ប្រទេសថៃនៅតែទទួលពលករបរទេសមកធ្វើការតាមធម្មតា និងពុំបានបដិសេធពលករខ្មែរ និងឡាវទេ
ប្រទេសថៃ ៖ នាពេលកន្លងមក ទំព័រហ្វេសប៊ុករបស់ថៃមួយឈ្មោះធួរលុង (TOURLONG) បានចុះផ្សាយថា ពលករខ្មែរ និងឡាវដែលធ្វើការនៅប្រទេសថៃ គឺត្រូវត្រៀមប្រមូលបង្វេចត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារតែក្រសួងការងារប្រទេសថៃបានចាត់វិធានការតឹងរ៉ឹងជាងមុននោះ គឺជាព័ត៌មានមិនផ្លូវការទេ ។ ការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកថៃឈ្មោះធួរលុងនេះ គ្រាន់តែជាការញុះញង់ និងបង្កភាពចលាចលប៉ុណ្ណោះ ។
យោងតាមព័ត៌មានច្បាស់ការណ៍ដែលសារព័ត៌មាន KBN News ទទួលបានពីមន្ត្រីអន្តោប្រវេសន៍ថៃម្នាក់លើកឡើងថា ជុំវិញការចុះផ្សាយថា ប្រទេសថៃមិនទទួលយកពលករខ្មែរ និងឡាវនោះ គឺជាព័ត៌មានមិនពិតទេ គ្រាន់តែប្រទេសថៃនឹងផ្លាស់ប្តូរខ្លះៗនូវដំណើរការស្នើសុំនាំចូលពលករបរទេសតាម MOU ។ មន្ត្រីអន្តោប្រវេសន៍ថៃរូបនេះបន្តថា ប្រទេសថៃនៅតែទទួលពលករបរទេសចូលមកធ្វើការនៅថៃតាមធម្មតា ហើយពុំមានការបដិសេធចំពោះពលករខ្មែរ និងឡាវទេ គឺពលករខ្មែរ ឡាវ មីយ៉ាន់ម៉ា និងវៀតណាមអាចមកធ្វើការនៅថៃដោយស្របច្បាប់ ។
ដោយឡែក លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី តាមសំណើរបស់ក្រសួងការងារពាក់ព័ន្ធនឹងការគ្រប់គ្រងលើការងាររបស់ពលករបរទេសចំនួន២ក្រុម គឺពលករមកពី៣ប្រទេស (កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា) និងពលករមកពី៤ប្រទេស (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) គឺមានពលករបរទេសចំនួន៥សែននាក់បានក្លាយជាពលករខុសច្បាប់ ។
ក្រុមទី១ ៖ ការធ្វើការរបស់ពលករមកពី៣ប្រទេស (កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា)
ជាក្រុមពលករចូលមកធ្វើការនៅប្រទេសថៃតាមអនុស្សរណៈការយោគយល់នៃកិច្ចសហការការងារ (MOU) ដោយព្រមព្រៀងថា ការជួលពលករមកធ្វើការតាម (MOU) ហើយលិខិតអនុញ្ញាតការងារផុតសុពលភាពក្នុងរយៈពេល៤ឆ្នាំ ។ បច្ចុប្បន្ន មានបញ្ហាជាច្រើនដែលធ្វើឱ្យពលករបរទេសមិនអាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនបាន ដូចជា មានភាពចលាចល និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ចាប់ពីខែមករា ឆ្នាំ២០២៣ កន្លងមក ពលករបរទេសក៏ផុតសុពលភាពការងារតាម MOU ហើយធ្វើឱ្យពលករបរទេសនៅប្រទេសថៃជាង២សែននាក់ក្លាយជាពលករខុសច្បាប់ ហើយម្ចាស់អាជីវកម្មថៃ ក៏ខ្វះខាតកម្លាំងពលកម្មផងដែរ ។
ហេតុនេះ ក្រសួងការងារថៃបានសំណូមពរឱ្យលើកលែងចំពោះពលករបរទេសអាចស្នាក់នៅប្រទេសថៃក្នុងករណីពិសេស ហើយពួកគេអាចធ្វើការជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ព្រោះបច្ចុប្បន្ន ប្រទេសថៃកំពុងរៀបចំរដ្ឋាភិបាលថ្មី ។ ដំណាក់កាលបន្តទៀត រដ្ឋាភិបាលថៃថ្មីនឹងពិចារណាអំពីការប្រើប្រាស់លិខិតឆ្លងដែន ឬឯកសារជំនួសលិខិតឆ្លងដែន, លិខិតអនុញ្ញាតធ្វើការ ឬឯកសារបញ្ជាក់ដោយនាយកដ្ឋានការងារធ្វើជាភស្តុតាង ។
ក្នុងអំឡុងពេលនេះ ម្ចាស់អាជីវកម្មថៃទាំងចាស់ និងថ្មី ដែលមានគោលបំណងជួលពលករបរទេស គឺត្រូវដំណើរការឯកសារស្នើសុំអនុញ្ញាតនាំពលករបរទេសមកធ្វើការនៅប្រទេសថៃតាម MOU ។ លើសពីនេះ ពលករបរទេសដែលកាន់លិខិតឆ្លងដែន ឬឯកសារជំនួសលិខិតឆ្លងដែនផុតសុពលភាព គឺពួកគេអាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតបានដោយមិនចាត់ទុកថាខុសច្បាប់ ។
ក្រុមទី២ ៖ ការធ្វើការរបស់ពលករមកពី៤ប្រទេស (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម)
តាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃនាពេលកន្លងមក បានឯកភាពឱ្យពលករបរទេសចូលមកធ្វើការនៅប្រទេសថៃ ប៉ុន្តែមានបញ្ហាដូចជា ពួកគេមិនអាចធ្វើលិខិតឆ្លងដែន ឬឯកសារជំនួសលិខិតឆ្លងដែន ឱ្យបានមុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។ ដូច្នេះ ធ្វើឱ្យពលករបរទេសចំនួន៣សែននាក់ក្លាយជាពលករខុសច្បាប់នៅប្រទេសថៃ ។ ហេតុនេះ ប្រទេសថៃបានបន្ថែមរយៈពេលសម្រាប់ធ្វើលិខិតឆ្លងដែន ឬឯកសារជំនួសលិខិតឆ្លងដែនសម្រាប់ពលករបរទេសចំនួន៤ប្រទេស (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ដោយពួកគេអាចស្នាក់នៅប្រទេសថៃក្នុងករណីពិសេស និងអាចធ្វើការបណ្តោះអាសន្នសិន រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។
ពលករបរទេសអាចប្រើប្រាស់ឯកសារដើមដែលអនុញ្ញាតឱ្យធ្វើការនៅប្រទេសថៃធ្វើជាភស្តុតាងសម្គាល់ខ្លួន ហើយនៅពេលពួកគេទទួលបានលិខិតឆ្លងដែន ឬឯកសារជំនួសលិខិតឆ្លងដែនហើយ ទើបការិយាល័យជនអន្តោប្រវេសន៍ថៃត្រួតពិនិត្យការបោះត្រា និងអនុញ្ញាតឱ្យស្នាក់នៅប្រទេសថៃ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឬរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ គឺអាស្រ័យលើករណីនីមួយៗ ៕
ប្រភព ៖ Thansettakij



















ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុង Chongqing បានព្រមានអំពីហានិភ័យនៃទឹកជំនន់ ដោយកម្រិតទឹកនៃទន្លេ Jialing បានកំណត់នឹងកើនឡើងប្រហែល ៦ ម៉ែត្រនៅថ្ងៃទី ៣០ ខែឧសភា ដោយសារទឹកជំនន់មានភ្លៀងធ្លាក់ខ្លាំង និង ការសម្របសម្រួលអាងស្តុកទឹក៕







យោងតាមប្រភពព័ត៌មាន SCMP នៅថ្ងៃទី៣០ ខែឧសភា បានឱ្យដឹងថា ទីភ្នាក់ងារអវកាសចិន China Manned Space (CMS) បានប្រកាសពីការបាញ់បង្ហោះដោយជោគជ័យប្រហែល ១៩ នាទីបន្ទាប់ពីយានអវកាសនេះបានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់ Gobi ភាគខាងជើងប្រទេសចិនតាមការគ្រោងទុក។
អវកាសយានិកនឹងជំនួសសមាជិកនៅលើស្ថានីយ Thien Cung ដែលត្រូវបានគេរំពឹងថានឹងត្រលប់មកផែនដីវិញនៅខែក្រោយ។ ពួកគេនឹងធ្វើការពិសោធន៍ និងការប្រមូលផ្តុំជាច្រើនក្នុងអំឡុងពេល ៥ ខែនៅក្នុងលំហ ខណៈពេលដែលបន្តការងារស្រាវជ្រាវ។ ក្រុមនាវិកនឹងធ្វើតេស្ដគន្លង ស៊ើបអង្កេតបាតុភូតកង់ទិច ប្រព័ន្ធប្រេកង់ពេលវេលាអវកាសដែលមានភាពជាក់លាក់ខ្ពស់ សាកល្បងទំនាក់ទំនងទូទៅ និងស្វែងរកប្រភពដើមនៃជីវិត៕
ប្រភព៖vnexpress




.jpg)
.jpg)
.jpg)




