កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធី វេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងឌីជីថលនីយកម្ម” ដែលប្រព្រឹត្តនៅខេត្តព្រះសីហនុកាលពីកន្លងទៅនេះ។ ក្នុងនោះ ប្រតិភូ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិបានសំណូមពរ៤ចំណុចបន្ថែមទៀត ទន្ទឹមនឹងការវាយតម្លៃថាការរៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ៩៣% បានវាយតម្លៃថាពេញចិត្តនឹងព្រឹត្តិការណ៍នេះ និង ៩៨% នឹងចែករំលែកព័ត៌មានពីព្រឹត្តិការណ៍វេទិកាទេសចរណ៍មេគង្គទៅមិត្តភ័ក្រ្ក និងសហសេវិក។May be an image of 1 person, dais and text

ប្រតិភូ និងភ្ញៀវកិត្តិយសបានសំណូមពរ៤ចំណុចបន្ថែមរួមមាន៖
– កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនៅក្នុងព្រឹត្តិការណ៍
– កាត់បន្ថយចំនួនវាគ្មិនក្នុងកិច្ចពិភាក្សា អញ្ជើញអ្នកចូលរួមឱ្យបានកាន់តែច្រើន
– តាំងបង្ហាញផលិតផលក្នុងស្រុកឱ្យបានច្រើន
– ស្នើឱ្យបង្ហាញឱ្យបានកាន់តែច្បាស់ពីកិច្ចខិតខំរបស់ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍។May be an image of 1 person and text

គួរបញ្ជាក់ផងដែរ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ បានប្រពឹត្តិទៅនៅថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ មានអ្នកចូលរួមសរុបចំនួន២៥០រូប មកពី១៩ជនជាតិជុំវិញពិភពលោក និងបានចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២ រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ និងកិច្ចពិភាក្សា (Panelist Discussion) ចំនួន៣ រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា (Smart Tourism and Smart Destination via Digitalization) (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី (Rethinking Food System- A lever to protect the Planet) និង (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ (Advancing Human Capital… Advancing Industry Resilience)៕May be an image of 1 person, dais and textMay be an image of 8 people and text that says 'MEKONG TOURISM FORUM 51st GMS TWG & MTCO BOARD MEETING CAMBODIA Cambodia C Southeast ADB EAKPE cdfe ama'May be an image of 4 people and textMay be an image of textMay be an image of text