Home Blog Page 1658

តើកាកកាហ្វេផ្តល់ផលប្រយោជន៍អ្វីខ្លះ ?

0

គេបានយកម្សៅកាហ្វេលីងទៅឆុងជាមួយទឹកក្តៅ ឬទឹកត្រជាក់ តាមរយៈឧបករណ៍ឆុងផ្សេងៗ ហើយក្លាយជាកាហ្វេសម្រាប់ផឹក និងបន្សល់នូវកាកកាហ្វេ ។ កាកកាហ្វេដែលឆ្លងកាត់ការប្រើប្រាស់រួចហើយ គេនឹងយកវាទៅបោះចោល ព្រោះគិតថា វាគ្មានប្រយោជន៍ទៀតទេ ។ មនុស្សភាគច្រើនបានមើលរំលងពីផលប្រយោជន៍របស់កាកកាហ្វេ ហើយវាបានក្លាយជាសំរាមដ៏ច្រើនលើសលប់ក្នុងមួយឆ្នាំៗ ។ ការយកកាកកាហ្វេទៅកែច្នៃឡើងវិញដើម្បីប្រើប្រាស់ជាប្រយោជន៍ទាំងនៅតាមលំនៅឋាន និងឧស្សាហកម្មអាចជាជម្រើសដ៏ល្អមួយ ជៀសវាងការបោះចោលក្នុងធុងសំរាម ឬកប់ក្នុងដី ឬដុតបំផ្លាញ ។

គេសង្កេតឃើញថា មានអ្នកផឹកកាហ្វេប្រមាណ១.០០០លាននាក់នៅលើពិភពលោក ហើយបន្ទាប់ពីគេបានផឹកកាហ្វេរួច មនុស្សភាគច្រើនតែងបោះកាកកាហ្វេចោលក្នុងធុងសំរាម បន្ទាប់មក គេក៏យកវាទៅកប់ក្នុងដី ឬដុតបំផ្លាញចោល ។ យើងអាចគិតមើលថា សំរាមកាកកាហ្វេនឹងមានបរិមាណច្រើនឬតិចប៉ុនណា នៅពេលយើងពិចារណាពីការផឹកកាហ្វេនៅទូទាំងពិភពលោកនៅឆ្នាំ២០២០ ដែលមានចំនួនជាង១០លានតោនឯណោះ ។coffee

បើទោះជាមនុស្សមួយចំនួនបានយកកាកកាហ្វេទៅកែច្នៃឡើងវិញសម្រាប់ជាប្រយោជន៍ជាច្រើនផ្នែកក្តី ប៉ុន្តែចាត់ទុកថាតិចតួចនៅឡើយ បើធៀបនឹងការផឹកកាហ្វេនៅទូទាំងពិភពលោក ដែលកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ។ ការបារម្ភរបស់អ្នកវិទ្យាសាស្ត្រអន្តរជាតិនៅពេលបច្ចុប្បន្ន គឺបើទោះជាកាកកាហ្វេមានផលប៉ះពាល់តិចតួចដល់បរិស្ថាន ហើយវាអាចរលាយក៏ដោយ ប៉ុន្តែបើគេយកវាទៅកប់ក្នុងដី វានឹងបញ្ចេញឧស្ម័នមេតាន ដែលជាផ្នែកមួយរបស់ឧស្ម័នផ្ទះកញ្ចក់ និងខ្លាំងជាងកាបូនឌីអុកស៊ីតរហូតដល់៣៤ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjy7NaVTRDYBQs-L17W5CI3Q_7pbq5X8RYmRjhARKWvftZ_LbgfeCDPixxuGlAxtHG73IQ39MQi0IYQGmDS7wj66gg2fDK5DOp0DOqI9XwtK7EHzpt56KVfgpDKGxc5U-_wjRxtajoZ6kiGUOcnQky3A1sTAHxxBgaJMRUIoledMOJjcd7OmPzN2To/s1024/photo_2023-05-30_10-36-55%20(2).jpg

តាមការស្រាវជ្រាវបង្ហាញថា កាកកាហ្វេផ្តល់ផលប្រយោជន៍ជាច្រើនយ៉ាងហួសពីការស្មាន ដូចជា ៖
-កាកកាហ្វេជួយថែទាំជីវជាតិដី
-គេអាចយកវាធ្វើជីដាក់ដំណាំ
-ប្រើប្រាស់កាកកាហ្វេសម្រាប់បណ្តុះផ្សិត
-ផលិតធ្យូងអនាម័យ
-ស្រូបយកក្លិនមិនល្អក្នុងទូរទឹកកក
-ជួយកម្ចាត់មូស និងសត្វល្អិតផ្សេងៗ
-ដុសខាត់ស្បែករបស់យើងដោយកាកកាហ្វេ
-លុបបំបាត់ស្នាមផ្សេងៗនៅលើគ្រឿងសង្ហារិមhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrXfFAbfrRD1osdcP6FGnldloumcu0GvrGovd1Sb9sVa6io47uaD4QF0SEV1Rddt200tPadVNkJV-RTa654J7hM2mlkExgRQszzjX2eNzutbVAQSNa8Vs2Gm8ashHHIAKlhgsR33a6T0kEppfBuEt0Cfiqm_N9TiMOjyFTlTfCrChGYVrfnOpbAqD5/s1024/photo_2023-05-30_10-36-55.jpg
ប្រភព ៖ bangkokbiznews

