Home Blog Page 1673

បារាំង ចង់ឲ្យអ៊ុយក្រែនធ្វើឲ្យប្រាកដប្រជា នៅក្នុងកិច្ចប្រជុំអង្គការណាតូ

0

រដ្ឋធានីជីស៊ីណូ(Chișinău)៖ ស្របពេលមេដឹកនាំក្រុងកៀវ កំពុងតែបន្ដអំពាវនាវជាថ្មី ស្នើសុំឲ្យបណ្ដាប្រទេសមានព្រំដែនជាប់ជាមួយនឹងរុស្ស៊ី ក្លាយជាសមាជិកពេញលេញរបស់អង្គការណាតូ និង សហភាពអឺរ៉ុបនោះមក ប្រធានាធិបតីបតីបារាំង ក៏បានជំរុញឲ្យមានការធានា កាន់តែខ្លាំងក្លា នៅក្នុងកិច្ចប្រជុំកកំពូលរបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លាមួយនេះ។Emmanuel Macron | Biography, Political Party, Age, Presidency, & Facts |  Britannica

សារព័ត៌មាន U.S.News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែមិថុនា ថា លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា អ៊ុយក្រែន ត្រូវតែធ្វើឲ្យប្រាកដ និង ធានាដល់សន្ដិសុខឲ្យបានមាំមួន នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ នាខែកក្កដា នៅក្នុងរដ្ឋធានីវីលនីស (Vilnius) ប្រទេសលីទុយអានី (Lithuania)។

លោកប្រធានាធិបតី ម៉ាក្រុង បានសង្កត់ធ្ងន់ ថា «រដ្ឋាភិបាលវីលនីស ត្រូវតែផ្ញើសារមួយឲ្យច្បាស់លាស់ ទៅកាន់ប្រទេសអ៊ុយក្រែន និង ប្រជាជនអ៊ុយក្រែន។ ខ្ញុំពេញចិត្ត នឹងធានាដល់សន្តិសុខឲ្យកាន់តែរឹងមាំ និង ច្បាស់លាស់»។Behind Macron's scramble to get Zelenskyy to Paris – POLITICO

លោក ម៉ាក្រុង បានថ្លែងបែបនេះ ទៅកាន់ក្រុមអ្នកកាសែត ក្រោយកិច្ចប្រជុំកំពូលរបស់មេដឹកនាំអឺរ៉ុប ចំនួន៤៧ប្រទេស នៅក្នុងប្រទេសម៉ូលដាវី។ លោកប្រធានាធិបតី បានបន្ថែម ថា គាត់នឹងជួបពិភាក្សាគ្នា លើបញ្ហានេះ ជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) នៅទីក្រុងផតស្ដាំ (Potsdam) ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៧ ខែមិថុនា។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymr Zelenskiy) ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ដល់ក្រុមអ្នកកាសែត នៅមុននេះ ថា គាត់ចង់ឲ្យមានការធានាឲ្យបានច្បាស់លាស់ ប្រសិនបើក្រុងកៀវ មិនត្រូវបានផ្ដល់ ជាសមាជិកភាពរបស់អង្គការណាតូ នៅក្នុងលក្ខខណ្ឌភ្លាមៗ។ យើងត្រូវតែផ្តល់ទស្សនវិស័យ រយៈពេលវែង ដល់អ៊ុយក្រែន។ វាជាការចាំបាច់ដែលកិច្ចប្រជុំកំពូល នៅទីក្រុងវីលនីស ត្រូវផ្ដល់នូវការធានាទាំងនេះភ្លាមៗ៕Ukraine's President Zelensky urges world leaders to tone down rhetoric on  threat of war with Russia | CNN

ទាយបុគ្គលិកលក្ខណៈតាមរយៈប្រភេទឈាម

0

ពិតណាស់អ្វីៗដែលយើងមាន ឬរបស់អ្វីដែលយើងចូលចិត្តសុទ្ធតែអាចទាយដឹងអំពីអត្តចរិតរបស់អ្នក ជាពិសេសគឺប្រភេទឈាមតែម្តង ដែលប្រភេទឈាមនីមួយៗមានទាំងគុណសម្បត្តិ និង គុណវិបត្តិ។ ដូច្នេះហើយថ្ងៃនេះ KBN សូមលើកយកគុណសម្បត្តិ និង គុណវិបត្តិ នៃប្រភេទឈាមនីមួយៗ ដូចខាងក្រោម៖

១.ប្រភេទឈាម A៖
គុណសម្បត្តិៈ អ្នកជាមនុស្សមានភាពវ័យឆ្លាត មានស្មារតីសមភាពពិតប្រាកដ នឹងចុះចំណោមនិងគេឯង។
គុណវិបត្តិៈ ជាមនុស្សដែលមានភាពម៉ឺងម៉ាត់ម៉ត់ចត់ខ្លាំងពេក រហូតដល់អ្នកផ្សេងមានអារម្មណ៍ថាមានសម្ពាធនៅពេលដែលពួកគេនូវក្បែរអ្នក។ ហើយអ្នកក៏ចូលចិត្តធ្វើជាអ្នកដឹកនាំ មានរបបផ្តាច់ការ ចូលចិត្តគ្រប់គ្រងអ្វីៗគ្រប់យ៉ាង មានចរិតឆេវឆាវ នឹងមិនចូលចិត្តឱ្យអ្នកដទៃនិយាយផ្ទុយ ឬប្រកែក ហើយគិតអ្វីដែលខុសពីខ្លួនអ្នកនោះទេ។

២.ប្រភេទឈាម B៖
គុណសម្បត្តិៈ ជាមនុស្សដែលតែងតែរីករាយ មានជីវិតស្រស់បំព្រង ចិត្តល្អ ចេះជួយយកអាសារអ្នកដ៏ទៃ មានភាពរួសរាយរាក់ទាក់ មនុស្សគ្រប់គ្នាតែងតែចូលចិត្តអ្នក។
គុណវិបត្តិៈ អ្នកចូលចិត្តបង្ហាញពីអារម្មណ៍របស់ខ្លួនជ្រុលពេក ធ្វើអ្វីដោយមិនបានគិតទុកមុន ផ្តោតលើអារម្មណ៍ខ្លាំងពេក ហើយក៏ជាមនុស្សដែលខ្វះការប្រុងប្រយ័ត្នផងដែរ។

៣.ប្រភេទឈាម AB៖
គុណសម្បត្តិៈ អ្នកជាមនុស្សដែលមានថាមពល មិនចេះរើសអើង ចិត្តទូលាយ មានភាពទាក់ទាញ នឹងស្មោះត្រង់។
គុណវិបត្តិៈ ជាមនុស្សដែលស្ងៀមស្ងាត់ ចូលចិត្តធ្វើអ្វីប្លែកៗ មិនសូវទុកចិត្តអ្នកដទៃ ធ្វើឱ្យអ្នកដទៃឆ្ងល់និងមិនចង់ចូលទៅជិតអ្នក ចូលចិត្តជីវិតសាមញ្ញ នឹងជាមនុស្សដែលស្រឡាញ់សេរីភាពខ្លាំង។

