Home Blog Page 1675

ជី ដេវីត រំភើបចិត្តខ្លាំង ក្រោយឃើញអ្នកគាំទ្ររបស់ខ្លួនកៀងគរគ្នាជួយដល់សិស្សនៅក្នុង សហគមន៍ជីផាត

0

តារាចម្រៀងល្បីឈ្មោះ ជី ដេវីត បានបង្ហាញអារម្មណ៍រំភើបចិត្ត និងមានសេចក្តីសុខជាខ្លាំងក្រោយពីឃើញហ្វេនផេករបស់ខ្លួនរៀបចំបង្កើតមូលនិធិកៀងគរ ថវិកា ក៏ដូចជាសម្ភារៈសិក្សា ជួយទៅដល់សិស្សានុសិស្ស៣៦២នាក់នៅក្នុងសហគមន៍ជីផាត «១មិថុនាទំពាំងខ្ញុំ»។No photo description available.

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ហើយក៏ត្រូវជាថ្ងៃ «ទិវាកុមារអន្តរជាតិ» តារាចម្រៀង ជី ដេវីត ដែលទើបត្រឡប់មកពីដំណើរកម្សាន្តក្រៅប្រទេសជាមួយគូស្នេហ៍ បានរៀបរាប់យ៉ាងដូច្នេះថា « ខ្ញុំពិតជាមានសេចក្តីសុខជាមួយទង្វើអ្នកគាំទ្ររបស់ខ្ញុំណាស់ អរគុណសម្រាប់ទឹកចិត្តរបស់អ្នក»។No photo description available.

ការលើកឡើងខាងលើរបស់តារាចម្រៀងរូបនេះ បន្ទាប់ពីផេកអ្នកគាំទ្ររបស់លោកបានបង្កើតមូលនិធិសប្បុរសធម៌មួយឈ្មោះថា DITWAY FANCLUB CHARITY FUND (DFCCF)ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិក្នុងគោលបំណង ប្រមូលថវិកាមួយចំនួន ជួយជាកញ្ចប់សម្ភារៈសិក្សាខ្លះៗ ទៅដល់សិស្សានុសិស្សនៅក្នុងសហគមន៍ ជីផាត។No photo description available.

តាមការបញ្ជាក់ពីផេក DitWay Forever បានឱ្យដឹងថា សិស្សានុសិស្សនៅក្នុងសហគមន៍ ជីផាតពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី៧ មានចំនួន ៣៦២ នាក់ ហើយការប្រមូលនេះធ្វើឡើងតាមរយៈ ការចូលរួមជាមួយ យុវជនស្ម័គ្រចិត្តរបស់ក្រុមការងារ និស្ស័យ ដែលជាអ្នករៀបចំកម្មវិធី «១មិថុនាទំពាំងខ្ញុំ» ខណៈកម្មវិធីនេះនឹងធ្វើឡើងនាថ្ងៃទី១០ -១១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

អ្នកគាំទ្រ G-Devith បានប្រកាសចាប់ផ្តើមយុទ្ធនាការ មូលនិធិនេះចាប់ពីថ្ងៃទី ០១ មិថុនា ២០២៣ នេះ និង បិទបញ្ចប់យុទ្ធនាការប្រមូលមូលនិធិ នៅថ្ងៃទី ០៤ មិថុនា ២០២៣ ដែលយុទ្ធនាការខាងលើមានតែនៅលើ Fan Page ទាំង៣ប៉ុណ្ណោះរួមមាន ១, DitWay Forever. ២, MY Ditway. ៣, G-Devith Fan Club និងមិនទទួលខុសត្រូវលើករណីមានជនខិលខូចបន្លំឡើយ ហើយរាល់ការបរិច្ចាគ ធ្វើឡើងតាមរយៈការ SCAN QR កូដ ដែលមានឈ្មោះថា DITWAY_FCCF BY N.V តែមួយគត់៕May be an image of slow loris and textMay be an image of 6 people, child, people playing soccer, people playing football and text

ចិនចាប់ផ្តើមខួងរន្ធដែលមានជម្រៅ ១០,០០០ម៉ែត្រ ចូលទៅក្នុងសំបកផែនដី

0

ប្រទេសចិន៖ អ្នកវិទ្យាសាស្ត្រចិនបានចាប់ផ្តើមខួងរន្ធចូលទៅក្នុងដីជម្រៅប្រវែង ១០,០០០ ម៉ែត្រ (ស្មើនឹង ៣២,៨០៨ ហ្វីត) ចូលទៅក្នុងសំបកផែនដីដើម្បីស្រាវជ្រាវ ខណៈដែលប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោករុករកព្រំដែនថ្មីទាំងខាងលើ និងខាងក្រោមនៃផ្ទៃភពផែនដី។China is drilling a 10,000-metre hole to the centre of the Earth and no one  is sure why - Daily Star

យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ កាលពីថ្ងៃទី៣០ ខែឧសភា បានឱ្យដឹងថា ការខួងយករ៉ែដែលត្រូវបានកំណត់ថាជាអណ្តូងជ្រៅបំផុតមិនធ្លាប់មានរបស់ប្រទេសចិនបានចាប់ផ្តើមនៅក្នុងតំបន់ស៊ីនជាំងដែលជាតំបន់សម្បូរប្រេងច្រើនជាងគេបំផុតរបស់ប្រទេសចិន។ នៅព្រឹកថ្ងៃដដែលនោះ ប្រទេសចិនក៏បានបញ្ជូនអវកាសយានិកស៊ីវិលដំបូងរបស់ខ្លួនទៅកាន់ទីអវកាសពីវាលខ្សាច់ Gobi ផងដែរ។China begins drilling a 10-kilometer-deep hole in Earth's crust - India  Today

យោងតាមរបាយការណ៍បានឱ្យដឹងថា ការខួងចូលទៅក្នុងដីនឹងជ្រាបចូលទៅក្នុងស្រទាប់ថ្មច្រើនជាង ១០ ហើយឈានដល់ស្រទាប់ cretaceous នៅក្នុងសំបកផែនដី ដែលមានលក្ខណៈពិសេសរបស់ថ្មដែលមានអាយុកាលប្រហែល ១៤៥ លានឆ្នាំ ។Why Is China Drilling a 33,000-Feet Hole in Xinjiang? | Flipboardលោក Sun Jinsheng អ្នកវិទ្យាសាស្ត្រនៅបណ្ឌិតសភាវិស្វកម្មចិនបានប្រាប់ Xinhua ថា “ភាពលំបាកក្នុងការសាងសង់នៃគម្រោងខួងអាចប្រៀបធៀបទៅនឹងឡានដឹកទំនិញធំដែលបើកបរលើខ្សែដែកស្តើងពីរ” ។Why is China drilling a 10,000-m deep hole into Earth's crust? | The  Financial Express

កាលពីឆ្នាំ ២០២១ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ធ្លាប់បានអំពាវនាវឱ្យមានវឌ្ឍនភាពកាន់តែច្រើនក្នុងការរុករកផែនដីក្នុងជម្រៅដ៏ជ្រៅ ដែលលោកបានថ្លែងទៅកាន់អ្នកវិទ្យាសាស្ត្រឈានមុខគេមួយចំនួនរបស់ប្រទេស។ ការងារបែបនេះអាចកំណត់អត្តសញ្ញាណធនធានរ៉ែ និងថាមពល និងជួយវាយតម្លៃហានិភ័យនៃគ្រោះមហន្តរាយបរិស្ថាន ដូចជាការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាដើម៕ ប្រភព៖vnexpress

បង្គា ត្រី អន្ទង់ និងខ្យង ក្នុងចំណោមជលផលធម្មជាតិទាំង១២ប្រភេទរបស់កម្ពុជា អនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន

0

ទីបំផុតកម្ពុជាត្រូវបានអនុញ្ញាតឱ្យផលិតផលជលផលធម្មជាតិសំខាន់ៗរបស់កម្ពុជា ចំនួន១២ប្រភេទមានដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើមឈានចូលទីផ្សារចិនហើយ។ នេះបើតាមការឱ្យដឹងពីផេកស្ថាតទូតចិនប្រចាំនៅកម្ពុជា នាថ្ងៃទី១ ខែមិថុនា ។China records $101 billion trade surplus but export boom could fade | CNN Business

តាមប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនិងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ប្រទេសចិនគឺ៖ ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation បន្ទាប់ពីបញ្ចប់នីតិវិធីចុងក្រោយគេបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitveQ1c4x1kHKofO4pgGmeX4nNR_us6LoTHrO22KL7jACqQB3yjlQmGVpywIBUXRMmL0QSPMaAC0zPBKegD9K8FKcyPmP4_ZpatEIU_qNUCwA5Aw7hTMxx_eDBjOrnFYoAfNEIuLzrtPJzXLwd2_ZMJR94Kie4-BLffbXT-GDy4G8BPs1WaQXimrxj/s960/photo_2023-06-01_16-37-18.jpg

គួររម្លឹកដែរថា នាខែវិច្ឆិកា ឆ្នាំ២០២២ ចិននិងកម្ពុជាបានចុះហត្ថលេខារួមគ្នាលើពិធីសារស្តីពីលក្ខខណ្ឌ តម្រូវការត្រួតពិនិត្យ និងអនាម័យផលិតផលជលផលធម្មជាតិក្នុងការនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុននាំចេញដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ការចុះបញ្ជីនៅក្នុងប្រព័ន្ធ”ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស”របស់រដ្ឋបាលគយនៃប្រទេសចិន។ ផលិតផលជលផលធម្មជាតិបានក្លាយជាផលិតផលប្រភេទទី២នៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៣នេះ៕

កូរ៉េខាងត្បូងប្រើប្រាស់បច្ចេកវិទ្យា AI តាមដានមេដឹកនាំកូរ៉េខាងជើង

0

ប្រទេសកូរ៉េខាងត្បូង ៖ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាកូរ៉េខាងត្បូងលើកឡើងថា តាមការវាយតម្លៃរបស់បច្ចេកវិទ្យាសិប្បនិម្មិត AI បានធ្វើឱ្យគេជឿថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានទម្ងន់រហូតដល់១៤០គីឡូក្រាម និងមានបញ្ហាគេងមិនលក់ ។North Koreans worry over 'emaciated' Kim Jong Un, state media says | Reuters

