ជីវិតផ្ទាល់ខ្លួនរបស់ Zhao Liying បានក្លាយជាប្រធានបទក្តៅគគុកម្តងទៀត ខណៈដែលពាក្យចចាមអារ៉ាមពីមុនជុំវិញការលែងលះរបស់នាងពី Feng Shaofeng បានលេចចេញជាថ្មី។ មិនត្រឹមតែមានការនិយាយទាក់ទងនឹងអតីតស្វាមីប៉ុណ្ណោះទេតែលើកនេះ Zhao Liying បានធ្វើឱ្យមហាជនចាប់អារម្មណ៍ឡើងវិញលើទ្រព្យសម្បត្តិ និងភាពជោគជ័យក្នុងអាជីពដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាង។
.png)
Zhao Liying បានប្រឡូកក្នុងវិស័យកម្សាន្តអស់រយៈពេល ២០ ឆ្នាំមកហើយ។ ទោះបីជានាងមិនបានទទួលការបណ្តុះបណ្តាលផ្នែកសម្ដែងជាផ្លូវការក៏ដោយ ក៏នាងបានក្លាយជាតារាដ៏ល្បីល្បាញបំផុតមួយរូបនៅក្នុងវិស័យកម្សាន្តចិន។ នាងថែមទាំងត្រូវបានគេចាត់ទុកថាជាតារាសម្តែងដែលទទួលបានជោគជ័យបំផុតនៃជំនាន់ទសវត្សរ៍ឆ្នាំ ១៩៨០ ដោយមានស្នាដៃរាប់សិបដែលទទួលបានការវាយតម្លៃខ្ពស់ និងឈ្នះពានរង្វាន់ Golden Eagle Award សម្រាប់តារាសម្តែងស្រីល្អបំផុត និងពានរង្វាន់ Flying Goddess Award សម្រាប់តារាសម្តែងស្រីល្អបំផុត។ .png)
តារាសម្តែងវ័យ៣៨ឆ្នាំរូបនេះបានលែងលះជាមួយតារាសម្តែងល្បី Feng Shaofeng បន្ទាប់ពីរៀបការបានត្រឹមតែ ២ ឆ្នាំ ៦ ខែប៉ុណ្ណោះ។ នៅឆ្នាំ ២០១៨ Feng Shaofeng និង Zhao Liying បានធ្វើឱ្យឧស្សាហកម្មកម្សាន្តចិនភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេបានប្រកាសពីសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេ។ គូស្នេហ៍នេះបានជួបគ្នានៅលើឈុតសម្តែងរឿងភាគឆ្នាំ ២០១៨ មានចំណងជើងថា «The Monkey King 3»។ ទំនាក់ទំនងរបស់ពួកគេត្រូវបានរិះគន់ថាជាមិនស្មើគ្នាដោយសារ Feng Shaofeng គឺជាអ្នកស្នងមរតកតែម្នាក់គត់នៅក្នុងគ្រួសារដែលមានសហគ្រិនវាយនភណ្ឌជោគជ័យបីជំនាន់នៅក្នុងប្រទេសចិន។ ទ្រព្យសម្បត្តិគ្រួសាររបស់លោកត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៣០០លានដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ Zhao Liying មកពីគ្រួសារក្រីក្រ មកពីខេត្តហឺប៉ី។ ឪពុករបស់នាងជាមន្ត្រីប៉ូលិសក្នុងស្រុក ហើយម្តាយរបស់នាងបានបើកហាងលក់គ្រឿងទេស។ Zhao Liying ធ្លាប់ស្រមៃចង់ក្លាយជាអ្នកបម្រើលើយន្តហោះ ប៉ុន្តែត្រូវបោះបង់ចោលដោយសារតែស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ខ្លួន។ 
ស្ថានភាពនេះបានធ្វើឱ្យអតីតម្តាយក្មេករបស់ Zhao Liying មិនបានពេញចិត្តនាងតាំងពីដំបូងហើយហាមឃាត់មិនឱ្យរៀបការ។ នៅក្នុងខែមេសា ឆ្នាំ២០២១ តារាសម្តែងទាំងពីររូប បានប្រកាសលែងលះគ្នា ដែលធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកទាំងពីរបានលើកឡើងពីកាលវិភាគការងារដ៏មមាញឹកជាមូលហេតុនៃការបែកបាក់របស់ពួកគេ ដោយនិយាយថាពួកគេមិនមានពេលវេលាដើម្បីថែរក្សាទំនាក់ទំនងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា មូលហេតុពិតប្រាកដនៃការបែកបាក់របស់គូស្នេហ៍នេះ គឺភាពមិនស្មោះត្រង់របស់ Feng Shaofeng ។ 