មូលហេតុនៃការ«វិលមុខ»ញឹកញាប់ និងដំណោះស្រាយចំនួន ០៧

0

ការក្រោកពីដំណេក ការដួលសន្លប់ ការក្រឡេកមើលទៅក្រោយយូរហើយវិលមុខ ឬស្រាប់តែមានអារម្មណ៍ថាផ្ទះវិលជាដើម ទាំងអស់នេះគឺជាការវិលមុខ ដែលជាសញ្ញាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកនៅពេលក្រោយ។ វាក៏មានគ្រោះថ្នាក់ផងដែរសម្រាប់មនុស្សចាស់ដែលអាចជួបឧបទ្ទវហេតុដូចជាការដួល លើកម្រាលឥដ្ឋ រឺក្នុងបន្ទប់ទឹក ការធ្លាក់ពីលើកៅអី ជណ្តើររហូតដល់របួស ពិការ ទៀតផង។Feeling dizzy? This could be the reason | Lifestyle News,The Indian Express

មូលហេតុនៃការវិលមុខ បណ្ឌិត សាមុត ចុងវិសាន សាស្ត្រាចារ្យនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Siriraj Hospital បាននិយាយថា “ការវិលមុខរបស់មនុស្សកើតចេញពីប្រព័ន្ធតុល្យភាពក្នុងរាងកាយដែលមិនមានតុល្យភាព។ ប្រព័ន្ធគ្រប់គ្រងតុល្យភាពរាងកាយមាន ៤ ប្រព័ន្ធ៖ ប្រព័ន្ធតុល្យភាពត្រចៀកខាងក្នុង ប្រព័ន្ធមើលឃើញ ប្រព័ន្ធប្រសាទ និងសាច់ដុំរួម ហើយក៏មានប្រព័ន្ធសំខាន់ៗ ពោលគឺប្រព័ន្ធខួរក្បាល ដែលត្រូវតែដំណើរការដោយសុខដុមរមនា ប្រសិនបើប្រព័ន្ធណាមួយមិនសមតុល្យ អាចធ្វើឱ្យយើងវិលមុខ។ ការវិលមុខអាចបណ្តាលមកពីមូលហេតុមួយចំនួនដូចខាងក្រោម៖
-សម្រាកមិនគ្រប់គ្រាន់
-កង្វះលំហាត់ប្រាណទៀងទាត់
-ភាពស្លេកស្លាំង
-មានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម លើសឈាម ជំងឺបេះដូង ខ្លាញ់ក្នុងឈាមខ្ពស់ជាដើម
-អ្នកមានជំងឺ calcification នៅក្នុងត្រចៀកខាងក្នុង ឬវិលមុខពេលផ្លាស់ប្តូរទីតាំង
-ភាពមិនប្រក្រតីនៃត្រចៀកខាងក្នុង ឬសារធាតុរាវមិនស្មើគ្នានៅក្នុងត្រចៀក វិលមុខ ចង្អោរ និងងាយបាត់បង់តុល្យភាពនៃរាងកាយ។Lightheaded? Top 5 reasons you might feel woozy - Harvard Health-ដុំសាច់នៃសរសៃប្រសាទតុល្យភាព ឬសរសៃប្រសាទ auditory អាចមានវិលមុខ ជាមួយនឹងសំលេងរំខាននៅក្នុងត្រចៀក
-រលាកត្រចៀកខាងក្នុង នឹងវិលមុខជាច្រើនថ្ងៃ ប្រសិនបើស្ថានភាពធ្ងន់ធ្ងរ ការបាត់បង់ការស្តាប់អាចកើតឡើង។
-សរសៃប្រសាទ vestibular នៅក្នុងត្រចៀក បណ្តាលឱ្យវិលមុខអស់រយៈពេលជាច្រើនថ្ងៃផងដែរ។
-ការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់ដល់ខួរក្បាល
វិធីកាត់បន្ថយការវិលមុខ
-គេងឱ្យបានគ្រប់គ្រាន់
-ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
-ផ្លាស់ប្តូរឥរិយាបថយឺតៗ ដោយមិនងាក ក្រោកពីឥដ្ឋ ពីកៅអី ចេញពីគ្រែ បង្វែរក្បាលរបស់អ្នកយ៉ាងលឿន
-កាត់បន្ថយការជក់បារី និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង រួមទាំងកាហ្វេផងដែរ
-ផឹកទឹកឱ្យបានច្រើន
-ព្យាយាមកាត់បន្ថយភាពតានតឹង និងការថប់បារម្ភរបស់អ្នក
-ក្នុងអំឡុងពេលនៃការវិលមុខញឹកញាប់ ជៀសវាងកន្លែងគ្រោះថ្នាក់ ដូចជាការបើកបរ ការឡើងកម្ពស់ជាដើម
ប្រសិនបើវិលមុខញឹកញាប់ ហើយមិនដឹងពីមូលហេតុពិតប្រាកដ គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យឱ្យបានហ្មត់ចត់៕Neurological Disorders That Cause Dizziness | Foothills Neurology

