Home ព័ត៌មានអន្តរជាតិ ទ្រាំលែងបានហើយ ! នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ថាពលរដ្ឋថៃមិនទ្រាំនឹងរបបផ្តាច់ការទៀតទេ

ទ្រាំលែងបានហើយ ! នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ថាពលរដ្ឋថៃមិនទ្រាំនឹងរបបផ្តាច់ការទៀតទេ

132
0

ប្រទេសថៃ ៖ អតីតនាយករដ្ឋមន្ត្រីប្រទេសថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបង្ហោះអត្ថបទមួយនៅក្នុងបណ្តាញសង្គមថា លោកស្រីមានអារម្មណ៍មិនដូចមុនទៀតទេ ដោយសារលទ្ធផលការបោះឆ្នោតលើកនេះឆ្លុះបញ្ចាំងឱ្យឃើញថា ពលរដ្ឋថៃមិនស៊ូទ្រាំជាមួយអ្នករំលោភអំណាច ហើយពលរដ្ឋមិនចង់ឃើញរដ្ឋប្រហារនៅប្រទេសថៃទេ ខណៈពួកគេចង់បានរដ្ឋាភិបាលមួយដែលប្រកាន់នូវរបបប្រជាធិបតេយ្យ ។Profile: Yingluck Shinawatra - BBC News

នៅថ្ងៃទី២២ ខែឧសភា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) អតីតនាយករដ្ឋមន្ត្រីប្រទេសថៃបានបង្ហោះអត្ថបទមួយក្នុងហ្វេសប៊ុករបស់ខ្លួនឈ្មោះ Yingluck Shinawatra ថា ថ្ងៃនេះ (ថ្ងៃទី២២ ខែឧសភា) គឺជាថ្ងៃគម្រប់ខួបរយៈពេល៩ឆ្នាំ នៃការធ្វើរដ្ឋប្រហារនៅប្រទេសថៃ ។ ខ្ញុំមានអារម្មណ៍មិនដូចមុនទៀតទេ ក្នុងឋានៈខ្ញុំជាអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ដែលធ្លាប់ត្រូវរបបផ្តាច់ការបណ្តេញចេញ ។ លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា កន្លងមក គឺឆ្លុះបញ្ចាំងឱ្យឃើញថា ពលរដ្ឋមិនស៊ូទ្រាំជាមួយក្រុមមនុស្សដែលបានប្រើអំណាចផ្តាច់ការ និងគ្មានការពេញចិត្តពីពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS6XjHoDe3QbeidMJnCLNcRm-JDl1conqueIYBrzQRIvOLsQ9Moud_esTu7gXAMvLlR6zZxq1FmYSQ8G6i6gyCjlGhIKF37Knpeub_3ryHKZ430O2nenhMCJHDDxGo2Ke2qoBiOjq7FAasMMMF1QL_gwQDs138V68O24-up-FVE1ulaiJtlD_UHlJN/s1280/photo_2023-05-22_14-58-36.jpg

លោកស្រីបន្តថា ក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ ប្រទេសថៃបានស្ថិតនៅក្រោមស្រមោលរបស់របបផ្តាច់ការ ត្រូវបានគេបណ្តេញចេញ ភាពអស់សង្ឃឹមរបស់ពលរដ្ឋដែលជួបបញ្ហាក្នុងសង្គម បញ្ហាការរស់នៅ ការពិបាកប្រកបមុខរបរ ប្រទេសផ្លាស់ទីដោយគ្មានចក្ខុវិស័យ និងគ្មានការយល់ដឹងក្នុងការដឹកនាំប្រទេស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ ។ នេះជាលទ្ធផលនៃការធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលដែលកើតឡើងដោយសារការបោះឆ្នោត ។ ចាប់ពីថ្ងៃនេះ (ថ្ងៃទី២២ ខែឧសភា) តទៅ នាងខ្ញុំសង្ឃឹមថា យើងនឹងមិនឃើញការធ្វើរដ្ឋប្រហារទៀតទេ ។ ចុងបញ្ចប់នេះ នាងខ្ញុំសូមឱ្យយើងទាំងអស់គ្នាទទួលបានរដ្ឋាភិបាលប្រជាធិបតេយ្យដើម្បីពលរដ្ឋ និងឈប់មានការធ្វើរដ្ឋប្រហារនៅប្រទេសថៃទៀត ៕

ប្រភព ៖ TV Pool