កាលពីម្សិលមិញលោក ប៊ឺត សំរេច ដែលជាអតីតកីឡាករប្រដាល់ល្បីមួយរូបរបស់កម្ពុជា បានអញ្ជើញទៅទស្សនាផ្ទះគំរូពិតផ្ទាល់នៅទីតាំងបុរី HM Lucky Home រួចរាល់ហេីយ។
តាមប្រសាសន៍លោកប្រធានរដ្ឋបាល បានអោយដឹងទៀតថា ក្រៅពីការជូនផ្ទះវីឡាភ្លោះទំហំ៥.៧០ម៉ែត្រ គុណ ១៥ម៉ែត្រខាងក្រុមហ៊ុនបុរី HM Lucky Home មានថែមជូនគ្រែគេង ម៉ាស៊ីនត្រជាក់ គ្រប់បន្ទប់ជូន លោក ប៊ឺត សំរេច បន្ថែមពីលេីការរៀបចំពីធីឡើងគេហដ្ឋានជាផ្លូវការជូនលោកប៊ឹត សំរេចថែមទៀតផង។

មួយរយៈនេះយើងឃើញថាមានមហាជនជាច្រើនបានជួយឧបត្ថម្ភដល់ លោកប៊ឺត សំរេច ក្រោយពីលោកមានរឿងចម្រូងចម្រាស់ជាមួយនឹងគ្រួសារលោកតា សុិន សុីសាមុត ដែលលោកអះអាងថាលោកជាកូនប្រុសបង្កើតរបស់អធិរាជសម្លេងមាស៕