ទីក្រុងទេសចរណ៍ដែលត្រូវបានគេបំភ្លេចចោលក្នុងប្រទេសអ៊ីតាលី

0

បរទេស៖ យោងតាមការស្ទង់មតិរបស់អ្នកជំនាញចំនួន ១៧៥ នាក់នៅក្នុងឧស្សាហកម្មទេសចរណ៍បង្ហាញថា ទីក្រុង Bologna នៃប្រទេសអ៊ីតាលី គឺជាគោលដៅទាក់ទាញបំផុត ប៉ុន្តែមានមនុស្សតិចណាស់ដែលចាប់អារម្មណ៍ទីក្រុងនេះ។
លោក Tom Marchant ស្ថាបនិកក្រុមហ៊ុន Black Tomato ដែលជាក្រុមហ៊ុនឯកទេសរៀបចំដំណើរទេសចរណ៍ប្រណិតៗ បានអត្ថាធិប្បាយថា Bologna “ហៀបនឹងក្លាយទៅជាទីក្រុងដែលត្រូវបានគេបំភ្លេចចោលក្នុងប្រទេសអ៊ីតាលី” ដោយមិនដឹងមូលហេតុ។Bologna, Italy: The medieval city with the world's longest portico

បច្ចុប្បន្នទីក្រុង Bologna មានកន្លែងទេសចរណ៍សំខាន់ៗជាច្រើនដូចជា អាហារប្រណិតៗ, ស្ថាបត្យកម្ម, ប្រវត្តិសាស្រ្ត, សិល្បៈ, តន្ត្រី, សណ្ឋាគារទំនើបៗ, និងទេសភាពប្លែកៗ…។ អ្នកទស្សនាអាចចំណាយពេលរុករកទីផ្សារបើកចំហរ ឬ pastifici (ហាងប៉ាស្តា) ដែលលាក់ខ្លួននៅតាមដងផ្លូវ។ ភ្ញៀវក៏គួរតែទៅទស្សនាភោជនីយដ្ឋានដែលបានបង្កើតមុខម្ហូបល្បីៗលើពិភពលោកដូចជា pasta Bolognese, Tortellini ជាដើម។35 Top Things To do In Bologna Italy + Emilia Romagna Map | Our Reviews

បើនិយាយពីស្ថាបត្យកម្ម និងប្រវត្តិសាស្ត្រទីក្រុង Bologna ត្រូវបាន UNESCO ទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោកដែលមានច្រកចូលប្រហែល ៦១ គីឡូម៉ែត្រ នឹងជាប្រភេទផ្លូវដើរគ្របដណ្ដប់ដោយ verandas ដែលមានរូបរាងច្រើនក្នុងប្រទេសក្រិកបុរាណ។ លើសពីនេះទៀតទីក្រុង Bologna គឺជាគោលដៅ “ដែលអាចដើរបានពេញលេញ” ប្រកបដោយសុវត្ថិភាព ដែលជួយភ្ញៀវទេសចរសន្សំប្រាក់លើការជួលរថយន្ត។ ប្រជាជននៅ Bologna មានភាពរួសរាយរាក់ទាក់ណាស់។ កន្លែងស្នាក់នៅមានអត្រាបន្ទប់ជាមធ្យមតិចជាង ២០០ ដុល្លារក្នុងមួយយប់ នេះបើយោងតាមកម្មវិធីស្វែងរកការធ្វើដំណើរ Kayak ៕The best things to do in Bologna19 Top Places to See & Best Things to Do in Bologna, Italy (+Map)Things To Do in Bologna – Bologna Guide ប្រភព៖vnexpress

ឥណ្ឌូណេស៊ីនឹងបាត់បង់តំណែងជាប្រទេសមានពលរដ្ឋច្រើនលំដាប់ទី៤ លើពិភពលោក

0

ប្រទេសឥណ្ឌូណេស៊ី ៖ នៅឆ្នាំ២០៤៥ ឥណ្ឌូណេស៊ីនឹងបាត់បង់តំណែងជាប្រទេសមានពលរដ្ឋច្រើនលំដាប់ទី៤ នៅលើពិភពលោក ដោយសារអត្រាកំណើតក្នុងប្រទេសនេះបានធ្លាក់ចុះជាបន្តបន្ទាប់ ។

តាមលទ្ធផលស្ទង់មតិកាលពីពេលថ្មីៗនេះ ដែលធ្វើរួមគ្នារវាងក្រសួងផែនការអភិវឌ្ឍន៍ជាតិ និងការិយាល័យស្ថិតិជាតិរបស់ឥណ្ឌូណេស៊ីបញ្ជាក់ថា អត្រាកំណើនពលរដ្ឋឥណ្ឌូណេស៊ីនឹងធ្លាក់ចុះពី១,១៧% នៅឆ្នាំ២០២២ មកស្មើត្រឹម០,៤% នៅឆ្នាំ២០៤៥ ។ គេរំពឹងថា ប្រទេសឥណ្ឌូណេស៊ីនឹងមានពលរដ្ឋស្មើត្រឹមតែ៣២៤លាននាក់ប៉ុណ្ណោះ ។Photo of the Moment: A Crowd in Motion, Bali — Vagabondish

កាលពីឆ្នាំ២០២០ ឥណ្ឌូណេស៊ីធ្លាប់ជាប្រទេសដែលមានចំនួនពលរដ្ឋច្រើនស្ថិតក្នុងលំដាប់ទី៤ នៅលើពិភពលោក ។ ទោះយ៉ាងណា នៅឆ្នាំ២០៤៥ គេរំពឹងថា ប្រទេសឥណ្ឌូណេស៊ីនឹងស្ថិតក្នុងលំដាប់ទី៦ ហើយលំដាប់ទី៤ និងទី៥ នឹងបានទៅប្រទេសនីហ្សេរីយ៉ា និងប៉ាគីស្ថាន ។Indonesia: Regulations will severely impede internet freedom - ARTICLE 19