នៅក្នុងខែសីហា ឆ្នាំ២០២០ តារាសម្តែង Emma Zeng Yi បានបង្ហាញដល់មិត្តភក្តិថា នាងគឺជាគូស្នេហ៍សម្ងាត់របស់ Feng Shaofeng។ សារជាអក្សរដែលលេចធ្លាយបង្ហាញពីភាពមិនស្មោះត្រង់ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម។ ជាពិសេស Zeng Yi ក៏បានបង្ហាញពីរបៀបដែល Feng Shaofeng អាចគេចផុតពី paparazzi ក្នុងអំឡុងពេលទំនាក់ទំនងស្នេហារបស់ពួកគេ។ ដើម្បីជៀសវាងការរកឃើញ Feng Shaofeng បានទិញវ៉ាលីសធំមួយដើម្បីលាក់ខ្លួន។ វិធីនេះអាចធ្វើឱ្យ Feng Shaofeng អាចគេចផុតពីអ្នកថតរូប ដោយមានទំនាក់ទំនងស្នេហាសម្ងាត់អស់រយៈពេលយូរដោយមិនត្រូវបានគេថតបានដោយកាមេរ៉ា។
.png)
បន្ទាប់ពីក្លាយជាមនុស្សនៅលីវ អាជីពរបស់ Zhao Liying មិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ សម្រស់ និងភាពទាក់ទាញរបស់នាងក៏រីកចម្រើនផងដែរ។ ផ្ទុយទៅវិញ កេរ្តិ៍ឈ្មោះរបស់ Feng Shaofeng ក្នុងវិស័យកម្សាន្តបានធ្លាក់ចុះ ដោយសារលោកត្រូវបានគេឃើញណាត់ជួបជាមួយនារីស្រស់ស្អាតពីម្នាក់ទៅម្នាក់មិនរើសមុខ។ យោងតាមប្រភពព័ត៌មានក្នុងវិស័យកម្សាន្តម្តាយរបស់ Feng Shaofeng ធ្លាប់ស្រក់ទឹកភ្នែក ដោយបង្ហាញពីការសោកស្តាយយ៉ាងខ្លាំង និងទទួលស្គាល់កំហុសរបស់ខ្លួនដែលមិនបានឱ្យតម្លៃអតីតកូនប្រសារស្រី។ លើសពីនេះម្តាយរបស់ Shaofeng ធ្លាប់អង្វរ Zhao Liying ឱ្យរៀបការជាមួយកូនប្រុសរបស់ខ្លួនទៀតផង។ ទោះជាយ៉ាងណាក៏ដោយតារាស្រីរូបនេះបានបដិសេធ ដោយនិយាយថានាងមិនចង់គិតអំពីអតីតកាលទេ។.png)
យោងតាមសារព័ត៌មាន Sina បានឱ្យដឹងថា Zhao Liying លែងមានបំណងចង់រៀបការជាមួយគ្រួសារអ្នកមានទៀតហើយ ដោយសារតែបច្ចុប្បន្ននាងមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល។ យោងតាមស្ថិតិរបស់ QQ ទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣.៥ ពាន់លានយ័នប្រមាណជាង៥០០លានដុល្លារអាម៉េរិក។ នាងគ្រប់គ្រងក្រុមហ៊ុនចំនួន៦ដែលមានទំហំខុសៗគ្នា ដែលមានភាគហ៊ុនមានតម្លៃជាង ៧៤លានយ័ន។ លើសពីនេះ Zhao Liying មានវីឡាពីរកន្លែងនៅទីក្រុងប៉េកាំង អាផាតមិនប្រណីតមួយកន្លែងនៅទីក្រុងសៀងហៃ និងវីឡាប្រណីតមួយកន្លែងនៅទីក្រុងហាំងចូវ ដែលមានតម្លៃសរុបជាង ៥០០ លានយ័ន។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានទិញវីឡាតម្លៃ ១៤០ លានយ័ន ជាអំណោយសម្រាប់កូនប្រុស និងបានទិញរថយន្ត Rolls-Royce Ghost ដ៏ថ្លៃមួយគ្រឿងជាអំណោយថ្ងៃកំណើតសម្រាប់ឪពុករបស់នាងផងដែរ៕