៤.ប្រភេទឈាម O៖
គុណសម្បត្តិៈ ជាមនុស្សដែលមានសម្រស់ស្រស់ស្អាត លេចធ្លោ ស្លូតបូត ហើយក៏ជាមនុស្សចិត្តត្រជាក់ផងដែរ។
គុណវិបត្តិៈ តែងតែព្រងើយកន្តើយចំពោះពិភពលោក ស្រឡាញ់ខ្លួនឯងជ្រុល មិនសូវខ្វល់ខ្វាយចំពោះមនុស្សជុំវិញខ្លួន នឹងជាមនុស្សម្នាក់ដែលឯករាជបំផុត៕What Is Your Blood Type? What to Know About A, B, AB, and O - GoodRxប្រភព៖sanook

បណ្តាញសង្គមរបស់ចិនកាន់តែមានប្រជាប្រិយភាពនៅអាមេរិក

0

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកបានព្យាយាមប្រឆាំងនឹងឥទ្ធិពលរបស់បណ្តាញសង្គមចិន ដែលនាំមុខដោយកម្មវិធី TikTok ដោយសារខ្លាចបណ្តាញសង្គមទាំងនេះបញ្ជូនព័ត៌មានអ្នកប្រើប្រាស់នៅអាមេរិកទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំង ។ ប៉ុន្តែការប្រើប្រាស់បណ្តាញសង្គមចិនរបស់ពលរដ្ឋអាមេរិកកាន់តែខ្លាំងក្លាឡើង និងគ្មានការធ្លាក់ចុះទេ ។

សារព័ត៌មាន CNBC រាយការណ៍ថា បើទោះជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សមាជិកសភា និងមន្ត្រីផ្នែកប្រមូលព័ត៌មានអាមេរិកបានព្យាយាមទប់ស្កាត់ការប្រើប្រាស់បណ្តាញសង្គមចិន ដូចជា TikTok របស់ក្រុមហ៊ុន ByteDance ដោយសារបារម្ភថា រដ្ឋាភិបាលចិននឹងស៊ើបអង្កេតពលរដ្ឋអាមេរិកតាមរយៈកម្មវិធីនេះ ប៉ុន្តែបណ្តាញសង្គមផ្សេងទៀតរបស់ចិនដែលអាមេរិកសង្ស័យថា បញ្ជូនព័ត៌មានអ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិនដែរនោះ នៅតែមានប្រជាប្រិយភាពនៅអាមេរិក ។Introducing more ways to create and connect with TikTok Now | TikTok  Newsroom

មន្ត្រីផ្នែកប្រមូលព័ត៌មាន និងក្រុមសមាជិកសភាអាមេរិកបារម្ភថា រដ្ឋាភិបាលចិននឹងយកព័ត៌មានអ្នកប្រើប្រាស់ជាពលរដ្ឋអាមេរិក ដែលបានប្រើប្រាស់បណ្តាញសង្គមចិន ដូចជា អ៊ីម៉ែល, ចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ និងព័ត៌មានប័ណ្ណបើកបររថយន្ត ។ ប្រទេសចិនមានច្បាប់សន្តិសុខជាតិ ដែលផ្តល់អំណាចដល់រដ្ឋាភិបាលអាចទទួលបានទិន្នន័យអាជីវកម្ម ប៉ុន្តែពលរដ្ឋអាមេរិកជាច្រើននាក់ដែលប្រើប្រាស់បណ្តាញសង្គមចិនមិនចាប់អារម្មណ៍រឿងនេះទេ ហើយបណ្តាញសង្គមចិននៅតែទទួលបានការពេញនិយមយ៉ាងខ្លាំងនៅអាមេរិក ។

Insider Intelligence បញ្ជាក់ថា Temu ជាកម្មវិធីរបស់ក្រុមហ៊ុន PDD Holdings របស់ប្រទេសចិន គឺជាកម្មវិធីមិនគិតថ្លៃ និងត្រូវបានគេដោនឡូតច្រើនបំផុតស្ថិតក្នុងលំដាប់ទី២ នៅលើ Apple Store កាលពីចុងខែឧសភា ឆ្នាំ២០២៣ និងស្ថិតក្នុងលំដាប់ទី១២ របស់ក្រុមអ្នកលក់រាយឌីជីថលក្នុងពេលវិស្សមកាលឆ្នាំ២០២២ ។ លើសពីនេះ ពលរដ្ឋអាមេរិកជាច្រើននាក់ចូលចិត្តប្រើកម្មវិធី Temu ហើយកម្មវិធីនេះបានវ៉ាដាច់ហាងនានា ដូចជា Kohl’s, Wayfair និង Nordstrom ។ ចំណែកកម្មវិធី CapCut និង TikTok របស់ក្រុមហ៊ុន ByteDance ស្ថិតក្នុងលំដាប់ទី៤ និងទី៥ នៅលើ Apple Store ។ រីឯកម្មវិធី Shein មកប្រទេសចិនដែរនោះ ស្ថិតក្នុងលំដាប់ទី១៤ ។Get Temu, the popular shopping app, off your phone now

ក្រៅពីនេះ ចាប់ពីចុងខែមីនា រហូតដល់ដើមខែមេសា ឆ្នាំ២០២៣ ក្រោយពីនាយកប្រតិបត្តិរបស់ TikTok បានមកស្រាយបំភ្លឺនៅចំពោះមុខសភាអាមេរិក ស្រាប់តែមានអ្នកចូលដោនឡូតកម្មវិធី Lemon8 របស់ក្រុមហ៊ុន ByteDance ជិត១លាននាក់ ជាពិសេស នៅអាមេរិក ។ កម្មវិធីនេះស្រដៀងគ្នានឹងកម្មវិធី Pinterest និង Instagram របស់ក្រុមហ៊ុន Meta ដែរ ៕ ប្រភព ៖ Bangkok biznews

អួ គីមសាល ថ្លែងអំណរគុណដល់សប្បុរសជនបានជួយឧបត្ថម្ភ ខណៈសុខភាពបានធូរស្បើយពីជំងឺរលា.កស្រោ.មខួ.រក្បា.ល

