Home Blog Page 1685

មកដឹងលទ្ធផលខ្លះៗពីអាស៊ានប៉ារ៉ាហ្គេមលើកទី១១ មុននឹងចាប់ផ្តើមប្រកួតលើកទី១២នៅកម្ពុជា

0

អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games) គឺជាព្រឹត្តិការណ៍ពហុកីឡាដែលធ្វើឡើងបន្ទាប់ពីរាល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលមានអត្តពលិកពិការ មកពីប្រទេសជាសមាជិកអាស៊ាន ។ អត្តពលិកដែលចូលរួមមានពិការភាពច្រើនប្រភេទ រាប់ចាប់ពីស្ពឹក ពិការខួរក្បាល ពិការភាពចល័ត ពិការភ្នែក រហូត ដល់ពិការបញ្ញា។

អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំឡើងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍បានសម្រេចអនុម័តដាក់កីឡា១២ប្រភេទប្រកួត។ កីឡាទាំង១២ រួមមាន៖ កីឡាប៊ូស្យា បាល់ទាត់ម្ខាង៥នាក់ (ចលករខួរក្បាល) បាល់បោះពិការភ្នែក បាល់ទះអង្គុយ បាល់ទាត់ម្ខាង៧នាក់(ចលករខួរក្បាល) បាល់ទះលើរទេះ វាយសី វាយកូនឃ្លីលើតុ អុក អត្តពលកម្ម ហែលទឹក និងលើកទម្ងន់។Hun Many cheers on Cambodian Wheelchair Basketball Teams in Indonesia to  victory - Khmer Times

មុននឹងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ផ្តើមប្រកួតលើទឹកដីកម្ពុជា យើងមកដឹងលទ្ធផលការប្រកួតខ្លះៗពីអាស៊ានប៉ារ៉ាហ្គេមលើកទី១១ទាំងអស់គ្នា តើកម្ពុជាទទួលបានមេដាយប៉ុន្មាន និងប្រទេសណាដែលទទួលបានមេដាយច្រើនជាងគេ។Many proud of disabled athletes' success at ASEAN Para Games | Phnom Penh  Post

អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានធ្វើការប្រកួតនៅថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ ប្រទេសកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីជនពិការ ចំនួន ១១៥ នាក់លើ ១១ ប្រភេទកីឡាចូលរួម។ ជាលទ្ធផលលើសពីការរំពឹងទុក កម្ពុជាទទួលបានមេដាយសរុបចំនួន២៨គ្រឿង មាស៧គ្រឿង ក្នុងវិញ្ញាសារ បូស៊ីយ៉ា បាល់ទះអង្គុយបុរស បាល់បោះរទេះរុញនារី វាយកូនឃ្លីលើតុ អុក អត្តពលកម្ម និងហែលទឹក និងមានមេដាយប្រាក់១០គ្រឿង និងសំរឹទ្ធ១១គ្រឿង ខណៈតាមការគ្រោងទុកកម្ពុជាកំណត់យកមេដាយមាសចំនួន៣គ្រឿង និងមេដាយផ្សេងទៀតត្រូវរកឱ្យបានច្រើនគ្រឿងតែប៉ុណ្ណោះពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១។ លទ្ធផលនេះកម្ពុជាឈរនៅលេខរៀងទី៧ក្នុងចំណោម១១ប្រទេស។Cambodia registers best-ever finish in ASEAN Para Games - Cambodia Sports  Review

គួរបញ្ជាក់ថា ក្នុងការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១១ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ទទួលបានមេដាយច្រើនជាងគេដែលមានមេដាយសរុបចំនួន៤២៦គ្រឿង មាន មាស ១៧៥គ្រឿង ប្រាក់១៤៤គ្រឿង និងសំរឹទ្ធ១០៧គ្រឿង។ ចំណាត់ថ្នាក់លេខ២បានទៅលើប្រទេសថៃ ដោយទទួលបានមេដាយសរុបចំនួន៣១៨គ្រឿង មានមាស១១៧គ្រឿង ប្រាក់ ១១៣គ្រឿង និងសំរឹទ្ធ៨៨គ្រឿង និងចំណាត់បន្ទាប់គឺប្រទេសវៀតណាម ទទួលបានមេដាយសរុបចំនួន១៨២គ្រឿង មានមាស៦៥គ្រឿង ប្រាក់៦២គ្រឿង និងសំរឹទ្ធ៥៥គ្រឿង៕

