តម្លៃប្រេងនៅកម្ពុជាមានការកើនឡើងបន្តិច ដោយតម្លៃសាំងធម្មតាឡើងថ្លៃ៥០រៀលក្នុង១លីត្រ និង ប្រេងម៉ាស៊ូតរក្សាតម្លៃដដែលបើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ១៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៣ ៨៥០រៀល ក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG1DErcMnpU134DQPHDQS2vXdu5U5hw0Qix49C9AbhAZNOa8XlVmpnSB-f7zG3buKU4VRGLOYBhDoFzHnWI1HrBcTTDn3nKAJICu4nC-jAkv2UUg0UtZJXzVEurOG8N-7s38fEV0wXwSHoh-y_hwuCN-2N-40f0tk3s-2P-wH1tnd-k3N19TJYnVpu/s1280/photo_2023-06-01_12-18-28.jpg