Home Blog Page 1684

CAMSOC បដិសេធព័ត៌មានថា មានការពិន័យប្រាក់និងជាប់ឃុំ អ្នកយកបណ្ណបិទព្រឹត្តិការណ៍ស៊ីហ្គេមទៅ Copy

0

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រកាសបដិសេធចំពោះព័ត៌មានក្លែងក្លាយ ដែលកំពុងផ្សព្វផ្សាយខុសពីគោលការណ៍ណែនាំរបស់ខ្លួន ពាក់ព័ន្ធនឹងបណ្ណចូលទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយបានលើកឡើងថា «ដោយសារអ្នកក្លែង pass កាលថ្ងៃ បើកជាង 2000នាក់ យើងខ្ញុំសូមជំរាប ជូនថា ថ្ងៃបិទបើចាប់បានបុគ្គលណា យក pass ទៅcopyបន្លំចាប់បាន គឺ ផាកពិន័យ2លានរៀលនឹងយកទៅឃុំ24h សូមshare ព័ត៌មាននេះ ផង សូមអរគុណ»។

យោងតាមមន្ដ្រីជាន់ខ្ពស់ CAMSOC បានបញ្ជាក់ថា «គណៈកម្មាធិការជាតិ CAMSOC សូមបដិសេធទាំងស្រុង រាល់ព័ត៌មានក្លែងក្លាយនានា ក្នុងចលនាបំពុលសង្គមដែលកំពុងផ្សព្វផ្សាយខុសពីគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិ CAMSOC ។ អ្នកដែលបង្កបញ្ហា និងបំពុលសង្គមនេះ នឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយអ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់» ។
ជាមួយគ្នានេះ CAMSOC បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នទៅលើប្រភពព័ត៌មានណា ដែលមិនផ្លូវការ បង្កាច់បង្ខូច ឬធ្វើឱ្យខូចដល់បរិយាកាសដល់ជោគជ័យ និងអស្ចារ្យរបស់ព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា។

គួរបញ្ជាក់ថា ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZU1gDHz_Rue4zo6ooyCCsPZJbvC6QfMunTmDzOTCtvQpu1fCaTEgCDLsKcx9c85Mn8n4rKVEXS8-x_2KvkM0zWOhy2oyR-QPBvX4tFTrVAmW1yCYLmaFvDqfyMWKcPmUt2m3TxtX-Dr7SfFDYvFblFZZLgod6gnMaLd4Cp4siI3gJwvWIAya75CPH/s1280/photo_2023-05-16_09-58-54.jpg

ក្រុមហ៊ុនរបស់អង់គ្លេសប្រើប្រាស់ ChatGPT ដើម្បីជំនួសមនុស្ស ២៥០ នាក់

0

បរទេស៖ លោក Greg Jackson នាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពល Octopus Energy នៅចក្រភពអង់គ្លេស បាននិយាយថា ចាប់តាំងពីខែធ្នូមក គាត់បានចាប់ផ្តើមសាកល្បង ChatGPT នៅក្នុងប្រព័ន្ធ។ ដែលបច្ចុប្បន្ន ChatGPT កំពុងជំនួសបុគ្គលិក ២៥០ នាក់ដែលអាចឆ្លើយតបនឹងអ៊ីមែលបានយ៉ាងឆាប់រហ័ស ហើយត្រូវបានវាយតម្លៃថាប្រសើរជាងអ្នកដែលបានទទួលការបណ្តុះបណ្តាលផ្នែកសេវាកម្មទៀត។
បន្ទាប់ពីរយៈពេលសាកល្បង ចាប់ពីដើមខែនេះ ក្រុមហ៊ុនបានសម្រេចឱ្យ AI ទំនើប ឆ្លើយតប ៣៤% នៃអ៊ីមែលរបស់អតិថិជនទាំងអស់។ បើគ្មាន ChaGPT ទេ ក្រុមហ៊ុន Octopus Energy នឹងត្រូវការមនុស្សចំនួន ២៥០ នាក់ ដើម្បីដោះស្រាយបន្ទុកការងារនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnbb2UuaI1X06JVzMREvIIpLvTtBWdnOYA21gTECnRM5yTN94eBq6SVDUKmvTeVOwPfU-crpBdX3Ozsaff7sV6yjXZwYJHnT4-hycsNDkDNvyyGLqwNpfIfbyCiZ2IA1ovi3cYkYljZQoKRWgjh7CLTtMGA9kpvx48YnLHUY3vb_kHB8bPcShR-c4O/s1200/photo_2023-05-16_14-34-29.jpg