លោក Suharso Monoarfa រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិលើកឡើងថា កំណើនពលរដ្ឋឥណ្ឌូណេស៊ីបានធ្លាក់ចុះជារៀងរាល់ឆ្នាំ ហើយកំណើនជាមធ្យមក្នុង១ឆ្នាំ ស្មើត្រឹម០,៦៧% ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៥០ ។ នេះឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរនៃចំនួនពលរដ្ឋដ៏ច្រើនដែលកំពុងកើតឡើងនៅលើពិភពលោក ជាពិសេស នៅប្រទេសមានប្រាក់ចំណូលមធ្យម ហើយប្រាក់ចំណូលរបស់ពលរដ្ឋបានផ្លាស់ប្តូរ និងមានអត្រាកំណើតធ្លាក់ចុះ ។Jakarta, the City Where Nobody Wants to Walk - The New York Times

ក្រៅពីនេះ គេរំពឹងថា សមាមាត្រចំនួនពលរដ្ឋឥណ្ឌូណេស៊ី ដែលមានអាយុច្រើនជាង៦៥ឆ្នាំ នឹងកើនឡើង១៤,៦% នៅឆ្នាំ២០៤៥ ពី៦,២% នៅឆ្នាំ២០២០ ។ ជាមួយគ្នានេះ សមាមាត្រចំនួនពលរដ្ឋវ័យធ្វើការ ដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់៦៤ឆ្នាំ នឹងធ្លាក់ចុះមកស្មើ៦៥,៨% ពី៦៩,៣% ក្នុងរយៈពេលដូចគ្នា ៕ ប្រភព ៖ AEC connect

ពេជ្រ វត្តីសារ៉ាវឌ្ឍី និងតារាប្រុស មីយ៉ាន់ម៉ា កាន់តែស្និទ្ធគ្នាខ្លាំងដូចស្រមោចនិងស្ករ

0

អ្នកគាំទ្រកំពុងតែជ្រួលច្របល់ និងចាប់គូឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង តារាសម្តែងប្រុសមីយ៉ាន់ម៉ា Paing Takhon មានទំនាក់ទំនងលើសពីដៃគូសម្តែង បន្ទាប់ពីអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលគ្នាខ្លាំងដូចមនុស្សស្គាល់គ្នាយូរមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេហ៊ានញុំាបង្អែមស្លាបព្រាតែមួយជាមួយគ្នាទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPHppnlMl0uiEMc-URZWWdo8y05uPont_X02nieFky3yE5MuBaYSI4gHhVt-0md2_8YFd2QZWbhChhgAHQ28HyM18yRNEm9DC-pzPQxycK80ZWs29CU6Qml2J80FiW3qdih56pZEDsev4NJqeT4QrJ4eJbFuNPum3miJLXCje9m0-t0SLAgGculh_y/s900/347255565_167510256279223_2474725370352149015_n.jpg

អ្នកលេងបណ្តាញសង្គមមួយចំនួនជ្រាបមកហើយថា តារាសម្តែងរូបសង្ហា Paing កំពុងស្ថិតនៅប្រទេសកម្ពុជា ដើម្បីថតខ្សែភាពយន្តមានចំណងជើងថា «ប្រុសលក់ខ្លួន» ពីផលិត LD ដែលរឿងនេះសហការ៣ប្រទេសរួមគ្នារួមមាន កម្ពុជា មីយ៉ាន់ម៉ា និងថៃ ប្រមូលផ្តុំដោយតួអង្គល្បីៗជាច្រើន ខណៈតួអង្គសំខាន់រឿងនេះគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Paing Takhon និងតារាប្រុស ខាត់ វៃហាំង។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់នោះគឺកាយវិការយកចិត្តទុកដាក់រវាង ពេជ្រ វត្តី និងតារាប្រុសមីយ៉ាន់ម៉ា ស្និទ្ធស្នាលគ្នាខ្លាំងណាស់ទោះពួកគេទើបតែរួមការងារជាមួយគ្នាលើកដំបូងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkTVv_XTwGToTZyCEAPDHD0cGm2xfFdq768XqN3qCAL79zsby8fY9x1sPVyQ5BPQpj5jKbGF619cUyrokXQQoE6Rt1YV0INp27TeIJu_NL6zyBQJvoBzkcpR88wwUUaFnJMFmjwwWTphpnv6UoXb52V_MRfwWd-8gTnkMH0pJD8gDpO_iO3ZZgFBdQ/s960/348826399_184564014172529_4571588005837711023_n.jpg