មេដឹកនាំគណបក្សកាវក្លៃនឹងបង្កើតរដ្ឋាភិបាលឱ្យបានឆាប់រហ័ស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែឧសភា លោក Phitha Limjaroenrat មេដឹកនាំគណបក្សកាវក្លៃបានប្រកាសពីលទ្ធផលជោគជ័យក្នុងការបោះឆ្នោតជាមួយនឹងសំឡេងគាំទ្រពីពលរដ្ឋដ៏ច្រើនលើសលប់ ហើយលោកបានត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ នាថ្ងៃអនាគតផងដែរ ។ លោកបញ្ជាក់ថា នឹងស្តាប់មតិយោបល់ពីគណបក្សផ្សេងៗ ហើយនឹងបង្កើតរដ្ឋាភិបាលឱ្យបានឆាប់រហ័ស ។Who is Pita Limjaroenrat, Thailand's opposition leader likely to be next  PM? | World News - Hindustan Times

សម្រាប់ការដឹកនាំបង្កើតរដ្ឋាភិបាល លោក Phitha Limjaroenrat លើកឡើងថា លោកបានទំនាក់ទំនងទៅកាន់គណបក្សភឿថៃ, គណបក្សប្រៈឆាឆាតិ, គណបក្សថៃសាងថៃ និងគណបក្សសេរីរួមថៃរួចហើយ ។ ដូច្នេះ នៅពេលគណបក្សទាំងនេះរួមគ្នាជាមួយគណបក្សកាវក្លៃ គឺនឹងមានសំឡេងសរុបចំនួន៣០៨សំឡេង ហើយពេលនេះ លោកកំពុងទាក់ទងគណបក្សប៉ិនថាំ ដើម្បីឱ្យបាន៣០៩សំឡេង ហេតុនេះ វាគ្រប់គ្រាន់ហើយសម្រាប់ការបង្កើតរដ្ឋាភិបាល ។ ទោះយ៉ាងណា លោកមិនបានទាក់ទងទៅគណបក្សភូមិចៃថៃឱ្យមកចូលរួមបង្កើតរដ្ឋាភិបាលទេ ព្រោះលោកត្រូវធ្វើតាមការឯកភាពគ្នា ។ លោកនឹងធ្វើការជាមួយគណបក្សប្រឆាំង ហើយមិនបារម្ភពីសមាជិកព្រឹទ្ធសភាទេ ព្រោះពិន្ទុដែលទទួលបានអាចវិនិច្ឆ័យថា មានភាពយុត្តិធម៌ដើម្បីបង្កើតរដ្ឋាភិបាល ។Thailand elections: Move Forward Party is challenging the conservatives

មេដឹកនាំគណបក្សកាវក្លៃរូបនេះបន្តថា កាលពីរសៀលថ្ងៃទី១៥ ខែឧសភា គណបក្សកាវក្លៃបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបតិ្ត ដើម្បីបង្កើតរដ្ឋាភិបាលឱ្យបានឆាប់រហ័សបំផុត ។ លើសពីនេះ នឹងមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបង្កើតសភាធម្មនុញ្ញ ព្រមទាំងជួបគ្នាជាមួយគ្រប់វិស័យទាំងអស់ដើម្បីឈ្វេងយល់ ដូចជា វិនិយោគិន មន្ត្រីរាជការ និងពលរដ្ឋថៃ ។Pita Limjaroenrat: Leading Thailand's political earthquake | Malay Mail

ចំណែកគណបក្សភឿថៃបានប្រកាសថា នឹងមិនបង្កើតរដ្ឋាភិបាលប្រជែងជាមួយគណបក្សកាវក្លៃទេ ហើយលើកឡើងថា តាមលទ្ធផលបោះឆ្នោតមិនផ្លូវការបង្ហាញថា គណបក្សកាវក្លៃ គឺជាគណបក្សទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ហើយគណបក្សភឿថៃស្ថិតក្នុងលំដាប់លេខ២ ។ លើសពីនេះ គណបក្សភឿថៃបានអរគុណដល់ពលរដ្ឋដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួនគាំទ្រគណបក្សភឿថៃ និងប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ។ ពលរដ្ឋត្រូវការផ្លាស់ប្តូរប្រទេសថៃឱ្យក្លាយជាប្រទេសប្រជាធិបតេយ្យ ហើយគណបក្សភឿថៃបញ្ជាក់ថា គ្មានគំនិតបង្កើតរដ្ឋាភិបាលប្រជែងជាមួយគណបក្សកាវក្លៃទេ ហើយការពិភាក្សា និងដំណើរការការងារផ្សេងៗជាតួនាទីរបស់គណបក្សកាវក្លៃ ៕ ប្រភព ៖ beartaiBRIEF