លោក Jackson បាននិយាយទៀតថា អរគុណចំពោះ AI សម្រាប់សេវាអតិថិជន ដែលត្រូវបានធ្វើឱ្យប្រសើរឡើង នឹងពេលវេលាឆ្លើយតបតាមទូរស័ព្ទត្រូវបានកាត់បន្ថយ កម្រិតពេញចិត្តក៏កាន់តែកើនឡើង។
ទោះជាណាក៏ដោយក្រោមឥទិ្ធពលរបស់ AI អ្នកជំនាញបាននិយាយថាល្បឿននៃការផ្លាស់ប្តូរបុគ្គលិកក៏កំពុងកើតឡើងលឿន និងខ្លាំងជាងមុន។ នេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរសម្រាប់ទីផ្សារការងារ ដែលអាចធ្វើឱ្យមនុស្សបាត់បង់ការងារជាបន្តបន្ទាប់។

កាលពីដើមខែឧសភា លោក Geoffrey Hinton ដែលជាអ្នកបង្កើតកម្មវិធីបច្ចេកវិទ្យា AI បានលាលែងពី Google ដើម្បីព្រមានជាសាធារណៈអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យានេះ។ លោក Geoffrey Hinton គិតថា AI នឹងក្លាយជា ការគំរាមកំហែង ដល់អរិយធម៌របស់មនុស្ស នៅពេលដែលវាអាចដំណើរការទិន្នន័យយ៉ាងច្រើន។ ទន្ទឹមនឹងនេះ មហាសេដ្ឋី Warren Buffett បានប្រៀបធៀបការកើនឡើងនៃ AI ទៅនឹងការបង្កើត គ្រាប់បែកបរមាណូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHvEOnpzYnVOmX_gT0P4YMzLtMhsAcHupHBrq1v6dmtvXF2f4izb1jkG5w11lCVbqHxjpKV-ecMOjINSCH3EVQvTNXlr_92WJUmUJ7zzZG-1feTCC_f5pErUuLno6dBZCG0O6EOriFh4nyp4BBPPgwyH2SW5cyySA141zvVslurLeYDNecTfJU7PLu/s1200/photo_2023-05-16_14-35-31.jpg

អ្វីដែលអ្នកស្រាវជ្រាវព្រួយបារម្ភនោះគឺ AI អាចធ្លាក់ក្នុងដៃមនុស្សខុស ឬពួក Hacker ហើយនឹងក្លាយជាឧបករណ៍ដ៏គ្រោះថ្នាក់បំផុត។ ការព្រមានដំបូងមួយគឺការលេចចេញនូវ វីដេអូ ក្លែងបន្លំ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចបែងចែកអំពីការពិត ឬក្លែងក្លាយបានទេ។ នៅពេលអនាគត បញ្ញាសិប្បនិមិត្តនឹងមិនត្រឹមតែដឹងពីសមតុល្យគណនីរបស់ម្ចាស់ប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរឥរិយាបថទិញទំនិញ ថែមទាំងជំនួសមនុស្សឱ្យធ្វើអ្វីៗដែលត្រូវបានវិភាគថាមាន “អត្ថប្រយោជន៍បំផុត” ទៀតផង៕ ប្រភព៖vnexpress

ហាមលក់ដូរ ពិសារគ្រឿងស្រវឹងរយៈពេល២ថ្ងៃ មុននិងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

0

តាមសាចារណែនាំពីក្រសួងទេសចរណ៍អនុម័តដោយរដ្ឋមន្រ្តីឯកឧត្តម ថោន ខុន បានឱ្យដឹងថា រយៈពេល២ថ្ងៃគឺ ថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង។

អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា បានកំណត់រៀបចំធ្វើនៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើងដោយសារតែការពិសាគ្រឿងស្រវឹងនោះ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដូចខាងក្រោម៖

១. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន នៅទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ០២(ពីរ) ថ្ងៃ គឺថ្ងៃទី២២ នឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
២. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ដែលផ្តល់សេវាកម្មម្ហូបអាហារត្រូវផ្អាកសកម្មភាព ការលក់ដូរគ្រឿងស្រវឹងរយៈពេល ០២ (ពីរ) ថ្ងៃ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដាំ ឆ្នាំ២០២៣។
៣. ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ឋភាព និងមានការទទួល ខុសត្រូវខ្ពស់ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាចបណ្ដាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។

គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតមានដូចជា៖
១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សសញ្ជាតិកម្ពុជា ៣. គណបក្សកម្លាំងប្រជាធិបតេយ្យ ៤. គណបក្សខ្មែររួបរួមជាតិ ៥. គណបក្សធម្មាធិបតេយ្យ ៦. គណបក្សយុវជនកម្ពុជា ៧. គណបក្សខ្មែរតែមួយ ៨. គណបក្សខ្មែរអភិរក្ស ៩. គណបក្សហ៊្វុនស៊ិនប៉ិច ១០. គណបក្សបំណងពលរដ្ឋ ១១. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១២. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ១៣. គណបក្សឯកភាពជាតិខ្មែរ ១៤. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៥. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១៦. គណបក្សស្ត្រីដើម្បីស្ត្រី ១៧ .គណបក្សកសិករ ៕May be an image of text

ចន ច័ន្ទលក្ខណា ពន្លះខ្លាំងៗអ្នកសិល្បៈរាប់ពាន់នាក់គ្មានបណ្ណទស្សនាផ្ទាល់បើក-បិទស៊ីហ្គេម បែរបានអ្នកមិនគួរបានទៅវិញ

0

ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខណា បានចេញមុខពន្លះខ្លាំងៗ ដោយបង្ហាញអារម្មណ៍អន់ចិត្ត ឆេះឆួល ព្រោះ សិល្បករ-សិល្បការិនី រាប់ពាន់នាក់ប្រឹងហ្វឹកហាត់ទាំងថ្ងៃទាំងយប់រាប់ខែ បែរជាគ្មានសំបុត្រអង្គុយចូលរួមទស្សនាព្រឹត្តិការណ៍បើក-បិទស៊ីហ្គេម មានតែកាតសម្រាប់ការសម្តែងតែប៉ុណ្ណោះទាំងខ្លួនបានដាក់ពាក្យស្នើសុំចូលរួមទស្សនា ខណៈអ្នកមិនត្រូវទទួលបានបែរជាបានទៅវិញ។May be an image of 1 person and text

ថ្មីៗនេះ នៅលើបណ្តាញសង្គមមានការចែករំលែកពីរូបនារីម្នាក់មានបណ្ណច្រើនសម្រាប់ចូលរួមបិទព្រឹត្តិការណ៍ស៊ីហ្គេម ដោយនាងបានបង្ហោះបង្អួតលើប្រព័ន្ធផ្សព្វផ្សាយ ខណៈអ្នកមួយចំនួនធំចង់ចូលរួមតែគ្មានឱកាស ព្រោះគ្មានបណ្ណ ដោយពិធីបិទជាផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេមពុំមានបណ្ណចែកជូនដល់ប្រជាពលរដ្ឋទូទៅឡើយ។ ឃើញពីសកម្មភាពការបង្អួតបណ្ណបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះ អ្នកនាង ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ ចេញមកពន្លះយ៉ាងក្តៅគគុកនារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ព្រោះហាក់មើលរំលងតម្លៃរបស់អ្នកសិល្បៈ។

អ្នកនាង ចន ច័ន្ទលក្ខណា បានរៀបរាប់យ៉ាងដូច្នេះថា «សិល្បករ សិល្បការិនីរាប់ពាន់រាប់រយនាក់ ប្រឹងហ្វឹកហាត់ទាំងថ្ងៃទាំងយប់ រាប់ខែ ហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដល់យប់កណ្តាលអធ្រាត ដោយមិនយកថវិកា ទទួលបានត្រឹមបាយ ២ពេល និងទឹក សំបុត្រមួយសន្លឹកទាំងថ្ងៃបើក និង ថ្ងៃបិទគឺ គ្មាន មានតែកាតសម្រាប់អ្នកសម្តែង ហើយកាតនោះគឺកំណត់ទីតាំងទៀត ( ដូចវាស់ដីដើរ ) ពេលចប់សម្តែងសល់ម៉ោងពួកគាត់គ្មានសិទ្ធទៅអង្គុយទស្សនាកម្មវិធី អ្នកត្រូវទទួលបានបែរជាមិនបាន អ្នកមិនត្រូវទទួលបានបែរជាបាន. ហេតុអ្វី ? ឬក៏គិតថាអ្នកសិល្បៈគ្មានអារម្មណ៍ចង់ទស្សនា ? »។May be an image of 5 people and temple

តារាសម្តែងល្បីឈ្មោះមានងារជាជំទាវរូបនេះ បានបន្តទៀតថា «ពេលខ្លះហួសហេតុពេក មិនមើលឃើញការលះបង់របស់អ្នកសិល្បៈ បញ្ជាក់ : សមាគមសិល្បករខ្មែរបានដាក់លិខិតស្នើសុំសំបុត្រចូលរួមទស្សនាតាំងពីថ្ងៃទី 27 ខែ មេសា តែមិនតប ហើយ Call មិនលើក»។

