លោក អួ គីមសាល អតីតបេក្ខជន Cambodian Idol រដូវកាលទី៣ បានថ្លែងប្រាប់ KBN News តាមសារអេឡិចត្រូនិច បញ្ជាក់ពីសុខភាពរបស់ខ្លួនថាពេលនេះលោកបានធូរស្បើយពីជំងឺរលាកស្រោមខួរក្បាលហើយក្រោយពីព្យាបាលមួយរយៈ។ ការព្យាបាលជំងឺនេះគឺលោកអរគុណជាពិសេសដល់សប្បុរសជននានាដែលបានជួយឧបត្ថម្ភលោកកន្លងមកពេលដឹងថាលោកធ្លាក់ខ្លួនឈឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQhtN1-MSM0KMdk6glsjWXEgBdJav1WWK3FtUyKTHahqMOgqHMbF3kgkcFqcmiRMf6jWcZPXGZmZwzSR-Nmo1gRhrHOFLJF7TaZ8hQs6NwcZpaUBdX0Q0ITuXuHbY1kkKIfEXWKtNVRrVV1DAiyCggvTrG9owcM4KNCHz3ab5cUxLfvtiiZtg_jO3c/s2015/image_2023-06-02_14-22-42.png

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា កាលពីខែមេសា ឆ្នាំ២០២៣ អតីតបេក្ខជន Cambodian Idol រដូវកាលទី៣ អួ គីមសាល ធ្វើឱ្យអ្នកលេងបណ្តាញសង្គមបង្ហាញក្តីអាណិតអាសូរយ៉ាងខ្លាំងក្រោយពីបងស្រីរបស់លោកទម្លាយវីដេអូ និងរូបភាព លោកធ្លាក់ខ្លួនឈឺធ្ងន់មានជំងឺ depression រឿងការងារ រហូតវិវត្តន៍ទៅជាជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ខណៈគ្រួសារអស់លទ្ធភាពព្យាបាលទើបដាច់ចិត្តសុំជំនួយពីសប្បុរសជន។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងនេះមានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគឱ្យលោកគ្រាន់មានថវិកាខ្លះជួយព្យាបាលជំងឺ។ បន្ទាប់ពីមានប្រាក់ ហើយសម្រាកព្យាបាលជំងឺបានមួយរយៈពេលនេះស្ថានភាពជំងឺ អួ គីមសាល បានធូរស្បើយច្រើនហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuNP9ZbnaD0fA26aW2T2i5bvPhOW7X5fHzLQh1V3ZtvlI6sFjlMycT7sEB4Uu-c3ivdEVsXOCZ1IcFxKkckJJwCCIaFJF8u28qoASrAHWK91a2kPjKIEA_kUL5oBrhp5AUWepjRobicpM-1JXevSt9F8jbNWpSk-aweQ2X3O_LxldATv8hHl8cj-Da/s2048/image_2023-06-02_14-22-37.png

ថ្លែងប្រាប់ KBN News ដោយក្តីសប្បាយចិត្ត តាមសារអេឡិចត្រូនិចកាលពីពេលថ្មីៗនេះ អួ គីមសាល បានឱ្យដឹងថាជំងឺរបស់លោកបានធូរស្បើយច្រើនហើយ ប៉ុន្តែមិនទាន់អាចបំពេញការងាររកប្រាក់មកផ្គត់ផ្គង់គ្រួសារនៅឡើយទេ។ ជាមួយគ្នានេះ អួ គីមសាល មិនភ្លេចអរគុណដល់សប្បុរសជនដែលបានជួយលោកកន្លងមក ដែលបានបរិច្ចាគឱ្យលោកទើបលោកមានថវិកាទៅមន្ទីរពេទ្យព្យាបាល។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អួ គីមសាល កំពុងរស់នៅស្រុកកំណើតនាខេត្តបាត់ដំបងជាមួយគ្រួសារ។ បន្ទាប់ពីស្ថានភាពធូរស្បើយ អតីតបេក្ខជន Cambodian Idol រូបនេះក៏បានបង្ហើរសំឡេងបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJKgm9Fc_VkS3-krJ9_ILtBp_KDL4mYcxYOi6Q_qOTytovjfLJQD6M_LhlaAWeGcJixB9YqtGdIkS29u1cKmes1dqxGPoET4qw7puVUgvklAVOaK00u3tgAMiZClCxcwZOgb7lmySZ0qMBCg78YgS3Gq4T-qYkCqnghrXfBEtFmRASWd0D3zf2TJKM/s1280/image_2023-06-02_14-22-36.png