រាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈកិច្ចសហការយ៉ាងជិតស្និត ជាមួយនឹង AIA Group និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា អង្គការផ្កាយសមុទ្រ (ISF) មានកិត្តិយសយ៉ាងធំធេងក្នុងការប្រកាសជាព័ត៌មានថាយុវតីឆ្នើមចំនួន ២៤រូបរបស់អង្គការផ្កាយសមុទ្រ និងអង្គការដៃគូរបស់យើងត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីបោះជំរំ AIA-Spurs Elite Football Camp ។  កម្មវិធីបោះជំរំបាល់ទាត់ដ៏ធំមួយនេះ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា នៅ Maraleina Sports Resort ក្នុងកោះ Samui ប្រទេសថៃ ត្រូវបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដោយ AIA Group និងក្លឹបបាល់ទាត់ Tottenham Hotspur Football Club និងគាំទ្រដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ។

កម្មវិធីបោះជំរុំ AIA-Spurs Elite Football Camp នេះទៀតសោត មានគោលបំណងលើកទឹកចិត្តកុមារ និងយុវជនឲ្យមានទម្លាប់រស់នៅល្អចំពោះសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈភាសាសកលនៃកីឡាបាល់ទាត់ ។ ក្នុងនាមជាស្ថាប័នមួយ ដែលប្តេជ្ញាចិត្តដ៏មោះមុតក្នុងការលើកកម្ពស់ទម្លាប់រស់នៅល្អចំពោះសុខភាព AIA Group ផ្តោតសំខាន់បំផុតចំពោះសុខុមាលភាពបុគ្គលគ្រប់រូប ។ តាមរយៈកិច្ចសហការជាមួយនឹងក្លឹបបាល់ទាត់ Tottenham Hotspur ក្នុងការរៀបចំកម្មវិធីបោះជំរំនេះ AIA Group មានគោលដៅផ្តល់បទពិសោធន៍ដ៏វិសេសវិសាលដល់យុវតីដែលចូលរួម ក៏ដូចជារួមចំណែកលើកកម្ពស់ទម្លាប់រស់នៅល្អ ដើម្បីសុខភាពមាំមួនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXRC6ZNfTTZjpCXYBdA1ZA2BJxEIJJZ5hIXDs5gqVuxTAiE_xu4S4FScFMgRIlsOcmOv2a6caqCDRlMPYRiSWi26Lh0txbwHBXzgzcUZzHP-hF238QbMgY5EvCoChDBC5Lxq7cqCodrm91eAZgcsWlSB87iuppdP0kjsJxUrmKA4Y-0gg7zKeKcWA5F-8/s1280/photo_2023-07-05_10-48-26%20(2).jpg

អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺក្នុងអំឡុងពេលបោះជំរុំនេះ យុវតីទាំងនេះមានឱកាសចូលរួមការហ្វឹកហាត់បាល់ទាត់ជាមួយនឹងគ្រូបង្វឹកល្បីៗ ដែលបង្វឹកកីឡាករកីឡាការនីខ្លាំងៗ​របស់ក្លឹបបាល់ទាត់ Tottenham Hotspur ទៀតផង ។ ជាមួយគ្នានេះផងដែរ ពួកគេទទួលបានការហ្វឹកហាត់ជំនាញបាល់ទាត់ពិសេសដូចជា៖ ការគ្រប់គ្រងបាល់ ការបញ្ជូនបាល់ ការស៊ុតបញ្ចូលទី និងបច្ចេកទេសជាច្រើនទៀត ។ លើសពីនេះ យុវតីដែលចូលរួមបានរៀនសូត្រអំពីសារៈសំខាន់នៃអាហារូបត្ថម្ភ លំហាត់ប្រាណ និងការគេង ដែលជាកត្តាដ៏ចាំបាច់ជួយពួកគេឲ្យសម្រេចនូវក្តីស្រមៃរបស់ពួកគេក្នុងវិស័យបាល់ទាត់ និងនាំមកនូវសុខភាពល្អទៀតផង ។

