រដ្ឋធានីជីស៊ីណូ(Chișinău)៖ ស្របពេលមេដឹកនាំក្រុងកៀវ កំពុងតែបន្ដអំពាវនាវជាថ្មី ស្នើសុំឲ្យបណ្ដាប្រទេសមានព្រំដែនជាប់ជាមួយនឹងរុស្ស៊ី ក្លាយជាសមាជិកពេញលេញរបស់អង្គការណាតូ និង សហភាពអឺរ៉ុបនោះមក ប្រធានាធិបតីបតីបារាំង ក៏បានជំរុញឲ្យមានការធានា កាន់តែខ្លាំងក្លា នៅក្នុងកិច្ចប្រជុំកកំពូលរបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លាមួយនេះ។Emmanuel Macron | Biography, Political Party, Age, Presidency, & Facts |  Britannica

សារព័ត៌មាន U.S.News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែមិថុនា ថា លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា អ៊ុយក្រែន ត្រូវតែធ្វើឲ្យប្រាកដ និង ធានាដល់សន្ដិសុខឲ្យបានមាំមួន នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ នាខែកក្កដា នៅក្នុងរដ្ឋធានីវីលនីស (Vilnius) ប្រទេសលីទុយអានី (Lithuania)។

លោកប្រធានាធិបតី ម៉ាក្រុង បានសង្កត់ធ្ងន់ ថា «រដ្ឋាភិបាលវីលនីស ត្រូវតែផ្ញើសារមួយឲ្យច្បាស់លាស់ ទៅកាន់ប្រទេសអ៊ុយក្រែន និង ប្រជាជនអ៊ុយក្រែន។ ខ្ញុំពេញចិត្ត នឹងធានាដល់សន្តិសុខឲ្យកាន់តែរឹងមាំ និង ច្បាស់លាស់»។Behind Macron's scramble to get Zelenskyy to Paris – POLITICO

លោក ម៉ាក្រុង បានថ្លែងបែបនេះ ទៅកាន់ក្រុមអ្នកកាសែត ក្រោយកិច្ចប្រជុំកំពូលរបស់មេដឹកនាំអឺរ៉ុប ចំនួន៤៧ប្រទេស នៅក្នុងប្រទេសម៉ូលដាវី។ លោកប្រធានាធិបតី បានបន្ថែម ថា គាត់នឹងជួបពិភាក្សាគ្នា លើបញ្ហានេះ ជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) នៅទីក្រុងផតស្ដាំ (Potsdam) ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៧ ខែមិថុនា។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymr Zelenskiy) ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ដល់ក្រុមអ្នកកាសែត នៅមុននេះ ថា គាត់ចង់ឲ្យមានការធានាឲ្យបានច្បាស់លាស់ ប្រសិនបើក្រុងកៀវ មិនត្រូវបានផ្ដល់ ជាសមាជិកភាពរបស់អង្គការណាតូ នៅក្នុងលក្ខខណ្ឌភ្លាមៗ។ យើងត្រូវតែផ្តល់ទស្សនវិស័យ រយៈពេលវែង ដល់អ៊ុយក្រែន។ វាជាការចាំបាច់ដែលកិច្ចប្រជុំកំពូល នៅទីក្រុងវីលនីស ត្រូវផ្ដល់នូវការធានាទាំងនេះភ្លាមៗ៕Ukraine's President Zelensky urges world leaders to tone down rhetoric on  threat of war with Russia | CNN