0

លោក អួ គីមសាល អតីតបេក្ខជន Cambodian Idol រដូវកាលទី៣ បានថ្លែងប្រាប់ KBN News តាមសារអេឡិចត្រូនិច បញ្ជាក់ពីសុខភាពរបស់ខ្លួនថាពេលនេះលោកបានធូរស្បើយពីជំងឺរលាកស្រោមខួរក្បាលហើយក្រោយពីព្យាបាលមួយរយៈ។ ការព្យាបាលជំងឺនេះគឺលោកអរគុណជាពិសេសដល់សប្បុរសជននានាដែលបានជួយឧបត្ថម្ភលោកកន្លងមកពេលដឹងថាលោកធ្លាក់ខ្លួនឈឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQhtN1-MSM0KMdk6glsjWXEgBdJav1WWK3FtUyKTHahqMOgqHMbF3kgkcFqcmiRMf6jWcZPXGZmZwzSR-Nmo1gRhrHOFLJF7TaZ8hQs6NwcZpaUBdX0Q0ITuXuHbY1kkKIfEXWKtNVRrVV1DAiyCggvTrG9owcM4KNCHz3ab5cUxLfvtiiZtg_jO3c/s2015/image_2023-06-02_14-22-42.png

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា កាលពីខែមេសា ឆ្នាំ២០២៣ អតីតបេក្ខជន Cambodian Idol រដូវកាលទី៣ អួ គីមសាល ធ្វើឱ្យអ្នកលេងបណ្តាញសង្គមបង្ហាញក្តីអាណិតអាសូរយ៉ាងខ្លាំងក្រោយពីបងស្រីរបស់លោកទម្លាយវីដេអូ និងរូបភាព លោកធ្លាក់ខ្លួនឈឺធ្ងន់មានជំងឺ depression រឿងការងារ រហូតវិវត្តន៍ទៅជាជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ខណៈគ្រួសារអស់លទ្ធភាពព្យាបាលទើបដាច់ចិត្តសុំជំនួយពីសប្បុរសជន។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងនេះមានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគឱ្យលោកគ្រាន់មានថវិកាខ្លះជួយព្យាបាលជំងឺ។ បន្ទាប់ពីមានប្រាក់ ហើយសម្រាកព្យាបាលជំងឺបានមួយរយៈពេលនេះស្ថានភាពជំងឺ អួ គីមសាល បានធូរស្បើយច្រើនហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuNP9ZbnaD0fA26aW2T2i5bvPhOW7X5fHzLQh1V3ZtvlI6sFjlMycT7sEB4Uu-c3ivdEVsXOCZ1IcFxKkckJJwCCIaFJF8u28qoASrAHWK91a2kPjKIEA_kUL5oBrhp5AUWepjRobicpM-1JXevSt9F8jbNWpSk-aweQ2X3O_LxldATv8hHl8cj-Da/s2048/image_2023-06-02_14-22-37.png

ថ្លែងប្រាប់ KBN News ដោយក្តីសប្បាយចិត្ត តាមសារអេឡិចត្រូនិចកាលពីពេលថ្មីៗនេះ អួ គីមសាល បានឱ្យដឹងថាជំងឺរបស់លោកបានធូរស្បើយច្រើនហើយ ប៉ុន្តែមិនទាន់អាចបំពេញការងាររកប្រាក់មកផ្គត់ផ្គង់គ្រួសារនៅឡើយទេ។ ជាមួយគ្នានេះ អួ គីមសាល មិនភ្លេចអរគុណដល់សប្បុរសជនដែលបានជួយលោកកន្លងមក ដែលបានបរិច្ចាគឱ្យលោកទើបលោកមានថវិកាទៅមន្ទីរពេទ្យព្យាបាល។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អួ គីមសាល កំពុងរស់នៅស្រុកកំណើតនាខេត្តបាត់ដំបងជាមួយគ្រួសារ។ បន្ទាប់ពីស្ថានភាពធូរស្បើយ អតីតបេក្ខជន Cambodian Idol រូបនេះក៏បានបង្ហើរសំឡេងបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJKgm9Fc_VkS3-krJ9_ILtBp_KDL4mYcxYOi6Q_qOTytovjfLJQD6M_LhlaAWeGcJixB9YqtGdIkS29u1cKmes1dqxGPoET4qw7puVUgvklAVOaK00u3tgAMiZClCxcwZOgb7lmySZ0qMBCg78YgS3Gq4T-qYkCqnghrXfBEtFmRASWd0D3zf2TJKM/s1280/image_2023-06-02_14-22-36.png

Air New Zealand ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត

0

គេហទំព័រ AirlineRatings.com បានចាត់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២៣នេះ ក្រុមហ៊ុនសុវត្ថិភាពអាកាសចរណ៍ និងការវាយតម្លៃផលិតផលនៅប្រទេសអូស្ត្រាលី បានចាត់ចំណាត់ថ្នាក់ក្រុមហ៊ុន Air New Zealand របស់ប្រទេសនូវែលសេឡង់ គឺជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតប្រចាំឆ្នាំ២០២៣ និងបានវ៉ាដាច់ក្រុមហ៊ុន Qatar Airways ជាម្ចាស់ជើងឯកចាស់ ។Air New Zealand Flight Information - SeatGuru

ក្រៅពីភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ក្រុមហ៊ុននេះក៏បានបំពាក់គ្រែគេងប្រណីតៗក្នុងយន្តហោះរបស់ខ្លួនផងដែរ ហើយគ្រោងផ្តល់សេវាកម្មដល់អ្នកដំណើរនៅឆ្នាំ២០២៤ ខាងមុខ ។ ចំណុចនេះហើយ គឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ទទួលបានចំណាត់ថ្នាក់ទី១ ។Revealed: Air New Zealand Boeing 787 Business Premier Luxe suites -  Executive Traveller

គណៈកម្មការចំនួន៥រូបមកពីក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងវិស័យអាកាសចរណ៍អស់រយៈពេលជាច្រើនឆ្នាំ រួមទាំងភ្នាក់ងារសុវត្ថិភាព និងនាយកដ្ឋានត្រួតពិនិត្យរបស់រដ្ឋាភិបាលនឹងប្រកាសពានរង្វាន់ «Airline Excellence Awards » តាមរយៈការវាយតម្លៃពីគេហទំព័រ AirlineRatings.com ។ គេបានវាយតម្លៃលើចំណុចសំខាន់ៗចំនួន១២ចំណុច ដូចជា រយៈពេលការហោះហើរ, មតិយោបល់របស់អ្នកដំណើរ, សមត្ថភាពរកប្រាក់ចំណេញ, ការវិនិយោគទុន, ការបង្ហាញផលិតផល និងទំនាក់ទំនងជាមួយបុគ្គលិក ជាដើម ។Skynest: Air New Zealand reveals price of new economy class sleep pods | CNN

