឡើងវិញនាពេលឆាប់ៗនេះ ។

លោកបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២ ថា នឹងបង្កើនទំនាក់ទំនងជាមួយចិន ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្តូរក្រោយពីមានហេតុការណ៍បាញ់បាឡុងស៊ើបការណ៍របស់ចិន ។ លោកបញ្ជាក់ថា អាមេរិក និងក្រុមប្រទេស G7 នឹងមិនលក់វត្ថុធាតុដើមដែលធ្វើឱ្យចិនអាចផលិតអាវុធបំផ្លាញគេទេ ហើយការធ្វើបែបនេះមិនមែនជាសត្រូវជាមួយចិនទេ ៕ ប្រភព ៖ Thairath

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីលេចរូបរាងបណ្តើៗ ខណៈទីតាំងចាស់នឹងប្រគល់ឱ្យសារមន្ទីរជាតិ

0

​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បានផ្លាស់ប្តូរទីតាំងទៅ​ក្បែរ​វត្ត​កៀនឃ្លាំង សង្កាត់​ជ្រោយចង្វារ នៅ​លើ​ទំហំ​ដី ៤ ហិកតា ​ស្រប​ពេល​ដែល​ទីតាំង​ចាស់​នឹង​ត្រូវ​យក​ទៅ​ខាង​សារមន្ទីរ​ជាតិ​ដើម្បី​លើក​កម្ពស់​អត្តសញ្ញាណ​វប្បធម៌​ជាតិ​ខ្មែរ។No photo description available.

អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ជុំវិញ​ការ​សម្រេច​ប្តូរ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នេះ​គឺជា​ការ​គិត​ដ៏​ត្រឹមត្រូវ និង​ជា​ផ្លូវការ​។

“ទីតាំង​បច្ចុប្បន្ន នឹង​ថែរក្សា​មិន​ឱ្យ​បាត់បង់​មួយ​ចម្រៀក​ណា​ទៅ​ដៃ​ឯកជន​នោះ​ទេ​គឺ​ស្ថិត​នៅ​តែ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ​សូម​ឱ្យទាំងអស់​គ្នា​ទាំង​អ្នក​សារព័ត៌មាន និង​សាធារណជន​បាន​ត្រជាក់​ចិត្ត​ចិត្ត​ចុះ”។

“យើង​ចង់​ពង្រីក​ទីតាំង​នេះ​ប្អូន​មើល​ខាង​មុខ​នោះ​គឺ​សារមន្ទីរ​ជាតិ​ដែល​ជា​ព្រះរាជាណាចក្រ​អច្ឆរិយ​មហាអំណាច​វប្បធម៌​គួរ​នៅ​ប៉ុណ្ណឹង​ទេ​គួរ​នៅ​តូច​ច្រមក់​អ៊ីចឹង​ទេ​បើសិន​យើង​អាច​ធ្វើឱ្យ​ទៅ​ជា​ធំ​បាន​ល្អ​បាន​មាន​សោភណភាព​ជាង​នេះ​បាន​វា​ស័ក្តិសម​នឹង​ទឹកដី និង​កេរ្តិ៍ឈ្មោះ​​របស់​ប្រទេស​យើង​នៅលើ​ពិភពលោក”៕

May be an image of 2 peopleMay be an image of map, road and textMay be an image of temple and text

កសិករដាំទុរេននៅថៃត្អូញត្អែរពីទុក្ខលំបាក និងការខាតបង់ប្រាក់

0

ប្រទេសថៃ ៖ សារព័ត៌មាននៅប្រទេសថៃចុះផ្សាយថា ខេត្តឈុមផនបានជួបនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងធ្វើឱ្យដំណាំទុរេនដែលជាដំណាំដ៏សំខាន់សម្រាប់នាំចេញទៅក្រៅប្រទេស ងា.ប់ជាបន្តបន្ទាប់ ដោយសារគ្មានភ្លៀងធ្លាក់អស់រយៈពេល២ខែ ។ កសិករក្នុងខេត្តនេះបាននាំគ្នាដាំទុរេននៅគ្រប់ស្រុកទាំងអស់ ប៉ុន្តែក្នុងចំណោមនោះ នៅស្រុកសៈវីបានរងគ្រោះធ្ងន់ធ្ងរជាងគេ ខណៈប្រឡាយទឹករីងស្ងួត ហើយគ្មានទឹកគ្រប់គ្រាន់សម្រាប់ដំណាំកសិកម្មទេ ។

