ជប៉ុន៖ យោងតាមកំណត់ត្រាពិភពលោក Guinness ការ៉េម BYAKUYA ឬ WHITE NIGHT មានតម្លៃ ៨៧៣,០០០ យ៉េន (ស្មើនឹង ៦,២៧០ ដុល្លារ) ដែលជាប់ឈ្មោះជាការ៉េមដ៏ថ្លៃបំផុតនៅលើពិភពលោក។

នៅក្នុងការ៉េម BYAKUYA មានគ្រឿងផ្សំដូចជា ត្រកួនពណ៌សរបស់អ៊ីតាលី ផ្សិតដ៏ល្បីដែលមានតម្លៃដល់ទៅ ២លានយ៉េន (១៤.៥០០ដុល្លារ) ក្នុងមួយគីឡូ។ លើសពីនេះ BYAKUYA ក៏បានរួមបញ្ចូលនូវគ្រឿងផ្សំផ្សេងទៀតដូចជាក្រដាសមាស ឈីសថ្លៃៗចំនួនពីរ និងសាខេកាស៊ូ។Byakuya, the most expensive ice cream in the world: it costs 6,000 euros  and has ingredients you've never tried - Gearrice

នៅក្នុងភាសាជប៉ុន BYAKUYA មានន័យថា “រាត្រីពណ៌ស”។ កំពូលចុងភៅ ដែលតំណាងក្រុមហ៊ុន Cellato ដែលជាអង្គភាពផលិត និងចែកចាយការ៉េម BYAKUYA បាននិយាយថា គាត់ចំណាយពេលជាងមួយឆ្នាំកន្លះក្នុងការអភិវឌ្ឍន៍ និងពិសោធន៍ដើម្បីបង្កើតរសជាតិប្លែកសម្រាប់មុខម្ហូបនេះ។ ដូច្នេះហើយអ្នកដែលបានញ៉ាំការ៉េមថ្មីមួយនេះពួកគេបានសសើរថា “រសជាតិសម្បូរបែប និងជាការ៉េមដែលមានរសជាតិឆ្ងាញ់ជាងគេបំផុត” ។Guinness World Records Names New Most Expensive Ice Cream

ក្រុមហ៊ុនផលិតការ៉េមនិយាយថា បេសកកម្មរបស់ខ្លួនមិនត្រឹមតែបង្កើតបង្អែមថ្លៃៗប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្កើត ដំណើរផ្សងព្រេងធ្វើម្ហូប ពីការលាយបញ្ចូលគ្នានៃគ្រឿងផ្សំបែបអឺរ៉ុប និងប្រពៃណីរបស់ជប៉ុន។ គួរបញ្ជាក់ដែរថា ការ៉េម BYAKUYA មានលក់តែក្នុងប្រទេសជប៉ុននោះទេ នឹងដឹកជញ្ជូនដោយផ្ទាល់ដល់អតិថិជនដែលត្រូវការការ៉េមនេះ៕ ប្រភព៖vnexpress