ការលើកឡើងបែបនេះធ្វើឱ្យគេចាប់អារម្មណ៍ពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង ព្រោះគេចាត់ទុកថា វាជារឿងលាក់ការណ៍បំផុត ខណៈកន្លងមក គេបានទស្សន៍ទាយផ្សេងៗគ្នាពាក់ព័ន្ធនឹងមេដឹកនាំរូបនេះថា លោក គីម ជុងអ៊ុន មានអាយុ៣៩ឆ្នាំ ហើយលោកបានជក់បារីច្រើនជាងមុន ។ គេទស្សន៍ទាយទៀតថា ទម្ងន់របស់លោកបានកើនឡើង ខណៈគ្រួសាររបស់លោកធ្លាប់មានជំងឺបេះដូង និងជំងឺសរសៃឈាមក្នុងបេះដូង ។

គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាកូរ៉េខាងត្បូងបង្ហាញថា បើតាមការវិភាគរបស់បច្ចេកវិទ្យា AI ឱ្យដឹងថា លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា កន្លងមក ដែលមើលទៅ មានសភាពនឿយហត់, ជុំវិញភ្នែកឡើងពណ៌ខ្មៅ និងមានទម្ងន់ជាង១៤០គីឡូក្រាម ។ តាមរបាយការណ៍មួយបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងពិបាកគេងនៅពេលយប់ ហើយគេជឿថា លោក គីម ជុងអ៊ុន ក៏មានបញ្ហារឿងការគេងដូចគ្នាដែរ ។AI for India' campaign launched

ចំណែកសារព័ត៌មាន Yonhap នៅប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា សារព័ត៌មានរបស់កូរ៉េខាងជើងមិនសូវចុះផ្សាយពីរឿងសុខភាពរបស់មេដឹកនាំខ្លួនទេ ប៉ុន្តែកាលពីខែមីនា ឆ្នាំ២០២៣ កន្លងមក សារព័ត៌មាន Rodon របស់កូរ៉េខាងជើងចុះផ្សាយថា លោក គីម ជុងអ៊ុន បានធ្វើការរហូតដល់ម៉ោង៥ល្ងាច ហើយលោកមានទម្លាប់ធ្វើការនៅពេលយប់ ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ជាមេដឹកនាំប្រទេសកូរ៉េខាងជើងជំនាន់ទី៣ បន្តពីលោក គីម ជុងអ៊ីល ជាឪពុករបស់លោក ដែលបានទទួលមរ.ណ.ភាពនៅឆ្នាំ២០១១ ដោយសារជំងឺគាំងបេះដូង ។ ទោះយ៉ាងណា ភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានតាមដានស្ថានការណ៍នៅកូរ៉េខាងជើងយ៉ាងដិតដល់ថា លោក គីម ជុងអ៊ុន អាចចូលចិត្តផឹកភេសជ្ជៈមានជាតិអាល់កុល និងជាតិនីកូទីនខ្លាំងជាងមុន ៕ ប្រភព ៖ TNN World

ប្រធានគណបក្សឆ្ពោះទៅមុខ កំពុងតែប្រឈមនឹងបញ្ហាជាច្រើន ក្រោយការឈ្នះឆ្នោតនៅថៃ

0

រាជធានីបាងកក៖ លទ្ធផល នៃការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា បានបង្ហាញថា គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP បានឈ្នះអាសនៈច្រើនជាងគេ ប៉ុន្ដែរហូតមកដល់ពេលនេះ ក៏មានបណ្ដឹងជាច្រើន ប្រឆាំងនឹងប្រធានគណបក្សប្រឆាំងមួយនេះ ហើយគេនៅតែមិនទាន់ដឹង ថា តើការបោះឆ្នោតនេះ នឹងត្រូវទុកជាមោឃៈឬយ៉ាងណានោះដែរ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ថា លោក វីសសានុ ក្រាង៉ាម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្រ្ដី នៃរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសថៃ កំពុងតែឆ្លើយតប ចំពោះសំណួរនានា អំពីសេណារីយ៉ូ អាចនឹងកើតឡើង ប្រសិនបើតុលាការធម្មនុញ្ញ នៃប្រទេសអាស៊ានមួយ កាត់ក្តីប្រឆាំងនឹងលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) អំពីចំណែកភាគហ៊ុនចំនួន ៤២ ០០០ នៅក្នុងបណ្ដាញទូរទស្សន៍ឯករាជ្យ iTV ដែលត្រូវបានបង្កើតឡើង នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០។Wissanu: Read charter before criticising it

បើផ្អែកលើរដ្ឋធម្មនុញ្ញថៃ បានរារាំងដល់បេក្ខជនឈរឈ្មោះ ចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោត ប្រសិនបើគេជាម្ចាស់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានចាប់ផ្តើមស៊ើបអង្កេត លើពាក្យបណ្តឹង ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុន នៅក្នុងបណ្ដាញផ្សព្វផ្សាយ ប្រឆាំងនឹងលោក ភីថា ជាសមាជិកសភា នៅក្នុងបញ្ជីគណបក្ស និង ជាបេក្ខជននាយករដ្ឋមន្ត្រី។

