តារាចម្រៀងល្បីឈ្មោះ ជី ដេវីត បានបង្ហាញអារម្មណ៍រំភើបចិត្ត និងមានសេចក្តីសុខជាខ្លាំងក្រោយពីឃើញហ្វេនផេករបស់ខ្លួនរៀបចំបង្កើតមូលនិធិកៀងគរ ថវិកា ក៏ដូចជាសម្ភារៈសិក្សា ជួយទៅដល់សិស្សានុសិស្ស៣៦២នាក់នៅក្នុងសហគមន៍ជីផាត «១មិថុនាទំពាំងខ្ញុំ»។No photo description available.

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ហើយក៏ត្រូវជាថ្ងៃ «ទិវាកុមារអន្តរជាតិ» តារាចម្រៀង ជី ដេវីត ដែលទើបត្រឡប់មកពីដំណើរកម្សាន្តក្រៅប្រទេសជាមួយគូស្នេហ៍ បានរៀបរាប់យ៉ាងដូច្នេះថា « ខ្ញុំពិតជាមានសេចក្តីសុខជាមួយទង្វើអ្នកគាំទ្ររបស់ខ្ញុំណាស់ អរគុណសម្រាប់ទឹកចិត្តរបស់អ្នក»។No photo description available.

ការលើកឡើងខាងលើរបស់តារាចម្រៀងរូបនេះ បន្ទាប់ពីផេកអ្នកគាំទ្ររបស់លោកបានបង្កើតមូលនិធិសប្បុរសធម៌មួយឈ្មោះថា DITWAY FANCLUB CHARITY FUND (DFCCF)ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិក្នុងគោលបំណង ប្រមូលថវិកាមួយចំនួន ជួយជាកញ្ចប់សម្ភារៈសិក្សាខ្លះៗ ទៅដល់សិស្សានុសិស្សនៅក្នុងសហគមន៍ ជីផាត។No photo description available.

តាមការបញ្ជាក់ពីផេក DitWay Forever បានឱ្យដឹងថា សិស្សានុសិស្សនៅក្នុងសហគមន៍ ជីផាតពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី៧ មានចំនួន ៣៦២ នាក់ ហើយការប្រមូលនេះធ្វើឡើងតាមរយៈ ការចូលរួមជាមួយ យុវជនស្ម័គ្រចិត្តរបស់ក្រុមការងារ និស្ស័យ ដែលជាអ្នករៀបចំកម្មវិធី «១មិថុនាទំពាំងខ្ញុំ» ខណៈកម្មវិធីនេះនឹងធ្វើឡើងនាថ្ងៃទី១០ -១១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

អ្នកគាំទ្រ G-Devith បានប្រកាសចាប់ផ្តើមយុទ្ធនាការ មូលនិធិនេះចាប់ពីថ្ងៃទី ០១ មិថុនា ២០២៣ នេះ និង បិទបញ្ចប់យុទ្ធនាការប្រមូលមូលនិធិ នៅថ្ងៃទី ០៤ មិថុនា ២០២៣ ដែលយុទ្ធនាការខាងលើមានតែនៅលើ Fan Page ទាំង៣ប៉ុណ្ណោះរួមមាន ១, DitWay Forever. ២, MY Ditway. ៣, G-Devith Fan Club និងមិនទទួលខុសត្រូវលើករណីមានជនខិលខូចបន្លំឡើយ ហើយរាល់ការបរិច្ចាគ ធ្វើឡើងតាមរយៈការ SCAN QR កូដ ដែលមានឈ្មោះថា DITWAY_FCCF BY N.V តែមួយគត់៕May be an image of slow loris and textMay be an image of 6 people, child, people playing soccer, people playing football and text