រសៀលនេះ បាល់បោះកម្ពុជា នឹងត្រូវជួបក្រុមខ្លាំងក្នុងតំបន់អាស៊ាន ដណ្តើមមេដាយមាសសុីហ្គេមលើកទី៣២

0

ក្រោយពីក្រុមបាល់បោះបុរស របស់កម្ពុជា ៥ទល់៥ បានយកឈ្នះថៃ ដោយលទ្ធផល ៧៦ទល់៦៦ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុ​កីឡដ្ឋានជាតិ​មរតតេជោ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយត្រូវប៉ះក្រុមខ្លាំងហ្វីលីពីន។

មុននឹងឡើងមក​វគ្គ​ផ្ដាច់ព្រ័ត្រ ហ្វីលីពីន បានយកឈ្នះក្រុមម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៧៦ទល់៨៤។ មិនតែប៉ុណ្ណោះហ្វីលីពីន គឺជាម្ចាស់មេដាយមាសសុីហ្គេម១៨សម័យកាលលើវិញ្ញាសាបាល់បោះនេះ។

បាល់បោះបុរស (5×5) ១៦ ឧសភា ២០២៣ | ពហុ​កីឡដ្ឋានជាតិ​មរតតេជោ៖
-មេដាយ​សំរឹទ្ធ ថៃ vs ឥណ្ឌូណេស៊ី (ម៉ោង១:០០រសៀល)
-មេដាយមាស កម្ពុជា vs ហ្វីលីពីន (ម៉ោង​៣:០០រសៀល)៕May be an image of 9 people, people playing basketball and text

កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃរីករាយនឹងជ័យជម្នះរបស់គណបក្សកាវក្លៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែឧសភា អ្នកនាង Paethongthan Shinawatra ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានបង្ហោះសារតាមហ្វេសប៊ុកថា សូមអបអរសាទរជាមួយគណបក្សកាវក្លៃ និងរីករាយជាមួយពលរដ្ឋផងដែរ ដែលបានបោះឆ្នោតជ្រើសរើសគណបក្សកាវក្លៃឱ្យបន្តដឹកនាំប្រទេសថៃ ហើយវាជាចម្លើយបញ្ជាក់ច្បាស់ថា ពលរដ្ឋត្រូវការផ្លាស់ប្តូរមេដឹកនាំប្រទេស ។Thailand's election pits democrats vs. generals

អ្នកនាង Paethongthan បានសរសេរក្នុងហ្វេសប៊ុកថា នាងខ្ញុំសូមបញ្ជាក់ពីគោលជំហរដើម និងគោរពគោលការណ៍ប្រជាធិបតេយ្យ ហើយគណបក្សដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេនឹងជាគណបក្សបង្កើតរដ្ឋាភិបាល ហើយគណបក្សភឿថៃ និងរូបខ្ញុំ នឹងគាំទ្រអ្នកដែលទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ពីពលរដ្ឋ ។ ចំណែកបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សភឿថៃ នាងខ្ញុំសូមអរគុណបងប្អូនម្តងទៀតដែលនៅតែមានទំនុកចិត្ត ជឿជាក់ និងផ្តល់ឱកាស ហើយមិនមែនអរគុណសម្រាប់តែការបោះឆ្នោតលើកនេះទេ ប៉ុន្តែសូមអរគុណដល់ការជឿទុកចិត្តមកលើគណបក្សយើងខ្ញុំរហូតមក ។CORRECTION Thailand Election | World | hjnews.com

មេដឹកនាំគណបក្សភឿថៃរូបនេះបន្តថា នាងខ្ញុំសូមយកឱកាសនេះសម្តែងការអបអរដល់សមាជិកសភាមណ្ឌលបោះឆ្នោតមកពីគណបក្សភឿថៃ ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត សូមអរគុណដល់ការប្រឹងប្រែងធ្វើការកន្លងមក និងអាចបំពេញតួនាទីសម្រាប់ពលរដ្ឋម្តងទៀត ។ សូមឱ្យអ្នកទាំងអស់គ្នាប្រកាន់ខ្ជាប់នូវកាតព្វកិច្ចថែរក្សាពលរដ្ឋបន្តទៀតប្រកបដោយស្ថិរភាព មិនរង្គោះរង្គើ ហើយគណបក្សភឿថៃនឹងគាំទ្រពួកលោកដូចដែលគណបក្សធ្លាប់បានគាំទ្រកន្លងមក ។