គួរបញ្ជាក់ផងដែរថា ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមជាផ្លូវការគឺមិនត្រូវបានអនុញ្ញាតិឱ្យប្រជាពលរដ្ឋទូទៅចូលរួមទស្សនាដោយផ្ទាល់ឡើយគឺមានតែមន្រ្តី ថ្នាក់ដឹកនាំ និងភ្ញៀវកតិ្តយសប៉ុណ្ណោះ ខណៈកម្មវិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលផ្តល់ទស្សនីយ៍ភាពត្រជាក់ភ្នែកមិនចាញ់ពេលពិធីបើកឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid8m7QCD7yLhlV7Lln68G_fYkfffrdhsiE076MCle3N1erGRhFA4qBRBGkfhepWTv3_CUCw2OncC3gE7qW8nPI9e1D-hdCbw7JGhwxa6PDlA0oCzGTSv_FZ-eIAtoOFg_Xpvn9ds2VrfyLfvuii09tLmPo9QotenlYoyJbMtIo5F0LR07gn5DpJtjG/s1280/photo_2023-05-16_13-01-01.jpg

កីឡាការនី​ស្រួង ភាវី​ នឹងបរិច្ចាកថវិការដែលបានឈ្នះពីព្រឹត្តិការណ៍សុីហ្គេម ជួយដល់កុមារកម្ពុជា នាប៉ុន្មានថ្ងៃខាងមុខនេះ

0

ម្ចាស់មេដាយមាសសុីហ្គេមឆ្នាំ២០២៣ លើវិញ្ញាសារប៊ីយ៉ាការ៉ុម និងស្នូកឃ័រ កីឡាការនី​ស្រួង ភាវី​ នឹងយកថវិការដែលបានមកពីការឈ្នះព្រឹត្តិការណ៍សុីហ្គេមទៅបរិច្ចាកជួយដល់កុមារកម្ពុជា ដែលកំពុងត្រូវការទីពឹង។May be an image of 4 people

កីឡាការនីរូបនេះ បានបង្ហោះសារតាមបណ្តាញសង្គមហ្វេកប៊ុកថា៖”

ត្រៀមថាវិកាជួយក្មេងៗ
ខ្ញុំថ្ងៃទី18 ខាងមុខ នេះខ្ញុំនឹងធ្វើការមនុស្សធម៌
បើសិនបងប្អូនចង់ចូល រួមជាមួយបាន ណានៅភ្នំពេញ
សកម្មភាពមនុស្សធម៌ កើតចេញពីទឹកចិត្ត ក្តីស្រឡាញ់
ការអាណិតអាសូរ ការចែករំលែក ចង់ឃើញមនុស្សនៅជុំវិញរស់នៅប្រកបដោយសេចក្តីសុខសាន ។
មិនរើសអើងវណ្ណៈ
ផ្តល់តម្លៃ
ផ្តល់ស្នាមញញឹម
ផ្តល់ការគោរព
ផ្តល់ភាពស្មោះត្រង់
សាមគ្គីភាព
និងផ្តល់នូវសេចក្តីស្រឡាញ់គ្រប់ពេលវេលាMay be an image of 2 people and people playing billiards
សូមជម្រាបថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ កីឡាការិនីឆ្នើមរបស់កម្ពុជា អ្នកនាង ស្រួង ភាវី បានឈ្នះមាដាយមាសជូនកម្ពុជា សម្រាប់ការប្រកួតកីឡាប៊ីយ៉ាការ៉ុម លើវិញ្ញាសារ៣បាំង និងមេដាយសំរិទ្ធក្នុងការប្រកួតប៊ីយ៉ាការ៉ុមលើវិញ្ញាសារ១បាំង៕

សោកស្តាយ! ព្រំ សំណាង ប្រកាសចូលនិវត្តន៍ពីជម្រើសកម្ពុជា

0

កីឡាករប្រដាល់ ព្រំ សំណាង ​បានលើកឡើង​ថា​ ស៊ីហ្គេម​នៅ​កម្ពុជា​២០២៣​នេះ ជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​ខ្លួន​ហើយ ព្រោះ​រូបគេ​ចង់​ផ្ដល់​ឱកាស​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​វិញ​ម្ដង។May be an image of 1 person and text

