រាជធានីបាងកក៖ លទ្ធផល នៃការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា បានបង្ហាញថា គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP បានឈ្នះអាសនៈច្រើនជាងគេ ប៉ុន្ដែរហូតមកដល់ពេលនេះ ក៏មានបណ្ដឹងជាច្រើន ប្រឆាំងនឹងប្រធានគណបក្សប្រឆាំងមួយនេះ ហើយគេនៅតែមិនទាន់ដឹង ថា តើការបោះឆ្នោតនេះ នឹងត្រូវទុកជាមោឃៈឬយ៉ាងណានោះដែរ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ថា លោក វីសសានុ ក្រាង៉ាម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្រ្ដី នៃរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសថៃ កំពុងតែឆ្លើយតប ចំពោះសំណួរនានា អំពីសេណារីយ៉ូ អាចនឹងកើតឡើង ប្រសិនបើតុលាការធម្មនុញ្ញ នៃប្រទេសអាស៊ានមួយ កាត់ក្តីប្រឆាំងនឹងលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) អំពីចំណែកភាគហ៊ុនចំនួន ៤២ ០០០ នៅក្នុងបណ្ដាញទូរទស្សន៍ឯករាជ្យ iTV ដែលត្រូវបានបង្កើតឡើង នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០។Wissanu: Read charter before criticising it

បើផ្អែកលើរដ្ឋធម្មនុញ្ញថៃ បានរារាំងដល់បេក្ខជនឈរឈ្មោះ ចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោត ប្រសិនបើគេជាម្ចាស់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានចាប់ផ្តើមស៊ើបអង្កេត លើពាក្យបណ្តឹង ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុន នៅក្នុងបណ្ដាញផ្សព្វផ្សាយ ប្រឆាំងនឹងលោក ភីថា ជាសមាជិកសភា នៅក្នុងបញ្ជីគណបក្ស និង ជាបេក្ខជននាយករដ្ឋមន្ត្រី។

ពាក្យបណ្ដឹងទាំងនោះ កំពុងតែលើកឡើងជាសំណួរ អំពីលក្ខខណ្ឌរបស់លោក ភីថា នៅក្នុងនាមជាសមាជិកសភា និង ជានាយករដ្ឋមន្ត្រី នាពេលអនាគត ខណៈមានការរំពឹងទុកកើនឡើង ថា សកម្មភាពបែបនេះ អាចនឹងប៉ះពាល់ដល់ជោគវាសនា នៃបេក្ខជនទាំងអស់របស់គណបក្សឆ្ពោះទៅមុខ។Thai Court 'may suspend' Pita - Khmer Times

លោកឧបនាយករដ្ឋមន្រ្ដីចាំផ្ទះថៃ រូបនេះ បានសង្កត់ធ្ងន់ ថា « ព័ត៌មានលម្អិត នៃពាក្យបណ្តឹងទាំងនេះ ក្លាយជាកត្តាដ៏សំខាន់ នៅក្នុងការកំណត់ ថា តើអ្វីៗនឹងទៅជាយ៉ាងណា? ប៉ុន្ដែប្រសិនបើញត្តិដាក់គោលដៅត្រឹមតែឋានៈរបស់គាត់ ជាសមាជិកសភា លោក ភីថា អាចនឹងឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីបាន បើទោះជាត្រូវដកហូតសិទ្ធិ ព្រោះនាយករដ្ឋមន្ត្រី មិនត្រូវបានតម្រូវឱ្យធ្វើជាសមាជិកសភាស្របច្បាប់ក៏ដោយ»។