ពាក្យបណ្ដឹងទាំងនោះ កំពុងតែលើកឡើងជាសំណួរ អំពីលក្ខខណ្ឌរបស់លោក ភីថា នៅក្នុងនាមជាសមាជិកសភា និង ជានាយករដ្ឋមន្ត្រី នាពេលអនាគត ខណៈមានការរំពឹងទុកកើនឡើង ថា សកម្មភាពបែបនេះ អាចនឹងប៉ះពាល់ដល់ជោគវាសនា នៃបេក្ខជនទាំងអស់របស់គណបក្សឆ្ពោះទៅមុខ។Thai Court 'may suspend' Pita - Khmer Times

លោកឧបនាយករដ្ឋមន្រ្ដីចាំផ្ទះថៃ រូបនេះ បានសង្កត់ធ្ងន់ ថា « ព័ត៌មានលម្អិត នៃពាក្យបណ្តឹងទាំងនេះ ក្លាយជាកត្តាដ៏សំខាន់ នៅក្នុងការកំណត់ ថា តើអ្វីៗនឹងទៅជាយ៉ាងណា? ប៉ុន្ដែប្រសិនបើញត្តិដាក់គោលដៅត្រឹមតែឋានៈរបស់គាត់ ជាសមាជិកសភា លោក ភីថា អាចនឹងឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីបាន បើទោះជាត្រូវដកហូតសិទ្ធិ ព្រោះនាយករដ្ឋមន្ត្រី មិនត្រូវបានតម្រូវឱ្យធ្វើជាសមាជិកសភាស្របច្បាប់ក៏ដោយ»។

លោក វីសសានូ ក្រាង៉ាម បានបន្ថែម ថា ប្រសិនបើពាក្យបណ្តឹងទាំងនេះ មានការពាក់ព័ន្ធនឹងគុណវុឌ្ឍិនាយករដ្ឋមន្ត្រីរបស់លោក ភីថា គាត់នៅតែអាចក្លាយជាសមាជិកសភាបាន។ ប៉ុន្ដែប្រសិនបើពាក្យបណ្តឹងទាំងនេះ ប៉ះពាល់ដល់បញ្ហាទាំងពីរ គឺតុលាការនឹងសម្រេចលើបញ្ហានេះ អាចនាំឲ្យប៉ះពាល់ដល់ការយល់ព្រមរបស់លោក ភីថា ជាបេក្ខជនឈរឈ្មោះបោះឆ្នោត នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ បើទោះជាយ៉ាងណាក៏ដោយ ករណីនេះ អាស្រ័យទៅលើពាក្យបណ្តឹង ហើយថាតើពាក្យបណ្ដឹងទាំងនោះ នឹងគ្របដណ្តប់លើបញ្ហាទាំងបីនេះដែរឬអត់។Thai election: promising policies or empty promises?

នៅពេលមានសំណួរចោទសួរ ថាតើនឹងមានអ្វីកើតឡើង ប្រសិនបើញត្តិសំដៅចំពោះការយល់ព្រមរបស់លោក ភីថា លើបេក្ខជនរបស់គណបក្សឆ្ពោះទៅមុខ (MFP) នោះ លោកឧបនាយករដ្ឋមន្រ្ដីចាំផ្ទះ បានបន្ថែម ថា នៅក្នុងសេណារីយ៉ូបែបនេះ អាចនឹងមានការបោះឆ្នោតសកលជាថ្មី នៅទូទៅទូទាំងប្រទេស។

លោក វីសសានុ បានបន្ដ ថា គាត់មិនដឹង អំពីព័ត៌មានលម្អិត នៃញត្តិ ប្រឆាំងនឹងលោក ភីថា នោះទេ ហើយគាត់ក៏បានមិនណែនាំ អំពីរបៀបដែលពាក្យបណ្តឹងគួរតែត្រូវសរសេរនោះដែរ។ ប៉ុន្ដែគាត់គ្រាន់តែបានដាស់តឿន ដល់ប្រជាពលរដ្ឋ កុំឲ្យសន្មត់អ្វីទាំងអស់។ អ្នកមិនគួរមានក្ដីស្រមើស្រមៃវែងឆ្ងាយបែបនេះឡើយ ហើយត្រូវតែពិចារណាមួយជំហានម្តងៗ។ ចំណែកគណៈកម្មាធិការរៀបចំបោះឆ្នោត (EC) មិនទាន់បានចាត់វិធានការណាមួយនៅឡើយ។ ដូច្នេះកុំលោតឆ្ពោះទៅរកសេណារីយ៉ូអវិជ្ជមានណាមួយបន្ដទៀត។

លោក រួងក្រៃ លីខីតវ៉ាតតាណា (Ruangkrai Leekitwattana) ជាសកម្មជននយោបាយ ដែលបានដាក់ញត្តិទាំងនោះ បានអះអាង ថា ញត្តិរបស់គាត់ គ្របដណ្តប់គ្រប់ចំណុច រួមទាំងផលប៉ះពាល់ នៃបញ្ហាការដឹកនាំ នៃគណបក្សឆ្ពោះទៅមុខរបស់លោក ភីថា និង ការបញ្ជាក់របស់គាត់ ចំពោះបេក្ខជនរបស់គណបក្ស MFP ។Here you go!!! 'Ruangkrai' shouted Election Commission examines Pitha's  ownership of ITV shares, suggesting lack of qualifications for running for  MPs