តាមរយៈវីដេអូដែលចែករំលែកនៅលើបណ្តាញសង្គម អ្នកគាំទ្របានឃើញកាយវិការតួឯកប្រុស ស្រី ពីររូបខាងលើនេះយកចិត្តទុកដាក់ជាមួយគ្នាខ្លាំងទោះបីការថតដំបូងមានភាពអៀនគ្នាទៅវិញទៅមកពិតមែន ប៉ុន្តែបន្ទាប់ពីថតគ្នាជាមួយគ្នាយូរ វត្តី និង Paing សិ្នទ្ធគ្នាដូចស្រមោចស្ករ បេះពីគ្នាមិនចង់ចេញ ផ្អែមល្អែមជាមួយគ្នាណាស់ទោះមិនស្ថិតនៅសាច់រឿងការសម្តែងក៏ដោយ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗនោះ មានវីដេអូខ្លីមួយបានបង្ហាញពីសកម្មភាព ពេជ្រ វត្តី បញ្ចុកបង្អែមតារាប្រុស Paing Takhon ដោយផ្ទាល់ ហើយថែមទាំងយកស្រាបពា្រដែលបញ្ចុករួចនោះមកញុំាំខ្លួនឯងទៀតផង រួមទាំងសកម្មភាពស្និទ្ធស្នាលគ្នាជាច្រើនទៀត។

ការបញ្ចេញសកម្មភាពយកចិត្តទុកដាក់គ្នានេះហើយ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិយោបល់ជាច្រើនច្រណែនអ្នកទាំងពីរយ៉ាងខ្លាំងព្រមទាំងនិយាយទៀតថា លើសជាតិស្ករអ្នកមើលហើយ។ លើសពីនេះ អ្នកគាំទ្រ ក៏ចង់ឱ្យអ្នកទាំងពីរលើសពីមិត្តភក្តិ ដៃគូសម្តែង ក៏បានព្រោះពួកគេមើលទៅពិតជាសមគ្នាណាស់បើស្រលាញ់គ្នាក្រៅឆាកក៏ល្អស្រីស្អាតប៉ះប្រុសសង្ហា៕

@cherry_cherry8

ឪ!!ហ្អើយគេបញ្ចុកបង្អែមគ្នាទៀត ហើយស្លាបព្រាមួយ២នាក់ទៀតខ្ញុំប៉ាចណ្ឌជំនួស????#pichvoteysaravody❤️ #pichy #missgrandcambodia #missgrandinternational

♬ Ngakak – Mas Gombal

@chanry480

ច្រណែនម៉ែតីណាស់????????ឡើងsweetម៉ងហា៎????????????#cambodiafan???????? #pichvoteysaravody #missgrandcambodia2022 #missgrandinternational2022 #paingpichម្តង???? #fyp #fypシ

♬ ស្រដៀងសង្សារ – Nevrmind – Khemrak Sereymun

@fanpichvatey222

sweet ណាស់លោកអើយ #pichvoteysaravody #missgrandcambodia2022 #pichy???? @Pich Votey Saravody

♬ Hhuwaaaaaahaa – Anas m

ជនជាតិស៊ែបនៅកូសូវ៉ូ ផ្ទុះតវ៉ាយ៉ាងខ្លាំង ធ្វើឲ្យកងកម្លាំងណាតូជាច្រើននាក់រងគ្រោះថ្នាក់

0

រដ្ឋធានីប៊្រីស្ទីណា (Pristina)៖ កងកម្លាំងរក្សាសន្ដិភាពរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ជាច្រើននាក់ បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា ជាមួយនឹងក្រុមអ្នកតវ៉ារបស់ជនជាតិស៊ែប នៅភាគខាងជើង ប្រទេសកូសូវ៉ូ។25 NATO-Led Peacekeepers Injured in Kosovo in Clashes With Serbs
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ថា កងទ័ពរក្សាសន្ដិភាពរបស់អ៊ីតាលី និង ហុងគ្រី នៃអង្គការណាតូ ចំនួន ២៥នាក់ បានរងរបួស ក្រោយមានការការប៉ះទង្គិចគ្នា ជាមួយនឹងក្រុមអ្នកតវ៉ាជនជាតិស៊ែប (Serb) កំពុងតែការពារសាលាក្រុងចំនួន៣ នៅភាគខាងជើង ប្រទេសកូសូវ៉ូ (Kosovo) ខណៈប្រធានាធិបតី ស៊ែប បានដាក់ពង្រាយកម្លាំងទាហាន ឲ្យស្ថិតក្នុងការប្រុងជើងការប្រយុទ្ធ នៅក្នុងកម្រិតដ៏ខ្ពស់បំផុត។NATO soldiers injured in Kosovo clashes with Serb protesters | Protests  News | Al Jazeera

ការផ្ទុះអំពើហិង្សា កាលពីថ្ងៃចន្ទ បាននាំឲ្យមានការថ្កោលទោស ពីកងកម្លាំងរក្សាសន្តិភាពកូសូវ៉ូ ដឹកនាំដោយអង្គការណាតូ ហៅកាត់ KFOR ក្រោយពេលអភិបាលក្រុង ជាជនជាតិភាគតិចអាល់បានី បានចូលកាន់តំណែង នៅតំបន់ភាគខាងជើងរបស់ប្រទេសកូសូវ៉ូ ដោយមានជនជាតិស៊ែប ភាគច្រើន រស់នៅ បន្ទាប់ពីពួកគេបានធ្វើពហិការបោះឆ្នោត។NATO soldiers injured in Kosovo clashes with Serb protesters