ខាងក្រោមនេះ គឺជាឈ្មោះរបស់ក្រុមហ៊ុនអាកាសចរណ៍នានា ដែលទទួលបានចំណាត់ថ្នាក់ល្អប្រចាំឆ្នាំ២០២៣ រួមមាន ៖
1-Air New Zealand
2-Qatar Airways
3-Etihad Airways
4-Korean Air
5-Singapore Airlines
6-Qantas
7-Virgin Australia/Virgin Atlantic
8-EVA Air
9-Cathay Pacific Airways
10-Emirates
11-Lufthansa/SWISS
12-SAS
13-TAP Air Portugal
14-All Nippon Airways
15-Delta Air Lines
16-Air Canada
17-British Airways
18-JetBlue
19-Japan Airlines
20-Vietnam Airlines
21-Turkish Airlines
22-Hawaiian Airlines
23-KLM
24-Alaska Airlines
25-United Airlines

ប្រភព ៖ The standard life

តៃវ៉ាន់រឹតបន្តឹងការផ្តល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដល់ជនភៀសខ្លួនហុងកុង

0

តៃវ៉ាន់ ៖ សារព័ត៌មានតៃវ៉ាន់ Liberty Times រាយការណ៍ថា បណ្តាសកម្មជន និងអ្នកស្វែងរកសិទ្ធិជ្រកកោននយោបាយមកពីហុងកុងកំពុងប្រឈមនឹងការពិបាកកាន់តែខ្លាំង ក្នុងការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅតៃវ៉ាន់ ។ សារព័ត៌មាននេះបន្តថា ពួកគេអាចត្រូវស្នាក់នៅតៃវ៉ាន់កាន់តែយូរជាងមុន ទើបទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ដោយសារតៃវ៉ាន់បារម្ភថា ច្បាប់ដែលតៃវ៉ាន់បានអនុវត្តនាពេលបច្ចុប្បន្ន អាចធ្វើឱ្យពួកស៊ើបការណ៍សម្ងាត់ចិនងាយស្រួលបន្លំខ្លួនចូលមកតៃវ៉ាន់ ។Taiwan may tighten residency for Hong Kongers amid spying fears | Human  Rights News | Al Jazeera

សារព័ត៌មានតៃវ៉ាន់ Liberty Times បានចុះផ្សាយព័ត៌មាននេះកាលពីដើមខែឧសភា ឆ្នាំ២០២៣ កន្លងមក ដោយផ្អែកតាមប្រភពពីមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ម្នាក់ដែលមិនបញ្ចេញឈ្មោះថា តៃវ៉ាន់បានត្រួតពិនិត្យលើគោលនយោបាយពាក់ព័ន្ធនឹងហុងកុង និងម៉ាកាវ ហើយតៃវ៉ាន់នឹងពិចារណាបង្កើនរយៈពេលស្នាក់នៅសម្រាប់ជនភៀសខ្លួន មុនពេលពួកគេទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ គឺបង្កើនរយៈពេលពី១ឆ្នាំ ទៅ៤ឆ្នាំ ។

នៅក្រោមច្បាប់បច្ចុប្បន្ន ជនអន្តោប្រវេសន៍មួយចំនួនមកពីហុងកុង និងម៉ាកាវ បានសិទ្ធិទទួលស្នាក់នៅអចិន្ត្រៃយ៍នៅតៃវ៉ាន់ងាយស្រួលជាងជនអន្តោប្រវេសន៍មកពីប្រទេសផ្សេងទៀត ។ ពួកគេអាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅតៃវ៉ាន់យ៉ាងឆាប់រហ័ស ជាពិសេស អ្នកដែលបានរៀបការជាមួយពលរដ្ឋតៃវ៉ាន់ និងអ្នកបានរួមចំណែកប្រឹងប្រែងលើកកម្ពស់គោលនយោបាយរបស់ហុងកុង និងម៉ាកាវ ព្រមទាំងអ្នកតវ៉ាទាមទារលទ្ធិប្រជាធិបតេយ្យ និងអ្នកសុំសិទ្ធិជ្រកកោននយោបាយផងដែរ ។Taiwan Considers Tightening Residency Requirements for Hong Kong Activists  and Exiles

ទោះយ៉ាងណា តៃវ៉ាន់មិនបានបញ្ជាក់ថា ការផ្លាស់ប្តូរគោលនយោបាយនេះនឹងដំណើរការនៅពេលណាទេ ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រុងតៃប៉ិលើកឡើងថា គេនឹងវាយតម្លៃក្នុងទិដ្ឋភាពរួមសិន រួមទាំងការវាយតម្លៃពីស្ថានការណ៍សន្តិសុខជាតិ និងស្ថានការណ៍នៅហុងកុង និងម៉ាកាវ ដែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលកន្លងមក ។

ចាប់ពីខែមករា ឆ្នាំ២០២០ រហូតដល់ខែមីនា ឆ្នាំ២០២៣ មានពលរដ្ឋហុងកុងចំនួន៣២.៣៦៤នាក់ និងពលរដ្ឋម៉ាកាវចំនួន៤.៨៥៨នាក់ទទួលបានការអនុញ្ញាតឱ្យស្នាក់នៅតៃវ៉ាន់ ។ កាលពីឆ្នាំ២០២២ មានជនអន្តោប្រវេសន៍មកពីហុងកុងចំនួន៨.៩៤៥នាក់ គឺធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១ ។ ការដាក់ពាក្យស្នើសុំសិទ្ធិស្នាក់នៅតៃវ៉ាន់កាន់តែពិបាកឡើងសម្រាប់ពលរដ្ឋហុងកុង ដោយសារតៃវ៉ាន់ត្រូវបានគេបង្ខំឱ្យបិទការិយាល័យកុងស៊ុលក្រៅផ្លូវការនៅឆ្នាំ២០២១ ៕ Countries Are Opening Their Doors for Hong Kong's Exodus After China Cracks  Down With New Security Lawប្រភព ៖ The standard

សា.ហាវណាស់! និស្សិតម៉ាឡេស៊ីម្នាក់ វះពោះមិត្តស្រីមានកូន៤ខែ រួចដុតសាកស.ពចោល

0

ពិតជាសាហាវខ្លាំងណាស់ បុរសម្នាក់អាយុ២០ឆ្នាំ ជានិស្សិត រស់នៅប្រទេសម៉ាឡេស៊ីត្រូវជាប់ចោទ ពីបទឃាតកម្មលើមិត្តស្រីអាយុ២១ឆ្នាំ ដោយបានចាក់សម្លាប់ វះយកកូនចេញ និងដុតសាកសព ព្រោះតែជម្លោះមានកូនមុនរៀបការ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោក Agus Salim Mohd Alias អធិការនគរបាលស្រុក Sabak Bernam បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ជនជាប់ចោទគឺជាអតីតនិស្សិតមហាវិទ្យាល័យបាននាំជនរងគ្រោះចូលទៅក្នុងរថយន្ត ហើយបានឈ្លោះជាមួយនាង និងបានវាយក្បាលនាង។ បន្ទាប់មកជនជាប់ចោទនៅបន្តវាយ និងចាក់ជនរងគ្រោះដោយកាំបិតចុងស្រួច ថែមទាំងកាប់ជនរងគ្រោះទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpFG2Lm4cRauwzwYiIQX4k9bUF5Jl3CkHmUHgH945C7cuwsEMNeny1ijp_uIszCSfFI00eUBvZ-e6gZPP1LT_D1BN5Rh5TxA9mviN-AsP7XlTnOeLM-yT1iCwF-VoLBKbO9civgPjsw9IgBDBQc2FKA5hUh5ehssuIQ_sqDggEV2k-4oue19jYzVjD/s729/image_2023-06-02_11-36-18.png

