Home ព័ត៌មានអន្តរជាតិ រំលឹកជីវប្រវត្តិខ្លះៗរបស់កំពូលតារាអាស៊ី Coco Lee

រំលឹកជីវប្រវត្តិខ្លះៗរបស់កំពូលតារាអាស៊ី Coco Lee

169
0

កំពូលតារាអាស៊ីដ៏ល្បីគឺអ្នកនាង Coco Lee ដែលជាម្ចាស់បទ Before I fall in Love បានធ្វើអត្តឃាតនៅវ័យ ៤៨ឆ្នាំ ដោយសារជំងឺបាក់ទឹកចិត្ត (Depression)។ តារាចម្រៀងស្រីហុងកុង Coco Lee បានទទួលមរណភាពកាលពីថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីអ្នកនាងបានប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺធ្លាក់ទឹកចិត្តអស់ជាច្រើនឆ្នាំមកហើយ។ Coco Lee ត្រូវបានគេចាត់ទុកថាជាសិល្បករឈានមុខគេដែលល្បីជុំវិញពិភពលោក។

គួររំលឹកដែរថា កំពូលតារាចម្រៀង Coco Lee កើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៥ ដែលមានដើមកំណើតនៅហុងកុង។ នៅពេល Coco Lee មានអាយុ ៩ឆ្នាំ ឪពុករបស់នាងត្រូវបានស្លាប់ ហើយម្តាយរបស់នាងបាននាំនាងនិងប្អូនស្រីនាងម្នាក់ទៀតទៅរស់នៅ San Francisco សហរដ្ឋអាមេរិក។ Coco Lee ធ្លាប់បានសិក្សានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា អ៊ីរវីន ប៉ុន្តែនាងមិនទាន់រៀនចប់ទេ ដោយសារការស្រឡាញ់វិស័យចម្រៀងខ្លាំងពេក Coco Lee ក៏បានសម្រេចចិត្តបោះបង់ការសិក្សាដើម្បីផ្តោតលើវិស័យចម្រៀងវិញ។CoCo Lee Dead by Suicide at Age 48, Siblings Confirm

នៅឆ្នាំ ១៩៩២ Coco Lee បានត្រឡប់មកហុងកុងវិញ ហើយបានចូលរួមក្នុងការប្រលងពានរង្វាន់ New Talent Singing Awards និងជាជើងឯករង ដោយបានចុះហត្ថលេខាជាមួយ Capital Artists ពួកគេក៏បានចេញអាល់ប៊ុមភាសាចិនកុកងឺ Love from Now On និង Promise Me ក្នុងឆ្នាំ ១៩៩៤ ។ បន្ទាប់មក Coco Lee ចាប់ផ្តើមទទួលបានភាពល្បីល្បាញខ្លាំងបំផុតនៅឆ្នាំ ១៩៩៦ បន្ទាប់ពីបានចុះកុងត្រាជាមួយ Sony សម្រាប់អាល់ប៊ុមចម្រៀងរបស់នាង ដែលអាល់ប៊ុមរបស់នាងលក់ដាច់បំផុតនៅអាស៊ីក្នុងរយៈពេលដ៏ខ្លី។Singer CoCo Lee Dead at 48 – Rolling Stone

ក្នុងទសវត្សរ៍ឆ្នាំ ២០១០ និង ២០១៣ Coco Lee នៅតែជាតារាស្រីជួរមុខដ៏ល្បីរបស់អាស៊ី។ នៅឆ្នាំ ២០១៤-២០១៦ Coco Lee បានឈ្នះពានរង្វាន់ជាសិល្បករលំដាប់ពិភពលោក រួមជាមួយតារាចម្រៀងល្បីៗជាច្រើនទៀត។ បន្ទាប់មកក្នុងឆ្នាំ ២០១៩-២០២០ នាងបានដើរកម្សាន្ត និងចូលរួមព្រឹត្តិការណ៍សប្បុរសធម៌ជាច្រើនកន្លែងជុំវិញពិភពលោក។Remembering Coco Lee Through the Years, Photos – WWD

ដូច្នេះការចាកចេញរបស់ Coco Lee គឺជាការបាត់បង់ដ៏ធំមួយទៀតសម្រាប់ឧស្សាហកម្មតន្ត្រីអាស៊ី។ ព្រោះកន្លងមកនាងត្រូវបានគេចាត់ទុកថាជាសិល្បករអាស៊ីដំបូងគេ និងជាតារាដែលជោគជ័យបំផុតរបស់ពិភពលោក៕