គេហទំព័រ AirlineRatings.com បានចាត់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២៣នេះ ក្រុមហ៊ុនសុវត្ថិភាពអាកាសចរណ៍ និងការវាយតម្លៃផលិតផលនៅប្រទេសអូស្ត្រាលី បានចាត់ចំណាត់ថ្នាក់ក្រុមហ៊ុន Air New Zealand របស់ប្រទេសនូវែលសេឡង់ គឺជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតប្រចាំឆ្នាំ២០២៣ និងបានវ៉ាដាច់ក្រុមហ៊ុន Qatar Airways ជាម្ចាស់ជើងឯកចាស់ ។Air New Zealand Flight Information - SeatGuru

ក្រៅពីភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ក្រុមហ៊ុននេះក៏បានបំពាក់គ្រែគេងប្រណីតៗក្នុងយន្តហោះរបស់ខ្លួនផងដែរ ហើយគ្រោងផ្តល់សេវាកម្មដល់អ្នកដំណើរនៅឆ្នាំ២០២៤ ខាងមុខ ។ ចំណុចនេះហើយ គឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ទទួលបានចំណាត់ថ្នាក់ទី១ ។Revealed: Air New Zealand Boeing 787 Business Premier Luxe suites -  Executive Traveller

គណៈកម្មការចំនួន៥រូបមកពីក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងវិស័យអាកាសចរណ៍អស់រយៈពេលជាច្រើនឆ្នាំ រួមទាំងភ្នាក់ងារសុវត្ថិភាព និងនាយកដ្ឋានត្រួតពិនិត្យរបស់រដ្ឋាភិបាលនឹងប្រកាសពានរង្វាន់ «Airline Excellence Awards » តាមរយៈការវាយតម្លៃពីគេហទំព័រ AirlineRatings.com ។ គេបានវាយតម្លៃលើចំណុចសំខាន់ៗចំនួន១២ចំណុច ដូចជា រយៈពេលការហោះហើរ, មតិយោបល់របស់អ្នកដំណើរ, សមត្ថភាពរកប្រាក់ចំណេញ, ការវិនិយោគទុន, ការបង្ហាញផលិតផល និងទំនាក់ទំនងជាមួយបុគ្គលិក ជាដើម ។Skynest: Air New Zealand reveals price of new economy class sleep pods | CNN

ខាងក្រោមនេះ គឺជាឈ្មោះរបស់ក្រុមហ៊ុនអាកាសចរណ៍នានា ដែលទទួលបានចំណាត់ថ្នាក់ល្អប្រចាំឆ្នាំ២០២៣ រួមមាន ៖
1-Air New Zealand
2-Qatar Airways
3-Etihad Airways
4-Korean Air
5-Singapore Airlines
6-Qantas
7-Virgin Australia/Virgin Atlantic
8-EVA Air
9-Cathay Pacific Airways
10-Emirates
11-Lufthansa/SWISS
12-SAS
13-TAP Air Portugal
14-All Nippon Airways
15-Delta Air Lines
16-Air Canada
17-British Airways
18-JetBlue
19-Japan Airlines
20-Vietnam Airlines
21-Turkish Airlines
22-Hawaiian Airlines
23-KLM
24-Alaska Airlines
25-United Airlines

ប្រភព ៖ The standard life