មេដឹកនាំគណបក្សភឿថៃបន្ថែមថា សម្រាប់បេក្ខជនមិនបានចូលរួមក្នុងសភានាពេលនេះ នាងខ្ញុំសូមអរគុណដូចគ្នាដែរសម្រាប់ការអត់ធ្មត់ធ្វើការរបស់ពួកលោក ។ នាងខ្ញុំជឿថា បើទោះជាមានតួនាទីឬគ្មាន ប៉ុន្តែពួកលោកនឹងនៅតែតាំងចិត្តធ្វើការបន្តដើម្បីពលរដ្ឋ ព្រោះការងាររបស់យើងធ្វើដើម្បីពលរដ្ឋ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNFiezBy8qsEfvSsn3Q23D63zTBwMlFZX0p_wWARpH0NEJvJj_hycZXxsMKmP49GKhDkiffGm6f1i_kd6bwFeJmuAt1qU5vam28kDKBPKAYmNrYL10QeCxfHAv2gwURW-mtKmD-XgA9csbWCMgOzMT5VigNvHwXI_-FyNsZ34yrOJ2z2d3PktMF_W9/s728/photo_2023-05-16_08-46-37.jpg ប្រភព ៖ sanook

អាកាសធាតុអាចមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងឡើងកម្តៅដល់៣៨អស្សា ពេញ១សប្តាហ៍

0

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅព្រឹកថ្ងៃទី១៦ ខែឧសភា នេះថារយៈពេល១សប្តាហ៍ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌូ និង ខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម។

ស្ថានភាពខាងលើនេះនឹងធ្វើឱ្យ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៦-២៨ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៦-៣៨°C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៥- ៣៧ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ បន្តពីថ្ងៃទី២០-២៣ ខែឧសភា បរិមាណភ្លៀងអាចកើន ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕May be an image of map, monument and text

គ.ជ.ប​ បដិសេធមិនចុះបញ្ជីឱ្យបក្សភ្លើងទៀន

0

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានម្រេចបដិសការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនគណបក្សភ្លើងទៀន សម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ។

ការសម្រេចនេះ ត្រូវបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធាន គ.ជ.ប បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តី គ.ជ.ប។

បើតាមសេចក្ដីសម្រេច ការបដិសេធនេះ គឺដោយសារតែគណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២​ និងចំណុចទី១ ក្នុងមាត្រា២៧នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៕

តើបច្ចេកវិទ្យា AI ពិតជាអាចជួយធ្វើឱ្យមនុស្សជាតិក្លាយទៅជាអមតៈនៅឆ្នាំ២០៣០?

0

អាមេរិក៖ យោងតាមការស្រាវជ្រាវរបស់លោក Ray Kurzweil នាយកវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts Institute of Technology and Martin Van Buren High School បាននិយាយថា នៅឆ្នាំ២០៣០ បច្ចេកវិទ្យាអាចឈានដល់ចំណុចមួយដែលកុំព្យូទ័រឆ្លាតជាងមនុស្ស ។ នៅពេលដែលយើងឈានដល់ភាពឯកវចនៈនៃបច្ចេកវិទ្យានេះ មនុស្សជាតិអាចសម្រេចបាននូវភាពអមតៈ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិតAI វិស្វកម្មហ្សែន និងបច្ចេកវិទ្យាណាណូជាដើម-ល-។immortality: Humans will attain immortality with the help of 'nanobots' by  2030, claims former Google scientist - The Economic Times

AI ត្រូវបានគេរកឃើញថាជាមធ្យោបាយដែលអាចពន្យារអាយុជីវិតរបស់មនុស្សឱ្យលើសពីដែនកំណត់របស់ធម្មជាតិដោយផ្ទុកស្មារតីចូលទៅក្នុង cyborgs ឬបង្កើតក្លូន AI ដែលអាចដើរតួជាអ្នកជំនួសនៅពេលចាំបាច់។
វិស្វកម្មហ្សែនក៏ផ្តល់នូវជម្រើសមួយសម្រាប់ការសម្រេចបាននូវភាពអមតៈ ជាមួយនឹងសមត្ថភាពក្នុងការរៀបចំហ្សែនរបស់មនុស្ស ដើម្បីការពារភាពចាស់ និងជំងឺ ដែលជាការទប់ស្កាត់នៃការស្លាប់។
ណាណូគឺជាបច្ចេកវិជ្ជាដែលអាចនាំយើងទៅរកភាពអមតៈនៅឆ្នាំ ២០៣០ ប្រសិនបើជោគជ័យ។Futurist Ray Kurzweil Predicts Humans Will Be Immortal by 2030