អ្នកស្រី Penporn Panmanee អាយុ៥៨ឆ្នាំ ជាកសិករដាំទុរេននៅស្រុកសៈវី ខេត្តឈុមផន ជាអ្នករងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតក្នុងចំណោមអ្នករងផលប៉ះពាល់ទាំងអស់ បាននិយាយថា អ្នកស្រីបានដាំទុរេនពូជម៉ន់ថងនៅលើផ្ទៃដីចំនួន១៦រ៉ៃ ក្នុងនោះមានដើមទុរេនចំនួន៣១០ដើម ។ អ្នកស្រីបន្តថា គាត់បានដាំទុរេនចំនួន២ឆ្នាំហើយ ហើយសង្ឃឹមថា នឹងទទួលប្រាក់ចំណូលនាថ្ងៃអនាគត ប៉ុន្តែវាបានងា.ប់ស្ទើរទាំងអស់ ដោយដើមខ្លះជ្រុះស្លឹកអស់នៅសល់តែមែក ហើយដើមខ្លះទៀតងា.ប់ទាំងស្រុងតែម្តង ។ชุมพรแล้งหนัก! เจ้าของสวนน้ำตาร่วง ต้นทุเรียนแห้งตายยกสวน 300 ต้นเสียหาย  1.5 ล้านบาท สยามรัฐ

អ្នកស្រីបន្តថា គ្មានភ្លៀងធ្លាក់អស់២ខែហើយ ថ្ងៃខ្លះ មេឃខ្មៅបម្រុងនឹងមានភ្លៀង ប៉ុន្តែបែរជាភ្លៀងមិនធ្លាក់ ហើយពេលនេះ គាត់លំបាកខ្លាំងណាស់ ដោយសារទុរេនពូជម៉ន់ថងងា.ប់ស្ទើរទាំងអស់ ។ គាត់បានបូមទឹកស្រះមកស្រោចទុរេន១ថ្ងៃម្តង និងស្រោចរយៈពេល១០នាទីនៅពេលល្ងាច ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ទៀត ពីព្រោះទឹកក្នុងស្រះរីងស្ងួត ។ ហេតុនេះ គាត់មិនបានស្រោចទឹកទុរេន៣ថ្ងៃ ទើបបណ្តាលឱ្យដើមងា.ប់ ។ គាត់អស់សង្ឃឹមណាស់ ហើយគាត់បានសំណូមពរទៅកាន់មន្ត្រីរដ្ឋាភិបាលឱ្យមកជួយដោះស្រាយទុក្ខលំបាករបស់កសិករផង ។

អ្នកស្រីបន្ថែមថា ជារៀងរាល់ឆ្នាំ មានភ្លៀងសិប្បនិម្មិត ប៉ុន្តែនៅឆ្នាំ២០២៣ នេះ គ្មានភ្លៀងសិប្បនិម្មិតទេ នៅស្រុករបស់គាត់ ។ គាត់បានចំណាយដើមទុនទិញឧបករណ៍ផ្សេងៗសម្រាប់ដាំដំណាំទុរេននៅលើផ្ទៃដីចំនួន១៦រ៉ៃ និងអស់ទឹកប្រាក់ចំនួន១,៥លានបាត ប៉ុន្តែពេលនេះ គាត់ខាតបង់អស់ហើយ ។แล้งหนักทำสวนทุเรียนเมืองตราดไม่มีน้ำดูแลผลผลิต ร้องหน่วยงานรัฐจัดฝนหลวงช่วย

អ្នកស្រី Penporn Panmanee បានរៀបរាប់ទាំងទឹកភ្នែកថា អ្នកស្រីបានដាំទុរេនតែម្នាក់ឯងនៅលើផ្ទៃដីដ៏ធំ គឺអ្នកស្រីនឿយហត់ណាស់ទៅហើយ ហើយត្រូវមកជួបនឹងបញ្ហាគ្រោះរាំងស្ងួត គ្មានទឹកប្រើប្រាស់ទៀត វាបានធ្វើឱ្យក្តីសុបិនរបស់អ្នកស្រីរលាយអស់ គឺរយៈពេល២ឆ្នាំទៀតនឹងទទួលបានទិន្នផលទុរេនលក់យកប្រាក់ ។ ចុងក្រោយ លោកស្រីបានត្រឹមតែឈរមើលទុរេនដែលបានដាំដោយផ្ទាល់ដៃ ងា.ប់ជាបន្តបន្ទាប់នៅចំពោះមុខ ៕Sao Chom at Suan Lung Jit, a Koh Chang Durian Farm - Year of the Durian ប្រភព ៖ Mono News