ប្រភពដដែល បានឱ្យដឹងទៀតថា ជនជាប់ចោទបានវះទារកចេញមុនពេលដុតសាកសពជនរងគ្រោះ ខណៈស្ត្រីរងគ្រោះត្រូវបានគេសន្និដ្ឋានថាមានផ្ទៃពោះប្រហែល៤ខែ។ នៅថ្ងៃបន្ទាប់ ជនជាប់ចោទបានត្រឡប់ទៅកន្លែងកើតហេតុវិញនៅចំការដូងប្រេងមួយកន្លែង ជាមួយនឹងធុងសាំង និងបំផ្លាញភស្តុតាងវត្ថុប្រើប្រាស់របស់ជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHmlJtH-cY1WkSOtDYelnxcC_OZ6STyU4KvRqQKbq1tBB6QTdWIm-wUQ3rLUpqQLS7Quu4hNV5GxjZXtznzqOTU3h-eMwD63XY5nUdQ7VQ7eMJfL9f_RxF7nY7Vxof_E7iUqz52KNGymjzlwWGb-pSJC_Q9VHgEY6fL1qE9TQjE_3IYRQA5tuVt-MQ/s860/image_2023-06-02_11-36-27.png

យោងតាមការស៊ើបអង្កេតបឋម សាកសពជនរងគ្រោះ ត្រូវបានគេសន្និដ្ឋានថា ត្រូវបាន ដុតបំផ្លាញចំនួន២លើកក្នុងគោលបំណងបំផ្លាញភស្តុតាង មុនពេលសាធារណជនប្រទះឃើញ ខណៈសពជនរងគ្រោះត្រូវបានភ្លើងឆេះអស់៦០ភាគរយ។ បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនជាប់ចោទមិនមានប្រវត្តិបទឧក្រិដ្ឋទេ ហើយគូស្នេហ៍មួយគូនេះត្រូវបានគេជឿថាមានទំនាក់ទំនងជាមួយគ្នា១ឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា ជនជាប់ចោទត្រូវបានចោទប្រកាន់នៅក្នុងតុលាការ Sungai Besar Magistrate នៅថ្ងៃទី១ ខែមិថុនា។ បើតាមមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ គឺត្រូវអនុវត្តទោសប្រហារជីវិត ខណៈតុលាការនឹងកាត់សេចក្តីនៅថ្ងៃទី៣ ខែសីហា៕

គ្រូបង្វឹកបាល់ទាត់អង្គការផ្កាយសមុទ្រត្រូវបានជ្រើសរើសធ្វើជា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាសម្រាប់ព្រឹត្តិការណ៍កីឡាជនពិការ អាស៊ាន ប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

0

រាជធានីភ្នំពេញ, ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ – អង្គការផ្កាយសមុទ្រមានក្តីសោមនស្សរីករាយក្រៃលែង ក្នុងការប្រកាសជាព័ត៌មានថាគ្រូបង្វឹកបាល់ទាត់ដ៏ឆ្នើមចំនួនបីរូបក្នុងកម្មវិធីបាល់ទាត់របស់អង្គការត្រូវ បានជ្រើសរើសឲ្យធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ាន ប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ។ គ្រូបង្វឹកទាំងបីរូបគឺ កញ្ញា សុខ រ៉ាន់យ៉ា លោក កែប សាម៉េត និងលោក អឹម សុភ័ក្រ្តមករា នឹងទទួលខុសត្រូវដឹកនាំក្រុមជម្រើស ជាតិកម្ពុជានីមួយៗចូលរួមប្រកួតទៅតាមប្រភេទកីឡាផ្សេងៗ ។ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការនេះ ទៀតសោត គឺជាឱកាសដ៏សំខាន់សម្រាប់ជនពិការជាច្រើននៅកម្ពុជា ក្នុងការបញ្ចេញសមត្ថភាព និង ភាពបុិនប្រសប់របស់ពួកគេទៀតផង ។ ដោយឡែកគ្រូបង្វឹកបាល់ទាត់របស់អង្គការផ្កាយសមុទ្របីរូប ផ្សេងទៀតគឺ លោក សន ដេត, លោក រឿន រ៉ាវី និងលោក គង់ ចាន់រិទ្ធិនឹងបំពេញតួនាទីជាជំនួយការ គ្រូបង្វឹកក្នុងព្រឹត្តិការណ៍កីឡានេះផងដែរ ។

គ្រូបង្វឹក រ៉ាន់យ៉ា ដោយមានគ្រូបង្វឹក ចាន់រិទ្ធិជាជំនួយការ ត្រូវបានជ្រើសរើសឲ្យដឹកនាំ និងសម្រប សម្រួលកីឡាបាល់ទាត់ Goalball​ ដល់កីឡាករកីឡាការនីពិការភ្នែកប្រាំពីរនាក់ ដែលពួកគេក៏ ហ្វឹកហាត់បាល់ទាត់ក្នុងកម្មវិធីបាល់ទាត់សម្រាប់ជនពិការរបស់អង្គការផ្កាយសមុទ្រផងដែរ ។ ក្នុងនាម ជាគ្រូបង្វឹកស្ត្រីគំរូម្នាក់មានជំនាញក្នុងការបង្ហាត់ និងការតាំងចិត្តដ៏មោះមុត ជួយអភិវឌ្ឍសមត្ថភាព កីឡាករកីឡាការនីពិការ រ៉ាន់យ៉ាពិតជាមានសមត្ថភាព និងទេពកោសល្យពេញលេញគ្រប់គ្រាន់ក្នុងការដឹកនាំក្រុមជម្រើសជាតិឆ្ពោះទៅរកជ័យជំនះ និងឆ្លងកាត់រាល់ឧបសគ្គក្នុងព្រឹត្តិការណ៍ប្រកួតខាង មុខនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwN4TDGknhv-sbP5oFVuHU5DYwFreX7c1D5FC71MpJO8KMeQC5_dOr9qUIuAcZutiGrCVhWN9zj4o0iqsCrh0NgAWFwzfrFIKfTOWu0OqhvIhoaML8TLpZrNovbePRJrkGHOoqEeUrPdIfGY4O4V-CrFvo-hQUptCfrA_OiNWM8WsAAJxAMu40KmVK/s960/photo_2023-06-02_12-07-01%20(2).jpg