ស្របពេលមានការសាកសួរ ជុំវិញការធ្វើអត្ថាធិប្បាយរបស់លោក វីសសានុ ឧបនាយករដ្ឋមន្រ្ដីចាំផ្ទះនោះ លោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា គាត់មិនព្រួយបារម្ភ អំពីញត្តិទាំងនេះទេ។ រីឯគណបក្សរបស់គាត់ បានត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ដោះស្រាយស្ថានភាពបែបនេះ។ គាត់មានពេល សម្រាប់ឆ្លើយបំភ្លឺ អំពីការចោទប្រកាន់នេះ ហើយគាត់មិនបានឃើញព័ត៌មានលម្អិត នៃពាក្យបណ្តឹងនោះដែរ។

លោកប្រធានគណបក្សឆ្ពោះទៅមុខ បានលើកឡើង ថា ការបង្កើតក្រុមការងារអន្តរកាល គឺជាការអនុវត្តតាមធម្មតា នៅក្នុងប្រទេសផ្សេងៗទៀតដែលបានប្រកាន់ខ្ជាប់តាមបែបប្រជាធិបតេយ្យ ដោយឆ្លើយតបនឹងការរិះគន់ ថា ករណីនេះ មានចេតនា ដាក់សម្ពាធលើព្រឹទ្ធសភា ឲ្យបោះឆ្នោតឲ្យគាត់ធ្វើជានាយករដ្ឋមន្ត្រី។ ក្រុមការងារអន្តរកាល និង ក្រុមការងារទាំង៧ មិនមែនជាគណៈរដ្ឋមន្ត្រីស្រមោលនោះឡើយ ហើយពួកគេនៅទីនោះ សម្រាប់ការដោះស្រាយបញ្ហា ដូចដែលមានចែង នៅក្នុងអនុស្សរណៈ នៃការយោគយល់។28 October 2020 at Centra by Centara Government Complex Hotel & Convention  Centre, Chaeng Watthana, Bangkok

លោក សិរី សុវ៉ាន់ផាណុនត៍ (Seree Suwanpanont) សមាជិកព្រឹទ្ធសភា បានអះអាង កាលពីថ្ងៃពុធ ថា គាត់ជឿ ថា ការបង្កើតក្រុមការងារទាំងនេះ គឺជាការប៉ុនប៉ងរបស់គណបក្សឆ្ពោះទៅមុខ ដើម្បីបង្កើននូវការគាំទ្រជាសាធារណៈ សម្រាប់សម្ពន្ធភាព ដឹកនាំដោយ MFP ហើយដាក់សម្ពាធ ទៅលើគណៈកម្មាធិការរៀបចំការបោះឆ្នោត និង ព្រឹទ្ធសភា។ ករណីនេះ ធ្វើឲ្យគាត់គិត ថា ពួកគេគួរតែរង់ចាំ រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង។

លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីចាំផ្ទះរបស់ប្រទេសថៃ បានអះអាង កាលពីថ្ងៃពុធ ថា គ្មានទីភ្នាក់ងាររដ្ឋណាមួយ បានទាក់ទងទៅគណបក្សឆ្ពោះទៅមុខ (MFP) ដើម្បីរៀបចំកិច្ចប្រជុំ ជាមួយក្រុមការងារអន្តរកាល នៃក្រុមចម្រុះ ដឹកនាំដោយ MFP នោះឡើយ។Thailand has suspended Prime Minister Prayut Chan O-cha. What happens next?  | CNN

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយបែបនេះ ខណៈមានការសាកសួរ អំពីសុន្ទរកថារបស់លោក ភីថា បានលើកឡើង ថា មន្ត្រីរដ្ឋ បានស្នើសុំកិច្ចប្រជុំមួយ ដោយបានបន្ថែម ថា «ខ្ញុំបានសួរទៅមន្ត្រីរដ្ឋ និង បុគ្គលិករបស់ខ្ញុំហើយ ឃើញ ថា គ្មាននរណាម្នាក់ នៅក្នុងចំណោមពួកគេធ្វើដូច្នេះឡើយ»។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ កាលពីថ្ងៃអង្គារ ក៏បានរិះគន់ដល់ផែនការអន្តរកាលរបស់គណបក្សឆ្ពោះទៅមុខ ថា វាជាសកម្មភាពមិនសមរម្យ ព្រោះពួកគេមិនមែនជារដ្ឋាភិបាលនោះឡើយ៕

ប្រតិភូ និងភ្ញៀវជាតិ-អន្តរជាតិចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ សំណូម៤ចំណុចបន្ថែមពីការវាយតម្លៃ