លោក វីសសានូ ក្រាង៉ាម បានបន្ថែម ថា ប្រសិនបើពាក្យបណ្តឹងទាំងនេះ មានការពាក់ព័ន្ធនឹងគុណវុឌ្ឍិនាយករដ្ឋមន្ត្រីរបស់លោក ភីថា គាត់នៅតែអាចក្លាយជាសមាជិកសភាបាន។ ប៉ុន្ដែប្រសិនបើពាក្យបណ្តឹងទាំងនេះ ប៉ះពាល់ដល់បញ្ហាទាំងពីរ គឺតុលាការនឹងសម្រេចលើបញ្ហានេះ អាចនាំឲ្យប៉ះពាល់ដល់ការយល់ព្រមរបស់លោក ភីថា ជាបេក្ខជនឈរឈ្មោះបោះឆ្នោត នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ បើទោះជាយ៉ាងណាក៏ដោយ ករណីនេះ អាស្រ័យទៅលើពាក្យបណ្តឹង ហើយថាតើពាក្យបណ្ដឹងទាំងនោះ នឹងគ្របដណ្តប់លើបញ្ហាទាំងបីនេះដែរឬអត់។Thai election: promising policies or empty promises?

នៅពេលមានសំណួរចោទសួរ ថាតើនឹងមានអ្វីកើតឡើង ប្រសិនបើញត្តិសំដៅចំពោះការយល់ព្រមរបស់លោក ភីថា លើបេក្ខជនរបស់គណបក្សឆ្ពោះទៅមុខ (MFP) នោះ លោកឧបនាយករដ្ឋមន្រ្ដីចាំផ្ទះ បានបន្ថែម ថា នៅក្នុងសេណារីយ៉ូបែបនេះ អាចនឹងមានការបោះឆ្នោតសកលជាថ្មី នៅទូទៅទូទាំងប្រទេស។

លោក វីសសានុ បានបន្ដ ថា គាត់មិនដឹង អំពីព័ត៌មានលម្អិត នៃញត្តិ ប្រឆាំងនឹងលោក ភីថា នោះទេ ហើយគាត់ក៏បានមិនណែនាំ អំពីរបៀបដែលពាក្យបណ្តឹងគួរតែត្រូវសរសេរនោះដែរ។ ប៉ុន្ដែគាត់គ្រាន់តែបានដាស់តឿន ដល់ប្រជាពលរដ្ឋ កុំឲ្យសន្មត់អ្វីទាំងអស់។ អ្នកមិនគួរមានក្ដីស្រមើស្រមៃវែងឆ្ងាយបែបនេះឡើយ ហើយត្រូវតែពិចារណាមួយជំហានម្តងៗ។ ចំណែកគណៈកម្មាធិការរៀបចំបោះឆ្នោត (EC) មិនទាន់បានចាត់វិធានការណាមួយនៅឡើយ។ ដូច្នេះកុំលោតឆ្ពោះទៅរកសេណារីយ៉ូអវិជ្ជមានណាមួយបន្ដទៀត។

លោក រួងក្រៃ លីខីតវ៉ាតតាណា (Ruangkrai Leekitwattana) ជាសកម្មជននយោបាយ ដែលបានដាក់ញត្តិទាំងនោះ បានអះអាង ថា ញត្តិរបស់គាត់ គ្របដណ្តប់គ្រប់ចំណុច រួមទាំងផលប៉ះពាល់ នៃបញ្ហាការដឹកនាំ នៃគណបក្សឆ្ពោះទៅមុខរបស់លោក ភីថា និង ការបញ្ជាក់របស់គាត់ ចំពោះបេក្ខជនរបស់គណបក្ស MFP ។Here you go!!! 'Ruangkrai' shouted Election Commission examines Pitha's  ownership of ITV shares, suggesting lack of qualifications for running for  MPs

ស្របពេលមានការសាកសួរ ជុំវិញការធ្វើអត្ថាធិប្បាយរបស់លោក វីសសានុ ឧបនាយករដ្ឋមន្រ្ដីចាំផ្ទះនោះ លោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា គាត់មិនព្រួយបារម្ភ អំពីញត្តិទាំងនេះទេ។ រីឯគណបក្សរបស់គាត់ បានត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ដោះស្រាយស្ថានភាពបែបនេះ។ គាត់មានពេល សម្រាប់ឆ្លើយបំភ្លឺ អំពីការចោទប្រកាន់នេះ ហើយគាត់មិនបានឃើញព័ត៌មានលម្អិត នៃពាក្យបណ្តឹងនោះដែរ។