ទោះជាយ៉ាងណាក៏ដោយទ្រឹស្តីនៃឯកវចនៈបច្ចេកវិទ្យារបស់លោក Ray Kurzweil បាននិយាយថា ខណៈពេលដែលបច្ចេកវិទ្យានេះអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស វាក៏មានគុណវិបត្តិដែលអាចត្រូវយកមកពិចារណាផងដែរ៕

ប្រភព៖cafef.vn

អ្នកត្រៀមចូលរួមបិទព្រឹត្តិការណ៍ស៊ីហ្គេម មកដឹងពីចំណុចទាំងនេះជៀសវាងប្រព្រឹត្តខុសដោយមិនដឹងខ្លួន

0

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចេញសេចក្តីជូនដំណឹងដល់អ្នកត្រៀមចូលរួមក្នុងកម្មវិធីបិទកីឡាអាស៊ីអាគ្នេហ៍អនុវត្តវិធានខាងក្រោមនេះដើម្បីរៀបចំដំណើរការបានរលូន និង ទទួលបានលទ្ធផលល្អប្រសើរ។ ការជូនដំណឹងនេះធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។May be an image of crowd

គណៈកម្មាធិការជាតិ CAMSOC ស្នើអ្នកត្រៀមចូលរួមព្រឹត្តិការណ៍ខាងលើនេះនូវវិធានមានដូចជា៖
– គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងពិធី
– ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំជូន
– ផ្តល់សមាសភាពអ្នកដឹកនាំក្រុមមកចូលរួមពិធីជាមុន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងប្រធានក្រុមអ្នកស្ម័គ្រចិត្តទទួលបន្ទុកតាមច្រកចេញ-ចូលនីមួយៗ
– អ្នកដឹកនាំក្រុម ឬជនបង្គោល នៃក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងដៃគូសហការពាក់ព័ន្ធ ត្រូវសហការជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងអ្នកស្ម័គ្រចិត្តដែលទទួលខុសត្រូវតាមទីកន្លែងនីមួយៗ អនុញ្ញាតឱ្យយកចូលនូវទឹកសុទ្ធចំណុះក្រោម៥០០មីលីលីត្រ អាហារសម្រន់តិចតួច និងថ្មសាកទូរស័ព្ទ ឬ គ្រឿងអេឡិចត្រូនិក (Power Bank) ដែលមានថាមពលចំណុះក្រោម១០,០០០mAh
– មិនអនុញ្ញាតឱ្យកុមារអាយុក្រោម១០ឆ្នាំ ចូលរួមក្នុងពិធីMay be an image of fireworks

ទន្ទឹមនឹង CAMSOC បានស្នើឱ្យអ្នកចូលរួមមិនត្រូវអនុវត្តដូចខាងក្រោម៖
– ហាមយកកាបូបស្ពាយ ឬកាបូបយួរដៃ ចូលក្នុងពិធី
– ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀតដែលអាចបង្កហានិភ័យក្នុងពិធី
– ហាមបង្កសម្លេងរំខាន ឬដើរចេញពីកន្លែងអង្គុយក្នុងកំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា
គួរបញ្ជាក់ផងដែរថា ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។May be an image of text

បើតាមការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណ:កម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ បានមានប្រសាសន៍ថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នឹងមិនចាញ់ដូចពិធីបើកផ្លូវការឡើយ មិនត្រឹមតែប៉ុណ្ណោះនឹងរួមបញ្ជូលទស្សនីយភាពថ្មីៗ ដែលបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជា ដែលមានភាពប្រណិតនិងអស្ចារ្យដើម្បីឱ្យប្រជាជនចងចាំនូវព្រឹត្តិការណ៍នេះ៕