កងកម្លាំងរក្សាសន្ដិភាពកូសូវ៉ូ នៃអង្គការណាតូ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ស្របមានការប្រឆាំងនឹងការប្រមូលផ្តុំគ្នាយ៉ាងសកម្មបំផុត នៃហ្វូងមនុស្សនោះ កងទ័ពជាច្រើននាក់របស់អ៊ីតាលី និង ហុងគ្រី នៃកងកម្លាំងថែរក្សាសន្ដិភាពកូសូវ៉ូរបស់អង្គការណាតូ បានក្លាយជាកម្មវត្ថុ នៃការវាយប្រហារ។ កងទ័ពរបស់អង្គការណាតូ ជាច្រើននាក់ បានរងរបួស ដោយខ្លះបានបាក់ឆ្អឹង និង ខ្លះទៀត រលាករលាត់ស្បែក ដោយសារតែការបំផ្ទុះនូវឧបករណ៍ដុតផ្សេងៗទៀត»។25 NAT0-led peacekeepers injured in Kosovo in clashes with Serbs outside  municipal building | Nation | kdhnews.com

លោកស្រី វីចូសា អូស្មានី (Vjosa Osmani) ប្រធានាធិបតីកូសូវ៉ូ បានចោទប្រកាន់ ទៅលើសមភាគីស៊ែប លោក អាឡិកសាន់ដា វូស៊ីក (Aleksandar Vucic) ជាអ្នកនៅពីក្រោយការបង្កអស្ថិរភាព នៅក្នុងប្រទេសរបស់លោកស្រី។

លោកប្រធានាធិបតីកូសូវ៉ូ បានសរសេរ នៅលើបណ្ដាញសង្គម ថា «រចនាសម្ព័ន្ធដោយខុសច្បាប់របស់ស៊ែប កំពុងតែប្រែក្លាយទៅជាក្រុមឧក្រិដ្ឋជន វាយប្រហារមកលើប៉ូលិសកូសូវ៉ូ មន្រ្តី KFOR និង អ្នកកាសែត។ អ្នកអនុវត្ដតាមបញ្ជារបស់ប្រធានាធិបតីស៊ែប លោក វូស៊ីក ចំពោះការបង្កអស្ថិរភាព នៅតំបន់ភាគខាងជើង នៃប្រទេសកូសូវ៉ូ ត្រូវតែប្រឈមមុខតាមផ្លូវច្បាប់»។Serbian Border Troops on High Alert After Ethnic Clashes Inside Kosovo

លោក អាឡិកសាន់ដា វូស៊ីក ប្រធានាធិបតីស៊ែប បានអះអាង ថា ជនជាតិស៊ែប ចំនួន៥២នាក់ បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នានោះ ហើយក្នុងចំណោមពួកគេទាំងនោះ មានចំនួន៣នាក់ រងរបួសធ្ងន់។

លោក មីឡូស វូសេវិក (Milos Vucevic) រដ្ឋមន្រ្ដី ក្រសួងការពារជាតិស៊ែប បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ថា លោកប្រធានាធិបតី វូស៊ីក ក៏ជាអគ្គមេបញ្ជាការ នៃកងកម្លាំងស៊ែប បានដាក់ពង្រាយកងទ័ព ឲ្យត្រៀមលក្ខណៈប្រយុទ្ធ នៅក្នុងកម្រិតខ្ពស់បំផុត។Kosovo: NATO troops clash with ethnic Serb protesters - World News

សហព័ន្ធន៍យូហ្គោស្លាវី ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់សហភាពសូវៀត ខណៈប្រទេសមហាអំណាចកំពូលខាងកុម្មុយនិស្ដមួយនេះ បានដួលរលំ នៅក្នុងឆ្នាំ១៩៩១ ហើយរដ្ឋជាចំណុះចំនួន១៥ ក៏បានប្រកាស អំពីឯករាជភាពរៀងៗខ្លួន។ ជាមួយគ្នានេះដែរ សហព័ន្ធន៍យូហ្គោស្លាវី ក៏បានដួលរលំទៅវិញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩២ ហើយបណ្ដារដ្ឋជាចំណុះក៏បានប្រកាស អំពីឯករាជភាពរៀងៗខ្លួនផងដែរ រួមមាន បូស្នៀហ៊ើរហ្សេហ្គោវីណា (Bosnia and Herzegovina) ក្រូអាត ម៉ុងតេណេហ្គោ ម៉ាសេដូណាខាងជើង ស៊ែប៊ី ស្លូវេនី ហើយកូសូវ៉ូ ដែលបានប្រកាសឯករាជ្យ កាត់ផ្ដាច់ចេញពីប្រទេសស៊ែប៊ី នៅក្នុងឆ្នាំ២០០៨។NATO urges Kosovo to ease tensions with Serbia after clashes | Conflict  News | Al Jazeera

ដោយឡែក កងរក្សាសន្តិភាពរបស់អង្គការ NATO បានដាក់ពង្រាយ នៅក្នុងខេត្តកូសូវ៉ូ ក្រោយពេលបើកយុទ្ធនាការទម្លាក់គ្រាប់បែករបស់អង្គការណាតូ នៅក្នុងឆ្នាំ១៩៩៩ ដោយបានបណ្តេញយោធា និង ប៉ូលិសសន្តិសុខរបស់ប្រទេសស៊ែប៊ី ចេញពីកូសូវ៉ូ ហើយបានបញ្ចប់នូវយុទ្ធនាការដ៏ឃោរឃៅ ប្រឆាំងនឹងពួកឧទ្ទាមជនជាតិភាគតិចរបស់អាល់បានី៕