អ្នក​ប្រដាល់​វ័យ​៣៨​ឆ្នាំ​ខាង​លើ​និយាយ​បែប​នេះ​ថា​៖ “ប្រហែល​ជា​លើក​ចុង​ក្រោយ​របស់​ខ្ញុំ​ហើយ​បង​នៅ​ស៊ីហ្គេម…ខ្ញុំ​ទុក​ឱ្យ​កូន​ៗ​លេង​ម្ដង ព្រោះ​ពួកគេ​ធំ​ៗ​ហើយ។ ​ខ្ញុំ​នៅ​តែ​វាយ​ប៉ុស្ដិ​ប៉ុណ្ណោះ។ ខ្ញុំ​នឹង​ខិតខំ​បង្ហាត់​បង្រៀន​កូន​ប្រុស​ខ្ញុំ​ទាំង​អស់​ឱ្យ​តែ​ក្បាច់​គុន​ប្រដាល់​ខ្មែរ ព្រោះ​ខ្ញុំ​ស្រលាញ់​គុន​ខ្មែរ។ ​សម្រាប់​មេដាយ​ខ្ញុំ​ឈ្នះ​នៅ​ថ្ងៃ​នេះ គឺ​សម្រាប់​បងប្អូន​គ្រប់​គ្នា។ ខ្ញុំ​ដឹង​ថា​បងប្អូន​នៅ​ជាមួយ​ខ្ញុំ បើ​ខ្ញុំ​ចាញ់ ​បង​ប្អូន​ក៏​ចាញ់ បើ​ខ្ញុំ​ឈ្នះ​មេដាយ​មាស​នេះ បង​ប្អូន​ក៏​ឈ្នះ​មេដាយ​មាស​នេះ​ដែរ”។May be an image of 1 person and standing

ថ្វីបើមានវ័យរាងជ្រេបន្តិចតែ ព្រំ សំណាង បាន​ទទួល​ជោគជ័យ​ខ្លាំង​លើ​វិស័យ​កីឡា​គុន​ខ្មែរ​នេះ​នៅ​ប៉ុន្មាន​ចុង​ក្រោយ​ប៉ុណ្ណោះ ដោយលោក​អាចដណ្តើម​បាន​ខ្សែ​ក្រវាត់​នៅ Thai Fight ​និង​វាយ​ឈ្នះ​ការ​ប្រកួត​ជា​បន្ដ​បន្ទាប់​ទាំង​សង្វៀន​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក។

ថ្មីៗនេះលោក ក៏បានដណ្តើមបានមេដាយមាសជូនជាតិមួយផងដែរ ដែលធ្វើឱ្យកម្ពុជា​ប្រមូល​មេដាយ​មាស​បាន​រហូត​ដល់​ទៅ​១៤​គ្រឿង​ឯ​ណោះ លើវិញ្ញាសាគុនខ្មែរ៕May be an image of 1 person and text

មកស្គាល់អំពីម្ហូបល្បីៗទាំង១១ ដែលតំណាងឱ្យប្រទេសក្នុងតំបន់អាស៊ាន

0

គ្រប់បណ្ដាប្រទេសទាំងអស់ នៅលើពិភពលោក សុទ្ធតែមានអាហារដែលតំណាងឱ្យប្រទេសរបស់ខ្លួន ដែលមានលក្ខណៈប្លែកៗ និងរសជាតិខុសៗពីគ្នា។ ដោយឡែកថ្ងៃនេះ KBN សូមលើកយកពីលក្ខណៈពិសេសនៃអាហាររបស់ជនជាតិប៉ែកអាស៊ីអាគ្នេយ៍ នៅក្នុងតំបន់អាស៊ាន ទាំង ១១ ប្រទេសដូចខាងក្រោមនេះ៖

