កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន AllKpop នៅថ្ងៃទី១ ខែមិថុនា បានឱ្យដឹងថា ក្រុមមេធាវីដែលតំណាងឱ្យសមាជិក EXO Baekhyun, Xiumin និង Chen បានប្រកាសបញ្ចប់កិច្ចសន្យាផ្តាច់មុខពីផលិតកម្ម SM Entertainment ។
ក្រុមមេធាវីក៏បានបញ្ជាក់ទៀតថា សមាជិក EXO ទាំងបីបានដាក់សំណើសរុបចំនួន ៧ សម្រាប់ឯកសារដែលរៀបរាប់អំពីប្រាក់ចំណូល និងការបង់ប្រាក់របស់សិល្បករទាំងបីចាប់ពីខែមីនា ដល់ ខែឧសភា។
សមាជិក EXO ទាំងបីនាក់គឺ Xiumin, Chen, និង Baekhyun បង្ហាញថា ផលិតកម្ម SM Entertainment បានកេងប្រវ័ញប្រាក់របស់ពួកគេ នឹងបានផ្តល់កិច្ចព្រមព្រៀងមិនសមហេតុផល ដូចជាការបង្ខំឱ្យសិល្បករបន្តកិច្ចសន្យាមុនពេលកំណត់រយៈពេល ១៧-១៨ ឆ្នាំ។ ដែលបច្ចុប្បន្នអ្នកទាំងបី បានដាកពាក្យស្នើសុំកំណត់ត្រាច្បាស់លាស់ និងតម្លាភាពនៃការគណនាប្រាក់ចំណូលរបស់ក្រុមហ៊ុន ដែលជាសិទ្ធិមូលដ្ឋានក្នុងនាមជាសិល្បករ។ ទោះជាយ៉ាងណាក៏ដោយខាងផលិតកម្ម SM Entertainment បាននិយាយថាក្រុមហ៊ុនមិនអាចបង្ហាញព័ត៌មានដល់អ្នកសិល្បៈបាននោះទេ។
គួរបញ្ជាក់ដែរថា EXO គឺជាក្រុម K-pop បុរសដ៏ល្បីល្បាញនៅទូទាំងពិភពលោក ដែលបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០១៣ ដោយមានសមាជិកក្រុម ១២ នាក់ ក្នុងនោះក៏មានសមាជិក ៤នាក់ ត្រូវបានចាកចេញពីក្រុមតាំងពីឆ្នាំ ២០១៤-២០១៥ និង ២០២២។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយថ្មីនេះៗក៏មានសមាជិក EXO ៣នាក់បន្ថែមទៀតក៏បានចាកចេញពីផលិតកម្មដូចគ្នាផងដែរ។
បច្ចុប្បន្នក្រុម EXO មានសមាជិកត្រឹមតែ ៥ នាក់ប៉ុណ្ណោះគឺ Suho, Sehun, Kai, D.o និង Chanyeol ដែលពួកគេទាំងប្រាំស្ថិតក្នុងការគ្រប់គ្រងរបស់ផលិតកម្ម SM Entertainment៕










