តៃវ៉ាន់ ៖ សារព័ត៌មានតៃវ៉ាន់ Liberty Times រាយការណ៍ថា បណ្តាសកម្មជន និងអ្នកស្វែងរកសិទ្ធិជ្រកកោននយោបាយមកពីហុងកុងកំពុងប្រឈមនឹងការពិបាកកាន់តែខ្លាំង ក្នុងការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅតៃវ៉ាន់ ។ សារព័ត៌មាននេះបន្តថា ពួកគេអាចត្រូវស្នាក់នៅតៃវ៉ាន់កាន់តែយូរជាងមុន ទើបទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ដោយសារតៃវ៉ាន់បារម្ភថា ច្បាប់ដែលតៃវ៉ាន់បានអនុវត្តនាពេលបច្ចុប្បន្ន អាចធ្វើឱ្យពួកស៊ើបការណ៍សម្ងាត់ចិនងាយស្រួលបន្លំខ្លួនចូលមកតៃវ៉ាន់ ។Taiwan may tighten residency for Hong Kongers amid spying fears | Human  Rights News | Al Jazeera

សារព័ត៌មានតៃវ៉ាន់ Liberty Times បានចុះផ្សាយព័ត៌មាននេះកាលពីដើមខែឧសភា ឆ្នាំ២០២៣ កន្លងមក ដោយផ្អែកតាមប្រភពពីមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ម្នាក់ដែលមិនបញ្ចេញឈ្មោះថា តៃវ៉ាន់បានត្រួតពិនិត្យលើគោលនយោបាយពាក់ព័ន្ធនឹងហុងកុង និងម៉ាកាវ ហើយតៃវ៉ាន់នឹងពិចារណាបង្កើនរយៈពេលស្នាក់នៅសម្រាប់ជនភៀសខ្លួន មុនពេលពួកគេទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ គឺបង្កើនរយៈពេលពី១ឆ្នាំ ទៅ៤ឆ្នាំ ។

នៅក្រោមច្បាប់បច្ចុប្បន្ន ជនអន្តោប្រវេសន៍មួយចំនួនមកពីហុងកុង និងម៉ាកាវ បានសិទ្ធិទទួលស្នាក់នៅអចិន្ត្រៃយ៍នៅតៃវ៉ាន់ងាយស្រួលជាងជនអន្តោប្រវេសន៍មកពីប្រទេសផ្សេងទៀត ។ ពួកគេអាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅតៃវ៉ាន់យ៉ាងឆាប់រហ័ស ជាពិសេស អ្នកដែលបានរៀបការជាមួយពលរដ្ឋតៃវ៉ាន់ និងអ្នកបានរួមចំណែកប្រឹងប្រែងលើកកម្ពស់គោលនយោបាយរបស់ហុងកុង និងម៉ាកាវ ព្រមទាំងអ្នកតវ៉ាទាមទារលទ្ធិប្រជាធិបតេយ្យ និងអ្នកសុំសិទ្ធិជ្រកកោននយោបាយផងដែរ ។Taiwan Considers Tightening Residency Requirements for Hong Kong Activists  and Exiles

ទោះយ៉ាងណា តៃវ៉ាន់មិនបានបញ្ជាក់ថា ការផ្លាស់ប្តូរគោលនយោបាយនេះនឹងដំណើរការនៅពេលណាទេ ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រុងតៃប៉ិលើកឡើងថា គេនឹងវាយតម្លៃក្នុងទិដ្ឋភាពរួមសិន រួមទាំងការវាយតម្លៃពីស្ថានការណ៍សន្តិសុខជាតិ និងស្ថានការណ៍នៅហុងកុង និងម៉ាកាវ ដែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលកន្លងមក ។

ចាប់ពីខែមករា ឆ្នាំ២០២០ រហូតដល់ខែមីនា ឆ្នាំ២០២៣ មានពលរដ្ឋហុងកុងចំនួន៣២.៣៦៤នាក់ និងពលរដ្ឋម៉ាកាវចំនួន៤.៨៥៨នាក់ទទួលបានការអនុញ្ញាតឱ្យស្នាក់នៅតៃវ៉ាន់ ។ កាលពីឆ្នាំ២០២២ មានជនអន្តោប្រវេសន៍មកពីហុងកុងចំនួន៨.៩៤៥នាក់ គឺធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១ ។ ការដាក់ពាក្យស្នើសុំសិទ្ធិស្នាក់នៅតៃវ៉ាន់កាន់តែពិបាកឡើងសម្រាប់ពលរដ្ឋហុងកុង ដោយសារតៃវ៉ាន់ត្រូវបានគេបង្ខំឱ្យបិទការិយាល័យកុងស៊ុលក្រៅផ្លូវការនៅឆ្នាំ២០២១ ៕ Countries Are Opening Their Doors for Hong Kong's Exodus After China Cracks  Down With New Security Lawប្រភព ៖ The standard