0

កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធី វេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងឌីជីថលនីយកម្ម” ដែលប្រព្រឹត្តនៅខេត្តព្រះសីហនុកាលពីកន្លងទៅនេះ។ ក្នុងនោះ ប្រតិភូ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិបានសំណូមពរ៤ចំណុចបន្ថែមទៀត ទន្ទឹមនឹងការវាយតម្លៃថាការរៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ៩៣% បានវាយតម្លៃថាពេញចិត្តនឹងព្រឹត្តិការណ៍នេះ និង ៩៨% នឹងចែករំលែកព័ត៌មានពីព្រឹត្តិការណ៍វេទិកាទេសចរណ៍មេគង្គទៅមិត្តភ័ក្រ្ក និងសហសេវិក។May be an image of 1 person, dais and text

ប្រតិភូ និងភ្ញៀវកិត្តិយសបានសំណូមពរ៤ចំណុចបន្ថែមរួមមាន៖
– កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនៅក្នុងព្រឹត្តិការណ៍
– កាត់បន្ថយចំនួនវាគ្មិនក្នុងកិច្ចពិភាក្សា អញ្ជើញអ្នកចូលរួមឱ្យបានកាន់តែច្រើន
– តាំងបង្ហាញផលិតផលក្នុងស្រុកឱ្យបានច្រើន
– ស្នើឱ្យបង្ហាញឱ្យបានកាន់តែច្បាស់ពីកិច្ចខិតខំរបស់ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍។May be an image of 1 person and text

គួរបញ្ជាក់ផងដែរ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ បានប្រពឹត្តិទៅនៅថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ មានអ្នកចូលរួមសរុបចំនួន២៥០រូប មកពី១៩ជនជាតិជុំវិញពិភពលោក និងបានចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២ រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ និងកិច្ចពិភាក្សា (Panelist Discussion) ចំនួន៣ រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា (Smart Tourism and Smart Destination via Digitalization) (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី (Rethinking Food System- A lever to protect the Planet) និង (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ (Advancing Human Capital… Advancing Industry Resilience)៕May be an image of 1 person, dais and textMay be an image of 8 people and text that says 'MEKONG TOURISM FORUM 51st GMS TWG & MTCO BOARD MEETING CAMBODIA Cambodia C Southeast ADB EAKPE cdfe ama'May be an image of 4 people and textMay be an image of textMay be an image of text

តម្លៃសាំងធម្មតាឡើងថ្លៃ៥០រៀលក្នុងមួយលីត្រ ខណៈម៉ាស៊ូតរក្សាតម្លៃដដែល

0

តម្លៃប្រេងនៅកម្ពុជាមានការកើនឡើងបន្តិច ដោយតម្លៃសាំងធម្មតាឡើងថ្លៃ៥០រៀលក្នុង១លីត្រ និង ប្រេងម៉ាស៊ូតរក្សាតម្លៃដដែលបើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ១៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៣ ៨៥០រៀល ក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG1DErcMnpU134DQPHDQS2vXdu5U5hw0Qix49C9AbhAZNOa8XlVmpnSB-f7zG3buKU4VRGLOYBhDoFzHnWI1HrBcTTDn3nKAJICu4nC-jAkv2UUg0UtZJXzVEurOG8N-7s38fEV0wXwSHoh-y_hwuCN-2N-40f0tk3s-2P-wH1tnd-k3N19TJYnVpu/s1280/photo_2023-06-01_12-18-28.jpg

សមាជិកក្រុម EXO ៣នាក់ បានប្រកាសចាកចេញពីផលិតកម្ម SM Entertainment

0

កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន AllKpop នៅថ្ងៃទី១ ខែមិថុនា បានឱ្យដឹងថា ក្រុមមេធាវីដែលតំណាងឱ្យសមាជិក EXO Baekhyun, Xiumin និង Chen បានប្រកាសបញ្ចប់កិច្ចសន្យាផ្តាច់មុខពីផលិតកម្ម SM Entertainment ។
ក្រុមមេធាវីក៏បានបញ្ជាក់ទៀតថា សមាជិក EXO ទាំងបីបានដាក់សំណើសរុបចំនួន ៧ សម្រាប់ឯកសារដែលរៀបរាប់អំពីប្រាក់ចំណូល និងការបង់ប្រាក់របស់សិល្បករទាំងបីចាប់ពីខែមីនា ដល់ ខែឧសភា។Introducing Privé by BBH, a Unisex Streetwear Label From EXO's Baekhyun:  Exclusive | Vogue

សមាជិក EXO ទាំងបីនាក់គឺ Xiumin, Chen, និង Baekhyun បង្ហាញថា ផលិតកម្ម SM Entertainment បានកេងប្រវ័ញប្រាក់របស់ពួកគេ នឹងបានផ្តល់កិច្ចព្រមព្រៀងមិនសមហេតុផល ដូចជាការបង្ខំឱ្យសិល្បករបន្តកិច្ចសន្យាមុនពេលកំណត់រយៈពេល ១៧-១៨ ឆ្នាំ។ ដែលបច្ចុប្បន្នអ្នកទាំងបី បានដាកពាក្យស្នើសុំកំណត់ត្រាច្បាស់លាស់ និងតម្លាភាពនៃការគណនាប្រាក់ចំណូលរបស់ក្រុមហ៊ុន ដែលជាសិទ្ធិមូលដ្ឋានក្នុងនាមជាសិល្បករ។ ទោះជាយ៉ាងណាក៏ដោយខាងផលិតកម្ម SM Entertainment បាននិយាយថាក្រុមហ៊ុនមិនអាចបង្ហាញព័ត៌មានដល់អ្នកសិល្បៈបាននោះទេ។EXO member Xiumin tests positive for COVID-19