គ្រូបង្វឹក សាម៉េត គឺជាគ្រូបង្វឹកបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ដែលមានបទពិសោធន៍យ៉ាងច្រើន ក្នុងវិស័យនេះ ហើយលោកនឹងដឹកនាំសម្របសម្រួលកីឡាបាល់ទាត់ 5-a-side ជាមួយនឹងជំនួយការ គ្រូបង្វឹកពីរនាក់ទៀតគឺគ្រូបង្វឹក ដេត និងរ៉ាវី ។ ក្នុងនោះ សាម៉េតនឹងបង្ហាត់កីឡាករកីឡាការនី ពិការចំនួន ១០នាក់ក្នុងកម្មវិធីបាល់ទាត់របស់អង្គការផងដែរ ។ ជំនាញដ៏បិុនប្រសប់ និងទឹកចិត្ត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះកីឡាគឺជាតម្លៃស្នូលរបស់គ្រូបង្វឹករូបនេះ ដែលវាបានរួមចំណែក យ៉ាងសំខាន់ជួយឲ្យកីឡាករកីឡាការនីមានភាពរីកចម្រើន និងទទួលបានជោគជ័យ ។ បន្ថែមពីនេះ ទៀត ភាពជាអ្នកដឹកនាំរបស់សាម៉េតគឺជាកត្តាជម្រុញទឹកចិត្តធំជាងបំផុតចំពោះកីឡាករឲ្យបន្តខិតខំ ប្រឹងប្រែងនៅលើទីលាន ។

គ្រូបង្វឹក មករា ជាគ្រូបង្វឹកបាល់ទាត់មានទេពកោសល្យខ្ពស់ និងស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងចំពោះ ការងាររបស់លោក ហើយលោកនឹងដឹកនាំសម្របសម្រួលកីឡាបាល់ទាត់ Cerebral Palsy (CP) ។ មករាមានបទពិសោធន៍ជាច្រើនក្នុងការបង្ហាត់កីឡាករកីឡាការនីត្រៀមប្រកួតកីឡាសម្រាប់ជនពិការ ហើយភាពបិុនប្រសប់របស់លោកក្នុងការលើកទឹកចិត្តកីឡាករគឺពិតជាចំណុចសំខាន់ ដើម្បីដឹកនាំក្រុម ឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតប្រជែងក្នុងកីឡា ។

ឱកាសក្នុងការក្លាយជាគ្រូបង្វឹក និងជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍កីឡា ជនពិការ អាស៊ាន​ ប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ ដែលគ្រូបង្វឹកទាំងប្រាំមួយរូបរបស់អង្គការផ្កាយសមុទ្រ ទទួលបាននេះ គឺជាផ្លែផ្កាកើតចេញពីការខិតខំប្រឹងប្រែង សមត្ថភាព និងទឹកចិត្តស្រឡាញ់ និងលះបង់ ខ្ពស់ចំពោះការងារដោយធ្វើការជាមួយជនពិការ និងជួយឲ្យពួកគេត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា ដ៏ធំមួយនេះ ។ ពួកគេបានបំពេញការងារ ដោយមិនខ្លាចនឿយហត់ ដើម្បីជួយបង្ហាត់ក្រុមរបស់ពួកគេ ឲ្យត្រៀមខ្លួនរួចជាស្រេចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏សំខាន់ និងជាពិសេសធ្វើឲ្យប្រទេសកម្ពុជាត្រូវ បានគេស្គាល់លើឆាកអន្តរជាតិទៀតផង ។

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីស្នូលមួយរបស់អង្គការ ដែលបានរួមចំណែកយ៉ាងធំ ដោយផ្តល់ឱកាសដល់កីឡាករកីឡាការនីពិការជាច្រើនក្នុងការសម្រេច ក្តីស្រមៃរបស់ខ្លួន ។ ចាប់តាំងពីការចាប់កំណើតនៃកម្មវិធីនេះក្នុងឆ្នាំ២០១១ កម្មវីធីបាល់ទាត់គឺជា មធ្យោបាយដ៏មានប្រសិទ្ធិភាព ក្នុងការជួយកាត់បន្ថយការរើសអើងគ្រប់ប្រភេទ ដោយបង្កើត សកម្មភាពកីឡាដ៏សម្បូរបែបជាច្រើនសម្រាប់កីឡាករកីឡាការនីពិការ ឬមានផ្ទុកមេរោគអេដស៍ ដើម្បី ឲ្យពួកគេទាំងអស់អាចចូលរួមលេងកីឡាស្មើៗគ្នា ។ មួយវិញទៀត កម្មវិធីបាល់ទាត់នេះក៏ដើរតួយ៉ាង សំខាន់ក្នុងវិស័យកីឡានៅកម្ពុជា​ តាមរយៈការផ្តួចផ្តើមឲ្យមានការប្រកួតបាល់ទាត់ប្រចាំឆ្នាំធំៗជាច្រើន ដើម្បីជួយផ្លាស់ប្តូរជីវិតរបស់ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHIv6zz70X03stJhHrf3M58fDRV4ZmawoqS8jjUqT5O3F2WaPu6ZsKd4XuFhZ_W-ZoFXJTDU1WortM1r1Fik9hggweFM5SnCTtso9m1icvQj_o4xpVQeEQEPun6F_879Q1FzJfNtQUKDSvBeDhUN4k76AZIygOgEm7FZ1eoAahF3GN_Xc6CtT-QPwG/s1280/photo_2023-06-02_12-07-00.jpg

ព្រឹត្តិការណ៍កីឡាជនពិការ អាស៊ាន​ ប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនៅរាជធានីភ្នំពេញ​ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ នឹងប្រមូលម្តុំកីឡាករកីឡាការនីពិការ ជាច្រើននៅទូទាំងអាស៊ីអាគ្នេយ៍ ។ វាគឺជាព្រឹត្តិការណ៍កីឡាដ៏ធំអស្ចារ្យ ដែលរំលេចឲ្យឃើញ នូវសារសំខាន់មិនអាចកាត់ថ្លៃបាននៃកីឡា ដែលជួយលើកកម្ពស់ការចូលរួមរបស់ជនពិការ ក៏ដូចជា ផ្តល់ឱកាសឲ្យពួកគេបានបញ្ចេញសមត្ថភាព និងបង្ហាញពីស្មារតីស្រឡាញ់កីឡាជនពិការ ។ ដោយ ឡែក ព្រឹត្តិការណ៍កីឡាមួយនេះក៏បានជម្រុញឲ្យមានសាមគ្គីភាព និងការរួបរួមគ្នារវាងសហគមន៍មកពី ប្រទេសខុសៗគ្នាផងដែរ ។

