ប្រទេសកូរ៉េខាងត្បូង ៖ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាកូរ៉េខាងត្បូងលើកឡើងថា តាមការវាយតម្លៃរបស់បច្ចេកវិទ្យាសិប្បនិម្មិត AI បានធ្វើឱ្យគេជឿថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានទម្ងន់រហូតដល់១៤០គីឡូក្រាម និងមានបញ្ហាគេងមិនលក់ ។North Koreans worry over 'emaciated' Kim Jong Un, state media says | Reuters

ការលើកឡើងបែបនេះធ្វើឱ្យគេចាប់អារម្មណ៍ពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង ព្រោះគេចាត់ទុកថា វាជារឿងលាក់ការណ៍បំផុត ខណៈកន្លងមក គេបានទស្សន៍ទាយផ្សេងៗគ្នាពាក់ព័ន្ធនឹងមេដឹកនាំរូបនេះថា លោក គីម ជុងអ៊ុន មានអាយុ៣៩ឆ្នាំ ហើយលោកបានជក់បារីច្រើនជាងមុន ។ គេទស្សន៍ទាយទៀតថា ទម្ងន់របស់លោកបានកើនឡើង ខណៈគ្រួសាររបស់លោកធ្លាប់មានជំងឺបេះដូង និងជំងឺសរសៃឈាមក្នុងបេះដូង ។

គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាកូរ៉េខាងត្បូងបង្ហាញថា បើតាមការវិភាគរបស់បច្ចេកវិទ្យា AI ឱ្យដឹងថា លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា កន្លងមក ដែលមើលទៅ មានសភាពនឿយហត់, ជុំវិញភ្នែកឡើងពណ៌ខ្មៅ និងមានទម្ងន់ជាង១៤០គីឡូក្រាម ។ តាមរបាយការណ៍មួយបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងពិបាកគេងនៅពេលយប់ ហើយគេជឿថា លោក គីម ជុងអ៊ុន ក៏មានបញ្ហារឿងការគេងដូចគ្នាដែរ ។AI for India' campaign launched

ចំណែកសារព័ត៌មាន Yonhap នៅប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា សារព័ត៌មានរបស់កូរ៉េខាងជើងមិនសូវចុះផ្សាយពីរឿងសុខភាពរបស់មេដឹកនាំខ្លួនទេ ប៉ុន្តែកាលពីខែមីនា ឆ្នាំ២០២៣ កន្លងមក សារព័ត៌មាន Rodon របស់កូរ៉េខាងជើងចុះផ្សាយថា លោក គីម ជុងអ៊ុន បានធ្វើការរហូតដល់ម៉ោង៥ល្ងាច ហើយលោកមានទម្លាប់ធ្វើការនៅពេលយប់ ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ជាមេដឹកនាំប្រទេសកូរ៉េខាងជើងជំនាន់ទី៣ បន្តពីលោក គីម ជុងអ៊ីល ជាឪពុករបស់លោក ដែលបានទទួលមរ.ណ.ភាពនៅឆ្នាំ២០១១ ដោយសារជំងឺគាំងបេះដូង ។ ទោះយ៉ាងណា ភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានតាមដានស្ថានការណ៍នៅកូរ៉េខាងជើងយ៉ាងដិតដល់ថា លោក គីម ជុងអ៊ុន អាចចូលចិត្តផឹកភេសជ្ជៈមានជាតិអាល់កុល និងជាតិនីកូទីនខ្លាំងជាងមុន ៕ ប្រភព ៖ TNN World