គួរបញ្ជាក់ដែរថា EXO គឺជាក្រុម K-pop បុរសដ៏ល្បីល្បាញនៅទូទាំងពិភពលោក ដែលបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០១៣ ដោយមានសមាជិកក្រុម ១២ នាក់ ក្នុងនោះក៏មានសមាជិក ៤នាក់ ត្រូវបានចាកចេញពីក្រុមតាំងពីឆ្នាំ ២០១៤-២០១៥ និង ២០២២។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយថ្មីនេះៗក៏មានសមាជិក EXO ៣នាក់បន្ថែមទៀតក៏បានចាកចេញពីផលិតកម្មដូចគ្នាផងដែរ។
បច្ចុប្បន្នក្រុម EXO មានសមាជិកត្រឹមតែ ៥ នាក់ប៉ុណ្ណោះគឺ Suho, Sehun, Kai, D.o និង Chanyeol ដែលពួកគេទាំងប្រាំស្ថិតក្នុងការគ្រប់គ្រងរបស់ផលិតកម្ម SM Entertainment៕EXO's Chen and his wife reportedly expecting second child

ភាពស្ងប់ស្ងាត់របស់ ណាម មិនចង់ទាញនរណាម្នាក់ដើម្បីបានល្បី កំពុងទាញចំណាប់អារម្មណ៍អ្នកលេងបណ្តាញសង្គម

0

អ្នកលេងបណ្តញសង្គមទិកតុកអាចស្គាល់ច្រើនពី ណាម ព្រោះនាងមាន Followers ជាង២លាននាក់ ហើយក៏ជាអតីតគូស្នេហ៍តារាចម្រៀងរ៉េបដ៏ល្បីម្នាក់ផងដែរ ខណៈនៅលើបណ្តាញសង្គមកំពុងពេញចិត្តពីភាពស្ងៀមស្ងាត់របស់នាងធ្វើខ្លួនធម្មតាៗ មិនទាញអ្នកណាដើម្បីតែភាពល្បីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhER3cTNvgMEANFIVlqx9Jt3U0cyWEkaoSegwzn2GNnMJAyQ5OVC3MaWYBp6YwM-wkz2XH5RyW2O03Jv9RTfjVj2kPMjoZvS0AmjyZtFXHWx6xWAJ68LRIXcJCuHIWgto0y3UwgqqTuG_S9xkts-Z_871nwQzTj2nVGgwRCVo12eBciQTGHeW3Z3-Tk/s2048/313901287_451503747131646_4234153194046295997_n.jpg

មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត តែស្រីស្រស់ ណាម កំពុងតែធ្វើឱ្យមហាជនពេញចិត្តពេញថ្លើមពីភាពស្ងប់ស្ងាត់ របស់នាងទោះបីជាមានរឿងអ្វីផ្ទុះកក្រើកយ៉ាងណាក៏មិនទាញយកធ្វើជាប្រធានបទដើម្បីប្រជាប្រិយភាពឡើយជាពិសេសប្រធានបទពីអតីតគូស្នេហ៍។
ថ្មីៗនេះមានការលើកឡើងពីស្រីស្រស់ ណាម ថា «ស្រលាញ់កូនហ្នឹងណាស់ ធម្មតាៗ ស្ងៀមស្ងាត់ ស្អាត ថ្លៃថ្នូរ ពូកែគ្រប់យ៉ាង មិនចេះឈ្លោះ ទោះបរាជ័យរឿងស្នេហា តែមិនដែលរំលឹក មិននិយាយប៉ះពាល់គេ មិនតោងគេជាប្រធានបទ ដើម្បីល្បីអីទេ លូវក៏រឹងមាំមកវិញហើយ ហើយក៏មិនចេះឆ្លៀតឱកាស គ្រប់ផេក គ្រប់អខោន មានតែការងារ ការរកស៊ី ឡាយលក់ ហ្វេនក៏ច្រើន កុំមើលមនុស្សតែសំបកក្រៅ តាមរយៈការសាក់ ចង់និយាយថាគាត់សុភាពណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirbh7PSbIVjlghrwdnUFFC6z1h9JFnYc-_pI4j4iZxeHbQvNOKwdw_UopG36s_tXNJYP27XxJDGkRvMbnA3Q1xJdN6EDwA3SSEbjcfpKYaK67jf_3G_Ql5YScVhGLHtFSqwf4o5DvHWBUa9EeKZrRJ6Mxb9MiATICC3-cxKjhsRVRS76CVLXaO4_5M/s886/327315738_716883079937147_2007664672475405291_n.jpg

ការលើកឡើងបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញការយល់ស្រប ព្រមទាំងបង្ហាញការចូលចិត្ត និងគាំទ្រទៅដល់ ណាម ដែលជានារីម្នាក់ទោះបីខ្លួនជាអតីតសង្សារតារាល្បីប៉ុណ្ណា ក៏មិននិយាយជាប់ទាក់ទងជាមួយគេឡើយ រក្សាភាពស្ងៀមស្ងាត់ជាទីបំផុត។ ជាពិសេសមិនតែស្រស់ស្អាតទេ អ្នកគាំទ្ររបស់នាងក៏ពេញចិត្តសំឡេងរបស់ ណាម ដូចគ្នាព្រោះតែនាងអាចច្រៀងបានពីរោះ មិនចាញ់តារាចម្រៀងអាជីពឡើយ។

