សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកបានព្យាយាមប្រឆាំងនឹងឥទ្ធិពលរបស់បណ្តាញសង្គមចិន ដែលនាំមុខដោយកម្មវិធី TikTok ដោយសារខ្លាចបណ្តាញសង្គមទាំងនេះបញ្ជូនព័ត៌មានអ្នកប្រើប្រាស់នៅអាមេរិកទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំង ។ ប៉ុន្តែការប្រើប្រាស់បណ្តាញសង្គមចិនរបស់ពលរដ្ឋអាមេរិកកាន់តែខ្លាំងក្លាឡើង និងគ្មានការធ្លាក់ចុះទេ ។

សារព័ត៌មាន CNBC រាយការណ៍ថា បើទោះជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សមាជិកសភា និងមន្ត្រីផ្នែកប្រមូលព័ត៌មានអាមេរិកបានព្យាយាមទប់ស្កាត់ការប្រើប្រាស់បណ្តាញសង្គមចិន ដូចជា TikTok របស់ក្រុមហ៊ុន ByteDance ដោយសារបារម្ភថា រដ្ឋាភិបាលចិននឹងស៊ើបអង្កេតពលរដ្ឋអាមេរិកតាមរយៈកម្មវិធីនេះ ប៉ុន្តែបណ្តាញសង្គមផ្សេងទៀតរបស់ចិនដែលអាមេរិកសង្ស័យថា បញ្ជូនព័ត៌មានអ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិនដែរនោះ នៅតែមានប្រជាប្រិយភាពនៅអាមេរិក ។Introducing more ways to create and connect with TikTok Now | TikTok  Newsroom

មន្ត្រីផ្នែកប្រមូលព័ត៌មាន និងក្រុមសមាជិកសភាអាមេរិកបារម្ភថា រដ្ឋាភិបាលចិននឹងយកព័ត៌មានអ្នកប្រើប្រាស់ជាពលរដ្ឋអាមេរិក ដែលបានប្រើប្រាស់បណ្តាញសង្គមចិន ដូចជា អ៊ីម៉ែល, ចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ និងព័ត៌មានប័ណ្ណបើកបររថយន្ត ។ ប្រទេសចិនមានច្បាប់សន្តិសុខជាតិ ដែលផ្តល់អំណាចដល់រដ្ឋាភិបាលអាចទទួលបានទិន្នន័យអាជីវកម្ម ប៉ុន្តែពលរដ្ឋអាមេរិកជាច្រើននាក់ដែលប្រើប្រាស់បណ្តាញសង្គមចិនមិនចាប់អារម្មណ៍រឿងនេះទេ ហើយបណ្តាញសង្គមចិននៅតែទទួលបានការពេញនិយមយ៉ាងខ្លាំងនៅអាមេរិក ។

Insider Intelligence បញ្ជាក់ថា Temu ជាកម្មវិធីរបស់ក្រុមហ៊ុន PDD Holdings របស់ប្រទេសចិន គឺជាកម្មវិធីមិនគិតថ្លៃ និងត្រូវបានគេដោនឡូតច្រើនបំផុតស្ថិតក្នុងលំដាប់ទី២ នៅលើ Apple Store កាលពីចុងខែឧសភា ឆ្នាំ២០២៣ និងស្ថិតក្នុងលំដាប់ទី១២ របស់ក្រុមអ្នកលក់រាយឌីជីថលក្នុងពេលវិស្សមកាលឆ្នាំ២០២២ ។ លើសពីនេះ ពលរដ្ឋអាមេរិកជាច្រើននាក់ចូលចិត្តប្រើកម្មវិធី Temu ហើយកម្មវិធីនេះបានវ៉ាដាច់ហាងនានា ដូចជា Kohl’s, Wayfair និង Nordstrom ។ ចំណែកកម្មវិធី CapCut និង TikTok របស់ក្រុមហ៊ុន ByteDance ស្ថិតក្នុងលំដាប់ទី៤ និងទី៥ នៅលើ Apple Store ។ រីឯកម្មវិធី Shein មកប្រទេសចិនដែរនោះ ស្ថិតក្នុងលំដាប់ទី១៤ ។Get Temu, the popular shopping app, off your phone now

ក្រៅពីនេះ ចាប់ពីចុងខែមីនា រហូតដល់ដើមខែមេសា ឆ្នាំ២០២៣ ក្រោយពីនាយកប្រតិបត្តិរបស់ TikTok បានមកស្រាយបំភ្លឺនៅចំពោះមុខសភាអាមេរិក ស្រាប់តែមានអ្នកចូលដោនឡូតកម្មវិធី Lemon8 របស់ក្រុមហ៊ុន ByteDance ជិត១លាននាក់ ជាពិសេស នៅអាមេរិក ។ កម្មវិធីនេះស្រដៀងគ្នានឹងកម្មវិធី Pinterest និង Instagram របស់ក្រុមហ៊ុន Meta ដែរ ៕ ប្រភព ៖ Bangkok biznews