  1. អាម៉ុក(Ahmok)៖ ជាម្ហូបដ៏ល្បីនៅប្រទេសកម្ពុជាដែលផ្សំពីសាច់ត្រីជាមួយគ្រឿងការី គ្រឿងទេសខ្មែរ និងម្ទេស ចំហុយនៅក្នុងកន្ទោងស្លឹកចេក និងលលាដ៍ដូង។21 Best Dishes to Eat in Cambodia | Novnis
  2. អំប៊ូយ៉ាត (Ambuyat) គឺជាម្ហូបដ៏ល្បីប្រចាំប្រទេសព្រុយណេ។Ambuyat (Sticky Sago) – AMCARMEN'S KITCHEN
  3. ណាស៊ីហ្កូរេង (Nasi goreng) ជាម្ហូបដ៏ល្បីនៅក្នុងប្រទេសឥណ្ឌូណេស៊ី។Nasi Goreng (Indonesian Fried Rice Recipe) - Chili Pepper Madness
  4. ឡាប (Larb) គឺជាម្ហូបដ៏ល្បីដែលតំណាងឱ្យប្រទេសឡាវ។Larp (larb gai, Thai/Laos chicken salad) - Caroline's Cooking
  5. ណាស៊ីលេម៉ាក (Nasi lemak) គឺជាម្ហូបដ៏ល្បីប្រចាំប្រទេសម៉ាឡេស៊ី។Nasi lemak - Wikipedia
  6. ម៉ូហ៊ីងហ្កា (Mohinga) គឺជាម្ហូបដ៏ល្បីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។How to Make Mohinga (Burmese Fish Noodle Soup) - Fearless Eating
  7. អាដូបូ (Adobo) ជាម្ហូបដ៏ល្បីដែលតំណាងឱ្យប្រទេសហ្វីលីពីន។Filipino Chicken Adobo with Bacon and Bay Leaves Recipe
  8. បាយមាន់ហៃណាន (Hainanese Chicken rice) គឺជាម្ហូបដ៏ល្បីប្រចាំប្រទេសសិង្ហបុរី។Hainanese Chicken Rice | Asian Inspirations
  9. ផាត់ថៃ (Pad Thai) ជាម្ហូបដ៏ល្បីប្រចាំប្រទេសថៃ។Vegetarian Pad Thai Recipe
  10. ហ្វឺ (Phở) គឺជាម្ហូបដ៏ល្បីនៅក្នុងប្រទេសវៀតណាម។Phở tiếp tục lọt tốp những món ngon nổi tiếng nhất thế giới - Hànộimới
  11. អ៊ីកាន់ ប៉េប៉េស (Ikan Pepes)៖ គឺជាម្ហូបដ៏ល្បីដែលតំណាងឱ្យប្រទេសទីម័រខាងកើត ៕Grouper Pepes Wrapped in Banana Leaves Recipe - Recipe

រថយន្តអគ្គីសនីថ្មីរបស់ Honda នឹងដាក់បង្ហាញខ្លួននៅអឺរ៉ុប

0

ជប៉ុន៖ រថយន្ត Honda e:Ny1 នឹងក្លាយជារថយន្តអគ្គិសនីទីពីររបស់ Honda នៅអឺរ៉ុប ដែលមានសមត្ថភាព ២០១ សេះ និងអេក្រង់ ១៥.១ អ៊ីញដូចគ្នា។
បើនិយាយពីរូបរាងវិញ Honda e:Ny1 ទាំងមូលមានរូបរាងប្រហាក់ប្រហែលនឹងរថយន្ត HR-V របស់អឺរ៉ុប ជាមួយនឹងការរចនាដ៏សាមញ្ញ ក្រឡាភ្លើងបិទជិត។ យានជំនិះនេះត្រូវបានផ្អែកលើវេទិកា e:N Architecture F ថ្មីជាមួយនឹងការរចនាថ្មីផ្តោតលើភាពរឹង (តួដែកធន់នឹងកម្លាំងខ្ពស់ ៤៧%) ចំណុចកណ្តាលទំនាញទាប និងមានលំហអាកាស។ នៅខាងមុខរថយន្តមានស្លាកសញ្ញាពណ៌សដែលមានពាក្យថា ” e:Ny1” នៅមាត់ទ្វារខាងក្រោយមានពាក្យថា “Honda”។ ការរចនាខាងក្នុងថ្មីស្រឡាង និងមានភាពខុសគ្នាជាមួយនឹងរថយន្ត HR-V ។ នៅលើផ្ទាំងគ្រប់គ្រងគឺជាអេក្រង់បញ្ឈរ ១៥.១ អ៊ីញ នាឡិកាឌីជីថលដែលមានរាងចតុកោណកែង រួមជាមួយនឹងចង្កៀងតុបតែងនៅមាត់ទ្វារ។Meet the new Honda e:Ny1, a 200bhp fully electric SUV | Top Gear