0

អាជីវករច្រើននាក់ស្នើសុំថ្នាក់ដឹកនាំជួយរកដំណោះស្រាយ ក្រោយទិញតូបផ្សារជីស៊ីអូឬស្សីអស់រាប់ម៉ឺនដុល្លារតែផ្សារមិនដំណើរការ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKj6KRbyDPGPF5QWFhIuXwK6DJvfkY4atvw1N4JYL7lhXGN_r79wBDosredc5yFVscr4rFN6RSjKjo8AKAkEhNbCGUIJZK9A9sNTFQjHrcTwm15ZTbVkX-3tkn2cR9SOG_CRU8_OmxkxOajwVNw_My_wiRzLA_AdTitsg4eVkMjzm2JA-fTf0MKdA-xw/s1618/2023-05-15%2022.05.05.jpgគណនីហ្វេកប៊ុកមួយឈ្មោះថា «Sovannrithy Ouk» បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុ ដង្ហោយសុំជំនួយពីថ្នាក់ដឹកនាំ ក្រោយពីអាជីវករជាច្រើនរូបទិញតូបផ្សារជីស៊ីអូឬស្សីអស់រាប់ម៉ឺនដុល្លារដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី តែផ្សារមិនមានការសាងសង់រួមទាំងធ្វើតាមផ្លូវច្បាប់ឱ្យមេធាវីជូនដំណឹង៣ដងហើយនៅមិនមានការឆ្លើយតបពីក្រុមហ៊ុន។ ការបង្ហោះនេះខាងភាគីក្រុមហ៊ុន ជីស៊ីអូរឬស្សី ក៏បានចេញលិខិតបំភ្លឺដែលថាជាការចុះផ្សាយព័ត៌មានក្រុមហ៊ុន មិនមានទំនួលខុសត្រូវ  ក្រុមហ៊ុនសូមធ្វើការច្រានចោលទាំងស្រុង។

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnvSoyY1cR3zyJsJpxk1O7_-nEpVnWv0nRxRA0yHZ4LfXnwd2hNSbLBsLkKSfh7geWtjPjwp5RG6-Feo6Bf4WXybzEehKbXPUI72X_e54HfC_JJ4sZa2W-Q355Xy09li7N2T3mqrIFgZaYCJMXmcK9jb9KJy2hkz6WLAzd6gcMqlmqCfoRSM6JCDom7w/s1616/2023-05-15%2022.04.52.jpg