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចេញសេចក្តីស្រាយបំភ្លឺអំពីការចុះផ្សាយ “ការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន”

0

ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថា មានករណី”ការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន” ជាច្រើន ដែលបានបង្ហោះព្រោងព្រៀតនៅលើបណ្តាងញទំនាក់ទំនងសង្គមហ្វេកប៊ុក ខណៈនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្តីស្រាយបំភ្លឺ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា៖ “នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ។

បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់ ។

នាយកដ្ឋានសង្ឃឹមថា មហាជន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តាកុំបន្តចែកចាយព័ត៌មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្កអសន្តិសុខសង្គមផ្សេងៗ”៕

 

គ្រោះរាំងស្ងួតគំរាមកំហែងនៅតំបន់អឺរ៉ុបភាគខាងត្បូង

0

បច្ចុប្បន្ន ប្រទេសនានាស្ថិតក្នុងតំបន់អឺរ៉ុបភាគខាងត្បូងបានប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលប្រទេសទាំងនេះបានចាត់វិធានការកំណត់ការប្រើប្រាស់ទឹករបស់ពលរដ្ឋដែលរស់នៅក្នុងតំបន់រាំងស្ងួត ។ លើសពីនេះ នៅប្រទេសខ្លះបានប្រើប្រាស់រថយន្តដឹកទឹកដើម្បីចែកចាយទៅឱ្យពលរដ្ឋរស់នៅក្នុងតំបន់មានគ្រោះរាំងស្ងួតធ្ងន់ធ្ងរផងដែរ ដូចជា ប្រទេសបារាំង អេស្ប៉ាញ និងព័រទុយហ្គាល់ ។Southern Europe braces for climate change-fuelled summer of drought - India  Today

ប្រទេសបារាំងបានប្រកាសថា គ្រោះរាំងស្ងួតដែលកើតឡើងនេះ គឺខ្លាំងក្លាបំផុតនៅប្រទេសបារាំង បើគិតចាប់ពីឆ្នាំ១៩៥៩ មក ។ ចំណែកប្រទេសអេស្ប៉ាញ រដ្ឋាភិបាលប្រទេសនេះបានរៀបចំរថយន្តដឹកទឹកចែកចាយឱ្យពលរដ្ឋរស់នៅតំបន់រាំងស្ងួតទៀតផង ។ រីឯប្រទេសព័រទុយហ្គាល់វិញ គេសង្កេតឃើញថា ផ្ទៃដីប្រមាណ៩០% កំពុងតែប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួត និងធ្ងន់ធ្ងរជាងកាលពីឆ្នាំ២០២២ រហូតដល់៥ដងឯណោះ ។Southern Europe braces for climate change-fuelled summer of drought | RNZ  News

គណៈកម្មការសហភាពអឺរ៉ុបបានតាមដានស្ថានការណ៍គ្រោះរាំងស្ងួតនេះយ៉ាងដិតដល់ផងដែរ ខណៈគេបារម្ភថា គ្រោះរាំងស្ងួតនឹងធ្វើឱ្យប៉ះពាល់ដល់ទិន្នផលដំណាំកសិកម្មកាន់តែខ្លាំង ក៏ដូចជាជីវភាពរបស់ពលរដ្ឋ ។Southern Europe braces for summer of drought

អ្នកឧតុនិយមលើកឡើងថា តំបន់អឺរ៉ុបភាគខាងត្បូង មិនមែនជាតំបន់តែមួយដែលបានប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនោះទេ ប៉ុន្តែនៅតំបន់ Horn របស់ទ្វីបអាហ្វ្រិក ក៏កំពុងជួបនឹងបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរដូចគ្នាដែរ ។ លើសពីនេះ គ្រោះរាំងស្ងួតបានគំរាមកំហែងនៅតំបន់ខ្លះរបស់អាមេរិកឡាទីន ជាពិសេស ប្រទេសអាហ្សង់ទីន ។ គ្រោះរាំងស្ងួតនេះជាលទ្ធផលបង្ហាញថា នាពេលបច្ចុប្បន្ន អាកាសធាតុបានប្រែប្រួលខ្លាំង ហើយវានឹងមានវិបត្តិបរិស្ថានធ្ងន់ធ្ងរ និងកាន់តែយូរអង្វែងថែមទៀត ៕ ប្រភព ៖ Mono News