លោកប្រធានគណបក្សឆ្ពោះទៅមុខ បានលើកឡើង ថា ការបង្កើតក្រុមការងារអន្តរកាល គឺជាការអនុវត្តតាមធម្មតា នៅក្នុងប្រទេសផ្សេងៗទៀតដែលបានប្រកាន់ខ្ជាប់តាមបែបប្រជាធិបតេយ្យ ដោយឆ្លើយតបនឹងការរិះគន់ ថា ករណីនេះ មានចេតនា ដាក់សម្ពាធលើព្រឹទ្ធសភា ឲ្យបោះឆ្នោតឲ្យគាត់ធ្វើជានាយករដ្ឋមន្ត្រី។ ក្រុមការងារអន្តរកាល និង ក្រុមការងារទាំង៧ មិនមែនជាគណៈរដ្ឋមន្ត្រីស្រមោលនោះឡើយ ហើយពួកគេនៅទីនោះ សម្រាប់ការដោះស្រាយបញ្ហា ដូចដែលមានចែង នៅក្នុងអនុស្សរណៈ នៃការយោគយល់។28 October 2020 at Centra by Centara Government Complex Hotel & Convention  Centre, Chaeng Watthana, Bangkok

លោក សិរី សុវ៉ាន់ផាណុនត៍ (Seree Suwanpanont) សមាជិកព្រឹទ្ធសភា បានអះអាង កាលពីថ្ងៃពុធ ថា គាត់ជឿ ថា ការបង្កើតក្រុមការងារទាំងនេះ គឺជាការប៉ុនប៉ងរបស់គណបក្សឆ្ពោះទៅមុខ ដើម្បីបង្កើននូវការគាំទ្រជាសាធារណៈ សម្រាប់សម្ពន្ធភាព ដឹកនាំដោយ MFP ហើយដាក់សម្ពាធ ទៅលើគណៈកម្មាធិការរៀបចំការបោះឆ្នោត និង ព្រឹទ្ធសភា។ ករណីនេះ ធ្វើឲ្យគាត់គិត ថា ពួកគេគួរតែរង់ចាំ រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង។

លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីចាំផ្ទះរបស់ប្រទេសថៃ បានអះអាង កាលពីថ្ងៃពុធ ថា គ្មានទីភ្នាក់ងាររដ្ឋណាមួយ បានទាក់ទងទៅគណបក្សឆ្ពោះទៅមុខ (MFP) ដើម្បីរៀបចំកិច្ចប្រជុំ ជាមួយក្រុមការងារអន្តរកាល នៃក្រុមចម្រុះ ដឹកនាំដោយ MFP នោះឡើយ។Thailand has suspended Prime Minister Prayut Chan O-cha. What happens next?  | CNN

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយបែបនេះ ខណៈមានការសាកសួរ អំពីសុន្ទរកថារបស់លោក ភីថា បានលើកឡើង ថា មន្ត្រីរដ្ឋ បានស្នើសុំកិច្ចប្រជុំមួយ ដោយបានបន្ថែម ថា «ខ្ញុំបានសួរទៅមន្ត្រីរដ្ឋ និង បុគ្គលិករបស់ខ្ញុំហើយ ឃើញ ថា គ្មាននរណាម្នាក់ នៅក្នុងចំណោមពួកគេធ្វើដូច្នេះឡើយ»។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ កាលពីថ្ងៃអង្គារ ក៏បានរិះគន់ដល់ផែនការអន្តរកាលរបស់គណបក្សឆ្ពោះទៅមុខ ថា វាជាសកម្មភាពមិនសមរម្យ ព្រោះពួកគេមិនមែនជារដ្ឋាភិបាលនោះឡើយ៕