ក្រៅពីវគ្គបណ្តុះបណ្តាលបាល់ទាត់ ពួកគេក៏ទទួលបានដំណើរកម្សាន្ត និងទទួលបានភាពស្រស់ស្រាយជាមួយសម្រស់ដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ និងធម្មជាតិនៅលើកោះថែមទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihZ9PW-wpvaeXidBhtJkIlQHxZJiZ2CAq2vpnvf1PId3eUJ_nrOujVZQerG1Xi3hkviGhbWMzN17TPHOSBjK5nq-O6FEXTFUHgd3xTyAkxz1P5RXyuUU80n2dtAoyjYP0INIpcpeuciLy_nPnGJKWtCuwWJRZEhj4C6PTDb5YAubL9tsd5oFizxhVGB0A/s1280/photo_2023-07-05_10-48-26%20(3).jpg

គួរបញ្ជាក់ផងដែរថា ឱកាសដ៏អស្ចារ្យមួយនេះសម្រាប់តែចំពោះយុវតីជាកីឡាការនីប៉ុណ្ណោះ ដែលកីឡាការនីទាំងនេះគឺជាផ្នែកសំខាន់នៃការប្តេជ្ញាចិត្តដ៏ធំរបស់ AIA Group និងអង្គការផ្កាយសមុទ្រក្នុងការ    គាំទ្រ និងលើកកម្ពស់ស្ត្រីក្នុងវិស័យកីឡា ។ AIA Group ជឿជាក់លើសក្ដានុពលនៃភាពរីកចម្រើនក្នុង     វិស័យបាល់ទាត់ស្ត្រីនៅអាស៊ី និងមានគោលដៅក្នុងការបង្កើនឱកាស និងមធ្យោបាយនានា ដើម្បីជួយស្ត្រីឲ្យអភិវឌ្ឍខ្លួនកាន់តែខ្លាំងក្នុងវិស័យកីឡា ។ ចំពោះកីឡាការនីទាំងនេះ បាល់ទាត់ជម្រុញឲ្យពួកគេរៀនសូត្រ ជាពិសេសកសាងនូវគុណតម្លៃជីវិតសំខាន់ៗដូចជា៖ ភាពតស៊ូធន់ទ្រាំ ការតាំងចិត្ត និងភាពខ្លាំងរបស់ខ្លួន ដោយបង្រៀនមេរៀនជីវិតល្អៗជាច្រើនដល់ពួកគេ ។

អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្របានបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកស្រីថា៖ “អង្គការផ្កាយសមុទ្រពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានរួមសហការជាមួយនឹង AIA Group ជួយលើកកម្ពស់ដល់ស្រ្តីនៅកម្ពុជា និងផ្តល់ឱកាសដល់ពួកគេនូវបទពិសោធន៍ធំបំផុតក្នុងឆាកជីវិត តាមរយៈការចូលរួមកម្មវិធីបោះជំរំ AIA-Spurs Elite Football Camp នេះ ។ គោលដៅចម្បងរបស់យើងគឺជម្រុញឆន្ទៈ និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនដល់យុវតីទាំងនេះទាំងក្នុង និងក្រៅទីលាន ទន្ទឹមនឹងជួយលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡាបាល់ទាត់ផងដែរ ។ លើសពីនេះ ពួកយើងជឿជាក់យ៉ាងមុតមាំថា កម្មវិធីបោះជំរុំនេះគឺពិតជានឹងជម្រុញទឹកចិត្តដល់យុវតីជាកីឡាការនីទាំងនេះឲ្យស្វែងរកឃើញក្តីស្រមៃដ៏ធំបំផុតក្នុងជីវិត និងខិតខំប្រឹងប្រែងឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យកីឡាបាល់ទាត់ទៀតផង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOK_qUKWHteRxEevqiN3cB_mYrh8vnReTvA7lDzJjuGCsmdzNQjctrkXR1n0Vi5JWtSEzblE8iwhn8-ciZAfUwzlREXJuwHp2MlBbhiW8usBATBJD8vCG4NkHReaMc0tkVb1ztXNKneu330OSeyyXiTmHwLINxKftJbTV8Qkq2bAboys7tk54YWVxV94E/s1280/photo_2023-07-05_10-48-26.jpg