តាមរយៈសាររបស់គណនីខាងលើបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំទាំងអស់គ្នាជាអាជីវករទិញតូបផ្សារជីស៊ីអូឬស្សីនៅក្បែរក្រសួងពាណិជ្ជកម្មផ្លូវសហព័ន្ធរុស្ស៊ី។សូមគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជាសម្ដេចពុកនិងសម្ដេចម្ដាយ។និងលោកអភិបាលក្រុងរាជធានីភ្នំពេញឯកឧត្តមឃួងស្រេងសូមមេត្តាជួយរកដំណោះស្រាយឲ្យខ្ញុំទាំងអស់គ្នាផងព្រោះខ្ញុំទាំងអស់គ្នាបានយកប្រាក់ពីការងាររដ្ឋបានយកប្រាក់ពីធនាគារខ្ចីគេដើម្បីយកមកទិញតូបផ្សារជីស៊ីអូឬស្សីហើយអស់រាប់ម៉ឺនដុល្លារប៉ុន្តែរយៈពេលយូរឆ្នាំប្រហែលជិតពីរឆ្នាំហើយដែលផ្សារមិនមានការសាងសង់ហើយខ្ញុំទាំងអស់គ្នាធ្វើតាមផ្លូវច្បាប់តាមរយៈមេធាវីជូនដំណឹងទៅបីដងហើយគេមិនឆ្លើយតបទាល់តែសោះ។ក្រុមហ៊ុនផ្សារមិនឆ្លើយតបដូច្នេះហើយខ្ញុំសូមគោរពថ្នាក់ដឹកនាំជួយកូនចៅប្រជាពលរដ្ឋដែលបានយកប្រាក់កម្លាំងញើសឈាមទាំងអស់នេះយកមកបង់អោយផ្សារតែផ្សារមិនសាងសង់សូមសម្ដេចហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងលោកអភិបាលក្រុងឯកឧត្តមឃួងស្រេងមេត្តាជួយដោះស្រាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះនេះផង»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZuT-otMniKhYs2YY268DkBrwuPcpM0nNEMUcFkapJT6xjLUdVIY6YGvJeYFzGrMsQMDqyATeBy_tR2YxNFLHVVlQz6VCcQhQRpLgxIg5jbTPEdPrkqm3MlJbAVkbVq8pD24lPyUP-KXDezMnG6ZLoNP-wFa6LO3DCViqespI7_nlNEB01EDhRvWu-gQ/s1505/2023-05-15%2022.04.59.jpgជាមួយគ្នានេះដែរ ក្រោយពីអាជីវករបានបង្ហោះនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ក្រុមហ៊ុនផ្សារជីស៊ីអូរឬស្សី លិខិតបំភ្លឺថា «សូមគោរពជូន ដល់អតិថិជន និងបងប្អូនអាជីវករ នៃ ផ្សារ ជីស៊ី អូរឬស្សី ឯ.ក ឱ្យបានជ្រាបថា ខាងក្រុមហ៊ុនសូមច្រានចោលទាំងស្រុងនូវព័ត៌មានមួយចំនួនដែលបានចុះផ្សាយ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ទៅលើការដែល ក្រុមហ៊ុនមិនមានទំនួលខុសត្រូវ និងធ្វើការសារសង់ទៅលើសំណង់ផ្សារជីស៊ី អូរឬស្សី ឯ.ក ដែលស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។ ក្នុងនាមខ្ញុំជានាយកប្រតិបត្តិ ក្រុមហ៊ុន ផ្សារជីស៊ី អូរឬស្សី ឯ.ក សូមជំរាបជូន ដល់អតិថិជន និងបងប្អូនអាជីវករថា ខាងក្រុមហ៊ុនយើងខ្ញុំ នឹងរៀបចំកម្មវិធីបុកគ្រឹះសម្ភោធការដ្ឋានសាងសង់នៃ ផ្សារជីស៊ី អូរឬស្សី ឯ.ក នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៣។ ព័ត៌មានលំអិតសូម ធ្វើការទំនាក់ទំនង់មកការិយាលក់ រឺបុគ្គលិកផ្នែកលក់»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkxmmxdvFunhIit3vlQw2RSTNQCjCF9qXnTGL6pUfLkW0XsYgo78yKJ_ncW-u4-VcYZPyNm663tmUyThRHGZL4-sXR8VKJmKDOKBI7q1ZOUNBFAfwcdcM7HGM06xw5B6qtc6RtLPmmoGktw1H0JEciDZ5kzhdEF-5JOF7pR34p-OrLqNp94l0DG60dlg/s1280/2023-05-15%2022.11.46.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFI83txzxwWYZfznvlpl2CEW176Msy7c2URH6jcQQMPgHihWgEFwcFTYQAIX2IxNzmPojwyUxz9y6-IMlfhAtPy9ai8R5D3xed26Vy7kpLYwUMeSvgr0luY7hUt4UrNzAtV1F1YiHzFKEyugY6_ZmLP7zPhJpjP303KsXGaDTHx6p6ysMseym0RK5BHw/s1280/2023-05-15%2022.11.38.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkSuuQfBG-e56N9erRK-nv92_BFCvLlzcwM0f1DDxSOHOB0Z_CjSWYDJNvzNg8fFW9XBd2yCfQyYpk-BHgxBRc2u2IwiOmI9u8fjLpgXSD-uY6BrYChSNi7L3pwNhSoo8NNb_Axn8-QG4ZOYNq9GAI8IXQs4cj5AP561XsusaSHcaEHyNNVdi8zrJRfw/s1280/2023-05-15%2022.11.32.jpg

0

អ្នកត្រៀមចូលរួមបិទព្រឹត្តិការណ៍ស៊ីហ្គេម មកដឹងពីចំណុចទាំងនេះជៀសវាងប្រព្រឹត្តខុសដោយមិនដឹងខ្លួន

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO9ZW0JskTcHIumOG0YDnGe13qaToNONMvgYWsWkNPoFTQrL_GsrnbuFBhayf0YW4b8zlJ-ekBprhOAIFDWuKLeuPTP_U8ZB-q8Ak6YunMCd4AHDKtOHHZq4ZjVxXaBUSF_ERbFmgHFxdQIW-ZApbuYUpo-aRDunvBnxJICOhjol1i8FqI8mckwSD-dg/s1286/2023-05-15%2021.34.22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja5mYzcsSH3O-soIcQ5b5tSWNpGscxWGHTKtEO8_VR0_bnGTNa13c4Oyse1nI9sTDbIj7Jc5e_AAoOAAYOQy-SdVuIaD7nbgRnU4xd74lx7CyZ8w-gW2PTbXq1E9i8NlA9LiQHJNOuiyC-M4NkQIIotPLzWQ_3GSuyyV2PoOGS_9CVFfZff0xl9cuNvQ/s1280/2023-05-15%2021.35.05.jpgគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចេញសេចក្តីជូនដំណឹងដល់អ្នកត្រៀមចូលរួមក្នុងកម្មវិធីបិទកីឡាអាស៊ីអាគ្នេហ៍អនុវត្តវិធានខាងក្រោមនេះដើម្បីរៀបចំដំណើរការបានរលូន និង ទទួលបានលទ្ធផលល្អប្រសើរ។ ការជូនដំណឹងនេះធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិ CAMSOC ស្នើអ្នកត្រៀមចូលរួមព្រឹត្តិការណ៍ខាងលើនេះនូវវិធានមានដូចជា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiejYo1rk7X6KtJLztQRBHJrk7OoHDYgRpRdqHONTS4IZTyyvi--7mNWPufT9u65oNE4wrACKWsiVlBxd7GtJ-VKOhAo_ZiI1Cb4-NI0CdWZgXa9p7hlfCKjk_urTFgOQEOgakPC07lv91O7rt1bm9W5Eq8B4epOFqXJYT-l6J-EDT9bC1X9cevenyBig/s1286/2023-05-15%2021.34.32.jpg

  គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងពិធី

  ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំជូន

  ផ្តល់សមាសភាពអ្នកដឹកនាំក្រុមមកចូលរួមពិធីជាមុន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងប្រធានក្រុមអ្នកស្ម័គ្រចិត្តទទួលបន្ទុកតាមច្រកចេញ-ចូលនីមួយៗ

  អ្នកដឹកនាំក្រុម ឬជនបង្គោល នៃក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងដៃគូសហការពាក់ព័ន្ធ ត្រូវសហការជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងអ្នកស្ម័គ្រចិត្តដែលទទួលខុសត្រូវតាមទីកន្លែងនីមួយៗ អនុញ្ញាតឱ្យយកចូលនូវទឹកសុទ្ធចំណុះក្រោម៥០០មីលីលីត្រ អាហារសម្រន់តិចតួច និងថ្មសាកទូរស័ព្ទ ឬ គ្រឿងអេឡិចត្រូនិក (Power Bank) ដែលមានថាមពលចំណុះក្រោម១០,០០០mAh

  មិនអនុញ្ញាតឱ្យកុមារអាយុក្រោម១០ឆ្នាំ ចូលរួមក្នុងពិធី

ទន្ទឹមនឹង CAMSOC បានស្នើឱ្យអ្នកចូលរួមមិនត្រូវអនុវត្តដូចខាងក្រោម៖

  ហាមយកកាបូបស្ពាយ ឬកាបូបយួរដៃ ចូលក្នុងពិធី

  ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀតដែលអាចបង្កហានិភ័យក្នុងពិធី 

  ហាមបង្កសម្លេងរំខាន ឬដើរចេញពីកន្លែងអង្គុយក្នុងកំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoth6jnmRGzzn-EYhnRHP2eZ8lA2XqBB5tyHbwkyPknfGh1FOWEmhuZXayfzx5pu0mHYk-fJGLE6dzBiQicBO5GIt3vRcCPc68Ui0I2cjackpgYg7oYbB-Jax18KtD6NlvdU8NUqOO9xsuJ03k-TkC1Hamq6d01f3mwYKgyDt6KbE7x8h7dN9pTl8r0A/s1286/2023-05-15%2021.34.40.jpg

គួរបញ្ជាក់ផងដែរថា ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNdXjThFBBvzNrquPhWea-0WJJUnPpaQZKRpYV42K-KAkvrIb3FTn_eTbChhDEeIWJw3pm66xMnpTekP6LI0ppzDvyrsFHeZQ6Rn2SYuMFaqwPU1McXIs-PooKIS6tsaQBTlyp2_xZcYgAK6-kZowTpC24Vh1L75gsN1ZlXdVzexykhZiDMZxLGfs5uQ/s1286/2023-05-15%2021.34.46.jpgបើតាមការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណ:កម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ បានមានប្រសាសន៍ថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នឹងមិនចាញ់ដូចពិធីបើកផ្លូវការឡើយ មិនត្រឹមតែប៉ុណ្ណោះនឹងរួមបញ្ជូលទស្សនីយភាពថ្មីៗ ដែលបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជា ដែលមានភាពប្រណិតនិងអស្ចារ្យដើម្បីឱ្យប្រជាជនចងចាំនូវព្រឹត្តិការណ៍នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYz6UCfWd_4hfMB4PW8KZjByYm2T5UDrLemO3BeuKlp5ioqEwbHt5vY1JNCGqPVlg5K_8AnYhvhpXDsstlb7wbbJhxJOBd6qoo4UCnFn06QLE3HBCAyBw1nU0qufotTVQo5-2AywWyEHCW5kx4mrJPXmO1TPtOUA9_i-FT0pov-JavCYK0K4v8opfOEA/s1440/2023-05-15%2021.34.55.jpg