ហ្លួងព្រះបាង បានក្លាយជាទីក្រុងបេតិកភណ្ឌពិភពលោកដ៏ស្រស់ស្អាត

0

ប្រទេសឡាវ៖ រាជធានីបុរាណហ្លួងព្រះបាង ស្ថិតនៅខាងជើង លើឧបទ្វីបដែលបង្កើតឡើងដោយទន្លេមេគង្គ ទន្លេណាំខាន់ និងស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ជាប់នឹងខេត្តស្ទឹងត្រែង ព្រះវិហារ និងរតនគិរី។ នៅខែធ្នូ ឆ្នាំ១៩៩៤ កន្លែងនេះត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។ នៅក្នុងខែឧសភា ឆ្នាំ២០២៣ នេះ ទស្សនាវដ្ដីទេសចរណ៍អាមេរិក CnTraveller បានបញ្ចូលរាជធានីបុរាណហ្លួងព្រះបាង ចូលក្នុងបញ្ជីទីក្រុងតូចៗដ៏ស្រស់ស្អាតបំផុតទាំង ៥០ នៅលើពិភពលោក។Luang Prabang | Trails of Indochina

ហ្លួងព្រះបាងគឺជាគំរូដ៏ល្អមួយនៃការរួមផ្សំនៃស្ថាបត្យកម្មប្រពៃណី និងស្ថាបត្យកម្មអាណានិគម។ ទេសភាពនៃទីក្រុងនេះត្រូវបានវាយតម្លៃថា “មានតែមួយគត់ និងត្រូវបានថែរក្សាយ៉ាងល្អ” ដោយអង្គការយូណេស្កូ។ អគារបុរាណភាគច្រើនមានរចនាសម្ព័ន្ធដោយឈើ ប្រាសាទជាច្រើនត្រូវបានតុបតែងលម្អដោយចម្លាក់ ផ្ទាំងគំនូរ និងការស្រោបមាស។18 Best Things to Do in Luang Prabang - What is Luang Prabang Most Famous  For? – Go Guides

កន្លែងដែលភ្ញៀវទេសចរចូលទស្សនាច្រើនជាងគេគឺវត្ត Xieng Thong ដែលមានអាយុកាលតាំងពីសតវត្សទី ១៦ រួមទាំង សារមន្ទីរព្រះបរមរាជវាំង វត្តមន្នីលោម វត្តវិសួនណារ័ត្ន និងភ្នំភូស៊ី។ ភូស៊ី គឺជាភ្នំដ៏ពិសិដ្ឋមួយ ស្ថិតនៅកណ្តាលក្រុង ដែលជាភ្នំសម្រាប់ធ្វើពិធីសាសនា ដើម្បីបញ្ចៀសពីវិញ្ញាណអាក្រក់ ដែលរំខានដល់ការរស់នៅរបស់មនុស្ស។18 Best Things to Do in Luang Prabang - What is Luang Prabang Most Famous  For? – Go Guides ភ្ញៀវទេសចរនៅទីនេះត្រូវបានទាក់ទាញដោយបរិយាកាសស្ងប់ស្ងាត់និងភាពរួសរាយរាក់ទាក់របស់ប្រជាជន។ មុខម្ហូបដ៏ល្បីប្រចាំទីក្រុងបុរាណនេះគឺ Aur Lam (សម្លក្រាស់ធ្វើពីឱសថ សាច់ ពងទា) Jaew Bong (ទឹកជ្រលក់ហឹរ និងស្បែកក្របី) និង Khai Pan (សារាយសមុទ្រចៀនជាមួយល្ង និងខ្ទឹមស)។The Main Street in Luang Prabang, Laos Editorial Image - Image of tourism,  travel: 66857120បទពិសោធន៍ដ៏ល្អបំផុតនោះ គឺការសង្កេតមើលពិធីបុណ្យទាននាពេលព្រឹករបស់ប្រជាជននៅទីក្រុងហ្លួងព្រះបាង។ នៅពេលព្រលឹម ព្រះសង្ឃដើរជុំវិញទីក្រុងជាជួរដើម្បីបិណ្ឌបាត គ្រឿងបូជារបស់ប្រជាពលរដ្ឋមានដូចជា អង្ករដំណើប ផ្លែឈើ ឬអាហារសម្រន់ផ្សេងៗទៀតតាមប្រពៃណីសាសនារបស់ពួកគេ៕Luang Prabang: Bars and Nightlife in a Peaceful City - Tily Travels

ប្រពៃណាស់! ថវិការបានមកពីការធ្វើទូត​សុច្ឆន្ទៈ​​ក្រុមហ៊ុន​អាកាសចរណ៍​​ អ្នកនាងស្រួង ភាវី នឹងយកមកប្រើប្រាស់ក្នុង​កិច្ចការ​សប្បុរសធម៌ទាំងអស់

0

កាលពីពេលថ្មីៗនេះ ម្ចាស់មេដាយមាសសុីហ្គេម២០២៣ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម អ្នកនាងស្រួង ភាវី  បានក្លាយជាទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុនអាកាសចរណ៍​ ស្កាយ​អង្គរ​ SKY ANGKOR។

នៅក្នុងការធ្វើជាទូត​សុច្ឆន្ទៈ​ អ្នកនាងស្រួង ភាវី  បានបញ្ជាក់ថា៖”ការ​ចុះ​កុងត្រា​នេះ​ខ្ញុំ​មិន​យក​ប្រាក់​សម្រាប់​ខ្លួន​ឯង​ទេ​ គឺ​ខ្ញុំ​បាន​បង្វិល​ទៅ​ជា​កិច្ចការ​សប្បុរសធម៌​វិញ​”។May be an image of 2 people, aircraft and text

យោងទៅតាមការបង្ហោះនៅលើទំព័រផ្លូវការរបស់អ្នកនាងបានឱ្យដឹងថា៖”សូម​ជម្រាប​ពុក​ម៉ែ​បងប្អូន​!