ម៉ូទ័រអេឡិចត្រិចដែលមានសមត្ថភាព ២០១ hp និងកម្លាំងបង្វិល ៣១០ Nm កញ្ចប់ថ្ម ៦៨.៨ kWh អាចសាក ១០-៨០% ក្នុងរយៈពេល ៤៥ នាទី។ ការធ្វើដំណើរសម្រាប់ការសាកពេញគឺ ៤១២ គីឡូម៉ែត្រ។ ប៉ារ៉ាម៉ែត្រទាំងនេះគឺគ្រប់គ្រាន់ដើម្បីជួយឱ្យរថយន្ត Honda e:Ny1 ប្រកួតប្រជែងនៅក្នុងទីផ្សារអ៊ឺរ៉ុប ហើយត្រូវបានគេរំពឹងថានឹងនាំមកនូវភាពជោគជ័យដល់ក្រុមហ៊ុនជប៉ុន បន្ទាប់ពីម៉ូដែល Honda e បរាជ័យក្នុងការទាក់ទាញអតិថិជនបន្ទាប់ពីលក់អស់រយះពេលពីរឆ្នាំ។2023 Honda e:Ny1 Is Brand's Second EV In Europe, Has 256-Mile RangeHonda e: Ny1 នឹងដាក់លក់នៅអ៊ឺរ៉ុបនៅប៉ុន្មានខែខាងមុខនេះ តម្លៃមិនទាន់ត្រូវបានប្រកាសនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបាននិយាយថា តម្លៃដែលបានស្នើឡើងត្រូវបានរំពឹងទុកពី ៣៧,០០០ ដុល្លារអាមេរិកឡើងទៅ ៕Honda e.Ny1 (2025) - pictures, information & specsHonda e:Ny1 Is a Classy Electric Compact SUV for Europe ប្រភព៖vnexpress

ចិនបង្ហាញម៉ាស៊ីនរឹតទឹកដោះគោទំនើប និងធ្វើការឆាប់រហ័ស

0

ប្រទេសចិន ៖ កសិដ្ឋានចម្រាញ់ទឹកដោះគោមួយកន្លែងនៅតំបន់ស្វយ័ត Ningxia Hui ប្រទេសចិន បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការរឹតយកទឹកដោះពីសត្វគោដោយស្វ័យប្រវត្តិ ។ អ្នកធ្វើការក្នុងកសិដ្ឋាននេះប្រាប់ថា វាអាចកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្ស និងបង្កើនប្រសិទ្ធភាពក្នុងការប្រមូលទឹកដោះគោបានឆាប់រហ័សជាងមុន ។เครื่องรีดนมวัวอัจฉริยะจีน รีดนมวัวได้ 32 ตัว ใน 6 นาที - TOPNEWS

លើសពីនេះ គេអាចប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិនេះដើម្បីរឹតទឹកដោះគោនៅពេលយប់បានទៀតផង ហើយសត្វគោទាំងឡាយនឹងត្រូវបានគេរុញបញ្ចូលទៅក្នុងកន្លែងរឹតទឹកដោះ បន្ទាប់មក គ្រឿងម៉ាស៊ីនទំនើបនឹងធ្វើការដោយស្វ័យប្រវត្តិ ។

បើតាមអ្នកធ្វើការក្នុងកសិដ្ឋាននេះនិយាយថា ម៉ាស៊ីនរឹតទឹកដោះទំនើបនេះអាចរឹតទឹកដោះពីសត្វគោចំនួន៣២ក្បាល ដោយប្រើប្រាស់រយៈពេលត្រឹមតែ៦នាទីប៉ុណ្ណោះ ។ ម៉ាស៊ីននេះអាចធ្វើការជំនួសកម្លាំងមនុស្សចំនួន២០០នាក់ ហើយវាក៏ជួយកាត់បន្ថយហានិភ័យដោយសារការចម្លងជំងឺផ្សេងៗផងដែរ ។เครื่องรีดนมวัวอัจฉริยะจีน รีดนมวัวได้ 32 ตัว ใน 6 นาที - TOPNEWS

ជាមួយគ្នានេះ អ្នកចិញ្ចឹមគោទាំងអស់អាចតាមដានព័ត៌មានរបស់គោនីមួយៗ និងទឹកដោះគោដែលបានឆ្លងកាត់ការប្រើប្រាស់ឧបករណ៍ត្រឹមត្រូវ ដើម្បីឱ្យមានទំនុកចិត្តទៅលើសុខភាពគោ និងគុណភាពទឹកដោះគោ ។

សមាគមឧស្សាហកម្មទឹកដោះគោចិនបញ្ជាក់ថា កាលពីឆ្នាំ២០២២ កន្លងមក ប្រទេសចិនបានផលិតទឹកដោះគោឆៅរហូតដល់៤០លានតោនឯណោះ ហើយនេះជាចំនួនខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ៕ ប្រភព ៖ China Face

ថ្ងៃបើកមិនមានវត្តមាន តែ សុខ ពិសី ត្រៀមសម្តែងថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមវិញ

0

នៅក្នុងកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមជាផ្លូវការកាលពីថ្ងៃទី៥ ខែឧសភា គេសង្កេតឃើញថាមានវត្តមានសិល្បករ សិល្បការិនី ជាច្រើននាក់ចូលរួម ប៉ុន្តែប្លែកអីតែមិនឃើញវត្តមានតារាចម្រៀងដ៏ល្បី សុខ ពិសី ចូលរួមដែលធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបង្ហាញការសោកស្តាយផងដែរ ព្រោះមានបណ្តាផលិតកម្មផ្សេងៗចូលរួម តែអវត្តមានតារាចម្រៀងផលិតកម្មសាន់ដេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhExaRlqLToAjfsPKu7pVkYJ7gD70frFr6x17bvAj7DW4ifxYTDHoFZWxU6Q-jjvnPqT6qzKP1TSLxaMX2TqbFtM2dBLz3V4J_JbEbqXYump5BA0BARnPRYu_WMZ_TFI20668Llq14egILavm92SN1Mov4Qhh1PpLUkGZa_pHRnojiyi8L9Tau-tsWi/s2048/347243073_270099695363960_7908448846555302207_n.jpg

យ៉ាងណាមិញ នៅយប់ថ្ងៃទី១៥ ខែឧសភា តារាចម្រៀងជួរមុខរបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានបង្ហាញពីរូបភាពហាត់សមសម្រាប់ថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម ដោយក្នុងរូបភាពនោះក៏បង្ហាញពីតារាចម្រៀង ឆាយ វីរៈយុទ្ធ ដូចគ្នា ដែរមានន័យថាអ្នកទាំងពីរអាចនឹងសម្តែងពិសេសនៅក្នុងកម្មវិធីខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXqoEMF3QE9G_LzpnB8LUNrRpH4c-msML6HQtDEgQHrX4jr4obbCnXB4nYfZnzCYlb77PARwSIrHRyW-mumQwZo5dlMc8YQXa7IKleuisgo7PSm2hUC0aX8Qg99gS617Dil_OkF-jhG80K-GC1pePC2JbTwTxxrazKCIpLtSmur7aXYWD6wEUviSIr/s2048/347255529_161569103315251_314252366051518927_n.jpg

មិនត្រឹមតែបង្ហាញពីរូបភាពដែលមានឱកាសសម្តែងចូលរួមក្នុងកម្មវិធីបិទជាផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេម សុខ ពិសី ក៏បានបង្ហាញចំណាប់របស់ខ្លួនដែរថា «ពិតជាមានមោទនភាពដែលបានកើតជាកូនខ្មែរ មកហាត់សមសម្រាប់ថ្ងៃបិទស៊ីហ្គេមថ្ងៃទី ១៧»។ យ៉ាងណាមិញតារាចម្រៀងរូបនេះមិនបានបញ្ជាក់ទេថា នាងនឹងជ្រើសរើសបទណាមកចូលរួមសម្តែងឡើយនៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmZzlWTfC-OZJJ4WGuOsdNtrtYZgfBFDf_WF4Rumd5hbTmnPHI5Y2Ni4JOqOMZEc-q4g_mhglcnUKOdz9Sfd0-PF7Z7kVKZ1fFmTPbp4rQD7hPfFGIKlY_NE44aLyAVyOvfwV13hr8IWzzE2KB2C6W7OcQj-_zjhqCslBp_gidojkTLFaZcm9TqIdl/s2048/347131940_630459792285401_3784776967060885954_n.jpg

គួរបញ្ជាក់ថា មិនត្រឹមជាតារាចម្រៀងជួរមុខរបស់ផលិតកម្មសាន់ដេ តែប៉ុណ្ណោះទេ តែ សុខ ពិសី ក៏ជាម្ចាស់ជំនួញម្នាក់ផងដែរ ខណៈថ្មីៗនេះ សុខ ពិសី បានផ្លាស់ប្តូរស្ទាយចម្រៀងចេញបទមនុស្សស្រីស្រលាញ់មនុស្សស្រីផងដែរជាមួយតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មសាន់ដេ គឺកញ្ញា ពុទ្ធិកា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK68MazST2T4wwoLhRLxR0AXITCKY_TssEPErYV2Ns84hi_m_T1pRPwaO0eUW9gQdPH-W2muXkdpE3SwzBmG9chLMig_OlfLmNsh_O7SFkByGK-rsV2ZHYYyYf4gNScGfco4Cm5D9E2Fv0AMR-O86hsUB_iM0auXfteGYNJLt4cYDyuLXgIpuWfbWW/s2048/347272222_928496831748394_5074420427021447938_n.jpg