អង្គការផ្កាយសមុទ្រគឺពិតជាមានកិត្តិយសដ៏ធំធេង ដែលបានរួមចំណែកក្នុងព្រឹត្តិការណ៍ជាប្រវត្តិ សាស្ត្រដ៏អស្ចារ្យមួយនេះ និងបេ្តជ្ញាចិត្តផ្តល់ការគាំទ្រឲ្យច្រើនតាមដែលអាចធ្វើបានដល់កីឡាករ កីឡាការនីកម្ពុជារបស់យើងក្នុងការប្រកួតតទល់នឹងកីឡាករកីឡាការនី ដែលធ្វើដំណើរមកពីបណ្តា ប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ។

ការផ្តល់ឱកាសដ៏មានតម្លៃដល់គ្រូបង្វឹក រ៉ាន់យ៉ា, សាម៉េត, មករា, ដេត, រ៉ាវី និងចាន់រិទ្ធិ ឲ្យចូលរួម បង្វឹកក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតនេះ​ គឺជាសក្ខីភាព ដែលបានសបញ្ជាក់ពីការប្តេជ្ញាចិត្ត ដ៏មោះមុតរបស់អង្គការផ្កាយសមុទ្រចំពោះការលើកកម្ពស់ការចូលរួមរបស់ជនពិការ និងផ្តល់តម្លៃដល់ ពួកគេទៀតផង ។ ដោយឡែក ពួកយើងជឿជាក់ថាក្រុមជម្រើសជាតិរបស់យើងនឹងទទួលបានជ័យ លាភីក្នុងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ាន​ ប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ ខាងមុខ ។

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងព្រឹត្តិការណ៍នេះ ការស្នើសុំធ្វើកិច្ចសម្ភាសន៍ ឬផ្សព្វផ្សាយសេចក្តី ប្រកាសព័ត៌មាននេះ សូមទំនាក់ទំនងមកកាន់លោក យិន សាមឌី ប្រធានកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រ  sy@isfcambodia.org ។

អំពីអង្គការផ្កាយសមុទ្រhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNu-YJ6MuBFB10oLsq1b--djfrPd7z2XqRbjSJWmB2qmJbwrAmf3p_kbfkZGq2RHxO65VjwTNoNrOB37EilnlqbpwMSNsKd3gJDwpTtqfLIB5TBpyV-nekJlM4vowehLCn9Ky2nRbuJADJe6AAB1Hu7cTRJ5pvLBOTIcpL5D4hcICUsqoTDigRkXnU/s1280/photo_2023-06-02_12-07-01.jpg

៤៩ ភាគរយនៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្រ ដែលបណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំង ពីឆ្នាំ២០០៦មក   អង្គការផ្កាយសមុទ្រគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបានទទួល ស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និង កុមារភាព ដែលពួកគេសាកសមនឹងទទួលបាន ។ កិច្ចគាំទ្ររបស់អង្គការនេះមានគោលបំណងពង្រីក សក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។

សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការ សិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់ បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារ ប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់ អង្គការផងដែរ ។

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់ សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម​ តាមរយៈការ ហ្វឹកហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀន កម្មវិធីសិក្សាបាល់ទាត់សង្គមជាដើម ។ ដោយចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់កុមារ និង យុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់តែ ច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផល ប៉ះពាល់នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែល បានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើ ប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម ។

ការ៉េមថ្លៃបំផុតក្នុងលោកមានតម្លៃជាង ៦,០០០ ដុល្លារ

0

ជប៉ុន៖ យោងតាមកំណត់ត្រាពិភពលោក Guinness ការ៉េម BYAKUYA ឬ WHITE NIGHT មានតម្លៃ ៨៧៣,០០០ យ៉េន (ស្មើនឹង ៦,២៧០ ដុល្លារ) ដែលជាប់ឈ្មោះជាការ៉េមដ៏ថ្លៃបំផុតនៅលើពិភពលោក។

នៅក្នុងការ៉េម BYAKUYA មានគ្រឿងផ្សំដូចជា ត្រកួនពណ៌សរបស់អ៊ីតាលី ផ្សិតដ៏ល្បីដែលមានតម្លៃដល់ទៅ ២លានយ៉េន (១៤.៥០០ដុល្លារ) ក្នុងមួយគីឡូ។ លើសពីនេះ BYAKUYA ក៏បានរួមបញ្ចូលនូវគ្រឿងផ្សំផ្សេងទៀតដូចជាក្រដាសមាស ឈីសថ្លៃៗចំនួនពីរ និងសាខេកាស៊ូ។Byakuya, the most expensive ice cream in the world: it costs 6,000 euros  and has ingredients you've never tried - Gearrice

នៅក្នុងភាសាជប៉ុន BYAKUYA មានន័យថា “រាត្រីពណ៌ស”។ កំពូលចុងភៅ ដែលតំណាងក្រុមហ៊ុន Cellato ដែលជាអង្គភាពផលិត និងចែកចាយការ៉េម BYAKUYA បាននិយាយថា គាត់ចំណាយពេលជាងមួយឆ្នាំកន្លះក្នុងការអភិវឌ្ឍន៍ និងពិសោធន៍ដើម្បីបង្កើតរសជាតិប្លែកសម្រាប់មុខម្ហូបនេះ។ ដូច្នេះហើយអ្នកដែលបានញ៉ាំការ៉េមថ្មីមួយនេះពួកគេបានសសើរថា “រសជាតិសម្បូរបែប និងជាការ៉េមដែលមានរសជាតិឆ្ងាញ់ជាងគេបំផុត” ។Guinness World Records Names New Most Expensive Ice Cream

ក្រុមហ៊ុនផលិតការ៉េមនិយាយថា បេសកកម្មរបស់ខ្លួនមិនត្រឹមតែបង្កើតបង្អែមថ្លៃៗប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្កើត ដំណើរផ្សងព្រេងធ្វើម្ហូប ពីការលាយបញ្ចូលគ្នានៃគ្រឿងផ្សំបែបអឺរ៉ុប និងប្រពៃណីរបស់ជប៉ុន។ គួរបញ្ជាក់ដែរថា ការ៉េម BYAKUYA មានលក់តែក្នុងប្រទេសជប៉ុននោះទេ នឹងដឹកជញ្ជូនដោយផ្ទាល់ដល់អតិថិជនដែលត្រូវការការ៉េមនេះ៕ ប្រភព៖vnexpress

តើជា ធឿន ធារ៉ា ឬយ៉ាងណា? លោកគ្រូ អេ ភូថង ថាមានអ្នកស៊ីញ៉េឱ្យសិស្សលោកចុះកុងត្រាជាមួយក្លិបផ្សេងហើយជាអ្នកធំទៀត