នាង​ខ្ញុំ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ ស្កាយ​អង្គរ​ SKY ANGKOR ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​។

ការ​ចុះ​កុងត្រា​នេះ​ខ្ញុំ​មិន​យក​ប្រាក់​សម្រាប់​ខ្លួន​ឯង​ទេ​ គឺ​ខ្ញុំ​បាន​បង្វិល​ទៅ​ជា​កិច្ចការ​សប្បុរសធម៌​វិញ​។ គឺ​ថា​ប្រសិន​បើ​ខ្ញុំ​ត្រូវ​មាន​កិច្ចការ​សប្បុរសធម៌​ត្រូវ​ធ្វើ​ ឬ​មាន​ប្អូន​ៗ​ ក៏​ដូចជា​ប្រជាជន​ខ្មែរ​យើង​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ ហើយ​ត្រូវ​បាន​អង្គការ​សប្បុរសធម៌​របស់​នាង​ខ្ញុំ​ធានា​ពួកគាត់​មក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​កូរ៉េ​ គឺ​មិន​តម្រូវ​ឱ្យ​យក​ប្រាក់​ពី​ពួកគាត់​ឡេីយ​។ ការ​ស្នើ​លក្ខខណ្ឌ​របស់នាង​ខ្ញុំ​នេះ​ គឺ​បាន​ខាង​ក្រុមហ៊ុន​ទទួល​យល់​ព្រម​ដោយ​សេចក្ដី​សោមនស្ស​រីករាយ​ទាំង​អស់​គ្នា​។ ខ្ញុំ​មាន​ខ្លួន​តែ​មួយ​ រាល់​កិច្ចការ​ដែល​ខ្ញុំ​ទទួល​ធ្វើ​ទាំង​អស់​គឺ​ជា​អម្រែក​ដ៏​ធំធេង​ ប៉ុន្តែ​ការ​លះបង់ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​វា​មាន​តម្លៃ​ធំធេង​ពេក​សម្រាប់​ប្រទេស​ក៏​ដូចជា​ប្រជាជន​ខ្ញុំ​ ទេីប​ធ្វើ​ឱ្យ​ខ្ញុំ​ញញឹម​ទទួល​ធ្វើ​ទាំង​ដឹង​ថា​វា​ជា​អម្រែក​ដ៏​ធំធេង”។

បច្ចុប្បន្ន អ្នកនាង ស្រួង ភាវី មានមូលនិធិសប្បុរសធម៌​មួយរបស់ខ្លួន ដែលតែងតែជួយកុមារកម្ពុជារាប់ពាន់នាក់ ដែលមានជីវភាពខ្វះខាត ឬមានជំងឺប្រចាំកាយជាដើម។

សូមរំលឹកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេសម្រាប់អ្នកនាង ស្រួង ភាវី ក្នុងកិច្ចការមនុស្សធម៌នោះ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកនាង ក៏បាននាំយកថវិការដែលបានមកពីការឈ្នះព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ ទៅបរិច្ចាកជួយដល់កុមារកម្ពុជាផងដែរ៕May be an image of 1 person and textMay be an image of 3 people and text

ចេញហើយៗ! តម្លៃសំបុត្រចូលទស្សនាការប្រកួតឥណ្ឌូនេសុី ប៉ះជាមួយអាហ្សង់ទីន

0

កាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់ឥណ្ឌូនេសុី (PSSI) បានប្រកាសតម្លៃសំបុត្រ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងឥណ្ឌូនេសុី និងអាហ្សង់ទីន ក្នុងថ្ងៃ FIFA’s Day។

សំបុត្រចូលទស្សនារវាង ឥណ្ឌូនេស៊ី ប៉ះ អាហ្សង់ទីន គឺមានតែ ៦០,០០០ សន្លឹកប៉ុណ្ណោះ នឹងត្រូវដាក់លក់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ខាងមុននេះ ដោយតម្លៃចាប់ពី៖

  • តំបន់ CAT3 : 600,000 rupiah = 39.83 ដុល្លារ
  • តំបន់ CAT2 : 1,200,000 rupiah = 79.63 ដុល្លារ
  • តំបន់ CAT1 : 2,500,000 rupiah = 165.90 ដុល្លារ
  • តំបន់ VIP : 4,250,000 rupiah = 282.11 ដុល្លារ

សូមជម្រាបផងដែរ ការប្រកួតនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែមិថុនា ខាងមុខ នៅកីឡដ្ឋាន Gelora Bung Karno ប្រទេសឥណ្ឌូនេសុី៕

ប្រភព៖ Observerid

ភ្លៀងនៅបន្តធ្លាក់ពេញមួយសប្តាហ៍ ខណៈអ្នកនៅតំបន់មាត់សមុទ្រត្រូវប្រុងប្រយ័ត្នខ្ពស់

0

ក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានៅបន្តមានភ្លៀងធ្លាក់ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ដោយសារទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ឥទ្ធិពលខាងលើនេះ នៅតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើ ផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់៕May be an image of map, monument and text