គួរបញ្ជាក់ផងដែរថា ណាម ជាអតីតគូស្នេហ៍របស់ វណ្ណដា ដែលអ្នកគាំទ្របានដឹងយ៉ាងទូលំទូលាយ ហើយអ្នកគាំទ្រមួយភាគធំក៏ចង់ឱ្យអ្នកទាំងពីរត្រូវគ្នាវិញដូចគ្នា ទោះជាយ៉ាងណាពួកគេមិនអាចត្រឡប់វិលទៅដូចដើមវិញឡើយគ្រប់យ៉ាងបានបញ្ចប់ជាយូរមកហើយសល់ត្រឹមពាក្យជាមនុស្សធ្លាប់ស្រលាញ់គ្នាប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-IESW3ErYE9iKeTYWm0HaGosa8zxDPAC8UYDVjGTfXx3ZjXT6WeslgAN7bWQXftpJV4Y4u40x1fBtt-1-hfWhEGaEzo00gXJXMWLlbiNANTMq80DnURDQUL6Xmkh2dWL_NdoG_pSZkxZ6X3LWBb51wQ6je_x8FWVh6i0yrd2WRe_zyhvQgaGJX_9D/s1346/330637376_1314114986038966_7022401197755692722_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEX3orvooms48VBI0UT30kFPWaejfyuwoMqVYDLwwHYHYqRbkCSMFxUPSUxhz8p-fiEuV7s1oSc1JsWMgkLSVeQqwJbvvyB01yP2-sBmO68ksZ8lLkR9V34K_BQLs2eIccTw0zOM4anjA936Ao3BvYeV7EvchQPoN8IJoaExDA2KVzpoYTXK6L2Ht4/s1517/350120108_7156117741081484_275936357255561600_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJLFAHK5Qi1k8CMD1GjG67ihhxAhHDRaFK94S5t0kktlDmB7QPtP_RbK6z9r9tthd8EHnlh8a7YANkPHxnG0odSp9gytpi-33YlUEoExlmuDhx35hYaqJ4Ps8Pj3pBKYKkDPb0mvHVTCxx2I3nuhdeyrCcX7g_wWdZvMdKF-SVcP60L67PPgmJA9be/s753/Capture%20(6).PNG

ផន សុផារី ប្រកាសមិនលើកលែងអ្នកប្រមា.ថអាយុជីវិត អ៊ែលលី

0

អ្នកនាង ផន សុផារី ប្រកាសមិនលែងទោសដល់អ្នកយករូបថតកូនរបស់នាងគឺអ៊ែលលី ប្រើពាក្យប្រមាថអាយុជីវិតក្មេង និងចាត់វិធានការតាមផ្លូវច្បាប់មានការអន្តរាគមន៍ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។May be an image of 1 person, baby, trampoline and toy

នៅព្រឹកថ្ងៃទី១ មិថុនា លើផេករបស់ ផន សុផារី បានបង្ហោះសារថា « ជេខ្ញុំ ប្រមាថខ្ញុំ ខ្ញុំអាចលើកលែងឱ្យបាន តែកុំប្រមាថជីវិតកូនខ្ញុំ កុំស្មានថាខ្ញុំឱ្យអ្នកឯងរស់បានសុខឱ្យសោះ !!! អរគុណបងៗដែលជួយអន្តរាគមន៍ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បញ្ជាក់ ( សំដៅលើម្ចាស់ផេក អ្នកក្នុងរូបpf មិនពាក់ព័ន្ធឡើយ)»។No photo description available.

ការប្រកាសមិនលើកលែងទោសរបស់តួឯកល្ខោនរូបនេះ បន្ទាប់ពីមានអ្នកបង្ហោះសារថា អ៊ែលលី បានបាត់បង់ជីវិតហើយ។ មិនត្រឹមតែអ្នកនាងជាម្តាយផ្ទាល់ប៉ុណ្ណោះទេដែលមានកំហឹងក្តៅដូចបាយពុះប៉ុណ្ណោះទេ សូម្បីតែអ្នកលេងបណ្តាញសង្គមក៏ឆេះកំហឹងជំនួសផងដែរ ដែលមានការប្រមាថអាយុជីវិតក្មេងបែបនេះទាំងក្មេងមិនទាន់យល់សេចក្តី៕No photo description available.May be an image of 1 person, baby and text

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdF1EBlHvXZJ8wKGbws1HCqMXtn0kEprJ7tSGeGWEjzlzSWTd2GBeQXesxRac_MaAtQ0u3eM4HVuBBU-u9hEDPWzaXJJgSfvvEYmiYYjstXFiyOQkgqvMEpdiBHum-caImc_yvCxR5s3vapFTZPLsE8-ex1tWv4mGGB__YtXNVxHw9CGJPwd_t46-X/s751/Capture%20(7).PNG