ដោយឡែក យុវតីជាកីឡាការនីទាំង ២៤រូប មកពី AIA-ISF Youth League និងអង្គការដៃគូផ្សេងទៀត គឺសុទ្ធសឹងតែជាយុវជនមកពីគ្រួសារមានជីវភាពក្រីក្របំផុត ។ រឿងរ៉ាវជីវិត​របស់​ពួក​គេ​គឺពោរពេញដោយ​ការតស៊ូ​ធន់ទ្រាំ ​និង​ការ​តាំង​ចិត្ត​យ៉ាងខ្លាំង ។ ទោះបីជាកើតមកក្នុងស្ថានភាពគ្រួសារលំបាកខ្លាំងយ៉ាងណាក៏ដោយ ក៏យុវតីទាំងនេះនៅតែមានក្តីសង្ឃឹម និងបំណងដ៏ធំរបស់ខ្លួន គឺការសិក្សារៀនសូត្រ និងទឹកចិត្តស្រឡាញ់ចូលចិត្តលេងបាល់ទាត់ ។ ដោយមានការគាំទ្រយ៉ាងធំពីអង្គការផ្កាយសមុទ្រ រួមនឹងការឧបត្ថម្ភជ្រោមជ្រែងពី AIA Group និងក្លឹបបាល់ទាត់ Tottenham Hotspurs ជីវិតរបស់យុវតីក្រីក្រទាំង២៤នាក់នេះ គឺកំពុងតែផ្លាស់ប្តូរទាំងស្រុង ដោយពួកគេទទួលបានឱកាសដ៏កម្រ ដែលពួកគេមិនដែលគិតថានឹងអាចទទួលបាន ។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមយុវតីទាំងអស់ ដែលនឹងចូលរួមកម្មវិធីបោះជំរំនេះ កីឡាការនី ២២នាក់ មិនធ្លាប់មានឱកាសធ្វើដំណើរទៅក្រៅប្រទេសពីមុនមកនោះទេ ដែលឱកាសនេះគឺពិតជាផ្តល់បទពិសោធន៍ដ៏អស្ចារ្យជួយឲ្យពួកគេអភិវឌ្ឍខ្លួន និងរៀនសូត្រអ្វីថ្មីៗ តាមរយៈការផ្លាស់ប្តូរវប្បធម៌ទៀតផង ។ វាបានក្លាយជា​ការចងចាំដ៏ល្អបំផុតក្នុងឆាកជីវិតសម្រាប់កីឡាការនី ដែលមិនធ្លាប់គិតថាខ្លួននឹងមានឱកាសហោះហើរទៅបរទេសផងដែរ ។

*ឆាយ៉ា ជាកីឡាការនីម្នាក់ក្នុងចំណោមពួកគេបានបង្ហាញអារម្មណ៍រំភើបរបស់ខ្លួនថា៖ “ខ្ញុំពិតជារំភើបរីករាយណាស់ ដែលបានស្គាល់មិត្តភក្តិថ្មីៗ ក៏ដូចជាទទួលបទពិសោធន៍ថ្មីៗទាក់ទងនឹងការលេងបាល់ទាត់ ជាពិសេសសប្បាយចិត្តពេលបានហោះហើរទៅក្រៅប្រទេស និងទៅទីកន្លែងដែលខ្ញុំមិនធ្លាប់បាន ទៅទៀតផង ។ ឱកាសមួយនេះគឺជាក្តីស្រមៃក្លាយជាការពិតសម្រាប់ខ្ញុំ ហើយខ្ញុំពិតជានឹងចងចាំបទ ពិសោធន៍ដ៏ធំនេះអស់មួយជីវិត” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSPYsfZizwxHnV5iUyZ-i7Ba8xHhL7CGlq8hzZhX0nrOPEh69VQFvuo9u_3DpW2Y-3cOALMX1AV7J4ngh_ixN66dJLyiwHH7Huc_3XbrM-p0yAghQtr32XC-DaZeMQlg0lDloPEHJKKeI5D7_rNfbZFoF-DqwwZOGRF3MwFYcDxw84qCrUcapBzKrx5vY/s1280/photo_2023-07-05_10-48-27%20(2).jpg