0

អ្នកស្នេហាវិស័យគុនខ្មែរ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីយប់មិញនេះ បន្ទាប់ពីលោកគ្រូ អេ ភូថង បាននិយាយថាមានអ្នកស៊ីញ៉េកុងត្រាឱ្យសិស្សរបស់លោកទៅក្លិបដទៃដោយមិនបានសួរនាំលោកមួយម៉ាត់។ មុនពេលសិស្សលោកមិនទាន់ល្បីល្បាញ មិនបានមើលថែរក្សាឡើយ ដល់ពេលចាប់ផ្តើមល្បីមកដណ្តើមសិស្សលោកទៅចុះកុងត្រាជាមួយក្លិបផ្សេងទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkgaCBy0_AKtJnn2-L02I9TNHR-khhbdaWfccu6ycQ-ToJwtu1d5bdp9cGD1FrJ2jaPpI6eVHBLHumTxcL0NQ83gM2MexBiBTqknX2YOEGvxJCpnKpHJ8knpE_cy-DC-PFepICZkiGcuTMnd-8UYsFErHqo1cMqWZDQ8La2D-NTPE63zQInA3W3tC5/s2048/321488419_907342720429441_515541894254881815_n.jpg

លោកគ្រូ អេ ភូថង ដែលជាអតីតស្តេចប្រដាល់ស្រុកខ្មែរ និងជាម្ចាស់ក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានដាច់ចិត្តបង្ហោះសារទាំងយប់ថ្ងៃទី១ ខែមិថុនា នេះព្រោះតែបុគ្គលនោះជាអ្នកធំ តែលោកត្រូវតែដាច់ចិត្តនិយាយហើយក៏មិនឱ្យចប់ស្រួលៗដែរ។ លោក អេ ភូថង បានរៀបរាប់យ់ាងដូច្នេះថា «ថ្ងៃនេះផុសរាងយប់បន្តិចហើយទម្រាំដាច់ចិត្តហ៊ានផុស ព្រោះគេធំ ខ្ញុំ អេ ភូថង មិនដឹងអីផងហេតុអ្វីបានជាទៅស៊ីញ៉េកុងត្រាសិស្សរបស់ខ្ញុំឱ្យទៅអ្នកដទៃដោយមិនបានសួរខ្ញុំមួយមាត់? ចុះកាលពេល ៥ ទៅ ៦ ឆ្នាំមុនសិស្សខ្ញុំមិនទាន់ល្បីហេតុអីអ្នកមិនដណ្ដើមយកសិស្សខ្ញុំទៅ? ហើយអ្នកដែលទៅចុះកុងត្រាឱ្យគេនឹងកាលពីសិស្សធ្លាក់ខ្លួនមិនទាន់ល្បីហេតុអ្វីមិនមើលថែគាត់ផង? ដល់ពេលខ្ញុំសាងកេរ្តិ៍ឈ្មោះឱ្យគាត់បានល្បីហេតុអ្វីអ្នកឯងទៅស៊ីញ៉េកុងត្រាដោយមិនបានប្រាប់ខ្ញុំអីមួយមាត់ចឹង?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0UhgQ8BgnMi6aGLbJbNuT_i72yvwwkW9ViovUFXHvkI5lblNDeokDQw2AIYuXNVP4wQS_nF53nGJ8ZHz5Df_j40JG4juQdQGeVhFuaJqRiCQP1bak2vbwJVBYUkbqVxObJXypVWszMVk_Jb7RVHuJgfGNrdKqAzWkGZESHAJhXh952I85fA3gK8JX/s2048/350305646_277913191350842_7682840415536520328_n.jpg

លោក បន្តទៀតថា «ឃើញខ្ញុំតូចទាបជាងអ្នក គិតថាខ្ញុំមិនដល់មែនទេឃើញខ្ញុំមិនមាត់កុំថាខ្ញុំភ្លើឱ្យសោះ!ខ្ញុំត្រឹមតែអតីតកីឡាករជើងចាស់មួយរូបតែប៉ុណ្ណោះគ្មានខ្សែហោដូចអ្នកទេ តែសូមចេះឱ្យតម្លៃខ្ញុំផង!មិនចប់ដោយស្រួលៗនោះទេ?»។

បន្ទាប់ពីលោកគ្រូ អេភូថង បង្ហោះសារដូចនេះ អ្នកស្នេហាគុនខ្មែរ បានចូលទៅខំមិនសួរនាំព្រាតនិងចង់ដឹងកាន់តែច្បាស់ពីបញ្ហាទាំងនេះ ដោយអ្នកខ្លះក៏បានលើកឡើងថា សិស្សដែលលោកគ្រូអេ និយាយនេះ អាចសម្តៅដល់ ធឿន ធារ៉ា ព្រោះកីឡាកររូបនេះកំពុងមានឈ្មោះបោះសំឡេងលើវិស័យនេះថែមទាំងបានចូលហាត់ក្នុងក្លិបប្រដាល់គ្រូ អេ ភូថង ខ្ទង់៥ឆ្នាំហើយដែរ។ យ៉ាងណាមិញ រឿងនេះលោកគ្រូ អេ មិនទាន់បានបកស្រាយលម្អិតឡើយ ហើយអ្នកស្នេហាគុនខ្មែរកំពុងរង់ចាំការបកស្រាយបន្ថែមទៀតដូចគ្នា។

គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះ ភរិយាលោកគ្រូ អេ ភូថង អ្នកស្រី ស សុម៉ាលី បានបង្ហាញក្តីបារម្ភដល់ធឿន ធារ៉ា អាចធ្លាក់កម្លាំងស៊ូស បន្ទាប់ពីកីឡាកររូបនេះឃ្លាតឆ្ងាយពីសង្វៀនហ្វឹកហាត់ ដោយជាប់រវល់នឹងការងារសិល្បៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI_xJnwABID26xD040K6ZdGevZEQLMbOND0_pU2EyMbxY6UQd0cTqxxm2LLvo6rIHC_N4ESyv2IQsGdvm4gZ6rqzveDEBO4OVma8aoJdJd1eHysCDsoU3G0z33tsic3WyawrQCQp4k3q7aMw0R7tFCyUjaUe7sDHG98O1vqDH8fObuQX92wHv2HSZ-/s960/image_2023-06-02_10-57-49.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhitLU0NL62qimVUiLW_iQdovy8zsxOSocFiiNXiyY8J3WuSbPke60nWhrbIu5ZtB5JavEj13f9c_gFm3R0cXKKdHBmF9ifA4qcwHMabJaFiTDth0sg_a0qNyggcy3wR8OLGcPLJh0zTPT6QsIEAZA9i4s5vgAjU64hjX-B6MQTQetlh7EBxXjks1ai/s2048/image_2023-06-02_10-58-04.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmSn007cZ-afZ-CY7jshCWM8X8KNzfBnx28bnICOxiKFGi3fdt5hdIbGP96eGkmF5ZGgVXM39bkU9za1JIzFRTnhgtpbpF48XzPayjxkXcMnA2KRI5UV3eIS5mvgP7qFs5ttp2m7Lk_eNi4dCGYpjeWHkHmfsRd41ZpEl0J2AOSvB3FvvXLIwR4sHX/s738/Capture%20(9).PNG