អត្ថប្រយោជន៍ និងផលវិជ្ជមាននៃកម្មវិធីបោះជំរំ AIA-Spurs Elite Football Camp ចំពោះកីឡាការនីទាំងអស់នេះគឺមានច្រើនលើសលប់ ។ ជាមួយគ្នានេះ ពួកគេមានឱកាសបង្ហាញទេពកោសល្យរបស់ខ្លួននៅលើឆាកអន្តរជាតិ ពង្រឹងទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងផងដែរ ។ ការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សមកពីវប្បធម៌ផ្សេងៗគ្នានឹងផ្តល់ចំណេះដឹងថ្មីៗ និងពង្រឹងជំនាញបំណិនជីវិតរបស់ពួកគេ ដែលជួយពួកគេឲ្យបានរៀនសូត្រអ្វីថ្មីៗ និងបង្កើតមិត្តភាពដ៏មានន័យជាមួយនឹងកីឡាការនីផ្សេងទៀត ដែលស្រឡាញ់ចូលចិត្តបាល់ទាត់ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមទំនាក់ទំនងមកកាន់​លោក យិន សាមឌី ប្រធានកម្មវិធី​បាល់ទាត់របស់អង្គការផ្កាយសមុទ្រ តាមរយៈអីុម៉ែល៖ sy@isfcambodia.org

*ឈ្មោះកុមារអាយុក្រោម ១៨ ឆ្នាំត្រូវបានផ្លាស់ប្តូរដើម្បីការពារឯកជនភាពរបស់ពួកគេ។

អំពីអង្គការផ្កាយសមុទ្រ

៤៩ ភាគរយនៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្រ ដែលបណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំង ពីឆ្នាំ២០០៦មក   អង្គការផ្កាយសមុទ្រគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបានទទួល ស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និង កុមារភាព ដែលពួកគេសាកសមនឹងទទួលបាន ។ កិច្ចគាំទ្ររបស់អង្គការនេះមានគោលបំណងពង្រីក សក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguxa8VUbbKLZWV4wyXfuXSa3t_mYCWCIBoYC5sdvrnJjpmJoREvvEKxLkvJq0dz-Ip2Y1vzb_EXjh2WI5YMFfsNbcaqCy3DAhsGy1VtwiOf2LrKdSyp08yBVI9rj67Mmh3iZyBsXLl9LSD5q1KjzdjM4pD9EUZtQSXk9SgMyPLRvq8wllv_-KHdCtWwCc/s1280/photo_2023-07-05_10-48-27.jpg

សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការ សិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់ បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់អង្គការផងដែរ ។

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់ សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម​ តាមរយៈការហ្វឹកហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀនកម្មវិធីសិក្សាបាល់ទាត់សង្គមជាដើម ។ ដោយចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់កុមារ និងយុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ ការ   កសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់តែច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផលប៉ះពាល់នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGEeFTUf2bvMSu2dC8HZmuDllM7sdIPTLSpkLQ2Yi6neTimZ7rn-OrUDQjVNcsAEhJqitm97Hk4V-MB3FwDmbw6_wa-7BOh9zSs55kjnNuArhhp9dTXD27M5CG0plsQ8Qe4LsUtrIZKVmmeJqTrDYIzzq2zojqckkrfuVrXvyuBnhHhuA0YOmU_XtVjcw/s1280/photo_2023-07-05_10-48-29.jpg

អំពី អេអាយអេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមាន វត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង ។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជារាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណងក្នុងការជួយឱ្យប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់ តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូង បង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង ឈានមុខគេមួយនៅកម្ពុជា  អេ អាយ ខេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅ លើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗ ដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឱ្យប្រជាជនក្នុងសង្គមទទួល យកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឱ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើក កម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើង ជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយ តាមរយៈឧបត្ថម្ភ ដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀត សោធ យើងក៏សហការជាមួយក្លឹប Tottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែល ជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបាន ការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យ កណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំ